social media1

៨​ ចំណុច​ដែល​អ្នក​​ធ្វើការ​លើ​​ Social Media ​​ត្រូវ​យល់​ដឹង

themix

​សម្រាប់​អ្នក​ដែល​​កំពុង​ធ្វើ​ការ​លើ​បណ្ដាញ​សង្គម​ ​​ចំណុច​ ៨ ​យ៉ាង​ខាងក្រោម​នេះ​គួរ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង។ ​ពុំនោះ​ទេ ​ការ​ធ្វើ​ចំណាយ​ពេល​វេលា​ និង​ថវិកា​របស់​អ្នក​អាច​ជា​ការ​ខ្ជះខ្ជាយ​​ព្រោះ​មិន​ត្រូវ​បាន​ប្រើ​ចំ​គោលដៅ។ ​ចំណុច​​ទាំង​នោះ​រួម​មាន៖

១. ​​មនុស្ស​ជាច្រើន​ដែល​ចូល​ Comment ​ភាគ​ច្រើន​មិន​បាន​អាន​ដល់​ចប់​ផង

ជា​រឿង​ពិត​ មនុស្ស​ភាគ​ច្រើន​ចូល​មក​ Comment ​លើ​អ្វី​មួយ​ ផ្អែក​ភាគ​ច្រើន​ទៅ​លើ​រូបភាព ​និង​ចំណងជើង​តែ​ប៉ុណ្ណោះ។ ​​ហើយ​រូបភាព​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក៏​ទាក់ទាញ​ការ​ Share ​និង​ Like ​ច្រើន​ដែរ។

២. ​អ្នក​អាន​ចូលចិត្ត​រឿង​ស្រដៀង​អ្វី​ដែល​ខ្លួន​ដឹង​ជាជាង​រឿង​ពិត

​ព័ត៌មាន​​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ពន្យល់​លម្អិត​ពី​អ្វី​មួយ​ច្រើន​មិន​សូវ​​ជា​ទី​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​ទូទៅ​ទេ។ ​ភាគច្រើន​វា​ទាញ​បាន​តែ​មនុស្ស​ក្នុង​ជំនាញ​នោះ​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ។ ​តែ​បើ​រឿង​រៀបរាប់​លក្ខណៈ​ងាយៗ​​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​អ្នក​អាន​យល់​ឃើញ​ថា ស្រដៀង​នឹង​អ្វី​ដែល​ពួកគេ​គិត​វិញ ​មិន​ថា ​ព័ត៌មាន​នោះ​ត្រឹមត្រូវ​​ ១០០% ​ឬ​ក៏​អត់​ទេ​ តែ​វា​អាច​ទាញ​ការ​ចាប់​អារម្មណ៍​ច្រើន។

៣. ​ចម្លើយ​ងាយ​ហើយ​ខ្លី​ងាយ​នឹង​ត្រូវ​ចែក​រំលែក​បន្ត​
អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​ចូលចិត្ត​ចម្លើយ​ដែល​ខ្លី ហើយ​ងាយ។ ​បើ​ទោះ​ចម្លើយ​នោះ​ពេល​ខ្លះ​មិន​ពិត​ក៏​ដោយ​ ក៏​ពួកគេ​ Share ​ដោយ​មិន​បាន​ពិចារណា​ឲ្យ​ល្អិតល្អន់​ជាមុន​ដែរ។

៤. ​​ជារឿយៗ​អ្នក​លេង​បណ្ដាញ​សង្គម​ច្រើន​ Comment ​លើ​​ Post ​​​ជា​លក្ខណៈ​សំណួរ

​ពិត​ណាស់​ជា​រឿយៗ​ Post ​ជា​លក្ខណៈ​សំណួរ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​អ្នក​អាន​ជា​ច្រើន​បាន​ដឹង​ ងាយ​នឹង​ធ្វើ​​ឲ្យ​ពួកគេ​ចូល​មក​ Comment ​ជា​ខ្លាំង។ ​ឧទាហរណ៍​​អ្នក​បង្ហោះ​រូប​ភាព​ស្នេហា​មួយ​ អម​ដោយ​ឃ្លា​ថា ​”ពិត​ទេ​ ស្នេហា​មិន​ប្រកាន់​អាយុ?”។ ​​Post ​ជា​សំណួរ​របៀប​នេះ​ងាយ​នឹង​ទទួល​បាន​ Comment ​ជាង​​ឃ្លា​ដែល​ផ្ដល់​ព័ត៌មាន​លើ​អ្វី​មួយ។

៥. ​​Link ​ល្អៗ​ងាយ​នឹង​ត្រូវ​ Share ​បន្ត

Link ​ល្អ​ៗ​ និង​ចម្លែកៗ​ងាយ​នឹង​ត្រូវ​គេ​ចែក​រំលែក​បន្ត​ណាស់។ ​សាក​យក​វីដេអូ ​”មនុស្ស​ពិការ​ដៃ​ ​ប្រើ​មាត់​គូរ​គំនូរ​ដ៏​អស្ចារ្យ” ​​មក​ដាក់​នៅ​លើ​ Wall ​អ្នក​មើល៍​ ថា​មាន​​មនុស្ស​ Share ​ច្រើន​ជាង​ធម្មតា​ឬ​ទេ?

៦. រូបភាព​សិចស៊ី​ទាក់​ទាញ​អារម្មណ៍​ផ្លូវ​ភេទ​ទាក់ទាញ​ជាង​ធម្មតា

​​​ជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់ ​តែ​ជា​រឿង​ពិត​ដែល​មនុស្ស​ភាគច្រើន​ទាក់ទាញ​នឹង​រូបភាព​សិចស៊ី។ ​​ពេល​ខ្លះ​​បើ​ទោះ​ជា​អត្ថបទ ​និង​រូបភាព​មិន​ទាក់ទង​គ្នា ​ឲ្យ​តែ​ឃើញ​រូបភាព​សិច​ មនុស្ស​ភាគច្រើន​ប្រាកដ​ជា​ចុច​ចូល​មើល​បន្តិច​ដែរ​​ជាពិសេស​គឺ​រូប ​thumbnail ​ហ្នឹង​តែ​ម្ដង។ ​មាន​ធ្លាប់​ធ្វើ​អីចឹង​ដែរ​អត់?

៧. ​ឈ្មោះ​​ប្រភព​​មាន​ទម្ងន់​ជាង​​​អត្ថបទ

​នៅ​ពេល​ឃើញ​ប្រភព​ព័ត៌មាន​ធំៗ​ដូចជា BBC ឬ​ CNN ​ជាដើម​នោះ​ មនុស្ស​ភាគ​ច្រើន​តែង​ចែករំលែក​ Post ​បន្ត​ដោយ​មិន​គិត​​ពី​ព័ត៌មាន​នៅ​ខាងក្នុង​ថា ​ត្រូវ​ ឬ​ខុស ​បើ​ប្រធានបទ​នោះ​ចាប់អារម្មណ៍។​ ​​ដោយ​ហេតុ​នេះ​ហើយ ​ពេល​ខ្លះ​អ្នក​ខ្លះ​បន្លំ​យក​ ឈ្មោះ​ប្រភព​ធំៗ​មក​ក្លែង​ទាញ​យក​ Page View។

​៨. ​​​ព័ត៌មាន​លក្ខណៈ​ជា​ List ​ងាយ​នឹង​ចុច​ជាង​ព័ត៌មាន​ធម្មតា
​ការ​ List ​ព័ត៌មាន​សំខាន់ៗ​ខ្លីៗ ​និង​មាន​ Link ​ភ្ជាប់​នៅ​ក្បែរ​នោះ​ផង ​អាច​ឲ្យ​អ្នក​អាន​ចុច​​ចូល​ទៅ​មើល​ព័ត៌មាន​ដែល​គេ​ចាប់អារម្មណ៍​ប្រសើរ​ជាង​អត្ថបទ​រៀបរាប់​វែងៗ។

​មើល៍​អ្នក​ជំនាញ​ Social Media ​ចំណុច​ទាំង​អស់​នេះ​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​ធ្វើ​កន្លង​មក​ទេ ​ហើយ​មាន​ចំណុច​អី​ទៀត​ចង់​បន្ថែម?

Facebookgoogle_pluslinkedinmailby feather

Comments are closed.