PP

ភ្នំពេញសម័យអាណានិគមន៏បារំាងនិងសម័យបច្ចុប្បន្ន!

pp 001

pp 002

pp 003

កាលប្រមាណឆ្នាំ១៨៦០ជាង បារាំងបានធ្វើជាអាណាព្យាបាលបណ្តោះអាសន្ន
របស់កម្ពុជា បារាំងបានរួមជាមួយកម្ពុជាធ្វើទីក្រុងភ្នំពេញ ដោយបានគិតថា
មានប្រជាជនប្រមាណមុឺននាក់ប៉ុណ្ណោះដែលអាចនិងរស់នៅលើទីក្រុងនេះ!
កាលនោះភ្នំពេញមានសភាពមិនខុសពីជ្រោយចង្វារឡើយ គឹជាទីក្រុងជាប់និង
ទឹកទន្លេមេគង្គ! ដូច្នេះរចនាសម្ព័ន្នទឹកភ្លើង ផ្លូវថ្នល់ ប្រព័ន្នលូ និងសំណង់
អាគារគ្រប់បែបយ៉ាងបានរៀបចំតាមការគ្រោងទុក!
បុន្តែ…! ចុមកាដុមឆែប! ទស្សវត្សទី១៩ដល់ទី២០ ប្រជាជនបានកើតឡើង
លើសចំនួនគំរោងរបស់ស្ថាបនិកទីក្រុងភ្នំពេញដែលបានសាងសង់។
ឡានមានទំហ៊ំធំៗបានបើកបរដោយគ្មានសណ្តាប់ធ្នាប់ ឡានខ្លះដូចជាម៉ាក
ភេនដ្រា(Pendra)ឬហាំមឺរ(Hammer)ដែលជាប្រភេទឡាន ដែលនៅប្រទេស
អាមេរិកផលិតសំរាប់ជិះប្រពាតព្រៃនិងមើលចំការ បែជាត្រូវបានបើកបរ
ដោយសេរីនៅលើថ្នល់ក្នុងទីក្រុងភ្នំពេញទៅវិញ។ ពេលខ្លះឡានដឹកខ្សាច់
ដឹកដី ដឹកទំនិញដែលបានរៀបចំមិិនបានត្រឹមត្រូវតាមបច្ចេកទេស
បណ្តាលអោយហៀរដីឬខ្សាច់តាមផ្លូវថ្នល់ ហើយដោយសារការបើកបរ
ខ្វះការយល់យោគគ្នាផងដូច្នេះចរាចរក៏កាន់តែមានភាពចង្អៀតរាល់ពេលព្រឹក
មុនម៉ោង៨ និងពេលចេញពីធ្វើការម៉ោង៥រសៀលជាង។​
ពិតជាមនុស្សគិតមិនដូចទេវតាគិតមែន!
សូម្បីតែបារាំងដែលបានសាងសង់ក្រុងភ្នំពេញ ក៏បានគក់ទ្រូងបោកប្រាណ
ព្រោះហួសពីការស្មាន ហួសពីការគិត! បានត្រឹមតែនិយាយថាៈ
ឡូយអីក៏ឡូយយ៉ាងនេះ!

pp 222

pp 444

pp 555

pp 111

មានតែការបើកបរដោយយល់យោគគ្នា និងគោរពច្បាប់ចរាចរប៉ុណ្ណោះ
ទើបធ្វើអោយទីក្រុងនេះនិងមានភាពប្រសើរឡើងផ្នែកចរាចរនិងសោភ័ណ្ឌភាព!
ក៏សំណូមពរដល់ក្រសួងពាក់ព័ន្នជួយពិនិត្រឡើងវិញពីភាពសមាមាត្ររវាង
ទំហ៊ំរថយន្តនាំចូលនិងទំហ៊ំផ្លូវថ្នល់ផងដែរ!

pp 777

pp 888

pp 999

pp 666

សូមរួមគ្នាដើម្បីលើកតម្កើងទីក្រុងយើងអោយប្រសើរនាឆ្នាំ២០១៥និង២០១៨
ៃនសម័យសមាហរណកម្មអាស៊ានចូលមកដល់!

ដោយ: ស៊ីវ សុខខឿន

Facebookgoogle_pluslinkedinmailby feather

Comments are closed.