Idea for life

one song and other services

1186000_451191571662903_1700630290_n
តើមិត្តកើតអីស្រដីប្រាប់ផង ឬត្រូវដំបងប្រនង់លោកតា
នេះហើយជាទោសមិនខំសិក្សា ទឹកពីនេត្រាថ្លាធ្លាក់បក់ៗ។

1186978_391491724287253_162906646_n
●អ្នកល្ងង់ ចូលចិត្ដដង្ហោយហៅរកយុត្តិធម៌ គេតែងប្រើវិធីស្មោកគ្រោកក្នុងការស្វែងរកយុត្តិធម៌ ទើបគេកាន់តែឃ្លាតឆ្ងាយពីភាពយុត្តិធម៌។
●អ្នកឆ្លាត ចូលចិត្ដបង្កើតប្រព័ន្ធយុត្តិធម៌ទោះជាខំរៀបចំយ៉ាងណាក៏នៅតែរកមិនឃើញ ព្រោះយុត្តិធម៌ពិតប្រាកដ មិនអាចមានក្នុងពិភព ឯងអញ ទើបបំណងរបស់គេ ក្លាយជាឥតន័យរៀងរហូតទៅ។
●អ្នកមានគតិបណ្ឌិត តែងប្រព្រឹត្តអំពើយុត្តិធម៌ជាប្រចាំ ទើបគេមានសិទ្ធិពិសេសដោយយុត្តិធម៌ កាន់តែប្រព្រឹត្ត គេកាន់តែទទួលបាននូវក្តីយុត្តិធម៌

1234375_618769291477121_1133878261_n
គេថាខ្ញុំក្រព្រោះដេកក្រក្រោក ធ្វើប្ញកទាបថោកអត់ក្រោកធ្វើការ
ទន្ទឹងរងចាំតែអំណោយទេវតា ចុះបើខ្ញុំពិការធ្វើការអីកើត?

1236449_451380171644043_1060369275_n

ពេលក្រលេបគ្រួសរស់ដោយវេទនា តែខ្ញុំមិនរាទោះជាលំបាក
ស៊ូទ្រាំដើរលក់សន្សំរកប្រាក់ ចិញ្ចឹមប៉ាម៉ាក់ប្រាក់ចូលសាលា។

——————————————————————————————————–

1175313_618719191482131_142717753_n

ខ្ញុំកូនអ្នកក្រត្រដរធ្វើស្រែ ដើរតាមពុកម៉ែខែចូលសាលា
គ្មានសៀវភៅប៊ិចខ្ញុំអង្គុយឯកា ក្នុងដីចំការសាលារៀនខ្ញុំ។

————————————————————————————————————

1175665_640201566013925_641077001_n
បាយសទទេខ្ញុំអត់រេរិះគិត ដើម្បីជីវិតខ្ញុំពិតប្រឹងញុំា
ដើម្បីតែរស់ទោះនៅរងកម្ម ពុកម៉ែខ្ញុំផ្តាំស៊ីដើម្បីរស់។
ស៊ីដើម្បីរស់ព្រោះមានសង្ឃឹម មុខមាត់ញញឹមសង្ឃឹមមានយស
អនាគតភ្លឺថ្លាថែមមានកេរ្តិ៍ឈ្មោះ ក្រែងបានជំនួសជួសភាពក្រីក្រ។

Facebookgoogle_pluslinkedinmailby feather

Leave a Reply