MartinLuther

ស្តាប់​សម្រង់​សម្ដី​​ ៦​ឃ្លា​របស់ លោក Martin Luther King ​​​ដើម្បី​ឱ្យ​ថ្លា​គំនិត​ថ្ងៃ​អាទិត្យ​នេះ!

martinlutherkingjr1

១ «សេចក្តី​ស្រលាញ់ គឺជា កម្លាំង​ម្យ៉ាង​ដែល​អាច​ប្រែក្លាយ​ពី​សត្រូវ​ មក​ជា​មិត្ត។» (Love is the only force capable of transforming an enemy into friend.)

២) «សេរីភាព គឺ​មិន​ដែល​បាន​មក​ដោយសារ​ការ​ឱ្យ​ពី​ជន​ដែល​ចូលចិត្ត​គាបសង្កត់​គេ​នោះ​ទេ តែ​វា​ត្រូវតែ​បាន​មក​ដោយសារ​ ការ​ទាមទារ​របស់​ជន​ដែល​ត្រូវ​បាន​គេ​គាប​សង្កត់​។» (Freedom is never voluntarily given by the oppressor; it must be demanded by the oppressed.)

៣) ​«ភាព​ងងឹត​មិនអាច​កម្ចាត់​ភាព​ងងឹត​បាន​ឡើយ ពោល​គឺ​មាន​តែ​ពន្លឺ​ទេ​ដែល​អាច។ សេចក្តី​ស្អប់​មិន​អាច​កម្ចាត់​សេចក្តី​ស្អប់​បាន​ឡើយ ពោល​គឺ​មានតែ​សេចក្តី​ស្រលាញ់​ប៉ុណ្ណោះ។» (Darkness cannot drive out darkness: only light can do that. Hate cannot drive out hate: only love can do that.)
…យន្តហោះ​ចម្បាំង​អាមេរិក និងសម្ព័ន្ធមិត្ត​បន្ត​វាយ​បន្ត​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​ពួក​ជ្រុល​និយម (មាន​វីដេអូ)…
៤) « ប្រសិនបើ​អ្នក​មិន​អាច ហោះ​បាន អ្នក​ត្រូវតែ​រត់។ ប្រសិនបើ​មិន​អាច​រត់ គឺ​ត្រូវតែ​ដើរ។ ប្រសិន​បើ​មិន​អាច​ដើរ គឺ​ត្រូវ​តែ​លូន​។ ប៉ុន្តែ​អ្វីក៏ដោយ​​ដែល​អ្នក​ធ្វើ គឺ​ត្រូវតែ​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច។» (If you can’t fly then run, if you can’t run then walk, if you can’t walk then crawl, but whatever you do you have to keep moving forward.)
…ដឹង​ទេ​ថា​​​ប្រជាជន​​អូស្ត្រាលី​មួយ​ចំនួន​សព្វ​ថ្ងៃ​​​ គឺ​ជា​​អតីត​អ្នក​ទោស​ដែល​អង់គ្លេស​ដឹក​ទៅ​បំបរបង់​ចោល?…
៥) «មនុស្ស​ដែល​មិន​ហាន​ស្លាប់​ដោយសារ​វត្ថុបំណង​អ្វី​មួយ គឺ​មិន​សម​រស់​នៅ​នោះ​ទេ។» (A man who won’t die for something is not fit to live.)

៦) «គ្មាន​នរណា​ម្នាក់​ដឹង​ថា ពួកគេ​រស់នៅ​ដើម្បី​អ្វី​នោះ​ទេ ទាល់​តែ​ដឹង​ថា ពួកគេ​ហាន​ស្លាប់​ដើម្បី​អ្វី​សិន​។» (No one really knows why they are alive until they know what they’d die for.)

Facebookgoogle_pluslinkedinmailby feather

Comments are closed.