ill

weekend class copy

អន្ទង់៖ គុណ​ប្រយោជន៍​ និង​ការ​ចិញ្ចឹម

Grilled eel on rice RN

ថ្ងៃ​នេះ យើងពិនិត្យ​មើល​អំពី​ការ​ចិញ្ចឹម​អន្ទង់ ដោយ​មាន​វាគ្មិន​ចូល​រួមផង​ដែរ គឺ​លោក រស់ ម៉ៅ។​​អន្ទង់​គឺ​ជា​​ទីឃជាតិ​​មួយ​ប្រភេទ ដែល​កំពុង​មាន​ការ​ពេញ​និយម​​ខ្លាំង​នៅ​តាម​បណ្ដា​​ប្រទេស​ជាច្រើន តួ​យ៉ាង​នៅ​​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​តៃវ៉ាន់ មាន​ការ​និយម​​ទទួល​ទាន​​អាហារ​ធ្វើ​ពី​អន្ទង់ ដោយ​​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​ចាត់​ទុក​អន្ទង់​ថា​ជា​ម្ហូប​ពិសេស​របស់​ ខ្លួន​។
Grilled eel on rice_From ABC RN

តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា សាច់​អន្ទង់​មិន​មាន​ជាតិ​ស្ករ​​ទេ ដែល​ជា​ហេតុ​អំណោយ​ផល​ដល់​អ្នក​​ដែល​មាន​ជាតិ​ស្ករ​លើស​កំណត់។ អន្ទង់​​សម្បូរ​ទៅ​ដោយ​វីតាមីន A, B1, B2, B12, D ​និង​​ E ដែល​ជា​សារជាតិ​ចាំបាច់​សម្រាប់​​​​សុខភាព។

អន្ទង់​អាច​ កាត់​បន្ថយ​​ជាតិ​ខ្លាញ់​ក្នុង​ឈាម បន្ថយ​សម្ពាធ​ឈាម ​និង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ទៀត។ ហើយ​​​​ទីឃជាតិ​មួយ​ប្រភេទ​នេះ អាច​ជួយ​ដល់​ភ្នែក និង​​ការវិវឌ្ឍន៍​នៃ​ខួរ​ក្បាល​ទៀត​ផង។

​នៅ​កម្ពុជា​ក៏​ ​មាន​អន្ទង់​ដែរ ក៏​ប៉ុន្ដែ​បើ​មិន​មាន​ការ​ចិញ្ចឹម​មើល​ថែទេ អន្ទង់​អាច​មាន​ទ្រង់​ទ្រាយ​តូចៗ​ពិបាក​នឹង​​​ទាក់​ទាញ​ចិត្ត​មនុស្ស​ម្នា​ ឲ្យ​ទទួល​ទាន​ណាស់។

Facebookgoogle_pluslinkedinmailby feather

Comments are closed.