5 points

one song and other services

002 khmer copy

—————————————————————————

៥​យ៉ាង​​បើ​បាន​ធ្វើ​ជាមួយ​គ្នា​​ ធានា​ថា​បំភ្លេច​មិន​បាន ទោះ​ឈ្លោះ​គ្នា​​បែក​ផ្សែង​​ក៏​​មិន​បែក​ដែរ!

1377592299_1

គេ​ថា ​ការពារ​ប្រសើរ​ជាង​ព្យាបាល។​ ស្នេហា​ក៏​ដូច​គ្នា​ដែរ​​ ​ស្រលាញ់​គ្នា​ គ្មាន​អ្នក​ណា​ចង់​​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា​​ ឈាន​ដល់​ការ​បែក​បាក់​គ្នា​នោះ​ទេ​ តែ​​អ្វី​ៗ​ក៏​​អាច​កើត​ឡើង​បាន​​ទាំង​​អស់​។ ចុះបើ​​ថ្ងៃ​ណា​មួយ​ អ្នក​ទាំង​ពីរ​មាន​រឿង​រ៉ាវ​​ជាមួយ​គ្នា​គេច​​មិន​ផុត​ ​តើ​គួរ​​ធ្វើ​អ្វី​ខ្លះ​​​​ដើម្បី​ការ​ពារ បញ្ជៀស​ការ​​ចែក​ផ្លូវ​គ្នា​ដោយ​ងាយៗ? បើ​​សិន​ជា​មិន​ទាន់​ដឹង​ពី​គន្លឹះ​នៃ​ការ​ពារ​ខ្លះ​ៗ​​ទេ​​ សាក​ល្បង​ស្វែង​យល់​ពី​សកម្មភាព​សាមញ្ញៗ​ ខាង​ក្រោម​នេះ​ទៅ​មើល៍៖​

១) ការ​ថត​រូប​ជា​មួយ​គ្នា

អ្នក​ធ្លាប់​​មាន​​បទ​ពិសោធន៍​​ទាក់​ទង​​នឹង​បញ្ហា​នេះ​ យុវជន ម៉េង ជីវ័ន្ត អាយុ​២៣ឆ្នាំ និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​​ប្រាប់​ថា៖ ” ការ​ថត​រូប​ជាមួយ​គ្នា​ គឺ​ជា​អនុស្សាវរីយ៍​មួយ​ដែល​គូ​សង្សារ​មិន​អាច​បំភ្លេច​បាន​ នៅ​ពេល​ដែល​បាន​សាង​ជាមួយ​គ្នា”។

ជីវ័ន្ត​ បាន​បន្ថែម​ទៀត​ថា៖ “មាន​ម្ដង​នោះ​ ខ្ញុំ​ និង​សង្សារ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​​ ប៊ិស​នឹង​បែក​គ្នា​ទៅ​ហើយ​ ប៉ុន្តែ​ពេល​ដែល​បាន​មើល​រូបថត​ ដែល​ពួក​យើង​ធ្លាប់​ថត​ជា​មួយ​គ្នា​ ស្រាប់​តែ​​​មាន​អារម្មណ៍​ថា​នឹក​ដល់​សង្សារ​ ហើយ​ក៏​និយាយ​ត្រូវ​គ្នា​វិញ​ទៅ”។

២) ទៅ​មើល​កុន​ជាមួយ​គ្នា

ក្រៅ​ពី​ការ​ថត​រូប​ជាមួយ​គ្នា​ ​កញ្ញា​ ភួង​ ស្រីលីន និស្សិត​ឆ្នាំ​ទី​៣​​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង់ ​​បាន​ប្រាប់​ពី​គន្លឹះ​​ដែល​​ធ្វើ​​​ឲ្យ​គូ​សង្សារ​​មិន​អាច​បែក​គ្នា​បាន​ថា៖ “មើល​កុន​ជាមួយ​គ្នា​ ក៏​ជា​អនុស្សាវរីយ៍​ដែល​ផ្អែម​ល្ហែម​​មួយ​ដែរ។​ ណាមួយ​សម័យ​ឥលូវ ​គូ​សង្សារ​ភាគ​ច្រើន​និយម​​នាំ​គ្នា​មើល​កុន​ខ្លាំង​ណាស់​ ហើយ​មើល​ទៅ​ វា​ក៏​អាច​បង្កើត​ភាព​ស្និត​ស្នាល​​គ្រាន់​បើ​ដែរ​ ក្នុង​ចំណោម​សកម្មភាព​ផ្សេង​ៗ​ជា​ច្រើន​ទៀត ព្រោះ​វា​រ៉ូមែន​ទិក​ណាស់”។

ស្រីលីន​ បាន​សង្កត់​ធ្ងន់​ទៀត​ថា៖ “ខ្ញុំ​យល់​ថា​ បើ​ចង់​ឲ្យ​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក​​កាន់​តែ​ដិត​ជាប់​អារម្មណ៍​មិន​ភ្លេច​​​ យុវវ័យ​មិន​គួរ​មើល​រំលង​ការ​ទៅ​មើល​កុន​ជាមួយ​គ្នា​នោះ​ទេ”។ ​​​​​

៣) ដើរ​លេង​នៅ​តំបន់​​កម្សាន្ត​ជាមួយ​គ្នា

ជុំ​វិញ​បញ្ហា​នេះ​ដែរ​យុវជន ជ័យ សុវណ្ណ អាយុ​២៥ឆ្នាំ ជា​​មន្ត្រី​ឥណទាន​នៃ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ ​​បាន​និយាយ​ថា៖ “ខ្ញុំ​យល់​ថា​ ការ​ដែល​​បាន​ទៅ​ដើរ​លេង​នៅ​កន្លែង​កម្សាន្ត​ណា​ដែល​ឆ្ងាយ​ៗ​ជាមួយ​គ្នា​​ ក៏​អាច​ជា​អនុស្សាវរីយ៍​មួយ​ដែល​បន្សល់​ទុក​ឲ្យ​​ចង​ចាំ​​បំភ្លេច​មិន​បាន​ដែរ”។

៤) រួម​សុខ​ទុក្ខ​ជាមួយ​គ្នា

ក្រៅ​ពី​នោះ​ ការ​ដែល​មាន​វត្តមាន​នៅ​ជាមួយ​គ្នា​ រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​​គ្រប់​ពេល​ ក៏​ជា​គន្លឹះ​ដែល​មិន​អាច​ឲ្យ​គូ​សង្សារ​ដែល​ស្រលាញ់​គ្នា​បែក​គ្នា​បាន​ដែរ ទោះ​បី​ជា​អ្នក​ណា​ខឹង​ខ្លាំង​ក៏​នឹក​ឃើញ​ដល់​រឿង​នោះ​ដែរ។ សុវណ្ណ​ បាន​បន្ថែម​ដូច​នេះ។

sexsplash070430_2_560

៥) ​ធ្វើ​ម្ហូប​ញ៉ាំ​ ឬ​​លេង​កីឡាជាមួយ​គ្នា

និយាយ​ដល់​បញ្ហា​នេះ​ ​កញ្ញា​ ស្រីណែត អាយុ១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​​ បានប្រាប់​​ស្រដៀង​គ្នា​នេះ​ដែរ​ថា៖ “បើ​សិន​ជា​បាន​ធ្វើ​ម្ហូប​ញ៉ាំ​ ឬ​​លេង​កីឡា​​​ពេល​ទំនេរ​ជាមួយ​គ្នា​ទៀត​ ​កាន់​តែ​ប្រសើរ​។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​សាមញ្ញ​ ប៉ុន្តែ​​សកម្មភាព​ទាំង​អស់​នេះ​​សុទ្ធ​តែ​អាច​​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ទាំង​ឡាយ​ចង​ចាំ​​ជាមួយ​គ្នា​បាន។ ហើយ​បើ​សិន​​ជា​​ថ្ងៃ​ណា​មួយ​មាន​រឿង​ឈ្លោះ​​ អ្នក​ទាំង​ពីរ​ប្រាកដ​ជា​នឹក​ឃើញ​ដល់​វា​ជា​មិន​ខាន​ឡើយ”៕

ចុះ​មិត្តយុវវ័យ​មាន​ដឹង​ពីគន្លឹះ​អ្វី​ផ្សេង​​ ដែល​អាច​ធ្វើ​ឲ្យ​គូសង្សារ​ចងចាំ​មិន​អាច​បំភ្លេច​បាន​ទេ?

-ប្រភព: សំបូរ(sabay)​​​​​​​​​

CAM01042

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម…

មានករណីឡានបុកឆេះនៅជិតសន្ឋរម៉ុក…

សម្តេចជួនណាត ៖ស្រី និងប្រពន្ន

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ទូរស័ព្ទដៃរបស់អ្នកយកព័ត៌មាន…

អ្នកនាង កាតុ ស្រក់ទឹកភ្នែកពេលគេថា យកប្តីអ្នកក្រ…

មហាគ្រួសារកាណាឌីយ៉ាប្រារពពិធីបុណ្យលោកខែ…

បុរសជនជាតិខ្មែរម្នាក់ ត្រូវទូរស័ព្ទដៃផ្ទុះត្រូវចំមុខរបួសធ្ងន់…

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

អាយហ្វូនថ្មីបានត្រៀមបង្ហាញខ្លួន… ជាមួយនឹងបច្ចេកវិទ្យាអង្គចងចាំច្រយ៉ៅដៃ…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ទេចអាវុធគីមីស៊ីរី …

រុស្ស៊ីបញ្ជូនយន្ដហោះបន្ថែមទៅកាន់ស៊ីរី…

ក្មេងស៊ីរី ១០ឆ្នាំម្នាក់ ជាអ្នកផលិតអាវុធឯកទេស…

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

Smart លេងមួយក្បាច់ទៀតហើយ!

ឱកាសទៅសិក្សានៅOXFORDចក្រភពអង់គ្លេស…

កុំដៀលអ្នកក្រ កុំមើលងាយ អ្នកខ្លៅ

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម…

នាវារបស់កម្ពុជា…

អាមេរិកមានរយៈពេលពី ៦០ថ្ងៃ ទៅ ៩០ថ្ងៃ ដើម្បីវាយប្រហារស៊ីរី…

សមត្ថកិច្ចត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ…

ជំងឺអាត្មានិយមក្នុងសង្គមខ្មែរ…

ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់

កម្មកររោងចក្រSL បានហែរក្បួន… ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់… មកពី ដង្កូវខាំ…

អ្វីជា Faceboook Charity?

ជីវិតអ្នកលក់ម៉ាំល្ហុង…

សភាអាមេរិកយល់ព្រមឲ្យលោកអូបាម៉ាធ្វើសង្គ្រាមនៅស៊ីរី…

ក្រុមយុវជនលក់មាំុល្ហុងរបស់ប្អូនបូរ៉ា ទទួលបានអាហាររួបករណ៏១០០%…

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏…

ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្ម…

នាយករដ្ឋមន្រ្តីចិន កោតសរសើរអង្ករកម្ពុជា…

ស្ថានទូតអាមេរិកត្រូវការជ្រើសរើសអ្នកបើកបរ…

ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន…

ចប់ហើយ សេរីមន្តដូរមុខរបរមួយទៀតបាត់…

ដល់ថ្នាក់ហ៊ានលេបទូរសព្ទចូលក្នុងពោះ…

Sungha Jung ស្ដេចហ្គីតាវ័យក្មេងកូរ៉េខាងត្បូង

រថយន្តឡិចស៊ីស ម្ចាស់ច្រឡំជាន់ហ្គែរថាហ្រ្វាំង…

សុដន់មូលក្លុំមិនហ៊ានឲ្យកូនបៅព្រោះខ្លាចមិនណែន

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

សូមចាប់ថ្តើមសង់ស្ពានចិត្តខន្តីអភ័យទោស…

ធនាគារវឌ្ឍន៏និងកាណាឌីយ៉ាត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក!

អាមេរិក៖សព្វាវុធគីមីរបស់ស៊ីរីសម្លាប់មនុស្ស១.៤២៩នាក់

យុវតីមកពីជនបទ ជិះតែកង់ទៅរៀន ប្រឡងបាននិទ្ទេសA!

ឧទ្ឋមភាគចក្រហោះសាកល្បងសំរាប់ការពារសុវត្ថភាព

គីម ជុងអ៊ុន ប្រហារជីវិតអតីតមិត្តស្រីដោយសាររឿអាស្រូវសិច

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា…

ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

មុាំល្ហុង2013!

អ៊ិត សេដ្ឋា ចាត់ទុកថា គ្រោះថ្នាក់គេបុកជាការប៉ងធ្វើឃាត

អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ

ខ្ញុង ដេកយំរាល់យប់នៅអូស្ត្រាលី

ក្មេងស្រីអាយុ ៩ ឆ្នាំក្លាយជាអ្នកជំនាញលេងអុកអាមេរិកវ័យក្មេងបំផុត

អាមេរិក និងអង់គ្លេសបង្ហាញយុទ្ធសាស្ត្រវាយលុកស៊ីរី

លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើស្ពានជ្រោយ

ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?

ឥសីពែកមី2013!

កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង…

សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!

តួអង្គកែងឆេះជង្គង់ហោះ លោក តូនីចា នឹងសម្តែងក្នុងរឿង Fast and Furious 7

ក្នុងនាមជាម្តាយ…

និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

Facebookgoogle_pluslinkedinmailby feather

Comments are closed.