charity

ក្រុមហ៊ុនP2CDក្នុងសម្ព័ន្ធវណ្ណសុភីគ្រុបនិងក្រុមហ៊ុនជាង៣០បានផ្តល់អំណោយសប្បុរសធម៌
ដល់កុមារក្រីក្រតាមយៈក្រុមយុវជនក្រសួងព័ត៌មាន

10402606_4399851972355_8244126618304276270_n

ភ្នំពេញ ៖ ក្រុមហ៊ុន P2CD ជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៏ក្នុងនិងក្រៅប្រទេសដែលស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុន វណ្ណសុភីគ្រុបបានសហការជាមួយក្រុមក្រសួងពត៌មានបានរៀបចំព្រឹត្តិការណ៏មួយឈ្មោះថា “ កម្មវិធីសប្បុរសធម៌កុមារដែលរស់នៅក្នុងគុក” ដែលមានការឧបត្ថមពីក្រុមហ៊ុនមួយចំនួនដូចជា: Park Café, Online, Smart Mobile, Cam Trading, Biz Dimension, Great Alliance, EMG, SSK Promotion, Grace Media, Imaxx, ចំបុីស្បា កាសែតកោះសន្តិភាព ព្រះចន្ទហិរញ្ញវត្ថុ Artwood, MyWindow, Asuki, Well Intertrade, American Institute, O Stin design, Manich Group, Winwin Aircon, LC Travel, JS, Cam Auto Repair, Parrot Computer, ចម្រើនមង្គល Kim Hongkun Trading, IPS Security, 3V Cambodia… បាននាំយកអំណោយសប្បុរសធម៌ជាសម្ភារៈ សិក្សានិងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ប្រគល់ឱ្យក្រុមយុវជនក្រសួងព័ត៌មាន ដើម្បីយកទៅចែកជួនកុមារនៅតាមពន្ធនាគារ និងកុមាររស់នៅតាមដងទន្លសាប។

DSC_0678

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ ២០១៤នៅទីស្តីការក្រសួងព័ត៌មានក្រោម
អធិបតីភាពលោក ខៀវកាញារិទ្ធិរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោក ជាដែន នាយក
ប្រតិបត្តិ ក្រុមហ៊ុនវណ្ណសុភីគ្រុបបានមានប្រសាសន៍ថា សម្ភារៈដែលប្រគល់នៅ
ពេលនេះ រួមមានសៀវភៅ ប៉ិច ខ្មៅដែរ បន្ទាត់ ជ័រលុប អង្ករ ទឹកត្រីទឹកសាអ៊ីវ
មី ត្រីខ និងថវិកាមួយចំនួនទៀត។ លោកបន្តថា អំណោយទាំងនេះ បានមកពី
ក្រុមហ៊ុនវណ្ណសុភីគ្រុបនិងការឧបត្ថមពីក្រុមហ៊ុនដៃគូជាង៣០ ដើម្បីចែកជួនទៅ
ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ពិសេសកុមារដែលនៅក្នុងពន្ធនាគារតាមរយៈយុវជន ក្រសួងព័ត៌មាន។
លោកបន្ថែមថា ក្រុមលោករីករាយ សហការជាមួយក្រសួងព័ត៌មាន ដូចជា
ការផ្តល់អាហារូបករណ៍ ផ្តល់ការងារដល់យុវជនក្រីក្រ ហើយរីករាយចាំជួយ គ្រប់ពេលវេលានៅពេលដែលក្រសួងព័ត៌មានត្រូវការឱ្យ ជួយផ្នែកមនុស្សធម៌។

DSC_0688

លោកពេជ្យភក្តី ប្រធានយុវជនក្រសួងព័ត៌មានបានមានអំណោយដែល
សប្បុរសជនបានផ្តល់មក ក្រសួងព័ត៌មានគឺ ក្រុមការយុវជននិងនាំយក
ទៅចែកកុមារដែលរស់នៅគុកព្រៃសរ ខេត្តពោធិសាត់ បាត់ដំបង
បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតនៅតាមដងទន្លេសាប។
លោកបន្តថា ការផ្តល់អំណោយពីបណ្តាក្រុមហ៊ុន និងសប្បុរសជននានា
តាមរយៈក្រសួងព័ត៌មានពិតជាបានដល់បានដល់ដៃ ប្រជាពលរដ្ឋ
កុមារក្រីក្រ គរថ្លង់ និងពិការដោយមិនរើសអើងអ្វីទាំងអស់៖ «យើងចាត់ទុកអំណោយរបស់ក្រុមហ៊ុនវណ្ណសុភីគ្រុបពិតជាការរួមចំណែក
មួយផ្នែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងកុមារក្រីក្រ
ឱ្យពួកគាត់មានឱកាសបានចូរៀនដូចប្រកុមារទូទៅដែរ»។

DSC_0690

លោកខៀវកាញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណចំពោះ
សម្ព័នក្រុមហ៊ុនវណ្ណសុភីគ្រុបដែលបានគាំទ្រ និងផ្តល់ជាអំណោយ និងថវិការមួយចំនួនទៅឱ្យកុមារក្រីក្រតាមរយៈកុមយុវជនក្រសួង
ព័ត៌មាន។ លោករដ្ឋមន្ត្រីបានវាយ តំលៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌
ក្នុងការចែករំលែកទ្រព្យសម្បត្តិ និងពេលវេលាដើម្បីជួយប្រជាពលរដ្ឋ
និងកុមារក្រីក្រឱ្យពួកគាត់មានជំរកត្រឹមត្រូវ មានបាយហូបគ្រប់គ្រាន់
បានចូលរៀន និងនៅប្រកបដោយភាពថ្លៃថ្នូរដូចកុមារ និងប្រជាពលទូទៅ៕

DSC_0697

Facebookgoogle_pluslinkedinmailby feather

Comments are closed.