husb

ទង្វើ ១០ យ៉ាងរបស់ស្វាមី ធ្វើឲ្យភរិយាមានសុភ័ក្តមង្គលបំផុត

Khmer_Wedding_CEN_25_03_14 (2)

ដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍កាន់តែមានភាពផ្អែមល្អែម គូស្វាមីភរិយាត្រូវចេះតិចនិច
ធ្វើឲ្យដៃគូររបស់ខ្លួនទទួលបានសុភមង្គល។ ចំណាយពេលវេលានិយាយជាមួយភរិយាជា
ទម្លាប់ប្រចាំថ្ងៃ កុំធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សរវល់ពេក ដូច្នេះត្រូវចំណាយពេល
វេលាយ៉ាងតិច ១៥ នាទីក្នុង ១ ថ្ងៃនិយាយជាមួយភរិយា។ ប៉ុន្តែប្រសិនបើអ្នកនឿយហត់
ពេក អ្នកអាចទុកនិយាយនៅថ្ងៃស្អែក។ ប្រសិនអាច ចំណាយពេលសន្ទនាជាមួយភរិយាពេល
ញ៉ាំអាហារពេលល្ងាច។ ប្រសិនបើអត់ទេ គួរតែ Call ទៅភរិយា ៥ នាទីពេលអាហារថ្ងៃ
ត្រង់ និង ១០ នាទីពេលអង្គុយលើសាឡុងនៅពេលល្ងាច។

ចាប់អារម្មណ៍នូវអ្វីដែលភរិយានិយាយមកកាន់អ្នក
មានស្វាមីមួយចំនួនតែងតែនិយាយថា ភរិយាជាមនុស្សគួរឲ្យធុញ។ ប៉ុន្តែប្រសិនបើអ្នក
បង្ហាញនូវចំណាប់អារម្មណ៍ ស្តាប់នាងនិយាយ នោះភរិយារបស់អ្នកនឹងសប្បាយចិត្តនឹងចង់
និយាយពីរឿងអ្វីផ្សេងៗទៀត។

ឱបភរិយាឲ្យបានរៀងរាល់ថ្ងៃ
នេះជាការហៅឥទ្ធិពលស្នេហាឡើងវិញ នៅពេលអ្នកឱបនាង យកដៃឱបចង្កេះរួចថើប
នាងយ៉ាងថ្នាក់ថ្នមជារៀងរាល់ថ្ងៃ។ ធ្វើសកម្មភាពបែបនេះដដែលឲ្យបានទៀត
ទាត់។ រំលឹកខ្លួនអ្នកថា ភរិយាតែងតែត្រូវការភាពរ៉ូមែនទិច។ ប៉ុន្តែត្រូវចងចាំថា
ការឱបមិនមែននាំទៅដល់ការរួមភេទនោះទេ។ នេះគ្រាន់តែជាស្នេហាផ្អែមល្អែមប៉ុណ្ណោះ។

សរសេរពាក្យស្នេហាទៅកាន់នាង
មិនមែនសរសេរកំណាព្យដើម្បីរំលាយបេះដូងរបស់នាងទេ។ តែសរសេរនូវអ្វីដែលអ្នក
កំពុងគិតពីនាង។ សរសេរហេតុផលដែលអ្នកសប្បាយចិត្តនឹងរៀបការជាមួយនាង ឬក៏អំពើ
ល្អដែលនាងបានកន្លងមកគឺត្រូវចិត្តអ្នកយ៉ាងខ្លាំង ឬក៏សរសេរពីសចរឹក ឬពារបស់
នាងដែលអ្នកចូលចិត្ត។

កម្មវិធីណាត់ជួបជាមួយភរិយា
ភរិយាពិតជាដឹងថា អ្នកចង់លឺនូវរឿងរ៉ាវគ្រប់យ៉ាងដែលនាងចង់និយាយ។ ប្រសិនបើអ្នក
មានកូន គួរតែយកពួកគេទៅផ្ញើផ្ទះអ្នកណាម្នាក់ ឬក៏លេងជាមួយមិត្តភក្តិពី ១-២
ម៉ោង។ នៅពេលណាត់ជួបគ្នា ភរិយានៅក្នុងកណ្តាប់ដៃអ្នកហើយ ត្រូវផ្តល់ការសរសើរ
គ្មានទីបញ្ចប់។

ប្រាប់នាងថានាងពិតជាស្រស់ស្អាតណាស់
សុភាពនារីមិនចូលចិត្តឲ្យអ្នកណាបង្អាប់លើរូបរាងនាងទេ នាងតែងតែចង់បានពាក្យ
សរសើរ។ ប្រសិនបើអ្នកសម្លឹងមើលភ្នែកភរិយារបស់អ្នក ហើយនិយាយថាអូនពិតជាស្អាត
ណាស់ នោះភរិយារបស់អ្នកនឹងមានក្តីសុខយ៉ាងខ្លាំង។

ជួយការងារផ្ទះរបស់ភរិយា
ប្រសិនបើចង់ធ្វើឲ្យប្រពន្ធរបស់អ្នកងប់ស្រលាញ់អ្នក គ្រាន់តែនិយាយថា៖ (បងដឹងថា
អូនធ្វើការងារផ្ទះជារៀងរាល់ថ្ងៃហត់នឿយណាស់) ប៉ុន្តែប្រសិនអ្នកជួយការងារ
ផ្ទះ តែម្នាក់ឯងនោះ នាងកាន់តែសប្បាយចិត្តនឹងកាន់តែស្រលាញ់អ្នកលើសដើម។

មើលថែភរិយាឲ្យល្អ និងមិនធ្វើឲ្យនាងមានការព្រួយបារម្ភ
ភរិយាមានការព្រួយបារម្ភច្រើន។ នាងព្រួយបារម្ភពីអ្វីដែលនឹងកើតឡើងចំពោះកូន
ឬបញ្ហាហិរញ្ញវត្ថុ។ ក្នុងនាមជាស្វាមី អ្នកគួរតែលើកទឹកចិត្តនាង ឱបដៃនាង និង
និយាយដោយម៉ើងម៉ាត់ថាអ្វីៗគ្រប់យ៉ាងនឹងគ្មានបញ្ហាទេ។

ឲ្យកាដូភ្ញាក់ផ្អើលដល់ភរិយា
សុភាពនារីភាគច្រើនចូលចិត្តការផ្តល់កាដូដល់នាង។ ភរិយាអ្នកនឹងមានការភ្ញាក់ផ្អើល
ពេលនាងទទួលបានបាច់ផ្កា ឬប្រអប់សូកូឡាពីអ្នក។ ជាពិសេនោះគឺរបស់អនុស្សាវរីយ៍
ប្រសិនបើអ្នកប្រគល់វាឲ្យទៅនៅក្នុងឱកាសដែលមានភាពរ៉ូមែនទិចបន្តិច នាងច្បាស់
ជាមានការភ្ញាក់ផ្អើលដោយនឹងជាមិនខាន។

ចែករំលែកឆាកជីវិតជាមួយនឹងភរិយារបស់អ្នក
ភរិយាចង់ដឹងចង់លឺពីឆាកជីវិតរបស់អ្នក។ នាងចង់ដឹងពីអ្វីដែលធ្វើឲ្យអ្នកមានក្តីសុខ
ឬអ្វីធ្វើឲ្យអ្នកមានភាពតានតឹង។ នោះជាអ្វីដែលនាងបារម្ភពីអ្នក។ នាងពិតជាយក
ចិត្តទុកដាក់ និងព្រួយបារម្ភទាំងការហូបចុករបស់អ្នក ទាំងការធ្វើដំណើរ និងត្រលប់
មកផ្ទះវិញ៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.