Charity Concert

ប្រគំតន្ត្រី​ជួយ​ក្មេង​រើស​សំរាម!​

poster-copy

នៅ​ថ្ងៃ​ទី​២៨​ ខែ ​មេសា​ខាង​មុខ​នេះ​ នឹង​មាន​ការ​ប្រគំតន្ត្រី​ នៅ​លើ​ទីលាន​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ ដើម្បី​​រៃអង្គាស​ថវិកា​ដើម្បី​ ​ឧបត្ថម្ភ​ដល់​កុមារ​រើស​សំរាម​។ កម្មវិធី​នេះ ​រៀបចំ​ឡើង​ដោយ​សាលា​តន្ត្រី ​SSK និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​របស់​​អង្គការ​លើក​ស្ទួយ ​ប្រជាពលរដ្ឋ ដែល​ជាអង្គការ​កំពុង​ផ្គត់ផ្គង់​​​​ក្រុមកុមារ​រើសសំរាមស្ទឹងមានជ័យ។

លោក​ ស៊ីវ សុខឿន​ នាយក​សាលា​តន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ​​ដើម្បី​អបអរសាទរ​ដល់​ខួប​ ១០​ឆ្នាំ​នៃ​មជ្ឈមណ្ឌល​កុមារ​កំព្រា ​របស់​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ ​ដែល​បាន​​ជួយ​ដល់​ក្មេង​រើស​សំរាម​ស្ទឹង​មាន​ជ័យ​ ជា​​ពិសេស​ដើម្បី​អបអរ​ដល់​​ លោក​ស្រី នួន ភិមាន​ ប្រធាន​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ ​​​ដែល​ទទួល​​បាន​​ពានរង្វាន់ ​CNN hero​ និង​ជា​អ្នក​​​បង្កើត​​​សាលា​​បង្រៀន​​សម្រាប់​ក្មេង​ៗ​​នេះ​ឡើង​។

លោក​ ស៊ីវ សុខឿន​ បាន​បន្ត​ថា​ សម្រាប់​កម្មវិធី​នៅ​ថ្ងៃ​ទី​២៨​នេះ​ ​​​នឹង​​មាន​ការ​ផ្ដល់​ជូន​ក្មេង​ៗ​ រើស​សំរាម​ទាំង​នោះ​​​ អាហារ​​ថ្ងៃ​ត្រង់​ និង​ការ​​ប្រគំតន្ត្រី​ ឲ្យ​រាំ​កម្សាន្ត​ ពី​ក្រុម​ Jtoon ពូ​ឃ្លាំង​ជា​ដើម លើស​ពី​នេះ​ទៅ​ទៀត​ ​ក៏​មាន​ការ​ផ្ដល់​​រង្វាន់​ជូន​ដល់​កុមារ​រើស​សំរាម​ដែល​រៀន​ពូកែ​ទៀត​ផង​។ ឆ្លៀត​ឱកាស​​នោះ​ដែរ​ ក៏​មាន​​ពិធី​រៃអង្គាស​ប្រាក់​ពី​សប្បុរសជន​ ជួយ​ដល់​កុមារ​កំព្រា​ទៀត​ផង​។

បើ​តាម​ការ​គ្រោង​ទុក​​ នឹង​មាន​ក្មេង​រើស​សំរាម​ជាង​ ១០០០​នាក់​នឹង​ចូលរួម​នៅ​ថ្ងៃ​នោះ​។ ​ចង់​ដឹង​ព័ត៌មាន​​លម្អិត​ ​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ www.sskpromotion.com ឬ​ទំនាក់​ទំនង​តាម​រយៈ​ទូរស័ព្ទ​​ 069 30 9999 និង 023​ 63​ 1 63 94៕

ប្រភព៖ កង ចាន់បញ្ញា(sabay)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply