Healthy សុខភាព

ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​កន្លះលាន​កំពុងរង​គ្រោះនឹង​ជំងឺទឹក​នោមផ្អែម

Cancer-and-Sugar

IMG_0191

yyuuyuu

samurai_uncropped

រាជធានីភ្នំពេញ ៖ វេជ្ជបណ្ឌិត កុយ ​វ៉ាន់​នី ប្រធាន​សមាគម​ជំងឺ​ក្រពេញ​ និង​ទឹក​នោម​ផ្អែម​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ​នៅ​កម្ពុជាសព្វថ្ងៃនេះ ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ប្រជាពលរដ្ឋ​កន្លះ​លាន​នាក់​មាន ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។​

លោកបាន​ឲ្យដឹង​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រឈមមុខ​ខ្លាំង​ជាងគេ គឺ​ប្រជាពលរដ្ឋ​ដែល ​រស់នៅ​ក្នុង​ទី​ប្រជុំជន​និង​ទីក្រុង​។​

លោក​បានបន្ត​ទៀតថា ​ជម្ងឺ​ទឹក​នោម​ផ្អែម​គឺជាប្រភេទជំងឺរំខាន​ក្នុង​ជីវិត​ ហើយដើម្បី​ការពារ​ និង​ព្យាបាល​ គឺ ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ក្នុង​ការ​រស់ដូចជា ត្រូវរក្សាលំនឹងនៃទំងន់ កុំជក់បារី កុំ​ទម្លាប់នៅក្នុងការទទួលទានល្អែម កុំទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​អាកុល និង ​ខ្លាញ់​ ត្រូវបង្កើន​ការ​ទទួល​ទាន​ផ្លែ ​ឈើ​បន្លែ​ និង​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ជា​ប្រចាំ​។​

ប្រភព:(Ann)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

——————————————————————————————————–

ប្រេស៊ីល​ធ្វើតេស្ត​វ៉ាក់សាំង​ថ្មី​ទប់ស្កាត់​ជំងឺ​អេដស៍

hiv-virus_2548220b

យោង​តាម​​អ្នកវិទ្យាសាស្ត្រ​មក​ពី​​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​របស់​ប្រេស៊ីល​បាន​​ឲ្យ​ដឹង​ថា​​ ខ្លួន​កំពុង​​អភិវឌ្ឍ ​និង​ធ្វើតេស្ត​សាកល្បង​​វ៉ាក់សាំង​ថ្មី​មួយ​​ទៅ​លើ​សត្វ​ស្វា​ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​អេដស៍(AIDS)។

សូម​អាន៖ អ្នក​ចូល​គេង​យឺត​​ជោគជ័យ​​ជាង​អ្នក​​ឆាប់​ចូលគេង​មែន​ទេ?

​វ៉ាក់សាំង​ថ្មី​ដែល​ឲ្យ​ឈ្មោះ​ថា HIVBr18 កំពុង​ត្រូវ​បាន​ក្រុម​​និស្សិត​សាកលវិទ្យាល័យ​សុខាភិបាល ​Sao Paulo ធ្វើ​ការ​អភិវឌ្ឍ ​និង​ធ្វើតេស្ត​សាកល្បង ដែល​ពួកគេ​អាច​ជឿជាក់​ថា ​វា​មាន​លទ្ធភាព​អាច​ទប់ស្កាត់​​​ជំងឺ​អេដស៍​បាន​។ ក៏ប៉ុន្តែ បើ​យោង​តាម​ការ​អះអាង​របស់​ក្រុម​អ្នកស្រាវជ្រាវ​​ខាងលើ​ បាន​បង្ហាញ​ថា ជំហាន​ដំបូង​​នៃ​លទ្ធផល​ពី​​ការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ មិន​អាច​លុបបំបាត់​​ជំងឺ​អេដស៍​​​ដែល​បាន​​កើតឡើង​លើ​អ្នក​ជំងឺ​បាន​​ទាំងស្រុង​​នោះ​​ទេ។​​​​​

ទោះបីជា​​​​យ៉ាងណា​ក៏​ដោយ វ៉ាក់សាំង​ថ្មី​នេះ ​នឹង​ត្រូវ​​ប្រើប្រាស់​សម្រាប់​ការពារ​មិន​ឲ្យ​​ជំងឺ​អេដស៍​ធ្វើ​ការ​វិវត្ត​ខ្លួន​​​ ឬ​អាច​​ចម្លង​ទៅ​​មនុស្ស​ផ្សេង​ទៀត​នៅ​ពេល​រួមភេទ​ ឬ​ឆ្លង​តាម​រូបភាព​ផ្សេង​ទៀត​បាន​ឡើយ។ ​

ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១១​​​នេះ​នឹង​​​មាន​គម្រោង​បន្ត​​ទៀត​ដើម្បី​ស្វែង​រក​​ប្រសិទ្ធភាព​​​លើ​ការ​ប្រើប្រាស់​វ៉ាក់សាំង​​​HIVBr18 ខាងលើ ក្នុង​ការ​​ឈាន​ទៅ​រក​ការ​​​ព្យាបាល​​ជំងឺ​អេដស៍​​ទាំងស្រុង​បាន​នៅ​ថ្ងៃ​ខាងមុខ​​​ មុន​នឹង​ត្រូវ​បាន​​អនុវត្ត​ផ្ទាល់​មក​លើ​មនុស្ស។​​​​​​​

ប្រែសម្រួល៖ Narin(sabay)
ប្រភព៖ telegraph

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

———————————————————————————————————————


អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ថ្នាំ​ព្យាបាល​អេដស៍​ដំណាក់កាល​ដំបូង

604

ការ​ណែនាំ​ថ្មី​នៃ​ការ​ព្យាបាល​វីរុស​ HIV ​ជំហាន​ដំបូង​​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ​​នឹង​អាច​ជួយ​ស្រោចស្រង់​ជីវិត​អ្នក​ជំងឺ​អេដស៍​រាប់​លាន​នាក់​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។

​WHO ​និយាយ​ថា ​​ការ​ណែនាំ​ថ្មី​នេះ​អាច​ជួយ​កាត់​បន្ថយ​​ការ​ស្លាប់នៃ​​​អ្នក​ផ្ទុក​ជំងឺ​អេដស៍​បាន​ ៣ ​លាន​នាក់​បន្ថែម​ទៀត​​ត្រឹម​ឆ្នាំ​២០២៥។ ​វិធានការ​ថ្មី​បាន​ទទួល​ការ​សាទរ​ពី​អង្គការ​​មនុស្សធម៌ MSF ​​ប៉ុន្តែ​​អង្គការ​នេះ​និយាយ​ថា ​​ការ​វិនិយោគ​បន្ថែម​គួរ​ត្រូវ​ធ្វើ​ឡើង។

​ថ្នាំ​មួយ​គ្រាប់​ដែល​ជា​ការ​លាយ​បញ្ចូល​គ្នា​ពី​ថ្នាំ​បី​មុខ​ផ្សេង​​គ្នា​​នឹង​ត្រូវ​ផ្ដល់​ដល់​​​មនុស្ស​ដែល​មានផ្ទុក​​វីរុស​ HIV ​វិជ្ជមាន​នៅ​ដំណាក់កាល​ដំបូង​បំផុត​ ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​នៅ​ខ្លាំង​នៅ​ឡើយ។ ​ប្រទេស​មួយ​ចំនួន​ដូចជា ​អាល់ហ្សេរី ​អាហ្សង់ទីន ​និង​ប្រេស៊ីល​​បាន​​ចាត់​​វិធានការ​នេះ​រួច​ហើយ។

​​​ទោះ​ជា​យ៉ាង​ណា ​ជំហាន​ថ្មី​មិន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ការ​ថ្នាំ​ព្យាបាល​ខាង​លើ​ក្នុង​ពេល​បច្ចុប្បន្ន​​សុទ្ធ​តែ​អាច​ទទួល​បាន​នោះ​ទេ ​បើ​ទោះ​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ពង្រីក​ការ​ព្យាបាល​​វីរុស​ HIV ​ឲ្យ​កាន់​តែ​ទូលាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ។​

​​WHO ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​​ការ​ណែនាំ​ថ្មី​តំណាង​ឲ្យ​ “ការ​ផ្លាស់ប្ដូរ​ចម្បង” ​​នៃ​គោលការណ៍​ និង​​អាច​ឲ្យ​មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​​កំពុង​អភិវឌ្ឍ​​អាច​ទទួល​បាន​ថ្នាំ​ព្យាបាល​ដោយ​កើន​ពី ១៦ ​លាន​ ដល់ ២៦ ​លាន​ ​ឬ​ស្មើ​នឹង​ ៨០% ​នៃ​អ្នក​ជំងឺ​សរុប​ទូទាំង​ពិភពលោក​ដែល​គេ​ជឿជាក់​ថា ​​ផ្ទុក​វីរុស​ HIV។

​​ក្រៅ​ពី​នេះ​ ចំណាត់​ការ​ថ្មី​​នឹង​​បង្កើន​តម្លៃ​នៃ​ការ​ព្យាបាល​ HIV និង​អេដស៍លើ​ប្រទេស​កំពុង​អភិវឌ្ឍ ១០ ​ភាគរយ​បន្ថែម​ទៀត​ ​ថែម​ពី​លើ​ទឹក​​​ប្រាក់​ព្យាបាល​សរុប​​​​​​ដែល​មាន​ ២៣ ​ពាន់​លាន​ដុល្លារ។

​​ការ​សម្រេច​ចិត្ត​របស់​ស្ថាប័ន​​សុខភាពកំពូល​​ធ្វើ​ឡើង​​ បន្ទាប់​ពី​មាន​ការ​ប្រឹក្សា​អស់​រយៈពេល​ប្រហែល​ ១ ​ឆ្នាំ ដោយ​​ជឿជាក់​ថា ​ថ្នាំ​ព្យាបាល​អេដស៍​ជំហាន​ដំបូង​​អាច​​កាត់បន្ថយ​ការ​ចម្លង​វីរុស​ HIV ​យ៉ាង​មាន​ប្រសិទ្ធភាព​មែន៕

ប្រែ​សម្រួល៖​ Zac (sabay)
ប្រភព៖​ bbc

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply