4success

ចង់ក្លាយជាអ្នកមានធ្វើតាមរូបមន្តសាមញ្ញទាំង៤យ៉ាងនេះ អ្នកនឹងជោគជ័យ!

522355_399307560111259_310953890_n

«ការចំណាយ ឲ្យតិចជាងប្រាក់ចំណូល» វាជារូបមន្តសាមញ្ញជាទីបំផុត មានន័យថា ដឹងពីចំនួនប្រាក់ដែលអ្នករកបានហើយចំណាយឲ្យតិចជាងនោះ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនអាចធ្វើបានដូចរូបមន្តមួយឃ្លានេះទេ។ ក្នុងជីវិតប្រចាំថ្ងៃជាក់ស្ដែង ការចំណាយមានច្រើនមុខ ខណៈចំណូលនៅដដែល ឬកើនឡើងតិចតួចបំផុត។

ផ្ទុយពីគំនិតចំណាយតិចជាងចំណូល មនុស្សជាច្រើននាក់កំពុងតែប្រើបំណុលធនាគារ ដើម្បីយកទៅបើករកស៊ីឲ្យបានច្រើនតាមតែអាចធ្វើទៅបាននាពេលបច្ចុប្បន្ននេះ។ បំណុលពិតជាអាចជួយដោះស្រាយបញ្ហាអ្នកបាននៅពេលខាងមុខ ប៉ុន្តែត្រូវចេះប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។

តើអ្នកអាចគេចពីវាសនានៃមនុស្សដែលធ្វើតាមទម្លាប់និងចំណាយឲ្យតិចជាងចំណូលដើម្បីបង្កើតអនាគតឲ្យកាន់តែមានបាន យ៉ាងដូចម្ដ៉េច?

ជំហានទី១៖ កំណត់ឲ្យច្បាស់ពីចំណូលរបស់អ្នក (Step 1: Figure out how much you earn)

ជំហានដំបូងនៃវិធីចំណាយតិចជាងចំណូលនេះ គឺត្រូវកំណត់ឱ្យបានច្បាស់ពីចំណូលរបស់អ្នក។ បើអ្នកធ្វើការ ទទួលបានប្រាក់ខែជាទៀងទាត់មិនពិបាកនោះទេ ក៏ប៉ុន្តែបើអ្នកមានអាជីវកម្មផ្ទាល់ខ្លួន ឬមានការងារច្រើនមុខ អ្នកត្រូវកំណត់វាឱ្យបានច្បាស់ ដើម្បីងាយស្រួលធ្វើផែនការចំណាយ។ អ្វីដែលសំខាន់នោះ គឺការធ្វើផែនការគ្រប់គ្រងប្រាក់ចំណូល គឺត្រូវអាស្រ័យលើប្រាក់ចំណូលទៀតទាត់ មិនមែនពឹងលើប្រាក់ចំណូលរងក្រៅបាន ឬប្រាក់មិនទៀតទាត់នោះទេ។

ជំហានទី២៖ បង្កើតផែនការចំណាយ (Step 2: Come up with a spending plan)

អ្នកមិនត្រូវកំណត់ផែនការថវិកាតឹងតែង ដើម្បីធ្វើឲ្យវិធីនេះក្លាយជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុរបស់អ្នកនោះទេនោះ។ អ្នកអាចប្រើវិធីដោយងាយ គឺការកំណត់មូលដ្ឋានគោលមួយអំពីថា តើអ្នកនឹងត្រូវចំណាយប៉ុន្មានក្នុងមួយខែ។ អ្វីដែលសំខាន់គឺត្រូវប្រាកដថា ការចំណាយប្រចាំខែរបស់អ្នកគឺតិចជាងប្រាក់ចំណូលប្រចាំខែ ដូចអ្នកបានដឹងនៅក្នុងជំហានទី១រួចហើយ។

ជំហានទី៣៖ ចូរប្រាកដថា ចំណាយឲ្យកាន់តែតិច (Step 3: Make it work by spending less)

ការចំណាយកាន់តែតិច គឺជាវិធីងាយស្រួលបំផុតសម្រាប់អ្នកដែលចង់កាត់បន្ថយចំណាយពួកគេឲ្យតិចជាងប្រាក់ចំណូល។ វាងាយស្រួលក្នុងការសម្រេចចិត្តដើម្បីកាត់បន្ថយចំណាយឲ្យកាន់តែតិចជារឿយៗ។ ចូរចាប់ផ្ដើមកាត់បន្ថយការចំណាយ ដែលមិនផ្ដល់តម្លៃដល់អ្នក ឬដែលគ្មានប្រយោជន៍សោះ។

ជំហានទី៤៖ ចូរខិតខំរកចំណូលឲ្យបានច្រើន (Step 4: Make it work by earning more.)ការរកប្រាក់ចំណូលឲ្យបានកាន់តែច្រើន គឺជាវិធីសាស្ត្រដែលមនុស្សមួយចំនួនធំធ្លាប់មានបំណងចង់ធ្វើដើម្បីធ្វើតាមវិធីចំណាយតិចជាងចំណូល។ មានវិធីជាច្រើន ដែលអ្នកអាចបង្កើតចំណូលអ្នកបន្ថែមលើចំណូលបានមកពីការធ្វើការ និងការងារក្រៅម៉ោងក្នុងពេលបច្ចុប្បន្ន។

Facebookgoogle_pluslinkedinmailby feather

Comments are closed.