Love my mum

​ម៉ាក់ ខ្ញុំ​ស្រឡាញ់​អ្នក​ម៉ាក់​!ជានិច្ច! I love my mum always!
ពីខ្ញុំ Siv Sokhoeun

my mum 1

———————————————————–

វា​ជា​រឿង​មួយ​ដែល​និយាយ​ពី​សេចក្តីស្រឡាញ់​របស់​ម្តាយ​ចំពោះ​កូន​ដ៏​ធំធេង​…

​នេះ​គឺជា​រឿង​សោកសៅ​មួយ ដែល​និទាន​អំពី​អ្នក​ម្ដាយ​ម្នាក់ ដែល​កូនប្រុស​របស់​គាត់ បាន​និយាយថា « ម៉ាក់ ខ្ញុំ​ស្រឡាញ់​អ្នក​ម៉ាក់ » ។​
​ម្ដាយ​របស់​ខ្ញុំ​មាន​ភ្នែក​តែ​ម្ខាង​ទេ ។ ខ្ញុំ​មិន​ចូលចិត្ត​គាត់​ទាល់តែសោះ​…​គាត់​គឺជា​សេចក្ដី​អាម៉ាស់​របស់ខ្ញុំ ។ គាត់​ធ្វើការ​ជា​អ្នក​ចម្អិន​ម្ហូបអាហារ​ឱ្យ​សិស្ស និង គ្រូៗ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​យើង ។ មាន​ថ្ងៃមួយ នា​អំឡុង​ពេល កំពុង​សិក្សា​នៅ​បឋមសិក្សា ម្ដាយ​របស់​ខ្ញុំ​បាន​ទៅ​ជួប​ខ្ញុំ​នៅ​ទីនោះ ដើម្បី​សួរ​សុខទុក្ខ​ខ្ញុំ ។ ខ្ញុំ​មាន​ការ​ខ្មាសអៀន​ជាខ្លាំង ។ ខ្ញុំ​មិនដឹងថា ហេតុអ្វី​បានជា​គាត់​ធ្វើ​បែប​នេះ​ចំពោះ​ខ្ញុំ​នោះទេ ? ខ្ញុំ​មិន​បាន​រវីរវល់​ជាមួយ​គាត់​ឡើយ ហើយ ថែម​ទាំង​មើល​ទៅ​កាន់​គាត់​ដោយ​សេចក្ដី​ស្អប់ខ្ពើម​ជាទី​បំផុត​ទៀតផង បន្ទាប់​មក​ខ្ញុំ​ក៏​រត់​ចេញពី​កន្លែង​ដែល​គាត់ បាន​ជួប​ខ្ញុំ​នាពេលនោះ ។ នៅ​ថ្ងៃ​បន្ទាប់មក មាន​មិត្ត​ម្នាក់​នៅ​ក្នុង​ចំណោម​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ជាច្រើន​បាន និយាយ​ចំអក​មកកាន់​ខ្ញុំ​ថា « អេ​!!! ម្ដាយ​របស់​ឯង មាន​ភ្នែក​តែ​ម្ខាង​ទេ ! » ។ នៅ​ពេល​ឮ​សម្ដី​បែបនេះ ខ្ញុំ​ចង់​តែ​ឱ្យ​ម្តាយ​របស់​ខ្ញុំ​លិច​បាត់​ចេញពី​ជីវិត​ខ្ញុំ​ទេ ។ ហើយ​ខ្ញុំ​ក៏​លែង​ចង់​ឃើញ​ម្ដាយ​ខ្ញុំ​ទៀត​ដែរ ។ ខ្ញុំ​ខឹង​គាត់​យ៉ាង​ខ្លាំង​នៅថ្ងៃនោះ ដោយ​ខ្ញុំ​បាន​និយាយថា « ប្រសិនបើ​ម៉ាក់​ឯង​គ្រាន់តែ​មក ដើម្បីឱ្យ​គេ​សើចចំអក​ដាក់​ខ្ញុំ​បែបនេះ ហេតុ​អី​បានជា​ម៉ាក់​មិន​ទៅ​ស្លាប់​ឱ្យ​បាត់​តែ​ម្ដង​ទៅ ?» ។ ម្ដាយ​របស់​ខ្ញុំ​គាត់​មិន​បាន​ឆ្លើយតប​អ្វី​ទាំងអស់​…​ខ្ញុំ​មិនដែល​ភ្លេច​ឡើយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ដោយសារតែ​ខ្ញុំ ខឹង​គាត់​ខ្លាំងពេក ។ ខ្ញុំ​មិនដែល​គិត​អំពី​អារម្មណ៍​របស់​គាត់​ឡើយ ។ ខ្ញុំ​ចង់​ចេញ​ឱ្យ​បាត់​ពី​ផ្ទះ​តែ​ម្ដង ហើយក៏​មិន​ចង់ មានការ​ជាប់ទាក់ទង​អ្វី​ជាមួយ​គាត់​ទៀត​ដែរ ។ ដោយសារតែ​ហេតុនេះហើយ ខ្ញុំ​ក៏​ប្រឹង​សិក្សា​រៀនសូត្រ​យ៉ាងខ្លាំង ក្រោយមក ខ្ញុំ​ក៏​ទទួលបាន​ឱកាស​ទៅ​សិក្សា​នៅ​បរទេស ។ បន្ទាប់​ពី​បញ្ចប់​ការសិក្សា​នៅ​ក្រៅប្រទេស ខ្ញុំ​បាន​ត្រឡប់មកវិញ ដោយ​បាន​រៀបការ និង ទិញ​ផ្ទះ​សម្រាប់​នៅ​ផ្ទាល់ ខ្លួន​មួយ​ផងដែរ ។ ខ្ញុំ​ក៏​មាន​កូន​ច្រើន​នាក់​ផងដែរ ។ ខ្ញុំ​មាន​ការពេញចិត្ត​ចំពោះ​ជីវិត​របស់​ខ្ញុំ​ជាខ្លាំង កូនៗ​របស់ខ្ញុំ ពួកគេ​ក៏​មាន​សេចក្ដីសុខ​ផងដែរ ។ នៅ​ថ្ងៃ​មួយ ម្ដាយ​របស់​ខ្ញុំ​បាន​មកលេង ។ គាត់​មិន​បាន​ជួប​ខ្ញុំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ហើយ​គាត់​ក៏​មិន​ដែល​បាន​ជួប​មុខ​ចៅៗ​របស់​គាត់​ផង​ដែរ ។ នៅពេល​ដែល​គាត់​មក​ដល់​មាត់ទ្វារ​ផ្ទះ កូនៗ​របស់​ខ្ញុំ​បាន​សើចចំអក​ដាក់​គាត់ ហើយ​ខ្ញុំ​ក៏​បាន​ស្រែក​ដាក់​គាត់​ផង​ដែរ ព្រោះ​តែ​គាត់​មក ដោយ​ខ្ញុំ​មិន​បាន​ប្រាប់​គាត់​ឱ្យ​មក ។ ខ្ញុំ​គំហក​ដាក់​គាត់​ថា « ហេតុអ្វី​បានជា​អ្នកឯង​ហ៊ាន​មក​ផ្ទះ​ខ្ញុំ ហើយ​ធ្វើឱ្យ​កូនៗ​ខ្ញុំ​ភ័យ​ខ្លាច​បែបនេះ ? ចេញពីផ្ទះ​របស់​ខ្ញុំ ភ្លាម !!! » ។ ម្ដាយ​របស់​ខ្ញុំ​ឆ្លើយ​តប​មក​វិញ ដោយ​អារម្មណ៍​ស្ងប់ស្ងាត់​ថា « អូ ! ឱ្យ​ខ្ញុំ​សូមទោស​ចំពោះ​រឿងនេះ ដោយសារតែ​ខ្ញុំ​ទទួលបាន​អាសយដ្ឋាន​ផ្ទះ​ខុស » បន្ទាប់​មក​គាត់​ក៏​ចេញទៅ​បាត់ ។ ថ្ងៃមួយ មាន​លិខិត​មួយច្បាប់​ដែល​ប្រាប់​ឱ្យ​ដឹង​អំពី​ការជួបជុំ​គ្នា​នៃ​អតីត​សិស្ស​នៅ​សាលា បាន​ផ្ញើមក​ខ្ញុំ​ដល់ផ្ទះ ។ ដោយហេតុនេះ​ហើយ ទើប​ខ្ញុំ​និយាយ​កុហក​ប្រពន្ធ​ថា ខ្ញុំ​មាន​ធុរៈ​ជាប់រវល់ ដោយ​ត្រូវ​ធ្វើដំណើរ​ទៅពិនិត្យ​របរជំនួញ​មួយ ។ នៅ​បន្ទាប់ពី​ពេល​ចប់​ពិធី​ការជួបជុំ​គ្នា​របស់​អតីត​សិស្ស ខ្ញុំ​បាន​ដើរ​ទៅ​កាន់​ខ្ទម​ចាស់​មួយ ទើប​តែ​ទៅ​ដល់​ទីនោះ ភ្លាម អ្នកជិតខាង​របស់​ខ្ញុំ​ជា​ច្រើន​នៅ​ទីនោះ បាន​ប្រាប់ថា គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ ។ រឿង​នោះ មិនបាន​ធ្វើ ឱ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក សូម្បីតែ​មួយ​តំណក់​ឡើយ ។ ពួកគេ​បាន​ប្រគល់​សំបុត្រ​មួយ​ច្បាប់ ដែល​គាត់​ចង់​ប្រាប់​មក​ឱ្យ​ខ្ញុំ ។ នៅក្នុង​សំបុត្រ​នោះ គាត់​សរសេរថា « ម៉ាក់​តែងតែ​គិត​អំពី​ឯង​គ្រប់ពេល​ទាំងអស់ ម៉ាក់​សូម​ការ​អត់​ទោស​ពី​ឯង ដែល​ម៉ា​ក់បាន​ទៅ​ផ្ទះ​របស់​ឯង ហើយ​ធ្វើឱ្យ​កូនៗ​របស់​ឯង​មាន​ការភ័យខ្លាច ។ ម៉ាក់​មានការ​សប្បាយចិត្ត​ជាខ្លាំង នៅពេល​ដែល​បាន​ដឹងថា ឯង​នឹង​មក​ចូលរួម​ក្នុង​ពិធី​ជួបជុំ​អតីត​សិស្ស​នៅ​ទីនេះ ។ កូនប្រុស​សម្លាញ់​របស់​ម៉ាក់ សូម​កូន​អត់ឱន​ទោស​ដល់​ម៉ាក់​ផង ដែល​ម៉ាក់​បានធ្វើឱ្យ​កូន​មាន​ភាពអាម៉ាស់ នៅពេល​ដែល​កូន​ស្ថិតក្នុង​វ័យ​សិក្សា ។ កូន​ដឹង​ទេ​…​កាល​ពេលដែល​កូន​នៅ​តូច កូន​បាន​ទទួល​រងគ្រោះថ្នាក់ រហូត​ពិការភ្នែក​ម្ខាង ។ ក្នុងនាម​ជា​ម្ដាយ​ម្នាក់ ម៉ាក់​មិនអាច​ឈរ​មើល​កូន​របស់​ខ្លួន​មាន​ភ្នែក​តែ​ម្ខាង នៅ​ពេល​កូន​ធំ​ពេញវ័យ​នោះទេ ។ ដោយហេតុនេះ​ហើយ ទើប​ម៉ា​ក់បាន​លះបង់​ភ្នែក​ម្ខាង​ទៅ​ឱ្យ​កូន ។ ម៉ា​ក់មាន​សេចក្ដី​សប្បាយរីករាយ​ជាខ្លាំង នៅពេលដែល​កូនប្រុស​របស់​ម៉ាក់​អាច​មើលឃើញ​ពិភពលោក​មួយ​ថ្មី​ទាំងមូល​ជំនួស​ម៉ាក់ ។ ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​កូន គ្រប់​ពេល​ទាំងអស់ ។ ពី​ម៉ាក់រ​បស់​កូន ។​
​វា​យឺត​ពេល​ហើយ​សម្រាប់​ខ្ញុំ​…​មាន​តែ​ទឹកភ្នែក​រាប់លាន​តំណក់​ប៉ុណ្ណោះ​…​តើ​វា​មាន​ប្រយោជន៍​អ្វី​…?

​បើសិនជា​អាច​បង្វិល​ពេលវេលា​ឱ្យ​ត្រលប់​ក្រោយ​វិញ​បាន​… ខ្ញុំ​នឹង​រត់​ទៅ​ឱប​អ្នក​ម៉ាក់​… ហើយ​និយាយ​ពាក្យ​ថា​… ម៉ាក់​ឱ្យ​កូន​សុំទោស​… កូន​សូម​អរគុណ​… កូន​ស្រឡាញ់​អ្នក​ម៉ាក់​… !

នារី​ម្នាក់​ឈ្មោះ​ចិន្តា (​ឈ្មោះ​ដែល​ខ្ញុំ​ដាក់​ក្នុង​តួ​អង្គ) អាយុ​​២០ ឆ្នាំ​ មាន​រូប​សម្រស់​ស្រស់​ស្អាត​ណាស់ រៀង​រាល់​ថ្ងៃ​​នាង​​តែង តុប​តែង​ខ្លួន​ស្អាត​បាត ស៊ីវីល័យ​ ជា​របៀប​យុវវ័យ​សម័យ​ទំនើប, នាង​រស់​នៅ​ជាមួយ​ម្ដាយ​ចំណាស់​ម្នាក់​ដែល​​បោក​សំលៀក​បំពាក់​ឱ្យ​នាង​រាល់​ថ្ងៃ​ តែ​នាង​មិន​សូវ​ជា​អើពើ​ជា​មួយ​ម្ដាយ​របស់​នាង​ឡើយ ​នាង​គិត​តែ​រឿង​ដើរ​លេង ហើយ​ម្ដាយ​របស់​នាង មាន​មុខ​មាត់​អាក្រក់​ណាស់​​​​ព្រោះ​មាន​ស្នាម​​​​​ខ្មូត និង​​ស្នាម​ភ្លើង​ឆេះ​លើ​មុខ​មាត់​។ ពេល​​​ដែល​មាន​មិត្ត​ភក្តិ​​ណា​ម្នាក់​សួរ​ថា គាត់​ជា​នរណា​? នាង​តែង​តែ​ឆ្លើយ​ថា គាត់​ជា​ម៊ីង ជា​អ៊ុំ​ស្រី ឬ​ជា​អ្នក​ដទៃ​! ​នាង​មិន​ដែល​ហ៊ាន​ប្រាប់​គេ​ត្រង់​ថា ជា​ម្ដាយបង្កើត​ឡើយ…នាង​តែង​ឆ្លើយ​បែប​នេះ​ព្រោះ​នាង​គិត​ថា​​ខ្លាច​ខ្មាស​គេ ។
ចូរ​ស្រលាញ់​ម្ដាយ​របស់​អ្នក

ចូរ ស្រលាញ់ ម្ដាយ របស់ អ្នក

មាន​ពេល​​មួយ​នាង​អង្គុយ​គិត​ម្នាក់​ឯង​ថា ហេតុ​អី​ក៏​នាង​​មាន​ម្ដាយ​ដែល​មាន​រូប​រាង​អាក្រក់​បែប​នេះ? នាង​ខ្មាស​គេ​ណាស់… នាង​មិន​សូវ​និយាយ​ស្ដី​រក​ម្ដាយ​របស់​នាង​ឡើយ ជួន​កាល​​នាង​និយាយ​សំដី​​​ធ្ងន់​ដាក់​ម្ដាយ​នាង​ក៏​មាន​ដែរ​។

រំលង​បាន​១​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​សម្រេច​ចិត្ត​​ចេញ​ពី​ផ្ទះ​ទៅ​រស​នៅ​ជា​មួយ​សង្សារ​របស់​នាង​នៅ​ខាង​ក្រៅ…ហើយ​មិន​សូវ​​ត្រឡប់​មក​​លេង​ម្ដាយ​​ឡើយ តែ​ម្ដាយ​នាង​តែង Call ទៅ​សួរ​សុខ​ទុក្ខ​កូន​ស្រី​ជា​និច្ច..។

គ្រា​មួយ​នាង​បាន​ទៅ​លេង​ផ្ទះ​របស់​​យាយ​នាង ហើយ​លោក​យាយ​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​​ម្ដាយ​នាង​ក្លាយ​ជា​មនុស្ស​មាន​រូប​រាង​អាក្រក់​​! លោក​យាយ​ប្រាប់​ថា កាល​ពី​​ ជាង​១០​ឆ្នាំ​មុន​ផ្ទះ​របស់​ម្ដាយ​នាង​​បាន​ជួប​គ្រោះ​ថ្នាក់​​ភ្លើង​ឆេះ​ផ្ទះ គ្រប់​ទាំង​របស់​របរ​ទាំង​អស់​ ឬ ទ្រព្យសម្បត្តិ​ដែល​ដែល​មាន​ទាំង​ប៉ុន្មាន​គឺ ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​អគ្គីភ័យ​ ​នៅ​គ្រា​ហ្នុង​ដែរ ម្ដាយ​នាង​​និង​ក្រុម​គ្រួសារ​បាន​រត់​ចេញ​មក​ក្រៅ​ផ្ទះ តែ​ដោយ​សារ​តែ​ដឹង​ថា​មាន​នៅ​សល់​កូន​ស្រី​តូច​ជា​ទី​ស្រលាញ់​របស់​គាត់​ម្នាក់​ទៀត (​នាង​​ចិន្តា) នៅ​ក្នុង​បន្ទប់​កំពុង​តែ​គេង ដូច​នេះ ម្ដាយ​នាង​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ​ទាំង​មិន​ខ្លាច​ពី​គ្រោះ​ថ្នាក់​ ហើយ​បាន​ឱប​ក្រសោប​កូន​ស្រី​របស់​គាត់ ហើយ​ថែម​ទាំង​​មាន​គ្រោះ​ថ្នាក់ ភ្លើង​ឆាប​ឆេះ​ពេញ​ខ្លួន​ប្រាណ​​តែ​គាត់​ នៅ​តែ​ក្រាញ​ននាល​ស្រវា​ឱប​កូន ដោយ​ព្រោះ​មិន​ចង់​ឱ្យ​កូន​មាន​គ្រោះ​ថ្នាក់​ឡើយ សុខ​ចិត្ត​ទ្រាំ​នឹង​ភ្លើង​កម្ដៅ​​ដែល​រលាក​ក្នុង​ខ្លួន…។ល។

ឮបែប​នេះ​ភ្លាម​នាង​ចាប់​ផ្ដើម​អាណិត​​ម្ដាយ​របស់​នាង ហើយ​ចាប់​ផ្ដើម​ស្រលាញ់​ម្ដាយ​របស់​នាង ហើយ​ស្រក់​ទឹក​ភ្នែក​ព្រោះ​អាណិត​ម្ដាយ​ រួច​ក៏​ត្រឡប់​ទៅ​រស់​នៅ​ឯផ្ទះ​វិញ តែ​ជាអកុសល​​ពេល​ទៅ​ដល់​ផ្ទះ​ស្រាប់​តែ​ឮ​ដំណឹង​ថា ម្ដាយ​របស់​នាង ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​បង់​ជីវិត​បាត់​ទៅ​ហើយ… នាង​បាន​យំ​​​ស្រែក​ ស្ដាយ​ម្ដាយ ហើយ​ចង់​និយាយ​ពាក្យ​​១​ម៉ាត់​ប្រាប់​ម្ដាយ​ថា ម៉ាក់! កូន​ស្រលាញ់​ម៉ាក់ តែ​អ្វី​ៗ​ហួស​បាត់​ទៅ​ហើយ….

សេចក្ដី​បញ្ចប់​នៃ រឿង​ពិត​នេះ​ខ្ញុំ​មិន​បាច់​ពន្យល់​រៀប​រាប់​បន្ថែម​ទេ​ ទុក​​ឱ្យ​មិត្ត​អ្នក​អាន​ទាំង​អស់​ជា​អ្នក​វិភាគ​ដោយ​ខ្លួន​ឯង ហើយ​រិះគិត​ដល់​តម្លៃ​នៃ​សេចក្ដី​ស្រលាញ់​រវៀង​ម្ដាយ​និង​កូន​​ទៅ​ចុះ…។
———————————————————————

Picture 262

​ប្រធាន​ក្រុមហ៊ុន​វ័យ​ក្មេង​​ពី​ររូប​មាន​អតីតកាល​ជា​អ្នក​លាង​ចាន

ពី​ជីវិតផ្ញើ​​លើ​គំនរ​សំរាម​ ឥឡូវ​យុវតី​ខ្មែរ លេច​មុខ​ក្នុង​ភាពយន្ត​ហូលីវូដ

ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ក្មេង​បំផុត​ក្នុង​ស្រុក​ខ្មែរ​ មាន​ចំណូល​មិន​គួរ​ឲ្យ​ជឿ

ជីវិតអ្នកលក់ម៉ាំល្ហុង

Facebookgoogle_pluslinkedinmailby feather

Comments are closed.