Foods

វិធីធើ្វ ស៊ុប​-​គុយទាវ​ជ្រលក់​បន្លែស្រស់​

គ្រឿងផ្សំ​

​សាច់គោ​ល្អ សាច់ជ្រូក​បី​ជាន់ គុយទាវ សណ្តែកបណ្តុះ សាឡាដ ជីគ្រប់មុខ ត្រសក់ សំបក​ណែម ខ្លាញ់​រាវ ទឹកដូង​ខ្ចី ខ្ទឹមស ខ្ទឹមក្រហម រំដេង សណ្តែកដី ស្លឹក​ខ្ទឹម ម្ទេសខ្មាំង ទឹកត្រី ស្ករ ម្សៅ​ស៊ុប​។​

​វិធី​ធ្វើ​

១-​សាច់ជ្រូក​បី​ជាន់​ស្ងោរ​ឱ្យ​ឆ្អិន​ហាន់​ជា​បន្ទះៗ សាច់គោ​ហាន់​ទទឹង​បន្ទះ​តូចៗ​ល្មម ដាក់​ខ្ទះ​ឆា​ឱ្យ​ឆ្អិន​។​

២-​ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុកឱ្យ​ក្តៅ ដាក់​គុយទាវ​ឆា​ប្រស់​ទឹក​ឱ្យ​ទន់​ទុកឱ្យ​ឆ្អិន ដាក់​ស្លឹក​ខ្ទឹម​ត្រលប់​ឱ្យ​សព្វ ដួស​ទុក​មួយអន្លើ ។​

៣-​យក​កូន​ថាស់​តូចៗ​ល្មម រៀប​សាឡាដ ស្លឹក​ជី ត្រសក់ សណ្តែកបណ្តុះ ដាក់​មួយ​ចំហៀង ហើយ យក​គុយទាវ និង​សំបក​ណែម​ដាក់​មួយ​ចំហៀង ។​

​វិធី​ធ្វើ​ទឹកជ្រលក់​

​សណ្តែកដី​លីង​បុក​(​កុំ​ល្អិត​ពេក​) ។ យក​រំដេង​បន្តិច​ដុត​ឱ្យ​ឈ្ងុយ បុក​ជាមួយ​ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង រួច​ចាក់​ទឹកត្រី ទឹកខ្មេះ ទឹកដូង​ខ្ចី ស្ករស ម្សៅ​ស៊ុប ភ្លក់​មើល​ឱ្យ​ល្មម ហើយ​យកទៅ​ដាំ​ឱ្យ​ពុះ ដាក់ចុះ ទើប​រោយ​សណ្តែកដី ទុក​ធ្វើជា​ទឹកជ្រលក់ ។​

​សេចក្តីបញ្ជាក់ ៖​គុយទាវ​ជ្រលក់​នេះ បើ​មិន​ចង់​ទទួលទាន​និង​សាច់គោ សាច់ជ្រូក​ទេ ដុត​ត្រី​ដាក់ជំនួស​វិញ​ក៏បាន តាម ការចូល​ចិត្ត ។ ចំណែក​សំបក​ណែម​ពេល​ទទួលទាន​ត្រូវយក​ទឹក​លាប​ឱ្យ​ទន់ ។​

T107

ប្រភពពី៖ ITCAMBO

Facebookgoogle_pluslinkedinmailby feather

Leave a Reply