admin

រដ្ឋបាលសាធារណៈ

295499_3034422637475_712001077_n

សេចក្តីផ្តើម និង រូបមន្តតាក់តែងលិខិតរដ្ឋបាល
Introduction and Administrative Act Writing Formulas
គោលបំណងនៃមេរៀន
– មេរៀននេះ មានគោលបំណងអោយនិស្សិត យល់ពីបែបបទក្នុងការតាក់តែងលខិតស្នាម រដ្ឋបាលផ្សេងៗ ។ លើសពីនេះទៅទៀត អោយនិស្សិតយល់ពី មូលដ្ឋានគ្រឹះ និង ជំហ៊ានក្នុងការតាក់តែង លិខិត យល់ពីរបៀបសរសេរលិខិតស្នាមរដ្ឋាបាលផ្សេងៗ ព្រមទាំងរបៀបផ្ញើលិខិតស្នាមទៅកាន់ស្ថាប័ន ទាំងឡាយ ទាំងក្នុងវិស័យឯកជន និង វិស័យសាធារណៈ ។
ៅ, លិខតបទដ្ឋានៈ គឺជាេសចក្តីសំរេច ដែលមានខ្លឹមសារជា បទបញ្ញតិទូទៅ ឬ ឯកត្តភូត ហើយមាន លក្ខណៈគតិយុត្ត ចេញដោយព្រះមហាក្សត្រ ក្នុងនាមប្រមុខរដ្ឋ និងអាជ្ញាធររដ្ឋបាល (ក្នុងនាម រដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត-ក្រុង-ស្រុក-ខណ្ឌ័ ឃុំ-សង្កាត់ និង អង្គភាពដែលមានីតិសម្បទា)។
បទបញ្ញត្តិ គឺជាការបញ្ជា ការហាមប្រាម ការកំនត់ ការអនុញ្ញតិ។
ឧទាហរណ៍ៈ ១. ច្បាប់ហាម ប្រជាពលរដ្ឋ មិនអោយលេងល្បែងស៊ីសង
២. ច្បាប់ចែងថា ប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពក្នុងការបញ្ចោញមតិ។
ឯកត្តភូត
គឺសំដៅទៅលើលិខិតបទដ្ឋាន ដែលមានលក្ខណៈតែងតាំង ដកហូតមុខតំណែង……..។
អង្គភាពមាននីតិសម្បទា ៖ គឺជាអង្គភាពមានសិទ្ឋចេញលិខិត បទដ្ឋាន ដែលច្បាប់ប្រគល់អោយ។
ឧទាហរណ៍ ៖ អគ្គស្នងការនគរបាលជាតិ មានសិទ្ឋចេញសេចក្តីសម្រេចតែងតាំង អនុសេណីយ៍ឯកចុះ ក្រោម ។
លិខិតបទដ្ឋានមានៈ
– ព្រះរាជក្រម
– ព្រះរាជក្រឹត្យ
– អនុក្រឹត្យ
– ប្រកាស
– ដីកា
– សេចក្តីសម្រេច
ព្រះរាជក្រម ៖ គឺលិខិតបទដ្ឋានប្រកាសអោយប្រើច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ឋសភាបាន ពិនិត្យយល់ស្របលើទំរង់ និង គតិច្បាប់។ ចេញដោយព្រះមហាក្សត្យ កង្នុនាមជាប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋស្តីទីក្នុង ករណីព្រះមហាក្សត្រអវត្តមាន។
សំគាល់ ពាក្យ ស្តីទី = ស្តី ៎ ទី
– ស្តី ៖ ពឹងពាក់
– ទី ៖ តំណែង
 ព្រះរាជក្រឹត្យ
ខ្លឹមសារៈ
– តែងតាំង
មុខតំណែង ៖ ពី អគ្គនាយក ទៅដល់ នាយករដ្ឋមន្ត្រី
ក្របខ័ណ្ឌ ៖ ឧត្តមសេនីយ៍ត្រីឡើង និង ឧត្តមន្ត្រី
– ដាក់អោយចូលនិវត្តន៍ ដកហូតមុខតំណែង
– តែងតាំងឧកញ៉ា
– ការបង្កើត គណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ងាធរ គ្រឹះស្ថាន
– ការលើកលែងទោស បន្ធូរបន្ថយទោសទណ្ឌិត
– ការផ្តល់សញ្ជាតិ
– ផ្តល់គ្រឿងឥស្សរិយស
អនុក្រឹត្យ
ខ្លឹមសារ ៖
– តែងតាំង ដកហូតមុខតំណែង ៖ មន្ត្រីរាជការ នាយកទាហ៊ាន នាយនគរបាល
ឋនន្តរសិក្ត័ ៖ វីរៈសេនីយ៍ឯក វីរៈមន្ត្រី
មុខតំណែង ៖
– ប្រធាននាយករដ្ឋាន អគ្គនាយករង
– អភិបាលរងខេត្ត អភិបាលស្រុក- ខ័ណ្ឌ
– ដាក់អោយចូលនិវត្តន៍ ៖ វីរៈមន្ត្រី
– ការបង្កើត ៖ គណៈកម្មាធិការ ក្រុមប្រឹក្សា នាយកដ្ឋាន អគ្គនាយកដ្ឋាន គ្រឹះស្ថាន
– ការណែនាំការអនុវត្តច្បាប់ ៖ ពីព្រោះច្បាប់មានចែងតែចំនុចធំៗទេ ។
ឧទាហរណ៍ ៖ ច្បាប់បង្កើតក្រសួង គេចែងតែចំនុចសំខាន់ៗទេ ។ បន្ទាប់មករដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តិរបស់ក្រសួង ស្ថាប័ន ។
ប្រកាស ៖ ចេញដោយរដ្ឋមន្ត្រី ឬ ស្ថាប័នប្រហាក់ប្រហែលក្រសួង ។
ខ្លឹមសារ
– តែងតាំង
– ប្រកខ័ណ្ឌ
– មុខតំណែង
+ ដកហូត ផ្លាស់ប្តូរ ចូលនិវត្តន៏
+ ការបង្កើត គណៈកម្មការ ការិយាល័យគ្រឹះស្ថានសិក្សា
+ ណែនាំការអនុវតច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ។
 ដីកា ៖ ចេញដោយ ខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ ឃុំ-សង្កាត
ខ្លឹមសារ ៖
– បង្កើតគណៈកម្មការ
– បែងចែកភារះកិច្ចរបស់អភិបាល អភិបាលរង ស្រុក-ខ័ណ្ឌ
– ឃុំ-សង្កាត់មានសិទ្ធិចេញដីកា ដោយអនុវត្តន៏ ប្រពន្ធ័វិជ្ឈការ។
 សេចក្តីសំរេច ៖
ខ្លឹមសារ
– សេចត្តីសំរេច ចេញដោយរដ្ឋបាល ទៅដល់ ឃុំ-សង្កាត់ និង ស្ថាប័ននានា។
– សេចក្តីសំរេចមានលក្ខណៈតែងតាំង និង បង្កើត ផងដែរ។
ព។ ឯកសារផ្សេងៗ ទៀត
ី ។ ឯកសារសំរាប់ទាក់ទងជាមួយខាងក្រៅ
១។ ឯកសារចំរុះ ជាឯកសារទាក់ទងជាមួយរដ្ឋបាលផង និង សារធារណៈជនផង មាន ៖
លិខិតរដ្ឋបាល
លិខិបញ្ជាក់
វិញ្ញាបនបត្រ
លិខិតអញ្ជើញ
បង្កាន់ទទួល។
២. ឯកសារសំរាប់ទំនាក់ទំនងរវាងសេវាៈ
មាន ៖
ដីកាអម ដីកាបញ្ជូនត្រូវឆ្លើយ………………….៘
ផ្លូវការ ?
– ត្រឹមត្រូវតាមច្បាប់
– ចេញពីរដ្ឋបាល ។
៣. ឯកសារសំរាប់ទំនាក់ទំនងសារធារណៈជន
មាន ៖
– សេចក្តីប្រកាស
– សេចក្តីជូនដំណឹង
– កិច្ចសន្យា
– បណ្តឹង
៤ . ឯកសារសំរាប់ទំនាក់ទំនងផ្ទៃក្នុង
ក . ទំនាក់ទំនងផ្ទៃក្នុងពីក្រោមឡើងលើ
ជាលក្ខណៈទំនាក់ទំនងរាយការណ៏ សុំយោបល់ សំណូមពរ មាន ៖
– កំណត់បង្ហាញរៀងឺ
– របាយការណ៏ ប្រចាំខែ-ឆ្នាំ
– សេចក្តីរាយការណ៏ ៖ ផ្សារភ្ជាប់ទៅនិងបញ្ហា ( ខ្លី )
– ក្រដាសតូច ប្រើនៅពេល សុំឯកភាព សុំហត្ថលេខា សុំរេចជាគោលការណ៏
– សាលាកប័ត្រ ៖ មានទំរង់ដូច ពលៀចក ណៀតេ ។
ខ . ទំនាក់ទំនងផ្ទៃក្នុងពីលើចុះក្រោម ៖ បញ្ហា ណែនាំ បង្គាប់
មាន ៖ សេចក្តីកំនត់ សេចក្តីណែនាំ សារាចរ លិខិតបង្គាប់ការ លិខិតបញ្ជាបេសកកម្ម ។
ច។ មូលដ្ឋានគ្រឹះនៃការតាក់តែងលិខិតរដ្ឋបាល
លិខិតគឺ អត្ថបទជាលាយលក្សអក្សរ ដែលប្រើប្រាស់សំរាប់ទំនាក់ទំនងការងារផ្សេងៗ ក្នុងអង្គភាព ឬ ក្រៅអង្គភាព ដើម្បីបង្ហាញប្រាប់ពីវត្ថុបំណងរបស់ខ្លួន។
ី- ធាននែនាំទូទៅ
តាមច្បាប់រដ្ឋបាល គឺក្នុរបៀបសរសេរលិខិតរដ្ឋបាល ត្រូវបានគេនែនាំដូចតទៅ ៖
– គេត្រូវរៀបចំប្រយោគងាយ មានខ្លឹមសារខ្លីៗ អាចបញ្ជាក់នូវបំណង និង គំនិតដែលគេចង់បង្ហាញ ។
– គេមិនត្រូវសរសេរបន្លាយសេចក្តីស្រួលទៅជាការស្មុគស្មាញនោះទេ ព្រោះធ្វើ អោយអ្នកទទូលពិមនិត្យលិខិតមិនដឹងពីបំណង និង គោលដៅរបស់កលិខិត។
– គេមិនត្រូវសរសេរពាក្យបាលីសំស្ក្រឹត ពាក្យបរទេស ក្នុងលិខិតរដ្ឋបាលនោះទេ ព្រោះបើគេមិនយល់នាំឱ្យខាតពេលក្នុងកាបើកវចនានុក្រម ។
– ប្រើពាក្យអោយត្រូវទៅតាមជំនាញ ។
– ត្រូវអោយមានភាពតំរូវចិត្ត។
ីី- ជំហ៊ានក្នុងការតាក់តែងលិខិត
1- ការផ្តើមគំនិត
ការផ្តើមគំនិត គីកើតចេញពីការិយាល័យជំនាញ ឬផ្នែកជំនាញនៃអង្គភាព ។ ផ្នែកជំនាញ ឬ ការិយាល័យជំនាញនីមួយៗ មានមុខការជាធម្មតារបស់ខ្លួន ក្នុងការផ្តើមគំនិតធ្វើលិខិតណាមួយរបស់ខ្លួន នៅពេល
ណាដែលត្រូវផ្តល់ពត៌មានចាំបាច់ក្តី ឬ នៅពេលដែលគេសួរចង់ដឹងបញ្ហាអ្វីមួយ ។
២- ការធ្វើសេចក្តីព្រាង
ប្រសិនបើជារៀងឺពិបាក មន្ត្រីជំនាញត្រូវធ្វើសេចក្តីព្រាងលិខិតជាមុនសិន។ មន្ត្រីជំនាញត្រូវមានសុំណុំ
លិខិត ដែលអាចធ្វើឱ្យសាច់រៀងឺ។ សុំណុំលិខិតត្រូវដាក់មកជាមួយសេចក្តីព្រាង ដើម្បីជូនថ្នាក់ដឹកនាំពិនិត្យ ផងដែរ។
ប្រសិនបើកិច្ចការមានការទំនាក់ទំនងដល់ការិយាល័យច្រើននោះ ការិយាល័យដែលពាក់ព័ន្ឋនឹងកិច្ចការសំខាន់ ជាងគេ ត្រូវធ្វើសេចក្តីព្រាងលិខិត បន្ទាប់ពិគ្រោះ ឬសាក់សួរយោបល់ពីការិយាល័យពាក់ព័ន្ឋមក ។ ការពិគ្រោះ អាចធ្វើដោយផ្ទាល់មាត់ក៏បាន ប៉ុន្តែបើក្នុងករណីសំខាន់ គេត្រូវពិគ្រោះដោយសរសេរជាកំណត់វិញ ។ មតិ ឬ យោបល់ជាលាយលក្ខណ៏អក្សរ របស់ការិយាល័យពាក់ព័ន្ឋនោះមានសារះប្រយោជន៏ណាស់ សំរាប់ដាក់ជូនថ្នាក់លើ ពិនិត្យ សំរេច និង សំរប់ទុកជាឯកសារ ភស្តុតាង ។
បើការិយិលា័យយល់ព្រមលើសេចក្តីព្រាងហើយ សេចក្តីព្រាងនោះ ត្រូវដាក់ក្នុងសឺមី 9 ពិនិត្យ ប រួចបញ្ចូន ទៅថ្នាក់លើទៀត ដើម្បីសុំការសំរេច ។ បើសំបូរសឺមីពណ៌ ហើយសុំណុំលិខិតនោះមានលក្ខណះប្រញាប់គេត្រូវដាក់ សុំណុំលិខិតនោះក្នុងសឺមីពណ៌ក្រហម បើមិនប្រញាប់ទេ គេប្រើសឺមីពណ៌ផ្សេងវិញ ។ បើពុំមានសឺមីពណ៌ក្រហមទេ គេខ្ទាស់ “ ប្រញាប់ ”នៅលើសឺមី និង សុំណុំលិខិតផ្សេងៗដែលទាក់ទងនឹងសាច់រៀងឺ ត្រូវដាក់ភ្ជាប់ទៅជាមួយដែរ។
។ បើសុំណុំលិខិតមានចំនួនច្រើន គេត្រូវប្រើសឺមីក្រាស់ សំរាប់ច្រកសឺមីទន់មួយចំនួនដែលមានសុំណុំលិខិត
តាមសាច់រៀងឺ ។
បើសុំណុំលិខិតមិនសូវមានឯកសារច្រើនទេ គេត្រូវខ្ទាស់សេចក្តីព្រាង នៅខាងស្តាំផ្ទៃក្នុងនៃសឺមី ឯនៅ
ខាងឆ្វេង គេត្រូវខ្ទាស់សុំណុំឯកសារពាក់ព័ន្ឋ និង លិខិតពន្យល់នានា។
ក្រោយពីទទួលការឯកភាពពីថ្នាក់លើរួចហើយ សេចក្តីព្រាងត្រុវបានបញ្ជូនត្រឡប់មកការិយាល័យជំនាញ ដែលជាអ្នកព្រាងលិខិតនោះវិញ ។
៣ – ការវាយអត្ថបទ
ការិយាល័យជំនាញត្រូវចាត់ការវាយអង្គុលីលេខ ឬ កុំព្យួទ័រតាមលទ្ឋភាពរបស់ខ្លួន ។
ក្រោយពេលដែលបានវាយអង្គុលីលេខ ឬ កុំព្យួទ័រស្អាតហើយ លិខិតទាំងនោះត្រូវដាក់ក្នុងសឺមីរួចបញ្ចូន មកថ្នាក់លើតាមលំដាប់ថ្នាក់។ បើការប្រញាប់ត្រូវដាក់ក្នុងសឺមីពណ៌ក្រហម ឬ សឺមីពណ៌ធម្មតា ប៉ុន្តែត្រូវមាន
ក្រដាស់តូចមួយសរសេរថា (ប្រញាប់) ខ្ទាស់មកជាមួយ។ ប្រធាននៃលំដាប់ថ្នាក់ 9ការិយាល័យ,អង្គភាព ……. ប
ត្រូវពិនិត្យទំរង់រដ្ឋបាលនៃលិខិត ខ្លឹមសារ អក្ខរាវិរុទ្ឋ ។ បើពិនិត្យឃើញថាត្រឹមត្រូវហើយ ប្រធានលំដាប់ថ្នាក់់ ត្រូវចុះហត្ថលេខាសង្ខេប ដើម្បីបញ្ជាក់ថាលិខិតនេះ បានដាក់ឆ្លងបាន ឯកភាពតាមលំដាប់ថ្នាក់ ។
មិនត្រូវបត់លិខិត ឬ ធ្វើអោយលិខិតរហែក ឬ ទក់ ដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខាឡើយ គឺ ពោលរក្សារូបភាព លិខិតអោយនៅស្អាតល្អ និង ជៀសវាងការបន្លំនានា ។
៤ – ការចុះហត្ថលេខា
ដើម្បីដាក់សុំណុំលិខិតស្នើសុំថ្នាក់លើចុះហត្ថលេខា គេត្រុវខ្ទាស់សេចក្តីព្រាងដែលបានឯកភាព ពីថ្នាក់រួចហើយ នៅផ្នែកខាងឆ្វេង ខាងក្នុងុនៃសឺមី ឯសំណៅដែលចុះហត្ថលេខា ត្រូវខ្ទាស់នៅខាងស្តាំ ។ ក្រោយពេលដែល ថ្នក់លើចុះហត្ថលេខារួចហើយ គេត្រូវបោះត្រាចុះលេខ និង ចុះកាលបរិច្ឆេទ (ដោយការិយាល័យរបៀប)។
សុំណុំលិខិតទាំងអស់ ត្រូវបញ្ជូនទំលាក់មកការិយាល័យដែលធ្វើលិខិត តាមចរន្តដដែល ។
ឯកសារទាំងអស់ មិនមែនចុះហត្ថលេខា តែអ្នកទទួលខុសត្រូវខាងលើបង្អស់នោះទេ គឺវាអាស្រ័យទៅលើ ការបែងចែកសិទ្ឋិអំណាចទទួលខុសត្រូវ បេស់ថ្នាក់ដឹកនាំអង្គភាពមួយ ឬ ស្ថាប័នមួយ ។
ការផ្ទេរអំណាច ក្នុងការចុះហត្ថលេខា
ការផ្ទេរអំណាច ក្នុងការចុះហត្ថលេខា មានបីយ៉ាងដូចខាងក្រោម ៖
– តាមការប្រគល់អំណាច
– តាមការអនុញ្ញាត
– តាមបញ្ជាប្រភេទផ្ទេរអំណាចទាំង បីខាង លើ បញ្ជាក់អំពីស្ថានភាពខុសៗគ្នា ។
ការប្រគល់អំណាច ៈ គឺជាការប្រគល់អំណាចជាផ្លូវការ ដែលមានលក្ខណះ ជាអចិន្ត្រៃយ៏ ឬ បណ្តោះអាសន្នក្នុងក្របខណ្ឌ័មួយ កំនត់ច្បាស់លាស់ ។
ការអនុញ្ញាត ៈ គឺ ជាការអនុញ្ញាត ដែលមានលក្ខណះច្បាស់លាស់ ប៉ុន្តែលើកិច្ចការ មួយចំនួនប៉ុណ្ណោះ ។ ការចុះហត្ថលេខាតាមបញ្ជា ច្រើនប្រព្រឹត្តនៅលើលិខិតស្នាម ដែលមានអត្ថន័យ ជាការជូនដំណឹងជូនព័ត៌មានទៅថ្នាក់ក្រោម លិខិតអញ្ចើញ ។
ការងារលិខិតចេញចូល និង ចរាចរលិខិត

គោលបំណងនៃមេរៀន (Lesson Objectives)
– មេរៀននេះ មានគោលបំណងអោយនិស្សិតដែលមានបំណងចង់សិក្សា មុខវិជ្ជា នីតិសាស្ត្រ យល់អោយបានស៊ីជម្រៅអំពីវាក្យស័ព្ទនៃពាក្យ នីតិ[1]ិ និង ច្បាប់[2] ។ ជាពិសេសអោយនិស្សិត យល់ពី ប្រភេទនៃនីតិ ដែលមាននៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលឡ ឬ រ៉ូមាំងអាឡឺម៉ង់ ។ លើសពីនេះទៅទៀត និស្សិត អាចមានមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកច្បាប់ ដែលនឹងផ្តល់លទ្ធភាពអោយពួកគេ អាចបន្តរៀនមុខវិជ្ជា ច្បាប់ដទៃទៀតទទួលបានជោគជ័យ ។
ី, អំពីការងារលិខិតចូល-ចេញ
ការិយាល័យរបៀប ឬ ការិយាល័យរដ្ឋបាល នៃក្រសួង ស្ថាប័ន សាលាខេត្ត-ក្រុង មន្ទីរ និង អង្គភាពនានា មានភារកិច្ច ចាត់ការលិខិតចូល-ចេញ ។
១,លិខិតចូលៈ
លិខិតចូលគឺជាលិខិតដែលផ្ញើមកពីខាងក្រៅ ចូលមកស្ថាប័ន-អង្គភាពនានា។ លិខិតដែលផ្ញើ មកភាគច្រើនបានច្រកក្នុងស្រោមបិទជិត។
ក- ការបើកស្រោមលិខិត-ការចុះបញ្ជី
បន្ទាប់ពីបានទទួលស្រោមលិខិតរួចហើយ ការិយាល័យរបៀប មានភារកិច្ចហែកស្រោម លិខិត។ ប៉ុន្តែមុននឹងហែក ត្រូវពិនិត្យខ្លឹមសារទាំងអស់ដែលគេសរសេរនៅលើស្រោម។ បើឹឃើញ សរសេរថាៈ “គោរពជូន ឯកឧត្តម ក រដ្ឋមន្ត្រី….” ឬ “ គោរពជូន ឯកឧត្តម ខ អភិបាលខេត្ត….” ការិយាល័យរបៀបមិនត្រូវហែកស្រោមលិខតនោះទេ ។ ការិយាល័យរបៀបត្រូវបញ្ជូនស្រោមលិខិត នោះ ទៅលេខាផ្ទាល់របស់ឯកឧត្តម ជាអ្នកទទួលលិខិត ឬជូនឯកឧត្តមផ្ទាល់តែម្តងក៏បាន។ ផ្ទុយទៅវិញ បើនៅលើស្រោមលិខិត ឃើញរេសេរថា “ គោរពជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង….” ឬ “ឯកឧត្តម អភិបាលខេត្ត…..” ការិយាល័យ របៀបអាចហែកស្រោមលិខិតនោះបាន។
បើនៅលើលិខិតមានបោះត្រា “ ប្រញាប់ ” ឬ “ប្រញាប់ណាស់” ឬ “ ប្រញាប់បំផុត” ការិយាល័យរបៀប ត្រូវធ្វើបែបបទចូលឱ្យបានឆាប់បំផុត រួចបញ្ជូនជាបន្ទាន់មកខុទ្ទកាល័យ ដើម្បីចាត់ ការ ។ បើមានបោះត្រាចូល ចុះលេខចូល នៅលើស្រោមសំបុត្រ និង ចុះក្នុងសៀវភៅលិខិតចូល រួចមក ។
លិខិត ឬឯកសាររដ្ឋបាល ដែលទើបដកចេញពីស្រោមមកត្រូវបោះត្រាចូល ដោយការិយាល័យ របៀប។ គេនិយមប្រើត្រាជ្រុង សំរាប់បោះនៅលើលិខិតចូល។ កន្លែងដែលបោះត្រាជ្រុងនោះ គឺត្រូវ បោះត្រានៅខាងឆ្វេងក្រោមប្រភពលិខិត ។ អក្សរដែលគេសរសេរលើត្រានេះ អាចមានខ្លឹមសារដូច ខាងក្រោម ៖
សាកលវិទ្យាល័យ………………………………………………………………………………………………………………………………………………………………
ចូល
លេខៈ…………………………………………………………ថ្ងៃ…………………………………..ម៉ោង…………………..
អ្នកទទួលៈ……………………………………………………..
ត្រូវចុះកាលបរិច្ចេតទទួល និង ម៉ោងទទួលលិខិតឱ្យបានត្រឹមត្រូវ មានន័យថា បើទទួលថ្ញៃណា ម៉ោងណា ត្រូវចុះថ្ញៃនោះ ម៉ោងនោះ។ ការចុះម៉ោងទទួលមានសារៈសំខាន់ណាស់ ចំពោះលិខិតដែល ត្រូវដោះស្រាយបន្ទាន់ ហើយការិយាល័យរបៀបអាចជៀសផុតពីការស្តីបន្ទោសរបស់ថ្នាក់លើ នៅ ពេល លិខិតនោះ ដោះស្រាយមិនទាន់តាមសំណូមពរ។ ត្រង់កន្លែងអ្នកទទួល បើការិយាល័យរបៀប មិនបែងចែកជាផ្នែកសំរាប់ទទួលទេ គេសរសេរឈ្មោះអ្នកទទួល។
ក្រោយពេលដែលបំពេញកាលបរិច្ឆេត ម៉ោងទទួល និង បំពេញកន្លែង “អ្នកទទួល” រួចហើយ គេត្រូវចុះបញ្ជីលិខិតចូល និង ចុះលេខចូលក្នុងសៀវភោលិខិតចូល។ ក្នុងសៀវភៅចូល គេបានបោះ ពុម្ព រួចជាស្រេច នូវចំនងជើង នៃជួរដូចតទៅៈ លេខរៀង ថ្ញៃខែឆ្នាំចូល លេខលិខិត ថ្ញៃខែ ឆ្នាំលិខិត ខ្លឹមសារសង្ខេប ចំនួនច្បាប់ ហត្ថលេខា ឈ្មោះអ្នកទទួល ។
លិខិតចូលត្រូវបានបែងចែកជាប្រភេទដូចតទៅៈ
– របាយការណ៍
– សេចក្តីជូនដំណឹង ឬ លិខិតជូនដំណឹង
– លិខិតអញ្ជើញ
– ពាក្យបណ្តឹង
– លិខិតស្នើសុំនានា
– ព្រះរាជក្រឹត្យ អនុក្រឹត្យ
-ប្រកាស
-សេចក្តីសំរេច
-ដីកា ៘
ប្រភេទលិខិតចូលនីមួយៗ ត្រូវចុះក្នុងសៀវភៅទៅតាមប្រភេទលិខិត ។ បន្ទាប់ពីចុះបញ្ជីរួច ហើយគេត្រូវធ្វើដំណត់បង្ហាញលិខិតចូល។
២- ការធ្វើកំណត់បង្ហាញលិខិតចូលៈ
កំណត់បង្ហាញលិខិតចូល ជាឯកសាររដ្ឋបាលមួយប្រភេទ ដែលមានលក្ខណៈសាមញ្ញបំផុត ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីដែលមានសមត្ថភាព ទើបអាចធ្វើបាន។ កំណត់បង្ហាញលិខិតចូល ត្រូវប្រើសំរាប់ ខ្ទាស់ជាប់ជាមួយលិខិតចូល ដើម្បីដាក់ជូនថ្នាក់ដឹកនាំស្ថាប័នបានជ្រាបជាជំហានដំបូង អំពីខ្លឹមសារនៃ លិខិតចូល និង មានយោបល់ផងដែរប្រសិនបើមាន។
គេបោះពុម្ពនូវខ្លឹមសាររួម នៃក្រដាសកំណត់បង្ហាញលិខិតចូល ដោយទុកចន្លោះសំរាប់បំពេញ ខ្លឹមសារដោយឡែក។ ខ្លឹមសាររួមនៃកំណត់បង្ហាញលិខិតិចូលមានដូចខាងក្រោមៈ
ក-ឈ្មោះហៅជាផ្លូវការ នៃប្រទេស និង បាវចនាៈ ត្រូវសរសេរឈ្មោះប្រទេសនិង បាវចនា ជាអក្សរធំបន្តិចនៅចំកណ្តាលទំព័រ។
ខ-ប្រភពៈ គេសរសេរប្រភព នៃកំនត់បង្ហាញលិខិតចូលនៅផ្នែកខាងឆ្វេងខាងក្រោមបាវចនា។ ជាទូរទៅប្រភពនៃកំណត់បង្ហាញលិខិតចូល គឺ ការិយាល័យរដ្ឋបាល ឬ ខុទ្ទកាល័យ ឬ រែបប្រួល ទៅ តាមប្រភេទស្ថាប័ន ។
គេសរសេរដូចខាងក្រោម ៖
ព្រះរាជណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ក្រសួង………….
ខុទ្ទកាល័យ
គ-ចំណងជើងៈ
គេសរសេរចំណងជើងថា “ កំណត់បង្ហាញលិខិតចូល ” ជាតួអក្សរធំបន្តិចនៅកណ្តាលទំព័រ ខាងក្រោមឈ្មោះ ប្រទេស ( ប្រហែល ៤-៥ ចន្លោះបន្ទាត់ ) ។
ឃ-នៅខាងក្រោមចំណងជើង គេត្រូវបោះពុម្ពនូវខ្លឹមសាររួមមួយចំនួនទៀតដូចខាងក្រោមៈ
ក្រសួង ស្ថាប័នផ្ញើ……….លេខ……….ថ្ញៃទី…………ខែ…………..ឆ្នាំ…………….
កម្មវត្ថុៈ……………………………………………………………………………..
ខ្លឹមសារសង្ខេបៈ………………………………………………………………………………………………………………………………………………………។
ក្នុងការសរសេរខ្លឹមសារសង្ខេបនៃលិខិតចូល ត្រូវសរសេរឱ្យខ្លី ឱ្យចំបញ្ហា ឱ្យត្រូវតាមសំណូម ពររបស់លិខិត ដើម្បីថ្នាក់ដឹកនាំជ្រាប និង មានមតិ (ចំណាំ ) ។ជូនកាលគេពុំចាំបាច់បំពេញត្រង់ កន្លែងខ្លឹមសារទេ ។
ង- យោបល់របស់ការិយាល័យរបៀប ខុទ្ទកាល័យ និង មិតិសំរេចរបស់ថ្នាក់ដឹកនាំ ៈ
នៅខាងក្រោមខ្លឹមសារសង្ខេប គេត្រូវចែកទំព័រក្រដាសជាពីរផ្នែកស្មើគ្នាដោយបន្ទាត់ឈរមួយ ផ្នែកខាងស្តាំ សំរាប់ការិយាល័យរបៀប និងខុទ្ទកាល័យចារយោបល់ រីឯខាងឆ្វេងសំរាប់ថ្នាក់ដឹកនាំ ក្រសួង ឬអភិបាលខេត្ត ក្រុងចារមតិសំរេច ។ ការិយាល័យរបៀប ត្រូវពិនិត្យខ្លឹមសារលិខិតចូលឱ្យបាន ច្បាស់លាស់រួចត្រូវចារថា “គួរបញ្ជូនទៅអង្គភាព……ដើម្បីជូនជ្រាប ឬមុខការ ” ។ ខុទ្ទកាល័យត្រូវ ពិនិត្យមើលឱ្យបានត្រឹមត្រូវអំពីខ្លឹមសារនៃលិខិតចូល និងចំណាររបស់ការិយាល័យរបៀប មុននឹង ចារ យោបល់លើកំណត់បង្ហាញលិខិតចូល ព្រោះឯកសារខ្លះអាចចារបញ្ជូនត្រង់ទៅអង្គភាពជំនាញបាន ឯ ឯកសារខ្លះទៀតត្រូវមានការឯកភាពពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ឬខេត្ត-ក្រុងសិន មុននឹងបញ្ជូនទៅ អង្គភាពជំនាញ ។ ដើម្បីចារបញ្ជូនលិខិតឱ្យបានចំតាមមុខការ របស់អង្គភាពជំនាញនីមួយៗ ការិយាល័យរបៀបក៏ដូចជាខុទ្ទកាល័យ ត្រូវក្តាប់ឱ្យជាប់អំពីភារកិច្ច របស់អង្គភាពជំនាញនីមួយៗ និងត្រូវយកចិត្តទុកដាក់តាមដានការងាររបស់ក្រសួង ស្ថាប័ន-ខេត្តក្រុង ប្រមទាំងមតិណែនាំផ្សេងៗ របស់ថ្នាក់លើ ។ ជៀសវាងឱ្យបានដាច់ខាត ការចារបញ្ជូនលិខិតចូលមិនចំមុខការ របស់អង្គភាព ជំនាញ និង ជៀសវាងការចារបញ្ជូនលិខិតម្តងទៅអង្គភាពនេះ ម្តងទៀតទៅអង្គភាពនោះ នៅលើលិខិតនានា ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នា ។
លិខិតចូលត្រូវបានបញ្ជូនទៅថ្នាក់លើ ឬទៅអង្គភាពជំនាញនានា តាមចំណាររបស់ខុទ្ទកាល័យ
ីី-លិខិតចេញ ៖
លិខិតចេញ គឺជាលិខិតិដែលធ្វើឡើង និង ចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលា ខេត្ត ក្រុង ស្រុក-ខណ្ឌ័ មន្ទីរ និងអង្គភាពនានា ហើយដែលត្រូវផ្ញើរចេញទៅក្រៅ ។
លិខិតចេញរួមមានជាអាទិៈ
– លិខិតបទដ្ឋាន
– របាយការណ៏-កំណត់ហេតុ
– លិខិតអញ្ជើញ
– សេចក្តីជូនដំណឹង
– លិខិតស្នើសុំនានា
– លិខិតបង្គាប់ការ លិខិតបញ្ជាបេសកកម្ម

មុននឹងផ្ញើរឯកសាររដ្ឋបាលចេញទៅក្រៅ ការិយាល័យរបៀបមានភារកិច្ចដូចខាងក្រោមៈ
ក- បោះត្រាមូល ត្រាឈ្មោះៈ
ខ- ការចុះលេខ និង ចុះកាលបរិច្ឆេទ
គ- ការច្រកស្រោមលិខិត
ឃ- ការចុះក្នុងសៀវភៅបញ្ជូនលិខិិតិ ៈ
លិខិតដែលផ្ញើចេញក្រៅ ត្រូវចុះក្នុងសៀវភៅបញ្ជូនលិខិត។ អ្នកទទួលលិខិតត្រូវចុះហត្ថលេខា កាលបរិច្ឆេទ និង ឈ្មោះនៅលើសៀវភៅបញ្ជូនលិខិត។
ង- កិច្ចការរបស់អ្នករត់លិខិត ៈ
អ្នករត់លិខិត ត្រូវយកលិខិតិទៅប្រគល់ជូនអ្នកទទួលឱ្យបានមុនគេ បន្ទាប់មកទើបយកទៅ ប្រគល់ជូនកន្លែងចម្លងជូន ព្រោះអ្នកទទួលមានភារកិច្ចដោះស្រាយលិខិតនោះ រីឯកន្លែងចម្លងជូនគឺ សំរាប់ទទួល ជ្រាបតែប៉ុណ្ណោះ ។
ក្រោយពេលដែលត្រលប់មកពីរត់លិខិតិវិញ អ្នករត់លិខិតត្រូវមករាយការណ៏ ជូនប្រធាន ការិយាល័យរបៀប ជួយរកវិធីដោះស្រាយ ។
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ក្រសួង………
ខុទ្ទកាល័យ
ក្រសួង, ស្ថាប័នផ្ញើ ក្រសួងអប់រំយុវជន និង កីឡា លេខ……..ចុះថ្ងៃ……ខែ………ឆ្នាំ…………..
កម្មវត្ថុ ៖………………………………………………………………………………………
ខ្លឹមសារសង្ខេប……………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………….។
មតិសំរេចថ្នាក់ដឹកនាំក្រសួង
យោបល់ការិយាល័យរបៀប
គួរផ្ញើ លិខិត
យោបល់ខុទ្ទកាល័យ

ព្ប ចរាចរលិខិត
ដើម្បីឱ្យការចរាចរលិខិតស្នាមនានា នៅទីស្តីការក្រសួង និងនៅតមសាលា ខេត្ត ក្រុងប្រព្រឹត្ត ទៅបានល្អប្រសើរជៀសវាងបាននូវការបាត់បង់ កកស្ទះ យឺតយ៉ាវ និង ដើម្បីឱ្យថ្នាក់ដឹកនាំក្រសួង ក៏ ដូចជាអភិបាលខេត្ត ក្រុងបានប្រាប់ជាមុន នូវខ្លឹមសារលិខិតិ មួយចំនួនដែលមានលក្ខណៈប្រញាប់ និង ដែលមានសារៈសំខាន់ចំពោះកិច្ចការនយោបាយ គេអាចកំណត់អំពីរបៀបរបប នៃចរចារលិខិតស្នាម ដូចខាងក្រោម ៖
ី-ការបែងចែក លិខិតិចូល ៈ
លិខិតចូលទាំងអស់មកទីស្តីការក្រសួង សាលាខេត្ត ក្រុង ស្រុក ខ័ណ្ឌ ត្រូវបានការយាល័យ របៀបនៃខុទ្ទកាល័យចុះក្នុងបញ្ជី រួចធ្វើកំណត់បង្ហាញមកថ្នាក់ដឹកនាំខុទ្ទកាល័យ ដើម្បីពិនិត្យ រួចបញ្ជូន ទៅអង្គភាព ជំនាញ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្ត ក្រុង ឬទុកនៅខុទ្ទកាល័យ ដើម្បីដោះស្រាយ បើជាសមត្ថកិច្ច ។
១, លិខិតចូលដែលត្រូវបញ្ជូនត្រង់ទៅ អង្គភាពជំនាញ
– លិខិតឆ្លើយតបមកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ
– លិខិតិចំលងជូន មកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ
– របាយការណ៏បូកសរុបការងារប្រចាំថ្ញែ សប្តាហ៏ ខែ ត្រីមាស ឆ្នាំ
– សំណើរនានា ពាក់ពន្ធ័ការងារជំនាញ
– ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និង លិខិតិនានា ដែលពាក់ព័ន្ធនឹងបណ្តឹង ៘
លិខិតទាំងអស់ខាងលើនេះ ត្រូវបានអង្គភាពជំនាញចាត់ការ តាមមុខការ ។ ចំពោះ លិខិតចំលងជូនណា ដែលត្រូវបានពិនិត្យឃើញថា មានខ្លឹមសារសំខាន់គួរឱ្យថ្នាក់ដឹកនាំក្រសួង ឬ អភិបាលខេត្ត ក្រុង តាមរយៈ ខុទ្ទកាល័យ ។
២, លិខិតចូលដែលត្រូវដាក់ជុនថ្នាក់ដឹកនាំក្រសយង ឬ អភិបាលខេត្ត ក្រុងជ្រាប ឬ ពិនិត្យ មុននឹងបញ្ជូលទៅ អង្គភាពជំនាញ
– លិខិតចំលងជូនមកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ ដែលមានខ្លឹមសារពាក់ព័ន្ថ្ធ នឹងបញ្ហ សំខាន់ៗរបស់ជាតិ
– របាយការណ៏របស់ខេត្ត ក្រុង មន្ទីរ ដែលមានខ្លឹមសារលេចធ្លោពាក់ព័ន្ធបញ្ហាព្រំដែន បញ្ហា អស្ថេរភាពសង្គម បញ្ហាគ្រោះធម្មជាតិ ៘
– សំណើររបស់ខេត្ត-ក្រុង ដែលមានលក្ខណៈបន្ទាន់ហើ់យការដោះស្រាយមិនស្ថិតក្នុងសមត្ថ កិច្ចរបស់ ឬ ខេត្ត ក្រុង ។
– សំណើរពីក្រសួង ស្ថាប័ន ស្ថានទូត ដើម្បីចាត់តាំងមន្ត្រីរាជការ នាយនគរបាលទៅសិក្សា ឬ បំពេញបេសកកម្មនៅបរទេស
– លិខិតអញ្ជើញចូលរួមប្រជុំ សិក្ខាសាលា
– លិខិិតិស្នើសុំកំលាំងការពារ ពីធីផ្សេងៗ
– លិខិតរដ្ឋបាល លិខិតបទដ្ឋានមកពីស្ថាប័នថ្នាក់លើ
– លិខិតផ្សេងៗទៀតដែលមានខ្លឹមសារពាក់ព័ន្ធ និង កិច្ចការនយោបាយសំខាន់ៗរបស់ប្រទេស ជាតិ
– លិខិតសំងាត់ទាំងឡាយដែលផ្ញើមកពីក្រសួង ស្ថាប័នផ្សេងៗ ឬខេត្ត ក្រុង ។
លិខិតខាងលើនេះ ត្រូវបានខុទ្ទកាល័យ ធ្វើកំណត់បង្ហាញជូនថ្នាក់ដឹកនាំ ក្រសួង ឬ អភិបាល ខេត្ត ក្រុងជ្រាប មុននិងបពា្ជូនទៅអង្គភាពជំនាញ ដើម្បីចាត់ការតាមមុខការ ។
– នៅពេលលិខិតិផ្ញើមករដ្ឋបាលដែលសរសេរថា គោរពជូន មិនចំឈ្មោះ គឺ គោរពជូន លោក សកលវិទ្យាធិការនៃសកលវិទ្យាល័យធនធានមនុស្ស ។
– នៅពេលនេះ ការិយាល័យរដ្ឋបាលមានសិទ្ធិហែកលិខិតហើយបោះត្រាជ្រុងរួច បញ្ជូនទៅ លេខារបស់គាត់ ។
គោលការណ៍នីត្យានុកូលភាព

គោលបំណងនៃមេរៀន (Lesson Objectives)
មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ដឹងពីអំណាច ឋានានុក្រមច្បាប់ដែលមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។
និស្សិតអាចមានចំណេះដឹងជាមូលដ្ឋានដើម្បីប្តឹងប្តល់ទៅតុលា ការរដ្ឋបាល (នាពេលអានាគត) ដើម្បីសុំមោឃៈភាពរាល់លិខិតរដ្ឋបាល ដែលចេញដោយអាជ្ញាធរសា ធារណៈ ទាំងឡាយណា ដែលផ្ទុយទៅនឹងឋានានុក្រមធម្មនិយាមគតិយុត្តិ ។
1> ឋានានុក្រមនៃធម្មនិយាមគតិយុត្ត
តាមលំនាំ ហាន្ស កែលសិន គ្រប់ច្បាប់ទាំងអស់ក្នុងន័យសម្ភារៈ
មិនមែនសុទ្ធតែស្ថិតនៅក្នុងលំដាប់តែមួយនោះទេ ។
ឋានុក្រមនៃច្បាប់ត្រូវបានបង្កើតឡើង ស្របទៅតាមលំដាប់ជាសាជីជ្រុងរបស់លោក កែល សិន ។ ការកំណត់អោយមានឋានានុក្រមច្បាប់មានប្រយោជន៍ខ្លាំងណាស់ ព្រោះថាបទដ្ឋាន ដែលនៅ លំដាប់ទាបជាងមិនអាចធ្វើបដិប្បញ្ញត្តិ ឬ
និរាករបទដ្ឋានដែលស្ថិតនៅក្នុងលំដាប់ ខ្ពស់ជាងទេ ។
ចាប់ពីកំពូលនៃសាជីជ្រុងរហូតដល់ខាងក្រោម គេឃើញមាន រដ្ឋធម្មនុញ្ញ (ក) សន្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ (ខ) ច្បាប់ក្នុងន័យទម្រង់ (គ) និង បទបញ្ជា (ឃ) ។
ក. រដ្ឋធម្មនុញ្ញ (Constitution)
មាត្រា ១៥០ (ថ្មី)នៃរដ្ឋធម្មនុញ្ញចាត់ទុករដ្ឋធម្មនុញ្ញ
ជាច្បាប់កំពូលនៃព្រះរាជាណាចក្រ កម្ពុជា ។ ក្នុងន័យសម្ភារៈ
រដ្ឋធម្មនុញ្ញជាបណ្តាវិធានសរសេរ ឬ បវេណីទាំងឡាយណាដែល
កំណត់ពីទម្រង់របស់រដ្ឋពីការចាត់ចែង និង ការអនុវត្តន៍អំណាច ។
ក្នុងន័យទម្រង់ រដ្ឋធម្មនុញ្ញ ជាឯកសារដែលពាក់ព័ន្ធនឹងស្ថាប័ននយោបាយ ហើយត្រូវបង្កើតឡើង និង កែប្រែទៅតាមនីតិ
វិធីមួយខុសពីនីតិវិធីបញ្ញត្តិធម្មតា ។ នីតិវិធីពិសេសរបស់រដ្ឋធម្មនុញ្ញ ស្តែងអោយឃើញអំពី
លក្ខណៈរដ្ឋធម្មនុញ្ញតឹងព្រោះថាវិធានដែលធ្វើឡើងតាមនីតិវិធីពិសេស និង មានកម្លាំងគតិយុត្ត
ខ្លាំងក្លាដែលដាក់វិធាននោះអោយស្ថិតនៅក្នុងលំដាប់ទីមួយនៃឋានានុក្រមច្បាប់ ។ ផ្ទុយទៅវិញ រដ្ឋធម្មនុញ្ញជារដ្ឋធម្មនុញ្ញទន់
នៅពេលដែលរដ្ឋធម្មនុញ្ញមានកម្លាំងគតិយុត្ត ដូចជាច្បាប់ធម្មតា
ហើយអាចត្រូវវិសោធនកម្មដោយច្បាប់ធម្មតាបាន ។
រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា យើងជារដ្ឋធម្មនុញ្ញតឹង
ព្រោះរដ្ឋធម្មនុញ្ញជាច្បាប់គ្រឹះ និង ជាច្បាប់កំពូល ហើយបើផ្អែកតាម មាត្រា ១៥១ ថ្មីនៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើតាមវិធានមួយ
ដែលខុសទៅនឹងការធ្វើវិសោធនកម្មច្បាប់ធម្មតា ។ ការផ្តើមសើរើ ឬ
ធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ
របស់នាយករដ្ឋមន្ត្រី និង របស់ប្រធានរដ្ឋសភា តាមសេចក្តី
ស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃសមាជិករដ្ឋសភាទាំងមូល ។ គ្រប់ការសើរើ ឬ ការធ្វើ វិសោធនកម្មត្រូវធ្វើឡើងដោយច្បាប់រដ្ឋធម្មនុញ្ញ
ដែលអនុម័តដោយសភាតាមមតិភាគច្រើនពីរ ភាគបីនៃសមាជិករដ្ឋសភាទាំងមូល ។ ការតម្រូវអោយមានសម្លេងភាគច្រើនពីរភាគបី គឺក្នុង
បំណងចៀសវាងនូវការធ្វើវិសោធនកម្ម មិនស្របពេលវេលា ។
រដ្ឋធម្មនុញ្ញៃនព្រះរាជា

Facebookgoogle_pluslinkedinmailby feather

Comments are closed.