culture

Music Class April 01 copy

របាំត្រុដិ

1604763_649904141724684_3520679351128239664_n

ក្នុងនាមក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅពុទ្ធសាសនបណ្ឌិត្យ ខ្ញុំសូមបរិយាយចំពោះល្បែងខ្មែរមួយបែប ហៅថា “ល្បែងត្រុដិ” ដែលអ្នកខែត្រសៀមរាប និងបាត់ដំបងគេតែងលេងនៅរដូវចូលឆ្នាំខ្មែររាល់ឆ្នាំ ។

របាំគ្រប់ជំពូកដែលមានទាំងរាំទាំងច្រៀងទាំងភ្លេង ហៅតាមភាសាសំស្រ្កឹតថា “មហោស្រព” ។ មហោស្រពខ្មែរមានច្រើនជំពូក-មានល្ខោន ល្ខោនខោល ល្ខោនយន្ដ រាំត្រុដិ រាំស្នែងទន្សោង រាំកន្ដែរ៉ែជាដើម ។ ក្នុងទីនេះ សូមយកតែល្បែងត្រុដិមួយមកថ្លែងជាមុនសិន ថ្ងៃមុខសឹមថ្លែងពីល្បែងឯទៀត ដោយឃើញថាល្បែងត្រុដិជាល្បែងខ្មែរតែខ្មែរយើង ក្រៅតែពីអ្នកខែត្រសៀមរាបនិងអ្នកបាត់ដំបងចេញ ពុំសូវមានគេស្គាល់ទេ ។

ពាក្យថា ត្រុដិ ជាភាសាសំស្រ្កឹត ប្រែថា “ការកាត់ផ្ដាច់ គឺផ្ដាច់ឆ្នាំនីមួយៗ” ឯល្បែងនេះបានជាបុរាណឲ្យឈ្មោះថា ល្បែងត្រុដិ ព្រោះជាល្បែងដែលគេត្រូវលេងចំពោះតែរដូវផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។

តាមសេចក្ដីឲ្យការណ៍របស់ព្រះតេជព្រះគុណ ព្រះវនរ័តន៍ ព្រះនាមអ៊ីវ-ទួត មេគណខែត្របាត់ដំបងថា លោកបានជួបនឹងជនជាតិខ្មែរ នៅស្រុកសុរិន១នាក់ឈ្មោះ ព្រឹម ឲ្យការណ៍ថា អ្នកស្រុកនោះ គេនៅរក្សាទំនៀមទម្លាប់ល្បែងត្រុដិល្អណាស់, ថាអ្នកស្រុកនោះ គេតែងលេងល្បែងនេះនៅវេលាចូលឆ្នាំរាល់ឆ្នាំ, ថាចាស់ៗ នៅស្រុកនោះតំណាលថា កាលព្រះមហាក្សត្រខ្មែរគ្រងរាជ្យនៅអង្គរធំ វេលាដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ពួកត្រុដិតែងទៅលេងថ្វាយពរស័ព្ទសាធុការជារាល់ឆ្នាំ, ព្រះមហាក្សត្រតែងស្ដេចចេញទទួលការអំពីពួកនោះ ហើយតែងទ្រង់ព្រះរាជទានរង្វាន់ ត្រង់ប្រោះទឹកព្រះរាជទានពរតប ។

សេចក្ដីឲ្យការណ៍នេះ ឃើញសមហេតុផល ព្រោះអ្នកខែត្រសៀមរាបសព្វថ្ងៃនេះនៅរាប់អានល្បែងត្រុដិណាស់ តែជិតដល់ថ្ងៃចូលឆ្នាំពួកអ្នកលេងល្បែងនេះ តែងត្រៀមគ្រឿងប្រដាប់លេងសព្វគ្រប់ ដល់ថ្ងៃចូលឆ្នាំចេញលេងតាមភូមិស្រុក លុះដល់ថ្ងៃឡើងស័កនាំគ្នាទៅលេងថ្វាយឯនគរវត្ដ ជាទំនៀមរៀងរាល់ឆ្នាំ ។

ឯល្បែងត្រុដិមិនបានឋិតនៅទៀងទាត់ជាបែបមួយទេ ចេះតែផ្លាស់ប្ដូរទៅតាមកាលសម័យ ទាំងគ្រឿងប្រដាប់សម្រាប់លេងនិងទំនុកច្រៀងក៏មានប្លែកៗគ្នា ទៅតាមខែត្រ តាមស្រុក តាមភូមិ ហើយគ្រឿងប្រដាប់នោះសោតក៏មានតិចច្រើនតាមវង់តូចវង់ធំ, វង់តូចគ្នាតិចគ្រឿងប្រដាប់តិច វង់ធំគ្នាច្រើនគ្រឿងប្រដាប់ច្រើន ។

ឯត្រុដិវង់ធំមានអ្នកលេងច្រើន ចំនួន៣២ នាក់ និងមានគ្រឿងប្រដាប់ច្រើន ដូចរៀបរាប់តទៅនេះ៖

-ប្រុស ៣ នាក់ ជាអ្នកកាន់ដងកញ្ឆារ សម្រាប់បុកឲ្យឆារៗ តាមចង្វាក់ស្គរ,

-ប្រុស ២ នាក់ ជាអ្នកកាន់ស្គរដីដែលហៅថាស្គរអារក្ខ សម្រាប់ទះឲ្យឮទ្រឹបៗទ្រឹមៗតាមចង្វាក់ភ្លេង,

-ប្រុស ១ នាក់ ជាអ្នកកាន់ប៉ីពក សម្រាប់ផ្លុំតាមបទភ្លេង,

-ប្រុស ២ នាក់ ជាអ្នកកាន់ទ្រ សម្រាប់កូតតាមបទភ្លេង,

-ប្រុស ៣ នាក់ ជាអ្នកកាន់ដងចង្រ្កង់ដំបែរ សម្រាប់បុកឲ្យឮរ៉ែៗ តាមចង្វាក់ស្គរ,

-ប្រុស ២ នាក់ ជាអ្នកពាក់ស្នែងប្រើសមែនទែនឬផ្ដៅពត់ជាស្នែងប្រើសដើរក្រោយគេ សម្រាប់ឲ្យញ្រនព្រៃចាំបាញ់,

-ប្រុស ៤ នាក់ ជាអ្នកពាក់ស្នែងទន្សោងមែនទែនឬផ្ដៅពត់ ជាស្នែងទន្សោងដើរក្រោយគេ សម្រាប់ឲ្យញ្រនព្រៃចាំបាញ់,

-ប្រុស ១ នាក់ ជាញ្រនព្រៃឬយក្សចងចង្រ្កង់រ៉ូងជុំវិញចង្កេះដៃកាន់ធ្នូ សម្រាប់ចាបាញ់ ប្រើស និងទន្សោង,

-ប្រុស ៤ នាក់ ជាអ្នកនាំមុខ ជួតក្បាលក្រហម សម្រាប់ដើរនាំហ្វូង,

-ប្រុស ១ នាក់ ជាថ្មើរព្រៃជួតក្បាលក្រមា ស្ពាយបាយកញ្ចប់ សម្រាប់ដើរមើលផ្លូវមុនញ្រនព្រៃ,

-ប្រុស ១ នាក់ ជាអ្នកដើមបទ ពាក់ក្រចកវែងដែលធ្វើពីទ្រនុងស្លឹកដូង សម្រាប់ច្រៀងបើកបទឲ្យអ្នកលេងទាំងអស់គ្នាច្រៀងបន្ទរតាម,

-ប្រុស ២ នាក់ ជាតួឯកស្លៀកពាក់សំពត់ចងក្បិនខ្លួនពាក់សង្វារ ក្បាលពាក់មកុដ ឬ កញ្ចាំង មុខផាត់ម្សៅកាន់កន្ទុយក្ងោកសម្រាប់រាំនាំមុខគេ,

-ស្រី ២ នាក់ ជានាងពាក់ក្រចកវែង ក្បាលពាក់របៃស្លៀកសំពត់ហូលសំឡុយ ពាក់អាវបំពង់ខ្លី បង់កសំយុង សម្រាប់រាំគូនឹងតួឯក ,

-ប្រុស ២ នាក់ ជាអ្នកកាន់ដងសន្ទូចប្រវែង ២ ម៉ែត្រ ចងថង់សំពត់នៅចុង សម្រាប់រុញទៅរកផ្ទះអ្នកស្រុកឲ្យម្ចាស់ផ្ទះដាក់សូត្រ អំបោះ និងប្រាក់,

-ប្រុស ១ នាក់ ជាអាចារ្យ ស្លៀកពាក់ស ពានាស ស្ពាយយាមសម្រាប់ផ្ដើមបើកពិធីលេង នឹងដើរមុនអ្នកលេងចាំទទួលសូត្រអំបោះ និងប្រាក់ ។

តាមទំនៀមអ្នកលេងត្រុដិ នៅស្រុកតាគ្រាមខែត្របាត់ដំបង, មុនពេលលេងគេធ្វើរានទេវតា៣ថ្នាក់ ដាក់បាយសី ១ គូ ស្លាធម៌ ១ គូ ពែ១ ស្និត កញ្ចក់ រមៀត ម្សៅ ស្លាបារី កន្ទោងបាយម្លូបចំណី ទឹកអប់១ ផ្ដិល អំបោះ ១ កម្រង និងមុខស្មាច់ ហើយឲ្យពួកអ្នកលេងទាំងប៉ុន្មានមកជួបជុំនៅមុខរាន។ ពួកអ្នកភ្លេងកាន់គ្រឿងភ្លេងអង្គុយ១ ជួរ, អ្នកកាន់គ្រឿងប្រដាប់ផ្សេងៗ អង្គុយ ១ ជួរ, អាចារ្យអង្គុយចំកណ្ដាលអុជទៀនធូបសូត្របួងសួងសែនអារក្ខអ្នកតា ។ ស្រេចកាលណាអាចារ្យលើកមុខស្មាច់និងស្នែងប្រសើរបំពាក់ឲ្យគ្រប់គ្នា ហើយថយចេញទៅក្រៅវង់ ។ លំដាប់ពីនេះ ពួកអ្នកលេងក្រោកឈរទាំងអស់គ្នាហើយតួឯកស្រែកច្រៀងឡើងថា៖

ខ្ញុំសូមថ្វាយបង្គំ ហត្ថខ្ញុំប្រណម្យ ព្រះរតនត្រ័យ

ឱ! ព្រះគុណខ្ញុំហើយ ព្រះរតនត្រ័យ សូមមានជោគជ័យសេចក្ដីក្សេមក្សាន្ដ ។

អ្នកទទួលៗព្រមគ្នាថា៖

ឱណានាងណា៎! សេចក្ដីក្សេមក្សាន្ដ ។

ក្នុងពេលបួងសួងក្ដី ពេលណាៗក្ដី, កាលពួកអ្នកច្រៀងៗ ឡើង, ពួកអ្នកកាន់ដងកញ្ឆារក៏បុកកញ្ឆារតាមចង្វាក់ស្គរ, ចំណែកអ្នកកាន់ស្គរក៏ទះតាមរយៈដែលគេកំណត់ គឺទ្រឹបទ្រឹម ទ្រឹមទ្រឹប ទ្រឹមទ្រឹម, ចួនកាលយូរៗគេបំភ្លៃម្ដងត្រង់បទគឺទ្រិបៗទ្រឹមៗ ទ្រឹបទ្រឹម ដូច្នេះ, គ្មានវិសេសជាងនេះទៅទៀតទេ ។

កាលស្រេចពិធីព្លីការគេនាំគ្នាចេញលេងតទៅ ។

បើពេលលេងមានអ្នកស្រុកឲ្យទានវត្ថុប្រាក់កាសច្រើន, ក្រោយពេលលេងពួកត្រុដិចាត់ការនិមន្ដព្រះសង្ឃសូត្រមន្ដប្រស់ទឹកឲ្យពីល្ងាច, ព្រឹកឡើងនិមន្ដឆាន់ ។

បើបានវត្ថុតិចមិនល្មមធ្វើដូច្នោះបាន, ពួកត្រុដិប្រមូលវត្ថុទាំងឡាយមានអំបោះសូត្រជាដើមទៅប្រគេនព្រះសង្ឃឯវត្ដ សូមឲ្យលោកប្រស់ទឹករម្ងាប់ចង្រៃ ។

យើងស្រង់ទំនុកច្រៀងត្រុដិមកចារិកទុកក្នុងទីនេះខ្លះ ដើម្បីបញ្ជាក់ជូនអ្នកប្រវត្ដិសាស្រ្ដ ដែលត្រូវការសង្កេតស្រាវជ្រាវរកដើមកំណើតល្បែងនេះ ។

ទំនុកច្រៀងត្រុដិនៅខែត្រសៀមរាប ដូចតទៅនេះ៖

អ្នកដើមបទថា៖

ត្រុដិនេះ អង្គឹត្រុដិអាយៗ

ត្រុដិលោកចៅហ្វាយ ប្រើខ្ញុំមកលេង ។

អ្នកទទួលថា៖

ឱណា៎នាងណា៎! ប្រើខ្ញុំមកលេង ។

អ្នកដើមបទថាៈ

ផ្ទះធំចម្លាក់ៗ ជណ្ដើរកាំប្រាក់ សមគាត់មានបុណ្យ ។

អ្នកទទួលថាៈ

ឱណា៎នាងណា៎ សារ៉ាម៉ុមបង ។

អ្នកដើរបទថា៖

នែ! វ៉ឺយកុំឆោតៗ ជញ្ជាំងស្លឹកត្នោត គង់មានថ្នាំខ្លាំង ។

អ្នកទទួលថា៖

ឱណា៎នាងណា៎! គង់មានថ្នាំខ្លាំង ។

អ្នកដើមបទថា៖

បានមួយបារី គង់មានកម្លាំង

គាត់មានថ្នាំខ្លាំង មួរដាក់ជើងពាន ។

អ្នកទទួលថា៖

អាតទើងឆារ សារ៉ាម៉ុមបង ។

អ្នកដើមបទថា៖

ក្របីស្នែងទប់ ស្នែងឱបចង្កា

ក្របីនរណា ចូលហ្វូងយើងហើយ ។

អ្នកទទួលថាៈ

អាតទើងឆារ សារ៉ាម៉ុមបង ម៉ុមបង ម៉ុមបង ម៉ុម ។

។ល។ ។ល។

ទំនុបច្រៀងត្រុដិនៅខែត្រសៀមរាបនៅមានច្រើនយ៉ាងទៀត ដែលស្រង់មកថ្លែងក្នុងទីនេះដោយសង្ខេបទេ ។

ឯទំនុកច្រៀងនៅខែត្របាត់ដំបងក៏មានច្រើនយ៉ាងដូចគ្នា តែស្រង់មកថ្លែងដោយសង្ខេប ដូចតទៅនេះ៖

អ្នកដើមបទថា៖

ត្រុដិនេះ អង្គឺត្រុដិអាយៗ

ត្រុដិលោកចៅហ្វាយ ខែត្របាត់ដំបង

យើងខ្ញុំរាល់គ្នា ព្រួយចិត្ដអឺងកង

ឮតែផ្គរផង គ្មានភ្លៀងឡើយ ណា៎ ។

អ្នកទទួល២ នាក់បន្ទរថាៈ

យោនៗយោនៗ ទន្សាយលេចកូន

ក្បែរគុម្ពចែងម៉ែង រកគេជួយសែង

លេចស្នែងចង្រ្គឹង ។

អ្នកទទួលទាំងអស់គ្នាបន្ទរថាៈ

អាតទើងឆារ អាវ៉ាម៉ុមបង

អំបោះកម្រង ចងដៃកញ្ឆារ ។

។ល។ល។

តាមធម្មតាអ្នកច្រៀងត្រុដិ បើគេត្រូវការច្រៀងចូលឆ្នាំក៏គេច្រៀងតាមទំនុកដែលធ្លាប់ច្រៀងហូរហែរដូចពោលមកហើយ, បើគេត្រូវការច្រៀងឃោសនាសាងវត្ដក៏គេសរសើររឿងទាន មានទំនុកដូចតទៅនេះ៖

អ្នកដើមបទថា៖

លោកឪលោកម៉ែ! ខ្ញុំបាទសូមប្រាក់

ដ្បិតមានធុរៈ គិតសាងវិហារ ។

អ្នកទទួលថា៖

ឱណា៎នាងណា៎! គិតសាងវិហារ ។

អ្នកដើមបទថា៖

ថ្វាយដល់ព្រះសង្ឃ ដោយចិត្ដសទ្ធា

កសាងវិហារ យកបុណ្យទៅមុខ ។

អ្នកទទួលថា៖

ឱណា៎នាងណា៎! អ្នកថ្លៃអាដែង

មែនហើយ!ៗ ។

យើងសូមផ្ញើការសង្កេតស្រាវជ្រាវរកដើមកំណើតល្បែងត្រុដិ លើអ្នកប្រាជ្ញខាងប្រវត្ដិសាស្រ្ដ, ឯចំណែកយើងសន្និដ្ឋានថា ល្បែងត្រុដិទាក់ទងដោយរឿងនិទានមួយក្នុងសាស្រ្ដាសុបិនដែលមានតំណាលថា

“កាលពីព្រេងនាយ មាននេសាទម្នាក់ឈ្មោះ ញ្រន ប៊ុន ប្រពន្ធ”ឈ្មោះនាង ឱម៉ា ។ វេលាមួយ ញ្រន ប៊ុន បាញ់បានស្តេចប្រើសមួយឈ្មោះ និគ្រោធម្រឹគ មានរោមភ្លឺដូចមាស ស្នែងភ្នឺដូចកែវ ។ “ញ្រនប៊ុន យកស្បែកនិងស្នែងប្រើសនោះ ទៅថ្វាយព្រះរាជាៗ ទ្រង់”ព្រះរាជទានយសសក្ដិជាចៅហ្វាយខែត្រ ។ “

យើងសន្និដ្ឋានថា ដល់ញ្រន ប៊ុន បានធ្វើជាចៅហ្វាយខែត្របានបង្កើតល្បែងត្រុដិនេះឡើង បានជាក្នុងផ្ទៃល្បែងនេះមានន័យ២យ៉ាងគួរឲ្យយើងសង្កេតហើយជឿបានថាប្រាកដជាញ្រន ប៊ុន នោះបង្កើតឡើងគឺព្រោះ ៖

-ន័យទី១ ទំនុកច្រៀងត្រុដិទាំងប៉ុន្មាន ទោះនៅខែត្រសៀមរាបក្ដី បាត់ដំបងក្ដី សុទ្ធតែមានពាក្យមួយបទថា “ត្រុដិនេះ អង្គឺត្រុដិអាយត្រុដិលោកចៅហ្វាយ ប្រើខ្ញុំមកលេង” ដូច្នេះជាដរាប ,

-ន័យទី២ ល្បែងត្រុដិតាមតែនៅទីណាក៏ឥតមានល្បែងរឿងអ្វីវែងដូចល្ខោនទេ, មានតែលេងធ្វើញ្រនព្រៃបាញ់ប្រើសដកយកស្នែងមកលក់ឲ្យអ្នកមើលៗ ឲ្យប្រាក់និងវត្ថុនានាដល់ពួកត្រុដិ ហើយយកអំបោះចងដៃពួកត្រុដិ យករមៀតម្សៅប្រស់ព្រំឲ្យពួកត្រុដិ ហើយពួកត្រុដិច្រៀងឲ្យពរអ្នកមើល។

មួយទៀត យើងសន្និដ្ឋានថា ល្បែងត្រុដិជាល្បែងខ្មែរសុទ្ធ មានដើមកំណើតនៅស្រុកខ្មែរ សម័យអង្គរ ព្រោះមានន័យគួរឲ្យជឿបាន២យ៉ាងគឺៈ

-ន័យទី១ អ្នកស្រុកសៀមរាបសព្វថ្ងៃនេះ នៅរាប់អានល្បែងត្រុដិណាស់ តែជិតដល់ថ្ងៃចូលឆ្នាំ តែងត្រៀមប្រដាប់លេងសព្វគ្រប់ ដល់ថ្ងៃចូលឆ្នាំតែងចេញលេងតាមភូមិស្រុក, លុះដល់ថ្ងៃឡើងស័កតែងនាំគ្នាទៅលេងថ្វាយឯនគរវត្ដជាទំនៀមរាល់ឆ្នាំ,

-ន័យទី២ ទំនុកច្រៀងត្រុដិទាំងប៉ុន្មាន ទោះនៅខែត្រសៀមរាបក្ដីបាត់ដំបងក្ដី សុទ្ធតែមានពាក្យមួយបទថា “ត្រុដិនេះ អង្គឺត្រុដិអាយ ត្រុដិលោកចៅហ្វាយ ប្រើខ្ញុំមកលេង” ដូចគ្នាគ្រប់ស្រុក, សូម្បីស្រុកសុរិនដែលតាមឈ្មោះ ព្រឹម នៅស្រុកលើ ឲ្យការណ៍ថា៖ ស្រុកសុរិនឯណោះពិតមែនតែបានទៅសៀមយូរហើយ ប៉ុន្តែសព្វថ្ងៃនេះនៅតែមានទំនុកច្រៀងមួយបទជាពាក្យខ្មែរសុទ្ធថា” ត្រុដិនេះ អង្គឺត្រុដិអាយ ត្រុដិលោកចៅហ្វាយ ប្រើខ្ញុំមកលេង” ត្រូវគ្នាបេះបិទនឹងទំនុកមួយបទនៅស្រុកខ្មែរឯនេះដែរ ។

យើងសន្និដ្ឋានថា នៅប្រទេសកម្ពុជាយើងសម័យបុរាណមានល្បែងត្រុដិពាសពេញព្រះរាជអាណាចក្រ, តែសព្វថ្ងៃនេះ ខែត្រឯទៀតៗល្បែងត្រុដិសាបសូន្យរូបថតអស់រលីងទៅហើយ សូម្បីតែឈ្មោះថាល្បែងត្រុដិក៏ឥតមាននរណាស្គាល់ផង នៅតែខែត្រសៀមរាបជាទីក្រុងចាស់មួយទេ មានល្បែងត្រុដិច្រើន,ក្រៅពីនេះ ខែត្របាត់តំបងមានដែរតែមិនច្រើនដូចសៀមរាប ដែលជាស្រុកកំណើតល្បែងនេះ ។

ដោយល្បែងត្រុដិ ជារបាំដ៏ល្អមួយគួរទស្សនា, យើងយល់ថាប្រទេសខ្មែរ គួរតែរក្សាទុកកុំឲ្យបាត់បង់ ហើយគួរតែបង្កើតឡើងវិញនូវល្បែងនេះ ឲ្យមានគ្រប់ខែត្រទូទៅទាំងព្រះរាជអាណាចក្រកម្ពុជាផង ប៉ុន្តែពួកអ្នកលេងត្រុដិគួរប្រើសម្លៀកបំពាក់ ឲ្យល្អសមរម្យឲ្យថ្លៃថ្នូរ ហើយឲ្យសមតាមសម័យបុរាណនិងបច្ចុប្បន្នផង ដើម្បីញ៉ាំងអារ្យធម៌ខ្មែរឲ្យមាន វឌ្ឍនភាពក្នុងលោកតទៅ ។

លោក ចែម វត្ថុ រៀបរៀង
(អត្ថបទដើម មានចុះផ្សាយនៅទស្សនាវដ្ដីកម្ពុជសូរិយា ដោយលោក ចាប ពិន)

1798683_4114377155663_2097493881_n

សម្តេចជួនណាត ៖ស្រី និងប្រពន្ន

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ទូរស័ព្ទដៃរបស់អ្នកយកព័ត៌មាន…

អ្នកនាង កាតុ ស្រក់ទឹកភ្នែកពេលគេថា យកប្តីអ្នកក្រ…

មហាគ្រួសារកាណាឌីយ៉ាប្រារពពិធីបុណ្យលោកខែ…

បុរសជនជាតិខ្មែរម្នាក់ ត្រូវទូរស័ព្ទដៃផ្ទុះត្រូវចំមុខរបួសធ្ងន់…

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

អាយហ្វូនថ្មីបានត្រៀមបង្ហាញខ្លួន… ជាមួយនឹងបច្ចេកវិទ្យាអង្គចងចាំច្រយ៉ៅដៃ…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ទេចអាវុធគីមីស៊ីរី …

រុស្ស៊ីបញ្ជូនយន្ដហោះបន្ថែមទៅកាន់ស៊ីរី…

ក្មេងស៊ីរី ១០ឆ្នាំម្នាក់ ជាអ្នកផលិតអាវុធឯកទេស…

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

Smart លេងមួយក្បាច់ទៀតហើយ!

ឱកាសទៅសិក្សានៅOXFORDចក្រភពអង់គ្លេស…

កុំដៀលអ្នកក្រ កុំមើលងាយ អ្នកខ្លៅ

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម…

នាវារបស់កម្ពុជា…

អាមេរិកមានរយៈពេលពី ៦០ថ្ងៃ ទៅ ៩០ថ្ងៃ ដើម្បីវាយប្រហារស៊ីរី…

សមត្ថកិច្ចត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ…

ជំងឺអាត្មានិយមក្នុងសង្គមខ្មែរ…

ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់

កម្មកររោងចក្រSL បានហែរក្បួន… ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់… មកពី ដង្កូវខាំ…

អ្វីជា Faceboook Charity?

ជីវិតអ្នកលក់ម៉ាំល្ហុង…

សភាអាមេរិកយល់ព្រមឲ្យលោកអូបាម៉ាធ្វើសង្គ្រាមនៅស៊ីរី…

ក្រុមយុវជនលក់មាំុល្ហុងរបស់ប្អូនបូរ៉ា ទទួលបានអាហាររួបករណ៏១០០%…

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏…

ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្ម…

នាយករដ្ឋមន្រ្តីចិន កោតសរសើរអង្ករកម្ពុជា…

ស្ថានទូតអាមេរិកត្រូវការជ្រើសរើសអ្នកបើកបរ…

ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន…

ចប់ហើយ សេរីមន្តដូរមុខរបរមួយទៀតបាត់…

ដល់ថ្នាក់ហ៊ានលេបទូរសព្ទចូលក្នុងពោះ…

Sungha Jung ស្ដេចហ្គីតាវ័យក្មេងកូរ៉េខាងត្បូង

រថយន្តឡិចស៊ីស ម្ចាស់ច្រឡំជាន់ហ្គែរថាហ្រ្វាំង…

សុដន់មូលក្លុំមិនហ៊ានឲ្យកូនបៅព្រោះខ្លាចមិនណែន

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

សូមចាប់ថ្តើមសង់ស្ពានចិត្តខន្តីអភ័យទោស…

ធនាគារវឌ្ឍន៏និងកាណាឌីយ៉ាត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក!

អាមេរិក៖សព្វាវុធគីមីរបស់ស៊ីរីសម្លាប់មនុស្ស១.៤២៩នាក់

យុវតីមកពីជនបទ ជិះតែកង់ទៅរៀន ប្រឡងបាននិទ្ទេសA!

ឧទ្ឋមភាគចក្រហោះសាកល្បងសំរាប់ការពារសុវត្ថភាព

គីម ជុងអ៊ុន ប្រហារជីវិតអតីតមិត្តស្រីដោយសាររឿអាស្រូវសិច

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា…

ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

មុាំល្ហុង2013!

អ៊ិត សេដ្ឋា ចាត់ទុកថា គ្រោះថ្នាក់គេបុកជាការប៉ងធ្វើឃាត

អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ

ខ្ញុង ដេកយំរាល់យប់នៅអូស្ត្រាលី

ក្មេងស្រីអាយុ ៩ ឆ្នាំក្លាយជាអ្នកជំនាញលេងអុកអាមេរិកវ័យក្មេងបំផុត

អាមេរិក និងអង់គ្លេសបង្ហាញយុទ្ធសាស្ត្រវាយលុកស៊ីរី

លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើស្ពានជ្រោយ

ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?

ឥសីពែកមី2013!

កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង…

សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!

តួអង្គកែងឆេះជង្គង់ហោះ លោក តូនីចា នឹងសម្តែងក្នុងរឿង Fast and Furious 7

ក្នុងនាមជាម្តាយ…

និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

Facebookgoogle_pluslinkedinmailby feather

Comments are closed.