Christmas

តើអ្វីទៅជាបុណ្យណូអែល(Noel) ឬគ្រីស្ទម៉ាស្ត(Christmas)

kkk

នោះមិនមែនជាពិធីបុណ្យដែលសូម្បី​តែ​នៅ​តាម​សាលា​ឯកជន ក្រុមហ៊ុន ផ្សារ​ទំនើប និង​ហាង
​លក់​ដូរ​នានា ក៏​ត្រូវ​បាន​គេតុប​តែង​ដើម​ឈើ​ស្រល់​យ៉ាង​ធំ​តាំង​លំអ និង​មាន​ដាក់​តាំង​កាដូ​ជា
​ច្រើន និង​ខ្លះ​មាន​ចាក់​បទ​ចម្រៀង​ចាក់​ភ្លេង​លាន់​ឮ​រំពងដើម្បី​ទាក់ទាញ​ភ្ញៀវនិង​លក់​បញ្ចុះ​តម្លៃ
​ទៀត​នោះទេ។

ក៏មិនគ្រាន់តែជាឱកាស​មួយ​ខែ​ពេញ​នៅ​អំឡុង​ខែ​ធ្នូ សម្រាប់​ប្រទេស​អឺរ៉ុប គេ​តែង​ឈប់​សម្រាក​
ពី​ការងារដែល​គេ​ហៅ​ថា វ៉ាកង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ហូលីដេ (Holiday) វេលា​ឈប់​
សម្រាក​នេះ​ហើយ​ដែល​អាច​ឲ្យ​ពួក​គេ​ជួប​ជុំ​ក្រុម​គ្រួសារញាតិ​មិត្ត​ជិត​ឆ្ងាយ ទទួល​ទាន​អាហារ​
រួម​គ្នា និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មកនោះទេ។

ប៉ុន្តែជាបុណ្យដែលមានទំនាក់ទំនងនិងកំណើតរបស់ព្រះយេស៊ូវ ហើយការ​ជូន​កាដូ
ដល់​គ្នា​នេះ​មាន​អាថ៌កំបាំង​មួយ មាន​អត្ថន័យ​សម្រាប់​ពិធី​បុណ្យ​នេះ!

birth-jesus-christ-dec-2011_04

ណូអែលជាពាក្យភាសាហេប្រើរមានន័យថាៈ ណូ=កំណើត អែល=ព្រះ។ ដូចហ្នឹងពាក្យ
គ្រីស្ទម៉ាសអញ្ចឹងដែរ គ្រីស្ទ=ព្រះយេស៊ូវគ្រីស្ទ ​ម៉ាស្ត=កំណើត។ នោះមានន័យថាជា
កំណើតព្រះយេស៊ូវគ្រីស្ទ។​

ពិធី​បុណ្យ​គ្រីស្ទម៉ាស (Christmas) ឬ​បុណ្យ​ណូអែល (Noel) បាន​មក​ដល់​ទៀត​ហើយ។
នៅ​រៀង​រាល់​ដើម​ខែ​ធ្នូពិធី​បុណ្យ​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ចាប់​ផ្ដើម​ប្រារព្ធ​
ជា​បន្តបន្ទាប់ ដើម្បី​អបអរ​សាទរ​ថ្ងៃ​កំណើតព្រះយេស៊ូវគ្រីស្ទ និង​យក​ឱកាស​ជូន​ពរ និង​ជូន​
កាដូ​អនុស្សាវរីយ៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

bun sam
ប្រធាន​ការងារ​មហាវិទ្យាល័យ​នៃ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ លោក រ័ត្ន ប៊ុនសំ ឲ្យ​ដឹង​ថា
ក្រុម​អ្នក​មាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស គឺ​ជា​
ថ្ងៃ​រំលឹក​ពី​កំណើត​របស់​ព្រះ​ដែល​បាន​យាង​មក​ប្រសូត​លើ​ផែនដី ដែល​ជា​កាដូ​
សង្គ្រោះ​មនុស្ស​កាល​ពី​ជាង ២​ពាន់​ឆ្នាំ​មុន៖ «ទាក់ទង​នឹង​អំណោយ គឺ​គេ​បង្ហាញ​អំពី
​ការ​យាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ​ហ្នឹង គឺ​ជា​អំណោយ​ដែល​ព្រះ​បាន​ប្រទាន​មក​ដល់
​មនុស្ស​នូវ​សេចក្ដី​សង្គ្រោះ ដែល​ជា​អំណោយ​មួយ​ដ៏​ធំ តាម​អង្គ​ព្រះយេស៊ូវគ្រីស្ទ​ហ្នឹង។
ដូច្នេះ​ហើយ បាន​ជា​រាល់​ពេល​បុណ្យ​ណូអែល គឺ​គេ​ជូន​អំណោយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក
រំលឹក​អំពី​ការ​អោយ​ដែល​ព្រះ​បាន​ឲ្យ​អំណោយដ៏​ធំធេង​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល»។

នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​កត់ត្រា​ថា មាន​ប្រព្រឹត្តិការណ៍​នៅ​ភូមិ​បេថ្លេហ៊ឹម
ក្នុង​ស្រុក​យូដា ប្រទេស​អ៊ីស្រាអែល ដោយ​ទេព្ដា​បាន​លេច​មក​ប្រាប់​ដល់​អ្នក
​គង្វាល​ហ្វូង​ចៀម​នៅ​ពេល​រាត្រី​ត្រជាក់ ថា​នឹង​មាន​អង្គ​រាជ​បុត្រា​មួយ​អង្គ​ព្រះនាម
ព្រះយេស៊ូវគ្រីស្ទ យាង​មកប្រសូត​លើ​ផែនដី​នេះ សម្រាប់​ជួយ​មនុស្ស​ឲ្យ​រួច​ពី
​អំពើ​បាប ដែល​ជា​អំណោយ​របស់​ព្រះ​សម្រាប់​មនុស្ស។

jesusbirth-jpg

សួស្ដី​គ្រីស្ទម៉ាស!

merry Christmas

Facebookgoogle_pluslinkedinmailby feather

Comments are closed.