Media

59773_589630454429338_361491284_n.jpeg (28)

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

copy songs and music in Cambodia small

វប្បធ៌មចំលងបទភ្លេង អត្ខន័យចំរៀង បកប្រែទាំងស្រុងមកពីបរទេសគឺជាជំងឺ(ឃ្លានសម្ល
ដាក់គ្រឿងស្រាប់)ដែលបណ្តាផលិតជាជាច្រើនទាំងធំទាំងមធ្យមទាំងតូចបានប្រើនូវទំលាប់
នេះ។ ដោយផ្នែកទៅលើកត្តាផ្សេងដែលម្ចាស់ផលិតកម្មនិងអ្នកនិពន្នជំនាន់ថ្មីមួយចំនួនធំ
បានលើកឡើង។ កត្តាទាំងអស់នោះរួមមាន:១- ការនិយមចូលចិត្តពីសំណាក់យុវវ័យ ដូចជាយុវជនសម័យឥឡូវចូលចិត្តបទភ្លេងពិរោះៗដែលមកពីក្រៅប្រទេស​ ដូចជាមកពី
កូរ៉េ ចិន​ អង់គ្លេស… ២- មកពីការចំណាយលុយនិងពេលវេលាតិចសំរាប់ផលិត
ព្រោះបទថ្មីអាចចំណាយពេលយូរ ក្រែងធ្វើមិនទាន់អ្នកស្តាប់និងអ្នកគាំទ្រ
៣-មកពីខ្វះការគាំទ្រពីអ្នកស្តាប់និងប្រិយមិត្តទូទៅ ៤-មកពីមានការកូពីស៊ីឌី វីស៊ីឌីនិង
ឌីវីឌីក្លែងក្លាយច្រើនពេក។ យើងឃើញថាកន្លងមកនេះមានការរិះគន់ពីសំណាក់អ្នកនិពន្ន
តន្ត្រីករ និងសិល្ប:ករជើងចាស់ជាច្រើនចំពោះបញ្ហានេះ រហូតដល់មានអ្នកនិពន្នខ្លះ
លោកនិយាយថា: ចំលងពីគេហើយ យកមកដាក់ថានិពន្នដោយខ្លួនឯង លោកប្រាប់ថា
មានផលិតកម្មប្រមាណ១០ ដែលប្រើស្តាយរបៀបនេះ​ តែលោកសូមមិនបញ្ចេញឈ្មោះ
លោកក៏បានបន្តទៀតថា មានបណ្តាញទូរទស្សមួយចំនួនជួយចាក់ផ្សាយនូវចំរៀងនិងវប្បធ៌ម
របស់កូរ៉េនិងបរទេសជាច្រើនទៀតផងដែរ។

kanharith with ssk 002

ដោយមិនអស់ចំងល់រឿងនេះអ្នកនិពន្នយើងខ្ញុំក៏បានជំរាបសួរចំពោះបញ្ហានេះដល់ឯកឧត្តម
ខៀវកាញារិដ្ឋ
(រដ្ឋមន្ត្រីក្រសួងព៌តមាន) ដើម្បីសូមយោបល់ពីឯកឧត្តមផ្ទាល់ថាមានយុទ្ឋសាស្ត្រ
យ៉ាងណាសំរាប់កែខៃនូវបញ្ហាដែលកើតមានឡើងនេះ។ ឯកឧត្តមក៏មានប្រសាសន៏ថា:
យើងមិនអាចយកក្តាឈើទៅបាំងរាំងទឹកដែលកំពុងធ្លាក់បានទេ​ តែយើងអាចដាក់ក្តារបញ្ឆិតទឹកបាន!

children band contest 2012

យើងឃើញថាក្រោយប្រមាណជា៦ខែបន្ទាប់ពី​ឯកឧត្តមានប្រសាសន៏ប្រាប់អ្នកនិពន្នយើង
ស្រាប់តែមានកម្មវិធីប្រលងចំរៀងនិងក្រុមតន្ត្រី​​ ថ្នាក់ជាតិ​​​ដែលតម្រូវអោយនិពន្នបទភ្លេងនិង
ចំរៀងថ្មីដោយមិនចំលងពីគេ យើងឃើញមានតន្ត្រីករ អ្នកចំរៀង អ្នកនិពន្ននិងអ្នកស្នេហា
សិល្ប:ជាច្រើនមកពីគ្រប់ខេត្តក្រុងទាំងវ័យចាស់ និងយុវវ័យបានចូលរួមយ៉ាងកុះករ។ លុះប្រមាណ៣ខែក្រោយមកក៏មានមហោស្រពតន្ត្រីកុមារ។

band children contest 2012

រហូតដល់ឆ្នាំ២០១៣នេះក៏មានការរៀបចំមហោស្រពតន្ត្រីចំរៀងថ្នាក់ជាតិលើកទី២។
អ្នកនិពន្នយើងក៏បានចូលរួមគាំទ្រនូវសកម្មភាពទាំងនោះដែរ។

420737_1927810130918_1712131547_936713_1298183898_n

ហើយមហោស្រពទាំងនោះបានរៀបចំឡើងក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់
ឯកឧត្តមខៀវកាញារិទ្ឋនិងលោកជំទាវផ្ទាល់ ដែលមានការសហការពីក្រសួងវប្បធ៌ម
នាយកដ្ឋានប្រយុទ្ឋប្រឆាំងនិងគ្រឿងញៀន ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុនឯកជន
មួយចំនួនធំផងដែរ ដូចជាក្រុមហ៊ុនសប្បាយ ។ល។

kanharith 001

552925_276442549158017_808874706_n
ក្រុមតន្ត្រីSSK Promotion(មហោស្រពតន្រ្តីនិងចំរៀងថ្នាក់ជាតិ២០១៣)

យើងឃើញថាសកម្មភាពទាំងអស់នេះជាការតម្រង់ទិសសំរាប់លប់បំបាត់នូវទំលាប់ចំលង
បទភ្លេងនិងចំរៀងពីបរទេស ដែលបានដុះស្នឹមស្ទើរតែមានរយះពេលដប់ឆ្នាំហើយ។

Sochan Dara Ly Meng

លោកលីវីសុចន្ទដ៉ារ៉ា(សុច័ន្ទដ៉ារ៉ាលីម៉េង)ដែលជាមិត្តនៅលើហ្វេសប៊ុករបស់អ្នកនិពន្នយើង
បានរចនារូបភាពនៃការចំលងបទភ្លេងនិងចំរៀងមកពីបរទេសមានរយះពេលដប់ឆ្នាំ នេះជា
គំនិតនៃការចូលរូមជួយរិះគន់ដើម្បីស្ថាបនា ដើម្បីអោយយុវជន​យុវនារីជំនាន់នេះ​និងជំនាន់​ក្រោយជួយជ្រោមជ្រែងលើកស្ទួយសិល្ប:តន្ត្រីនិងចំរៀងរបស់ខ្មែរយើងផងដែរ។
លោកលីម៉េងបានបន្ថែមទៀតថា: ដើម្បី កុំអោយចំលងឬកូពីបទចំរៀងបរទេសតាមគំនិតខ្ញុំ
-គឺប្រជាជនខ្មែរយើងទាំងអស់ គួរតែទិញ ស៊ីឌីដើម -សម្រាប់ផលិតកម្ម គឺបញ្ចុះតម្លៃបន្តិច
-ផលិតកម្មទាំងអស់គួរតែ ចេះបង្កើតឱកាស និង ស្មារតីក្នុងការផលិតអោយបានល្អ
-លើកកំពស់វិស័យសិល្បះ ជាពិសេសអ្នកនិពន្ធភ្លេង និង អ្នកនិពន្ធទំនុកច្រៀង
-ប្រជាពលរដ្ធជាពិសេស មិត្តយុវវ័យខ្មែរ គួរតែកុំមើលបំណាំ វប្បធម៌បរទេស ច្រើន
គួរតែមើលអ្វីដែល បង្កើតឡើងដោយខ្មែរ .-បទចម្រៀងគួរតែមិនបញ្ចេញ អ្វីដែលឆាប់សុំា
-ការចំលង មិនមែនថា មិនចំលងទាំងអស់ទេ តែកាត់បន្ថយតាមដែលអាចធ្វើបាន
កុំអោយយក ទាំងស្រុងពេក ចំពោះបទកូរ៉េអីហ្នឹងគួរតែបន្ថយលើទូរទស្សន៏ខ្លះហើយ។

Rotana luxary club

ចំណែកលោករតនា(អ្នកគ្រប់គ្រងទូទៅនៅក្លឹបលុចសារី) បានមានប្រសាសន៏ថា:
សំខាន់យើងជាខ្មែរត្រូវចេះអោយតម្លៃនូវអ្វីដែលខ្មែរបាននិពន្ន ដូចជាបទចំរៀង
របស់លោកសាពូនមីដាដា(ដើម្បីអ្វីទៅអូនគ្រប់យ៉ាងដើម្បីអូន)​ មានការគាំទ្រច្រើន
នៅពេលចេញស៊ីឌីភ្លាម មួយវិញទៀតកុំបង្ខំផលិតអោយបានចំនួនច្រើន សូមគិត
ពីគុណភាពផង ព្រោះមានការប្រឈមមុខនិងបញ្ហាចំលងស៊ីឌីក្លែងក្លាយច្រើន
ដោយលក់ក្នុងតម្លៃថោក។ យ៉ាងណាសូមចូលរួមអោយតម្លែនិងលើកស្ទួយសិល្ប:
និងចំរៀងជាតិយើងជាសំខាន់។ ក៏ដូចជាសំណូមពរដល់ក្រសួងមន្ទីរនិងស្ថាប័ន្ន
ពាក់ព័ន្នជួយចាត់វិធានការជួយការពារសមិទ្ឋិផលរបស់តន្ត្រីនិងចំរៀងជាតិផងដែរ។
កុំភ្លេចសូមប្រជាពលរដ្ឋចូលរួមជួយរក្សាដោយមិនគាំទ្រស៊ីឌី វីស៊ីឌីនិងឌីវីឌីចំលង ក៏ជាកត្តាសំខាន់ក្នុងការជ្រោមជ្រែងលើកស្ទួយស្នាហ៏ដៃកូនខ្មែរផងដែរ។

539721_475483265845778_1140534959_n
លោកយឹមតាស្រង់(អ្នកនិពន្នចំរៀងប្រចាំផលិកម្មថោន)

ចំណែកលោកយឹមតាស្រង់បានបកស្រាយតាមហ្េវសប៊ុកថា: គំនិតល្អៗយកទៅ
និពន្ធលើបទថៃ ចិន វៀតណាមត្រូវអស់តម្លៃព្រោះតែ Melody របស់គេ
ខ្ញុំជាអ្នកនិពន្ធទំនុកច្រៀងគឺមានអារម្មណ៏សោកស្តាយបំផុតហើយអ្នករិៈគន់មួយចំនួន
ខ្វៈចំណេះដឹងទៀតដោយមិនដឹងថាពាក្យនិពន្ធទំនុកច្រៀងហ្នឹងមានន័យថាម៉េចផង
ក៏ចេះតែនិយាយផ្តេសផ្តាសខ្វៈការពិចារណាក៏ក្លាយទៅជាការជាន់ពន្លិចបន្ថែមទៀត
ហើយអ្នកនិពន្ធមួយចំនួនទៀតហេតុតែចង់ល្បីដែរខ្វៈខួរក្បាលក្នុងការរិៈរកអ្វីដែលថ្មី
មកនិពន្ធក៏ចាប់ផ្តើមចេះលួចបកប្រែអត្ថន័យល្អៗក្នុងបទគេរួចយកដាក់ឈ្មោះខ្លួនឯង
ថានិពន្ធទំនុកច្រៀងដែរ ក៏ក្លាយទៅជាភាពជាន់ពនិ្លចកាន់តែខ្លាំងទៀតព្រោះវាស្រប
ត្រឹមត្រូវទៅនឹងហេតុផលដែលគេរិៈគន់ថាអ្នកនិពន្ធខ្មែរបកប្រែទំាងដុល ។
ចំនុចនេះហើយដែលតម្លៃនៃអ្នកនិពន្ធទំនុកច្រៀងកាន់តែអស់តម្លៃទៅ ហើយខ្លួនខ្ញុំ
ផ្ទាល់ប្រហែលជាត្រូវអនុវត្តមុនអ្នកផ្សេងទៀតនៅក្នុងកាលៈទេសៈនេះរឺយ៉ាងណា?
ចំពោះការលាលែងចេញពីការយកបទភ្លេងគេមកនិពន្ធទំនុកច្រៀង ដោយការចាប់
ផ្តើមនិពន្ធMelodyថ្មីដោយខ្លួនខ្ញុំវិញដូចពេលកន្លងមកព្រោះមួយរយៈមុននេះMelody
ថ្មីដែលខ្ញុំនិពន្ធក៏មានភាពល្បីល្បាញគួរអោយរំភើបចិត្តដែរដូចជាបទ( សង្ស័យឆេះ
អ៊ីសេ និង បទ ស្តាប់ Ring Ring Tuneបងអូនស្រក់ទឹកភ្នែក )ប៉ុន្តែខ្ញុំដឹងថា
ប្រជាជនខ្មែរតិចណាស់ដែលដឹងថាបទនេះជាបទថ្មី។ទោះជាយ៉ាងណាក៏ដោយ
ខ្ញុំក៏សប្បាយចិត្តដែរព្រោះខ្ញុំបានដឹងច្បាស់ខ្លួនឯង។អ្វីដែលខ្ញុំកំពុងខ្វល់ពេលនេះ
តើខ្ញុំគួរតែអនុវត្តន៏មុនគេដោយឈប់យកបទវៀតណាម ចិន ថៃ និពន្ធ
ទំនុកច្រៀងដែរឬទេ? បើការរិៈកាន់ច្រើនឡើងៗបែបនេះ ហើយអ្នកនិពន្ធទំនុក
ច្រៀងអត់ខួរមួយចំនួនតែងតែលួចបកប្រែអត្ថន័យពីគេមកដាក់និពន្ធទំនុកច្រៀង
ខ្លួនឯងធ្វើអោយកាន់តែប៉ៈពាល់ដល់តម្លៃអ្នកនិពន្ធទំនុកច្រៀង…

untitled

644575_276443715824567_601931661_n

556883_2635205057285_1533619246_n

546423_2700372006418_911978424_n

480700_2786468078766_2104524734_n

394974_2613840163176_1382666385_n

297107_2630379016637_1317673291_n

197871_2624042818236_823507717_n

-រៀបរៀងដោយ: ស៊ីវសុខខឿន

Facebookgoogle_pluslinkedinmailby feather

Comments are closed.