New songs

រស្មីហង្សមាស និងថោនរវល់ធ្វើបទថ្មីដោយខ្លួនឯង ខណៈ សាន់ដេ, អឹម និងប៊ីកមេនគ្មាន សញ្ញាទាល់តែសោះ

ស្រប​ពេល​មាន​ការ​រិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អំពី​បទចម្រៀង​លួច​ចម្លង​ពី​បណ្ដា​ប្រទេសមួយ​ចំនួន​រួច​មក ផលិតកម្មធំៗ​២​នៅ​កម្ពុជា គឺ រស្មីហង្សមាស និង ថោន កំពុង​តែ​ជាប់​ដៃ​ជា​ខ្លាំង​ជាមួយ​ការ​បង្កើត​បទ​ដែល​និពន្ធ​ថ្មី​ដោយ​ខ្លួន​ឯង​សុទ្ធ​សាធ​ ព្រម​ទាំង​​បាន​បង្ហោះ​បង្អួត​គ្នា​ទៅវិញ​ទៅ​មក​នៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក។

969270_584366551612930_791874772_n

កញ្ញា ថុន ស្រីពេជ្រ ដែល​ជា​អ្នក​និពន្ធ​របស់​ផលិតកម្ម ហង្សមាស បាន​​បង្ហាញស្នាដៃ​ថ្មី​ជា​ច្រើន​ដែល​ត្រៀម​ចេញនៅ​ដើម​ឆ្នាំ​ក្រោយ​ដែល​មាន​បទ​ដូចជា ឆ្លើយ​សំណួរ​អូន​សិន? និង​បែកពី​គេទៅ​ជាដើមក្នុង​អាល់ប៊ុម។ ហើយ​ហង្សមាស​ក៏​មាន​អាល់ប៊ុម​ពិសេស​ Red solo Project របស់​លោក សាពូន មីដា ដែលជា​​ស្នាដៃ​ថ្មី​ផងដែរដែល​នឹង​ចេញ​នៅក្នុង​ខែ​ធ្នូ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ខេមរៈ ដារ៉ា​នា​ពេល​កន្លង​មក។

រីឯ​ផលិតកម្ម ថោន ក៏​មិន​ព្រងើយ​កន្ដើយ​ក្នុង​ការ​បង្កើត​បទ​ថ្មី​ដោយ​ខ្លួន​ឯង​នោះ​ឡើយ បន្ទាប់​ពី​ជោគជ័យ​ជា​មួយ​បទ​មួយ​ចំនួន​ដូចជា ស្ដាប់ Ring Ring Tunes បង អូនស្រក់​ទឹក​ភ្នែក, កាល​ខ្ញុំ​នៅ​ក្មេង និង​បទ សង្ស័យ​ឆេះ​អ៊ីសេ​ជាដើម។ ក្នុង​នោះ​ អ្នក​និពន្ធ​ទំនុកច្រៀង​ដ៏​ល្បី​របស់​ថោន លោក យឹម តាស្រង់ ក៏​បាន​បង្ហាញ​ស្នាដៃ​បទ​ថ្មី​របស់​លោក​ជាច្រើន​ផងដែរ​ដែល​ត្រៀម​ចេញ​ក្នុងវ៉ុល​ទី ៤៦ ដែល​មាន​បទ ដឹង​ថា​បង​នៅ​នឹក​គេ របស់​ មាស សុខសោភា​ជាដើម រួម​នឹង​អាល់ប៊ុមថ្មី​របស់​លោក​ត្រៀម​សម្រាប់​ឆ្នាំ២០១៤ “បេះដូង៤​ពណ៌”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បទ​និពន្ធថ្មី ភ្លេង​ថ្មី​របស់ Nolyដែល​មាន​អ្នក​ស្គាល់​លោក​ជា​ច្រើន​ក៏​បាន​បង្ហាញ​ស្នាដៃ​ផងដែរដូចជា បទ អារម្មណ៍​ត្រូវ​ការ។

736211_560899037321818_949861928_o

ស្រប​ពេល​ដែល​ផលិតកម្ម​ទាំង២​នេះ បាន​បង្អួត​ស្នាដៃ​គ្នា​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ធ្វើ​ឱ្យ​មហាជន​សាទរ​ជា​ខ្លាំង​ចំពោះ​គំនិត​បង្កើត​ថ្មី​នោះ ផលិតកម្ម​ធំៗ​មួយ​ចំនួន​ទៀត​ដូចជា ផលិតកម្ម សាន់ដេ, អឹម និង​ ប៊ីកមេន ជា​ដើម ហាក់​គ្មាន​សញ្ញា​បង្ហាញ​ពី​គម្រោង​នៃ​ការ​ផលិត និង​បង្កើត​ស្នាដៃ​បទ​ថ្មី​របស់​ខ្លួន ដែល​នៅ​បន្ត​លួច​ចម្លង​ស្នាដៃ​របស់​ប្រទេស​នានា ជា​ពិសេស​ប្រទេស​ជិត​ខាង​របស់កម្ពុជា គឺ​ថៃ និង​វៀតណាម៕

24


ចូលចិត្តទិញCDចំលងឬoriginal?

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

—————————————————————-

002 khmer copy

permi 1 copy

002 khmer copy

Facebookgoogle_pluslinkedinmailby feather

Comments are closed.