Internship

one song and other services

002 khmer copy

——————————————————————————

តើ​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​បាន​បទ​ពិសោធ​ការងារ​មក​ពី​ណា?
20140226_06-07

តើ​អ្នក​ធ្លាប់​មាន​បញ្ហា​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​សរសេរ CV ត្រង់​ចំណុច​បទ​ពិសោធ​ការងារ​ដែរ​ឬ​ទេ?

ក្រៅ​ពី​សញ្ញាបត្រ​ចេញ​ពី​សាលា​ បទ​ពិសោធ​ការងារ និង​ការងារ​សង្គម​គឺជា​កត្តា​សំខាន់​ផ្សេង​ទៀត​សម្រាប់​ចាប់​យក​ឱកាស​ការងារ ឬ​អាហារូបករណ៍​មួយ​ចំនួន ដែល​ជា​ទូទៅ​យុវជន​ភាគ​ច្រើន​បាន​ជួប​ប្រទះ​ពី​បញ្ហា​កង្វះ​ខាត​លើ​ចំណុច​ទាំង​នោះ។

សំណួរ​មួយ​ដែល​និយោជក​តែង​តែ​សួរ​នៅ​ពេល​ដល់​វគ្គ​សម្ភាស​ការងារ​នោះ​គឺ​តើ​អ្នក​មាន​បទ​ពិសោធ​អ្វី​ខ្លះ​ទាក់ទង​នឹង​ការងារ​នេះ?

ប្រាកដ​ណាស់ សំណួរ​នេះ​ជា​ឧបសគ្គ​ចម្បង​របស់​យុវជន​ភាគ​ច្រើន ហើយ​ពួក​គេ​តែង​តែ​ឆ្ងល់​ថា តើ​ខ្លួន​បាន​បទ​ពិសោធ​ការងារ​ដោយ​វិធី​ណា បើ​ទើប​តែ​បញ្ចប់​ការ​សិក្សា​នោះ?

ចម្លើយ​គឺ​បទ​ពិសោធ​ទាំង​នោះ​បាន​មក​ពី​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ការ​ចុះ​អនុវត្ដ​ការងារ​ជាក់​ស្ដែង និង​ការ​ចុះ​សហគមន៍​នៅ​ពេល​កំពុង​តែ​សិក្សា​ជាដើម។

ការងារ​ស្ម័គ្រ​ចិត្ត និង​ការ​ចុះ​ធ្វើ​កម្មសិក្សា​របស់​និស្សិត​សាកល​វិទ្យាល័យ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ចម្រាញ់​យក​បញ្ញវន្ត​វ័យ​ក្មេង​ឲ្យ​ចូល​ជួយ​ពន្លឿន​នូវ​ការ​អភិវឌ្ឍ​សង្គម​ជាតិ។

បច្ចុប្បន្ន​នេះ យើង​សង្កេត​ឃើញ​ថា សាកល​វិទ្យាល័យ​មួយ​ចំនួន​បាន​បង្កើត​ជា​កម្មវិធី​ដើម្បី​ជំរុញ​ឲ្យ​និស្សិត​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ហើយ​បើ​ទោះ​ជា​សាលា​ខ្លះ​ទៀត​មិន​មាន​កម្មវិធី​បែប​នេះ​ក៏​ដោយ ក៏​និស្សិត​អាច​ស្វះ​ស្វែង​រក​ដោយ​ខ្លួន​ឯង​បាន​ដែរ។

ឧទាហរណ៍ សាកល​វិទ្យាល័យ បញ្ញាសាស្ត្រ មាន​កម្មវិធី​មួយ​ឈ្មោះ​ថា ការ​សិក្សា​ពី​សហគមន៍ (Community Service Learning) ដែល​ចាប់​ផ្ដើម​ដំណើរការ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ ២០០៣ មក​ម៉្លេះ។

លោក សារឹម ម៉ារឌី នាយក​គ្រប់​គ្រង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​អាជីព និង​ការ​ធ្វើ​កម្មសិក្សា (Center for Career Development and Internships) នៃ​សាកល​វិទ្យាល័យ បញ្ញាសាស្ត្រ និង​ជា​នាយក​គ្រប់​គ្រង​ផ្នែក Community Service Learning នេះ​ផ្ទាល់​បាន​ប្រាប់​ពី​គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ថា៖ «យើង​ចង់​ឲ្យ​និស្សិត​មាន​ឱកាស​ផ្សារ​ភ្ជាប់​ជីវិត​ជា​និស្សិត​របស់​គាត់ ទៅ​នឹង​សហគមន៍​ជា​ជាង​ការ​រៀន​នៅ​ក្នុង​ថ្នាក់​តែ​មួយ​មុខ​និង​ដើម្បី​ឲ្យ​និស្សិត​យក​អ្វី​ដែល​គាត់​រៀន​ទៅ​អនុវត្ត​ក្នុង​សហគមន៍ និង​សង្គម»។

លោក ម៉ារឌី បាន​បន្ដ​ថា និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការងារ​ស្ម័គ្រ​ចិត្ត នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​អង្គការ​ជា​ដៃគូ​របស់​សាលា ដែល​មាន​ចំនួន ១៥ អង្គការ​នា​ពេល​បច្ចុប្បន្ន។​និស្សិត​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ការ​ពី ១២ ទៅ ២៤ ម៉ោង​ក្នុង​មួយ​ឆមាស ឬ​មួយ​វគ្គ ដោយ​និស្សិត​អាច​ធ្វើ​បាន​តែ​ថ្ងៃ​ចុង​សប្តាហ៍​ប៉ុណ្ណោះ ដើម្បី​ចៀស​វាង​ការ​ប៉ះ​ពាល់​ដល់​ម៉ោង​សិក្សា។

ជា​និស្សិត​ឆ្នាំ ទី៣ ដែល​កំពុង​សិក្សា​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ បញ្ញាសាស្ត្រ លោក សេង រ៉ូប៉ីន បាន​ចូល​រួម​ក្នុង​កម្មវិធី Community Service Learning និង​បាន​បង្កើត​ជា​ក្រុម​មួយ​ដើម្បី​ចុះ​ទៅ​ជួយ​បង្ហាត់​បង្រៀន​ក្មេងៗ​នៅ​ម្ដុំ ស្ទឹង​មាន​ជ័យ រយៈ​ពេល ៤ខែ។

លោក រ៉ូប៉ីន ដែល​នៅ​ពេល​នោះ​ជា​ប្រធាន​ក្រុម​បាន​ប្រាប់​ពី​អ្វី​ការងារ​ស្ម័គ្រ​ចិត្ត​នោះ​ថា៖ «ខ្ញុំ​អាច​ស្វែង​យល់​ពី​ភាព​ជា​អ្នក​ដឹក​នាំ​តាម​រយៈ​ការ​ដឹក​នាំ​សមាជិក​ក្នុង​ក្រុម​របស់​ខ្ញុំ និង​ធ្វើ​ឲ្យ​ខ្ញុំ​សកម្ម​ជាង​មុន​និង​មាន​ការ​អត់ធ្មត់​ចំពោះ​ការងារ​ទៀត​ផង»។

លោក​បាន​បន្ថែម​ថា៖ «យើង​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត​ដោយ​ចំណាយ​ទាំង​ថវិកា​ចាក់​សាំង​និង​ពេល​វេលា​ដើម្បី​ទៅ​បង្រៀន​ពួក​គាត់​រៀង​រាល់​ថ្ងៃ​សៅរ៍​ពេល​ព្រឹក»។

ថ្វី​ដ្បិត​តែ​និស្សិត​កំពុង​សិក្សា​នៅ​សាលា​មិន​មាន​កម្មវិធី​ប្រភេទ​នេះ​ក៏​ដោយ ក៏​ពួក​គេ​អាច​ស្វែង​រក​ឱកាស​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​និង​ចុះ​ធ្វើ​កម្មសិក្សា​ដោយ​ខ្លួន​ឯង​ដែរ។

ជាក់​ស្ដែង​កញ្ញា គោល សិលា និស្សិត​ឆ្នាំ ទី៣ ផ្នែក ចិត្តវិទ្យា នៃ​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ជិត​បញ្ចប់​ការងារ​ស្ម័គ្រ​ចិត្ត​ជាមួយ​នឹង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ដែល​ការងារ​នេះ​កញ្ញា​ខិតខំ​រក​ដោយ​ខ្លួន​ឯង។

កញ្ញា សិលា បាន​យក​ចំណេះ​ដឹង​ផ្នែក​ចិត្តសាស្ត្រ​ដែល​ខ្លួន​បាន​រៀន​ពី​សាលា​ទៅ​អនុវត្ត​តាម​រយៈ​ការ​ជួយ​ប្រឹក្សា​ផ្លូវ​ចិត្ត​ជាមួយ​ប្រជាជន​កម្ពុជា​នៅ​តាម​ទី​រួម​ខេត្ត។ ក្រោយ​ពី​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​រយៈ​ពេល ១ឆ្នាំ ៣ខែ កញ្ញា​រៀប​រាប់​ថា៖ «អ្វី​ដែល​ខ្ញុំ​រៀន​សូត្រ​បាន​ពី​ការងារ​ស្ម័គ្រ​ចិត្ត​នេះ គឺជា​ការ​ប្រើ​ចិត្តសាស្ត្រ​ដើម្បី​សម្រប​សម្រួល​ជាមួយ​យុវជន​ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ធ្វើ​ការ​ប្រឹក្សា​យោបល់​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​គាត់ រងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម នៅ​ខេត្ត កំពង់ធំ និង តាកែវ»។

កញ្ញា​បាន​ប្រាប់​ពី​មូលហេតុ​ថា៖ «ទីមួយ​យើង​អាច​យក​អ្វី​ដែល​យើង​រៀន​នៅ​សាលា​មក​អនុវត្ត​ផ្ទាល់​តែ​ម្ដង​ព្រោះ​នៅ​សាលា​យើង​រៀន​តែ​ទ្រឹស្ដី​ប៉ុណ្ណោះ។ ទី​ពីរ​យើង​ដឹង​ថា​អ្វី​ដែល​យើង​រៀន យើង​យល់​បាន​ប៉ុន​ណា ហើយ​យើង​អាច​យក​មក​ប្រើ​ប្រាស់​បាន​ប៉ុន​ណា។ អ្វី​ដែល​សំខាន់​មួយ​ទៀត​យើង​អាច​បន្សាំ​ខ្លួន​ទៅ​នឹង​ការងារ​មុន​ពេល​យើង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ហើយ​វា​ជួយ​សម្រួល​ការងារ​ច្រើន»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ស្រី ស៊ុយ សុខា ប្រធាន​ផ្នែក​ជ្រើស​រើស​បុគ្គលិក​នៃ​ក្រុមហ៊ុន HRInc. Cambodia បាន​ផ្តល់​ជា​គំនិត​ទាក់​ទង​នឹង​អត្ថ​ប្រយោជន៍​នៃ​បទ​ពិសោធ​សម្រាប់​ការ​ស្វែង​រក​ការងារ​ក្រោយ​បញ្ចប់​ការ​សិក្សា​ថា៖ «វា​ពិត​ជា​មាន​ប្រយោជន៍​ពីព្រោះ​និយោជក​តែង​តែ​ត្រូវ​ការ​អ្នក​មាន​បទ​ពិសោធ​ហើយ​អ្នក​រៀន​នៅ​សាលា ៤ឆ្នាំ ចប់​ទៅ​ក៏​មិន​ដឹង​ថា យើង​យល់​ពី​បរិស្ថាន ការងារ​ប៉ុន​ណា​ដែរ»។

អ្នក​ស្រី សុខា បាន​បន្ត​ថា HRInc. Cambodia មាន​គម្រោង​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ឱកាស​ក្នុង​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត និង​ការ​ធ្វើ​កម្មសិក្សា​សម្រាប់​និស្សិត​ដែល​គម្រោង​នេះ​ចាប់​ដំណើរការ​ពី​ខែ កុម្ភៈ ឆ្នាំ ២០១៣ ដល់​ខែ សីហា ឆ្នាំ ២០១៥ ហើយ​មក​ដល់​ពេល​នេះ HRInc. អាច​ជួយ​និស្សិត​ប្រមាណ ១០០នាក់ ដើម្បី​ស្វែង​រក​ឱកាស​ចុះ​ហ្វឹក​ហាត់​ការងារ។

លោក ហង់ សុធា ជា​មន្ដ្រី​ទំនាក់​ទំនង​នៃ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា (Cambodian Youth Action) បាន​និយាយ​ថា ការងារ​ស្ម័គ្រ​ចិត្ត​បាន​ជួយ​ផ្សារ​ភ្ជាប់​យុវជន​ជា​ពិសេស​ក្រុម​មក​ពី​ទីក្រុង​ដូច​ជា ភ្នំពេញ ជាដើម​ទៅ​នឹង​សង្គម​ជនបទ​ស្រុក​ស្រែ​ចម្ការ។

លោក​បាន​និយាយ​ថា៖ «កម្មវិធី​យើង​ចង់​បណ្ដុំ​គំនិត​ពួក​គាត់​ឲ្យ​មើល​ឃើញ​ស្ថានភាព​ពិត​របស់​សង្គម និង​មាន​ចិត្ត​ចង់​ជួយ។ នេះ​ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា ពួក​គេ​ត្រូវ​តែ​ខំ​ប្រឹង​សិក្សា​និង​ប្រឹង​រៀន​បន្ថែម​ទៀត​ដើម្បី​អាច​ធ្វើ​ការ​ចែក​រំលែក​បាន​ទៀត»។

អង្គការ​សកម្មភាព​យុវជន​កម្ពុជា​ជា​អង្គការ​ដែល​ធ្វើការ​ទាក់ទង​ទៅ​នឹង​ការ​ចុះ​ទៅ​បង្រៀន​ប្រជាជន​តាម​ទី​ជនបទ​ហើយ​ឆ្នាំ ២០១៣ កន្លង​មក​នេះ​អង្គការ​នេះ​មាន​ទី​ស្នាក់ការ (Camp Site) ចំនួន​ប្រាំ (ខេត្ដ ព្រៃវែង មួយ​ខេត្ត កំពត ២ និង​ខេត្ត សៀមរាប ២)។

លោក​បន្ត​ថា៖ «និស្សិត​ខ្មែរ​នៅ​ខ្វះ​ឱកាស និង​ទី​កន្លែង​ដើម្បី​អនុវត្ត​ក្រៅ​ពី​ការ​សិក្សា​នៅ​សាលា។ CYA ស្វាគមន៍​ជានិច្ច បើ​សាលា​ណា​ចង់​មក​ធ្វើ​ជា​ដៃ​គូ​របស់​យើង»។

កាល​ពី​ឆ្នាំ​មុន CYA បាន​រៀបចំ ២៩ Work Camp (កន្លែង​ដែល​យុវជន​ស័្មគ្រ​ចិត្ត​ចុះ​ទៅ​បង្រៀន) ដែល​ក្នុង​នោះ CYA តែង​ទទួល​អ្នក​ស័្មគ្រ​ចិត្ត​មក​ពី​ក្រៅ​ប្រទេស និង​អ្នក​ក្នុង​ស្រុក។ លោក​បាន​និយាយ​ថា៖ «ក្នុង​ឆ្នាំ ២០១៣ មាន​អ្នក​ចូល​រួម​ជាតិ​និង​អន្តរជាតិ​ជាង ៣០០ នាក់ ហើយ​ក្នុង​ឆ្នាំ ២០១៤ យើង​មាន​គម្រោង​ដល់​ទៅ​ជាង ៤០ Work Camp ឯណោះ»។

លោក សេក សុជាតិ ជា​ស្ថាបនិក​ម្នាក់​នៃ​អង្គការ Charity Foundation For Children បាន​លើក​ឡើង​ថា៖ «បើ​ទោះ​បី​ជា​កន្លែង​ខ្លះ​មិន​មាន​ការ​ដាក់​ប្រកាស​ស្វែង​រក​បុគ្គលិក​ស្ម័គ្រ​ចិត្ត ឬ​និស្សិត​ចុះ​ធ្វើ​កម្មសិក្សា​ក៏​ដោយ ក្ដី​សង្ឃឹម​សម្រាប់​និស្សិត​នៅ​តែ​មាន​ដរាប​ណា​និស្សិត​ដែល​ជា​យុវជន​ខ្មែរ​ទាំង​ឡាយ​ពិត​ជា​ចង់​ក្ដាប់​យក​ឱកាស​មែន»។

ជា​ចុង​ក្រោយ អ្នក​ស្រី សុខា បាន​ណែនាំ​ថា៖ «កុំ​មាន​ការ​ស្ទាក់​ស្ទើរ។ បើ​ចង់​រក​កន្លែង​ចុះ​ធ្វើ​កម្មសិក្សា ឬ​ការងារ​ស្ម័គ្រ​ចិត្ត។ ពួក​គាត់​អាច​មក​កន្លែង​ខ្ញុំ​ក៏​បាន​ទៅ​ខាង​ទី​ភ្នាក់ងារ​ជាតិ និង​មុខរបរ​ក៏​បាន ឬ​ក៏​គាត់​អាច​សរសេរ​ជា Cover Letter ដាក់​ទៅ​ក្រុមហ៊ុន​នោះ​ទៅ។ សំខាន់​គាត់​ត្រូវ​ស្វែង​យល់​ខ្លះ​ពី​ក្រុមហ៊ុន​នោះ​ហើយ​សរសេរ​ឲ្យ​ទាក់ទាញ និង​ដឹង​ថា យើង​ចេះ​អ្វី​ខ្លះ និង​ចង់​រៀន​អ្វី​ខ្លះ​ពី​គេ»៕

-ប្រភព(PPPost)

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម…

មានករណីឡានបុកឆេះនៅជិតសន្ឋរម៉ុក…

សម្តេចជួនណាត ៖ស្រី និងប្រពន្ន

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ទូរស័ព្ទដៃរបស់អ្នកយកព័ត៌មាន…

អ្នកនាង កាតុ ស្រក់ទឹកភ្នែកពេលគេថា យកប្តីអ្នកក្រ…

មហាគ្រួសារកាណាឌីយ៉ាប្រារពពិធីបុណ្យលោកខែ…

បុរសជនជាតិខ្មែរម្នាក់ ត្រូវទូរស័ព្ទដៃផ្ទុះត្រូវចំមុខរបួសធ្ងន់…

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

អាយហ្វូនថ្មីបានត្រៀមបង្ហាញខ្លួន… ជាមួយនឹងបច្ចេកវិទ្យាអង្គចងចាំច្រយ៉ៅដៃ…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ទេចអាវុធគីមីស៊ីរី …

រុស្ស៊ីបញ្ជូនយន្ដហោះបន្ថែមទៅកាន់ស៊ីរី…

ក្មេងស៊ីរី ១០ឆ្នាំម្នាក់ ជាអ្នកផលិតអាវុធឯកទេស…

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

Smart លេងមួយក្បាច់ទៀតហើយ!

ឱកាសទៅសិក្សានៅOXFORDចក្រភពអង់គ្លេស…

កុំដៀលអ្នកក្រ កុំមើលងាយ អ្នកខ្លៅ

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម…

នាវារបស់កម្ពុជា…

អាមេរិកមានរយៈពេលពី ៦០ថ្ងៃ ទៅ ៩០ថ្ងៃ ដើម្បីវាយប្រហារស៊ីរី…

សមត្ថកិច្ចត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ…

ជំងឺអាត្មានិយមក្នុងសង្គមខ្មែរ…

ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់

កម្មកររោងចក្រSL បានហែរក្បួន… ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់… មកពី ដង្កូវខាំ…

អ្វីជា Faceboook Charity?

ជីវិតអ្នកលក់ម៉ាំល្ហុង…

សភាអាមេរិកយល់ព្រមឲ្យលោកអូបាម៉ាធ្វើសង្គ្រាមនៅស៊ីរី…

ក្រុមយុវជនលក់មាំុល្ហុងរបស់ប្អូនបូរ៉ា ទទួលបានអាហាររួបករណ៏១០០%…

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏…

ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្ម…

នាយករដ្ឋមន្រ្តីចិន កោតសរសើរអង្ករកម្ពុជា…

ស្ថានទូតអាមេរិកត្រូវការជ្រើសរើសអ្នកបើកបរ…

ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន…

ចប់ហើយ សេរីមន្តដូរមុខរបរមួយទៀតបាត់…

ដល់ថ្នាក់ហ៊ានលេបទូរសព្ទចូលក្នុងពោះ…

Sungha Jung ស្ដេចហ្គីតាវ័យក្មេងកូរ៉េខាងត្បូង

រថយន្តឡិចស៊ីស ម្ចាស់ច្រឡំជាន់ហ្គែរថាហ្រ្វាំង…

សុដន់មូលក្លុំមិនហ៊ានឲ្យកូនបៅព្រោះខ្លាចមិនណែន

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

សូមចាប់ថ្តើមសង់ស្ពានចិត្តខន្តីអភ័យទោស…

ធនាគារវឌ្ឍន៏និងកាណាឌីយ៉ាត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក!

អាមេរិក៖សព្វាវុធគីមីរបស់ស៊ីរីសម្លាប់មនុស្ស១.៤២៩នាក់

យុវតីមកពីជនបទ ជិះតែកង់ទៅរៀន ប្រឡងបាននិទ្ទេសA!

ឧទ្ឋមភាគចក្រហោះសាកល្បងសំរាប់ការពារសុវត្ថភាព

គីម ជុងអ៊ុន ប្រហារជីវិតអតីតមិត្តស្រីដោយសាររឿអាស្រូវសិច

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា…

ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

មុាំល្ហុង2013!

អ៊ិត សេដ្ឋា ចាត់ទុកថា គ្រោះថ្នាក់គេបុកជាការប៉ងធ្វើឃាត

អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ

ខ្ញុង ដេកយំរាល់យប់នៅអូស្ត្រាលី

ក្មេងស្រីអាយុ ៩ ឆ្នាំក្លាយជាអ្នកជំនាញលេងអុកអាមេរិកវ័យក្មេងបំផុត

អាមេរិក និងអង់គ្លេសបង្ហាញយុទ្ធសាស្ត្រវាយលុកស៊ីរី

លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើស្ពានជ្រោយ

ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?

ឥសីពែកមី2013!

កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង…

សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!

តួអង្គកែងឆេះជង្គង់ហោះ លោក តូនីចា នឹងសម្តែងក្នុងរឿង Fast and Furious 7

ក្នុងនាមជាម្តាយ…

និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

Facebookgoogle_pluslinkedinmailby feather

Comments are closed.