Start up biz

studio 02 copy small

ssk protool studio

——————————————————-

តើនៅពេលចាប់ផ្តើមមុខជំនួញត្រូវការអ្វីខ្លះ?

1379667_3640066418191_1365655256_n

ការ​ចង់​មាន​មុខជំនួញ​មួយ​ប្រកប​ដោយ​ជោគជ័យ​ គឺជា​ក្តី​សុបិន​ដែល​មនុស្ស​គ្រប់​គ្នា​ស្រមៃ​ចង់​បាន​។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​សំខាន់​នោះ​គឺ​ការ​ចេះ​រក​វិធីសាស្រ្ត​ដើម្បី​ ធ្វើឲ្យ​ក្តីសុបិន​នោះ​ក្លាយ​ទៅ​ជា​ការ​ពិត។ មិនមែន​រាល់​មុខ​ជំនួញ​ទាំងអស់​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ។ មាន​មនុស្ស​តិចតួច​ណាស់​ដែល​អាច​ទទួល​បាន​ជោគជ័យ​ ខ្លះ​ក៏​ទទួល​បរាជ័យ ហើយ​មួយ​ចំនួន​ទៀត​មិន​ហ៊ាន​សូម្បី​តែ​ចាប់ផ្តើម​វិនិយោគ​ផង ដោយសារ​តែ​ខ្លាច​បាត់បង់​ដើមទុន និង​ខាត​ពេលវេលា។

549550_3640071098308_1797995546_n

ពិត​ណាស់ ការ​ធ្វើ​ជំនួញ​អាច​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់ ប្រសិន​បើ​យើង​មិន​បាន​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​លើ​ទីផ្សារ​នៃ​មុខ ជំនួញ​របស់​យើង​នោះ​ទេ។ នេះ​ជា​កត្តា​ដែល​ធ្វើឲ្យ​មនុស្ស​មួយ​ចំនួន​មិន​ហ៊ាន​ប្រថុយប្រថាន ក្នុង​ការ​វិនិយោគទុន​លើ​វិស័យ​ជំនួញ។​ ភាគច្រើន​ពួកគេ​បែរ​ជា​ងាក​ទៅ​រក​ទីផ្សារ​ការងារ​ទៅវិញ។

1379255_3639988416241_1973113586_n

មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​ចង់​ចាប់ផ្តើម​ប្រកបរបរ​ជំនួញ គួរ​យល់​ដឹង ដូចជា៖

១-គំនិត

គំនិត​ ជា​ចំណុច​សំខាន់​នាំមុខ​គេ មុន​ពេល​ធ្វើអ្វីៗ​ទាំងអស់ ជាពិសេស​គឺ​មុន​ពេល​ចាប់ផ្តើម​ធ្វើ​ជំនួញ​។ តើ​គំនិត​ប្រភេទ​ណា​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គំនិត​ល្អ? គំនិត​ក្នុង​ការ​ធ្វើ​ជំនួញ​ដែល​មនុស្ស​ភាគច្រើន​យល់​ស្រប​ថា​ល្អ គឺជា​គំនិត​ដែល​ថ្មី ប្លែក និង​ខុស​ពី​គេ។ លោក​នាយកប្រតិបត្តិ​ក្រុមហ៊ុន ​សៀន បុត្តា បាន​ឲ្យ​និយមន័យ​ថា៖ «គំនិត​ល្អ​មិនមែន​ជា​គំនិត​ដែល​យើង​ចេះ​តែ​ឮ​ពី​គេ​ ឬ​ក៏​ចេះ​តែ​គិត​នោះ​ដែរ តែ​វា​គឺជា​គំនិត​មួយ​ដែល​យើង​ច្នៃប្រឌិត​ដោយ​ខ្លួនឯង។ តាមពិត​គំនិត​ថ្មី​ក៏​អាច​ជា​គំនិត​ចាស់​ផង​ដែរ ប៉ុន្តែ​យើង​គ្រាន់តែ​ថែម​នូវ​ចំណុច​ថ្មីៗ​ស្រប​នឹង​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​អតិថិជន​»។ អ្នកជំនួញ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ ​«​យើង​អាច​រក​ឃើញ​នូវ​គំនិត​ថ្មី​លើ​របរ​ដែល​មាន​ស្រាប់ ដោយ​គ្រាន់តែ​ច្នៃប្រឌិត​បន្តិច​គឺ​យើង​អាច​ធ្វើ​បាន»។

ក្រៅពី​នេះ​ការ​តាំង​ចិត្ត និង​ភាព​ច្បាស់លាស់​នៃ​គម្រោង​ ក៏​ជា​កាតាលីករ​សំខាន់​មួយ​ដែល​ជំរុញ​ឲ្យ​ការ​ធ្វើ​ជំនួញ​មាន​ភាពជោគជ័យ។ គាត់​បាន​ពន្យល់​ថា ដរាប​ណា​ អ្នក​ចាប់ផ្តើម​ជំនួញ មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង សុទិដ្ឋិនិយម និង​មាន​គោលដៅ​ច្បាស់លាស់ រួម​ទាំង​មាន​គម្រោង​សម្រាប់​ទ្រទ្រង់​ពី​ក្រោយ​ផង​នោះ គំនិត​ដែល​មាន​នោះ​នឹង​មិន​រលាយ​បាត់​ឡើយ។

1378100_3639987616221_198222817_n

២-ទីផ្សារ

គំនិត​រកស៊ី​ដែល​ល្អ​គួរ​តែ​ជា​គំនិត​ដែល​មើល​ទៅ​មាន​ភាព​សមស្រប​នឹង​តម្រូវការ​របស់​ អតិថិជន។ ជាពិសេស​ អ្នកជំនួញ​ត្រូវ​យល់​ឲ្យ​ច្បាស់​ថា ផលិតផល​ឬ​សេវាកម្ម​ដែល​បម្រុង​នឹង​ដាក់​លក់​នោះ គឺជា​អ្វី​ដែល​មនុស្ស​ត្រូវការ និង​ចូលចិត្ត​ដែរ​ឬ​ទេ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​ ឈុន វឌ្ឍនភក្តី បាន​យល់​ឃើញ​ថា ទីផ្សារ​គឺជា​ចំណុច​សំខាន់​ទី​ពីរ ដែល​ត្រូវ​យល់ មុន​ពេល​ចាប់ផ្តើម​របរ​ជំនួញ។ ដើម្បី​អាច​ប្រកបរបរ​នេះ​បាន អ្នក​ជំនួញ​ត្រូវ​យល់​ពី​គោលបំណង​និង​ប្រភេទ​នៃ​អតិថិជន​ជា​មុនសិន​។ ម៉្យាង​វិញ​ទៀត អ្នកជំនួញ​ក៏​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ពី​ស្ថានភាព​នៃ​ដៃគូ​ប្រកួត​ប្រជែង​របស់​ខ្លួន​ផង​ដែរ​។ «​ការ​ប្រកួតប្រជែង ជា​កត្តា​កំណត់​ភាព​ជោគជ័យ​ក្នុង​ការ​រកស៊ី»។

លោក ​បាន​បែងចែក ការ​ប្រកួតប្រជែង​ជា​បួន​ផ្នែក​គឺ ការ​ប្រកួតប្រជែង​លើ​រូបភាព តម្លៃ សេវាកម្ម និង​គុណភាព​។ ស្រដៀង​គ្នា​នេះ​ដែរ​ យើងក៏​បាន​យល់ស្រប​នឹង​ទស្សនៈ​នេះ​ដែរ​ថា​៖​ «ការ​ប្រកួតប្រជែង​ជួយ​អភិវឌ្ឍ ​និង​ពង្រឹង​មុខជំនួញ​»។

1378002_3640070338289_622107985_n

៣-ម៉ាឃីតធីង

មនុស្ស​ជាច្រើន​តែង​មើល​ឃើញ​ថា​ ម៉ាឃីតធីង​ គឺជា​សកម្មភាព​ចូល​ជួប​អតិថិជន​ ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលិតផល​អ្វី​មួយ តែ​មាន​តិច​ណាស់​ដែល​យល់​ពី​បំណង​ពិត​នៃ​សកម្មភាព​នេះ​។​ ម៉ាឃីតធីង​ គឺជា​ការ​ផ្សព្វផ្សាយ​អំពី​ម៉ាក ឬ​យីហោ (brand) នៃ​ផលិតផល ឬ​ឈ្មោះ​អាជីវកម្ម​មួយ ក្នុង​បំណង​ប្រាប់​ទៅ​កាន់​អតិថិជន​អំពី​អ្វី​ដែល​គេ​ចង់​ផ្សព្វផ្សាយ​ និង​អ្វី​ដែល​គេ​អាច​ផ្តល់​ជូន​ដល់​អតិថិជន​បាន។

ចំពោះ​លោក​ ភក្តី ដែល​មាន​បទពិសោធ​ជាង​១០​ឆ្នាំ​មក​ហើយ​ក្នុង​ផ្នែក​នេះ បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ម៉ាឃីតធីង​ថា៖ «ម៉ាឃីតធីង និង​ការ​ផ្សព្វផ្សាយ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើឲ្យ​ទីផ្សារ​ស្គាល់​ពី​ផលិតផល​ និង​សេវាកម្ម​របស់​យើង។ ​វា​រួម​ចំណែក​ធ្វើឲ្យ​ម៉ាក ឬ​ក៏​យីហោ (brand) ​របស់​យើង​កាន់តែ​ល្បី​ឈ្មោះ​ថែម​ទៀត​»។

គាត់​បាន​បន្ថែម​ថា ក្នុង​ជំនួញ គេ​តែង​ប្រើប្រាស់​ការ​ស្រាវជ្រាវ ផ្នែក​ម៉ាឃីតធីង ដើម្បី​ឲ្យ​ដឹង​ពី​តម្រូវការ​ក្នុង​ទីផ្សារ ​និង​អាច​វិភាគ​ពី​លំនឹង​នៃ​ផលិតផល​លើ​ទីផ្សារ។

លោក​បាន​ពន្យល់​ថា៖ «យើង​ធ្វើការ​ស្រាវជ្រាវ​លើ​ទីផ្សារ ដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ថា តើ​អតិថិជន​គិត​យ៉ាង​ណា​អំពី​ផលិតផល​របស់​យើង។ វា​នឹង​ធ្វើឲ្យ​យើង​យល់​យ៉ាង​ស៊ីជម្រៅ​ពី​យុទ្ធសាស្រ្ត​ទីផ្សារ មុន​ពេល​ដាក់​លក់​ផលិតផល​។ ​យើង​តែងតែ​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ​រៀងរាល់​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ម្តង​ដើម្បី​ស្វែងយល់​ពី​ការ​ឆ្លើយតប​ពី​អតិថិជន និង​ស្វែងយល់​ពី​ស្ថាភាព​ទីផ្សារ​ដើម្បី ធ្វើការ​សម្របសម្រួល​ខ្លួន​ទៅ​នឹង​ភាព​ផ្លាស់ប្តូរ»។

1422531_3640071058307_444969185_n

៤-ដើម​ទុន

ត្រង់​ចំណុច​នេះ​ មាន​សំណួរ​ជាច្រើន​បាន​លើក​ឡើង​ថា​ ចុះ​បើ​មាន​គំនិត តែ​អត់​ដើមទុន តើ​គួរ​ខ្ចី​លុយ​ពី​ធនាគារ​ដើម្បី​ចុះ​ទុន​រកស៊ី​ដែរ​ឬ​ទេ​? តើ​គួរ​តែ​ដាក់​បញ្ចាំ​ប្លង់​ផ្ទះ ឬ​ទ្រព្យសម្បត្តិ​ដើម្បី​បាន​ដើមទុន​ដែរ​ឬ​ទេ? បើ​តាម​បទពិសោធ​ផ្ទាល់​របស់ លោក បុត្តា លោក​បាន​ចាប់ផ្តើម​ប្រមូល​ដើមទុន​ជំនួញ​របស់​គាត់​ចេញ​ពី​អ្វី​ដែល​គាត់​មាន​។ នៅ​ចុង​ឆ្នាំ​២០០៦ គាត់​បាន​ចាប់ផ្តើម​វិនិយោគ​ដោយ​បង្កើត​សាលា​តូច​មួយ​ជាមួយ​ប្រាក់​ដែល​គាត់​ សន្សំ​បាន។

លោក​បាន​និយាយ​ថា​៖​ «ដំបូង​គឺ​ត្រូវ​ចាប់ផ្តើម​ជាមួយ​ខ្លួនឯង និង​ខំប្រឹងប្រែង​ដោយ​ខ្លួន​ឯង។ ​បើ​សិន​ជា​គ្មាន​លុយ​ទេ យើង​អាច​ទៅ​ធ្វើការ​ឲ្យ​គេ​សិន ដើម្បី​សន្សំ​លុយ​ផង​ និង​បង្កើន​បទពិសោធ​ផង»។

ជាក់ស្តែង​ លោក​ បុត្តា នៅ​មុន​ពេល​ដែល​លោក ចាប់ផ្តើម​ដាក់ទុន​វិនិយោគ​បង្កើត​សាលារៀន​នេះ គឺ​លោក​ធ្លាប់​បាន​ធ្វើ​ជា​គ្រូបង្រៀន​ ដែល​អាច​ឲ្យ​លោក​មាន​ឱកាស​ក្នុង​ការ​ប្រមូល​ដើមទុន ​និង​បទពិសោធ​ច្បាស់លាស់​ក្នុង​វិស័យ​នេះ​។ លោក​ បុត្តា គិត​ថា ដៃគូ​និង​អ្នកវិនិយោគ​នឹង​មក​រក​យើង ​បើ​យើង​អាច​បង្ហាញ​ពី​ភាព​រឹងមាំ​នៃ​ជំនួញ​របស់​យើង​ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន និង​មាន​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​យើង។

1381627_3640070618296_591827825_n

៥-ក្រុម

តើ​យើង​គួរ​ចាប់ផ្តើម​ជំនួញ​ជា​ក្រុម​ឬ​ម្នាក់​ឯង? អ្នក​ជំនួញ​ភាគច្រើន​គិត​ថា វា​អាស្រ័យ​ទៅលើ​ទំហំ​នៃ​ជំនួញ​។ ​ចំពោះ​លោក​ បុត្រ ​បាន​បញ្ចេញ​ទស្សនៈ​ថា ក្រុម​គឺជា​ឆ្អឹងខ្នង​នៃ​ជំនួញ។ លោក​ជឿជាក់​ថា ដើម្បី​ធ្វើឲ្យ​ជំនួញ​រីកចម្រើន​យ៉ាង​រលូន​ និង​រឹងមំា ក្រុម​ត្រូវ​តែ​បង្កើត​ឡើង។ លោក​បាន​ផ្តល់​យោបល់​ថា៖​ «ក្រុម​ដែល​បង្កើត​ឡើង​ត្រូវ​មាន​គំនិត​រួម​មួយ ហ៊ាន​លះបង់ និង​មាន​ការ​ទទួល​ខុសត្រូវ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក បុត្រ​ បាន​សង្កេត​ឃើញ​ថា ក្រុម​ គឺ​ងាយ​នឹង​បែកបាក់​នៅពេល​ដែល​ផលចំណេញ​កើនឡើង សមាជិក​អាច​នឹង​កើតមាន​ភាព​លោភលន់​ និង​ការ​ច្រណែន​គ្នា។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​បុត្រ​ បាន​ឲ្យ​ជា​គំនិត​ថា​ រាល់​ការ​ធ្វើ​ជំនួញ​នីមួយៗ គេ​គួរ​តែ​មាន​មេក្រុម​ម្នាក់ ដែល​មាន​ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ក្រុម​ឲ្យ​ស្ថិត​លើ​ផ្លូវ​រួម​មួយ។

គាត់​បាន​ពន្យល់​ថា៖​ «មេក្រុម​នេះ មិនមែន​ជា​អ្នក​ដឹកនាំ​គេ​ទាំង​ស្រុង​ទេ តែ​ជា​អ្នក​ដែល​ជួយ​សម្រួល​ និង​ទំនាក់ទំនង​គោល​របស់​ក្រុម»។ ម្យ៉ាង​វិញ​ទៀត​ មេក្រុម​ត្រូវ​តែ​យល់​ពី​បុគ្គលិក​លក្ខណៈ​របស់​សមាជិក​ទាំងអស់​និង​ចេះ​បែងចែក ​ការងារ​គ្នា និង​មាន​ការ​ទទួល​ខុសត្រូវ​ជា​រួម។ សហស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​បណ្ណាល័យ​រូប​នេះ​បាន​ពន្យល់​ថា៖ «ក្នុង​គណិត​១​បូក​១​ស្មើ​នឹង​២ តែ​ក្នុង​ក្រុម​វិញ ១​បូក​១ មាន​តម្លៃ​ធំធេង​ដែល​មិន​អាច​ស្មាន​ដល់​»។

1422531_3640071058307_444969185_n

៦-ការ​គ្រប់គ្រង​ជំនួញ

«ខ្ញុំ​មិន​ត្រូវ​ធ្វើ​ឲ្យ ​ជំនួញ​ទី​១​របស់​ខ្ញុំ​ដួល​ជា​ដាច់ខាត» នេះ​ជា​អ្វី​ដែល លោក បុត្តា​ តែងតែ​ប្រាប់​ខ្លួនឯង នៅ​ពេល​ដែល​គាត់​ទើប​តែ​ចាប់ផ្តើម​ធ្វើ​ជំនួញ​ដំបូង។ លោក​គិត​ថា មនុស្ស​ច្រើន​តែង​បាក់​ទឹកចិត្ត និង​អស់​សង្ឃឹម​ច្រើន​នៅពេល​ដែល​ឈរ​មើល​ជំនួញ​ទី​១​របស់​ពួកគេ​ដួលរលំ។ ដោយសារ​តែ​មាន​គំនិត​បែប​នេះ​ហើយ ទើប​លោក​តែង​ប្រាប់​ខ្លួនឯង​ជា​រៀងរាល់​ថ្ងៃ​ថា ត្រូវ​តែ​ប្រយ័ត្ន​ និង​ខំប្រឹង​ធ្វើការ​ដើម្បី​គេច​ឲ្យ​ឆ្ងាយ​ពី​ភាព​បរាជ័យ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​លើក​ឡើង​ថា​ ការ​គ្រប់គ្រង​ពេលវេលា​ក៏​ជា​កត្តា​សំខាន់​ដើម្បី​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ជា​រៀងរាល់​ថ្ងៃ​តែងតែ​ដាក់​កំហិត​ខ្លួនឯង​ថា ត្រូវ​តែ​ដើរ​ពិនិត្យ​មើល​មុខជំនួញ និង​ទីតាំង​ទាំងអស់ ដើម្បី​ធានា​ថា វា​ដំណើរ​ការ​បាន​ល្អ»។ ជា​ចុងក្រោយ​ លោក បុត្តា បាន​ផ្តល់​ជា​ចំណុច​គន្លឹះ​ក្នុង​ការ​គ្រប់គ្រង​ជំនួញ​ប្រកប​ដោយ​ជោគជ័យ​មួយ​ទៀត​គឺ សិល្បៈ​នៃ​ការ​ប្រើប្រាស់​មនុស្ស។

លោក​បាន​សង្កត់ធ្ងន់​ថា ការ​លើក​ទឹកចិត្ត​គឺជា​អ្វី​ដែល​ប្រធាន​ក្រុមហ៊ុន​ត្រូវ​តែ​ចេះ​ប្រើប្រាស់។ ការ​ផ្តល់​ជា​រង្វាន់​ដល់​បុគ្គលិក ការ​ដំឡើង​ឋានៈ និង​ការ​ទំនុក​បម្រុង​ផ្សេងៗ និង​ធ្វើឲ្យ​បុគ្គលិក​មាន​ភាព​រីករាយ​ក្នុង​ការ​បំពេញ​ការងារ​ ជាមួយ​យើង។ ហើយ​អី្វ​ដែល​អ្នក​ជំនួញ​គួរ​ធ្វើ​ជា​ប្រចាំ​គឺ ការ​ចេះ​និយាយ​ពាក្យ​ថា​ «អរគុណ» ឬ​ការ​ញញឹម ជាដើម។​
– ប្រភព(pppost)

ssk 01 copy

​ប្រធាន​ក្រុមហ៊ុន​វ័យ​ក្មេង​​ពី​ររូប​មាន​អតីតកាល​ជា​អ្នក​លាង​ចាន

ពី​ជីវិតផ្ញើ​​លើ​គំនរ​សំរាម​ ឥឡូវ​យុវតី​ខ្មែរ លេច​មុខ​ក្នុង​ភាពយន្ត​ហូលីវូដ

ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ក្មេង​បំផុត​ក្នុង​ស្រុក​ខ្មែរ​ មាន​ចំណូល​មិន​គួរ​ឲ្យ​ជឿ

ជីវិតអ្នកលក់ម៉ាំល្ហុង

Facebookgoogle_pluslinkedinmailby feather

Comments are closed.