Love

បុរស​ស្មោះ​សំគាល់​លើ…

ពេល​នារី​ម្នាក់​ចាប់​ផ្ដើម​ទទួល​បាន​នូវ​ពាក្យ​សារភាព​ស្នេហា​ពី​បុរស​ណា​ម្នាក់​​ រូប​គេ​ចាប់​ផ្ដើម​មើល​ពី​ចិត្ត​គំនិត​របស់​ភាគី​បុរស​នោះ ​ចង់​ដឹង​ថា​គេ​ស្មោះ​ចំពោះ​ខ្លួន​ដែរ ​ឬ​អត់។ តើ​នារី​​ៗ​​មើល​ដឹង​ថា ​បុរស​នោះ​​ស្មោះ​ចំពោះ​ខ្លួន​តាម​រយៈ​អ្វី​ទៅ? ចង់​ដឹង​ថា​ត្រូវ​មើល​យ៉ាង​ណា​នោះ​ តោះ​ទៅ​ស្ដាប់​យោបល់​របស់​អ្នក​មាន​បទ​ពិសោធន៍​រឿង​នេះ​ទាំង​អស់​គ្នា។

អ្នក​នាង​ ឆោម​ សុគន្ធ​ធារី​ ដែល​មាន​គ្រួសារ​ចេះ​យល់​ចិត្ត​គ្នា​ បាន​លើក​ឡើង​ថា ចង់​ដឹង​បុរស​ម្នាក់​ស្មោះ​មិន​ស្មោះ​ ទាល់​តែ​ភាគី​ទាំង​សង​ខាង​ចាប់​ផ្ដើម​រាប់​អាន​បង្កើត​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក​ចំណុច​ដែល​ថា​​គេ​ស្មោះ​នឹង​ស្ដែង​ឡើង​តាម​រយៈ ការ​ឲ្យ​តម្លៃ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​គេង​ចំណេញ​លើ​ខ្លួន​ប្រាណ ធ្វើ​ទង្វើ​ល្អ​ជា​ច្រើន​ចំពោះ​យើង​ដោយ​មិន​ទាម​ទារ​ការ​តប​ស្នង និង​ជា​មនុស្ស​ដែល​សំដែង​កាយ​វិការ​ស្រឡាញ់​ លើក​ទឹក​ចិត្ត​គ្នា​ ជា​ជាង​ការ​និយាយ​តែ​មាត់​ថា​ស្រឡាញ់។

សម្រាប់​អ្នក​នាង​ ចេង​ សុភក្រ្ត​ ដែល​ទើប​នឹង​រៀប​ការ​ថ្មីៗ​បាន​ប្រាប់​ពី​បទ​ពិសោធន៍​មើល​ចិត្ត​បុរស​ស្មោះ​មិន​ស្មោះ​តាម​រយៈ​កាយ​វិការ​ទៅ​ស្និទ្ធស្នាល​នឹង​អ្នក​ដទៃ។

សុភក្រ្ត​ បញ្ជាក់​ថា៖ “​ កាល​នោះ​ខ្ញុំ​ធ្វើ​ឌឺ​ បញ្ឈឺ​គាត់​លេង​ ធ្វើ​ជា​ទៅ​ទាក់​ទង​នឹង​ប្រុស​ផ្សេង ស្រាប់​តែ​គាត់​ប្រតិកម្ម​ដូច​ជា​អន់​ចិត្ត​ ហើយ​កាន់​តែ​​careពី​ខ្ញុំ​ និង​ចូល​ចិត្ត​callមក​ខ្ញុំ​ ហើយ​ដូច​ជា​ពិបាក​ចិត្ត​ខ្លាច​ខ្ញុំ​បាន​ទៅ​គេ​អីចឹង។ ខ្ញុំ​ដឹង​ថា​គាត់​មិន​មែន​ចិត្ត​ស្រាល​ស្រឡាញ់​ខ្ញុំ​តែ​មួយ​ពេល​ទេ”។

រូប​តំណាង

7F0C6F7F-D2C8-4F33-AE1E-9D6BD1471606

ចំណែក​ឯង​ ​កញ្ញា​ ចែម​​ លីណា​ សិក្សា​នៅ​វិទ្យាស្ថាន​វ៉ាន់​ដា​គណនេយ្យ​ មាន​គន្លឹះ​សម្គាល់​ថា​ បុរស​ម្នាក់​ស្មោះ​ដោយ​ផ្ដោត​ទៅ​លើ​៣​ចំណុច​សំខាន់ៗ។ ទី​មួយ​ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូប​គេ ទី​ពីរ​ ជា​បុរស​ចិត្ត​ល្អ​មិន​ប្រច័ណ្ឌ​ខុស​រឿង​ និង​ចុង​ក្រោយ មិន​ខ្លាច​នឹង​ប្រាប់​អ្នក​ដទៃ​ដោយ​បើក​ចំហ​ថា​អ្នក​ជា​សង្សារ​របស់​គេ។

លីណា​ បាន​បន្ថែម​ទៀត​ថា ចំណុច​ចុង​ក្រោយ​គឺ​ពិសេស​ជាង​គេ​ព្រោះ​ទាម​ទារ​ឲ្យ​ដៃ​គូ​មាន​ទំនួល​​ខុស​ត្រូវ​ខ្ពស់​ បើ​គេ​មិន​ក្លាហាន​ហ៊ាន​ទទួល​យក​ការ​ពិត​ចំពោះ​មុខ​ទេ​នោះ ​បញ្ជាក់​ថា​ក្ដី​ស្រឡាញ់​របស់​​បុរស​​នោះ​​មិន​ចេញ​ពី​ចិត្ត​ស្មោះ​ទេ។

បើ​យោង​តាម​គេហទំព័រ​ Wiki បាន​បង្ហាញ​ថា​ ស្នេហា​ស្មោះ​ត្រង់​របស់​បុរស​នឹង​ស្ដែង​ឡើង​តាម​រយៈ៖

-ទី​មួយ​ ​អាកប្បកិរិយា​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ ដោយ​ចង់​ឲ្យ​អ្នក​ទទួល​បាន​នូវ​បរិយាកាស​សប្បាយ​រីក​រាយ​ជា​មួយ​គេ។
-ទី​ពីរ ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​អ្នក​មាន​ ពិសេស​ចរិយា​មារយាទ​របស់​អ្នក។
-ទី​បី ​សាក​ល្បង​សិក្សា​ចិត្ត​គំនិត​អ្នក​ ហើយ​ចាប់​ផ្ដើម​​ដឹង​​ថា ​​អ្នក​​​នឹង​មិន​ងាយ​​លើក​លែង​ទោស​ចំពោះ​កំហុស​​មិន​គប្បី​ណា​មួយ​ ដែល​​គាត់​​អាច​នឹង​​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឡើយ។ នៅ​ពេល​នោះ​ គាត់​នឹង​ចាប់​ផ្លាស់​ប្ដូរ​ចំណុច​អវិជ្ជមាន​របស់​ខ្លួ​ន​បន្តិច​ម្ដង​ៗ​​ ប្រសិន​បើគាត់​​ស្រឡាញ់​​អ្នក​​មែន៕

ចុះ​អ្នក​វិញ​មាន​វិធី​ណា​ដើម្បី​ដឹង​ថា​បុរស​នោះ​ស្មោះ​នឹង​អ្នក​?

អត្ថបទ៖ ផល្លា សុម៉ាលីណា(sabay)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply