Brain Healthy

មធ្យោបាយ ៤​យ៉ាង​សម្រាប់​ថែរក្សា​ខួរក្បាល​…

2(186)

ខួរក្បាល​របស់​យើង​គឺជា​សារី​រាង្គ​ដ៏​សំខាន់​បំផុត​សម្រាប់​ធ្វើ​ការប្រកួតប្រជែង​រាល់​អ្វីៗ​ទាំងអស់​នៅពេល​ថ្ងៃ​។ ខួរក្បាល​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​រាងកាយ​យើង​។ ខួរក្បាល​ដ៏​មាន​សុខភាព​ល្អ​មួយ​គឺ​អាច​ជួយ​អោយ​មនុស្ស​ម្នាក់​ធ្វើ​អ្វី​មួយ​ដោយ​សកម្ម និង​មាន​សុខភាព​ល្អ​ផង​ដែរ​។ ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​បី​ប្រភេទ​សម្រាប់​ជួយ​ថែរក្សា​ផ្លូវចិត្ត​, សុខភាព​ល្អ និង​សកម្ម​។

១, ចៀសវាង​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើអោយ​ខួរក្បាល​ស្ពឹក​
​តើ​ជឿ​ឬ​មិន​ជឿថា មាន​សកម្មភាព​ជាច្រើន​ដែល​ដែល​វា​មិន​ត្រឹមតែ​ធ្វើអោយ​អ្នក​អស់កម្លាំង​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​គ្រោះថ្នាក់​ដល់​កោសិការ​ខួរក្បាល​ផងដែរ​។ កោសិការ​ខួរក្បាល​ទា​មង​អស់នេះ​មិន​អាច​ដុះ​ឡើង​វិញ​ម្តង​ទៀត​បាន​ទេ ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង​សកម្មភាព​អស់​ទាំងនោះ​ទៅ​។ ការលេង​វីដេអូ​ហ្គេម​រាល់ថ្ងៃ​, ការប្រើ​កុំព្យូទ័រ ឬ​មើល​ទូរទស្សន៍​ថែម​ម៉ោង សុទ្ធតែ​ផ្តល់​ភាព​គ្រោះថ្នាក់​ដល់​កោសិការ​ខួរក្បាល​បាន​ទាំងអស់​។ ដូច្នេះ​អ្នក​គួរតែ​ព្យាយាម​ចៀសវាង​សកម្មភាព​ដែល​ធ្វើអោយ​អស់កម្លាំង​ទាំងអស់​នេះ​ទៅ​ដើម្បី​អោយ​ខួរក្បាល​មាន​សុខភាព​ល្អ​វិញ​។

២, ញ៉ាំ​របប​អាហារ​ដែល​ជំនួយ​ដល់​ខួរក្បាល​
​មាន​អាហារ​ពី​ធម្មជាតិ​ជាច្រើន​ដែល​អាច​ជួយ​ថែរក្សា​កោសិការ​ខួរក្បាល​អោយនៅ​សកម្ម និង​សុខភាព​ល្អ​បាន​។ អាហារ​ទាំងអស់នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​អាហារ​ដ៏​អស្ចារ្យ​។ អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់ និង Fatty Acids ល្អៗ សុទ្ធតែ​មាន​ប្រយោជន៍​ដល់​ការលូតលាស់​កោសិការ​ខួរក្បាល​ថ្មីៗ​។ ម្យ៉ាងវិញទៀត អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់​ទី​អុកស៊ី​ដង់​គួរតែ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​របស់​អ្នកដើរ​ដើម្បី​ជួយ​ថែរក្សា​កោសិការ​អោយ​នៅ​សកម្ម​។​

៣, កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
​គ្មាន​អ្វី​ធ្វើ​អោយ​ខូច​ខួរក្បាល​ច្រើន​ជាង​ស្រា​នោះទេ​។ ការ​ទទួលទាន​ស្រា​ច្រើន​ប្រហែលជា​ប៉ះពាល់​ដល់​ការចងចាំ និង​អាច​បន្ថយល្បឿន​មុខងារ​ផ្លូវចិត្ត ព្រមទាំង​អាច​ប៉ះពាល់​ដល់​ភាព​ឆ្លាត​វ៉ៃ​របស់​មនុស្ស​ថែមទៀត​ផង​។ ដូច្នេះ បើសិន​ជា​អ្នក​ចង់​ជួយ​ថែរក្សា​កោសិការ​ខួរក្បាល​អោយ​នៅ​សុខភាព​ល្អ និង​សកម្ម អ្នក​គួរតែ​ចៀសវាង​ជាតិ​ស្រា​។

៤, រៀន​ភាសា​ថ្មី​
​ការសិក្សា​ភាសា​ថ្មី​ណាមួយ​ក៏​ជា​មធ្យោបាយ​ថ្មី និង​អស្ចារ្យ​មួយ​ដែរ​ក្នុង​ការជួយ​អោយ​ខួរក្បាល​សកម្ម​។ វា​ជា​វិធីសាស្ត្រ​ដែល​លឿន​, មាន​ប្រសិទ្ធភាព និង​មិន​ចំណាយ​ច្រើន​ក្នុង​ការពង្រឹង​ដល់​ភាព​ឆ្លាត​វ៉ៃ​របស់​មនុស្ស​៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.