joke

រឿងកំប្លែង វាយប្រហារសិល្បៈជាលើកទី២

permi Oukong Khmer

វាពុំមែនជាសិល្បៈ ដែលជាបេះដូង ឬជាមរតករបស់ដូនតាខ្មែរទេ តែវាជាមរតក ដែលនាំចូលមកពីបរទេសនាឆ្នាំ១៩៥០ ក្នុងរជ្ជ​កាលព្រះបាទសម្តេចព្រះនរោត្តមសីហនុ និងវាគឺជាមរតកដែលកំពុងស្ថិតក្នុងបេះដូងនៃពិភពលោក។វាត្រូវបានរកឃើញ និង បង្កើតឡើង ដោយជនជាតិបារាំងក្នុងសមាគមបងប្អូននៅឆ្នាំ១៨៩៩។

ដោយបង្ហាញពីការមិនយកចិត្តទុកដាក់របស់ផលិតករភាពយន្ត ឬអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកសម្តែងមួយចំនួនក្នុងប្រទេសកម្ពុជា នោះ ក្រុមសម្តែង ដែលប្រចាំការនៅស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន កាលពីរាត្រីថ្ងៃអាទិត្យទី១០ ខែកក្កដា ២០១១នេះ បានលើកយក​សាច់ រឿងមួយ ដែលមើលទៅគឺជាការគ្មានការទទួលខុសត្រូវរបស់ភាគីទាំងអស់ ដែលធ្វើការក្នុងវិស័យភាពយន្តខ្មែរ។

តាមរយៈសាច់រឿងដែលពណ៌នាអំពីជីវិតព្រះវេសន្ត និងតាជួជក់ អ្នកដឹកនាំរឿងចេញមកបង្ហាញតែភាពក្អេងក្អាង និង តួសម្តែងមិន គោរពពេលវេលា អ្នកថត និងអ្នកចាត់ការទូទៅមិនស្គាល់ពីតួនាទីខ្លួនឯង។ពេលខ្លះតួសម្តែងបានតវ៉ា ចំពោះសកម្មភាពសម្តែង របស់​ខ្លួន ដែលអ្នកដឹកនាំរឿងតម្រូវឲ្យធ្វើ។អ្នកថត គិតតែពីថត មិនគិតអំពីការពិគ្រោះយោបល់ជាមួយអ្នកដឹកនាំរឿង។អ្នកដឹកនាំ រឿងគ្មានស្តាប់យោបល់អ្នកដទៃ។ទីបញ្ចប់ អ្នកថតខ្លួនឯង បានភ្លេចដាក់ថ្មចូលក្នុងកាមេរា និងដេកលក់ផងដែរ។

នេះជាលើកទី២ហើយដែល​ ក្រុមអ្នកកំប្លែងនេះបានរិះគន់បន្ទាប់កាលពីខែកន្លងទៅពួកគេបា​ នសម្តែងអំពីអ្នកកា​សែតនិងអ្នកអត្ថា​ធិប្បា​ យកាសែតតាមទូរទស្សន៍គ្មានចំណេះដឹងផ្នែកសារព័ត៌មាទូរទស្សន៍។

វាជារឿងពិត ដែលកើតក្នុងសង្គមភាពយន្ត និង វីដេអូខ្មែរ ប្រហែល៨០ភាគរយ។វាមិនមែនជារឿង ដែលគ្មានការបង្ហាញពីការពិត ទាំងស្រុងទេ។យើងគាំទ្រទាំងស្រុង នូវចំណុចអប់រំ និងកែលម្អរជាច្រើនទៅដល់អ្នកសិល្បៈចម្បងទី៧នេះ។រដ្ឋាភិបាល គួរតែមាន​សា​លា​ភាព​យន្តមួយ​ សម្រាប់ ផ្តល់នូវការណែនាំ និង ផ្តល់នូវដំបូន្មាន និង ចំណេះដឹងពិតប្រាកដ ដល់អ្នកដែលមាន​បំណងធ្វើការ​ផ្នែក​វិស័យ​សិល្បៈចម្បងទី៧នេះ។

តាមការសង្កេតរបស់យើង វិស័យនេះ បានមានការរីកចម្រើនក្នុងទសវត្សរ៍ឆ្នាំ៥០ ៦០ និង៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ក្រោយ​ពីរបបប៉ុលពតដួលរលំរយៈ១០ឆ្នាំ មានការរីក ចម្រើនម្តងទៀត តែធ្លាក់ទៅវិញ ក្រោយពីមានការលុកលុយ​របស់ភាពយន្ត​បរទេស។​ឥឡូវនេះ វិស័យនេះ បានដួលម្តងទៀត ប្រហែលមិនងាយនឹងងើបវិញឡើយ បើខ្មែរមិនរួមសាមគ្គីគ្នា និង សិក្សាស្វែងយល់ឲ្យបាន ស៊ីជម្រៅបន្ថែមទៀតទេ។

អ្នកស្រីពាន់ ភួងបុប្ផា បានបរាជ័យជាច្រើនដងក្នុងវិថីសិល្បៈនេះ និង ក៏ត្រូវបានព្រមានពីប្រមុខរាជរដ្ឋាភិបាលគឺសម្តេចហ៊ុនសែនអំ ពីការផលិតភាពយន្តគ្មានមូលដ្ឋាន និង មូលហេតុច្បាស់លាស់នេះដែរ។

Facebookgoogle_pluslinkedinmailby feather

Comments are closed.