Successful Life

ទោះ​ពិការ​ដៃ​​​តាំង​ពី​កំណើត​ក៏​ខំ​ប្រឹង​ជម្នះ​ពាក្យ​អ្នក​ដទៃ ​​ប្រើ​ជើង​លេង​ហ្គីតា​​យ៉ាង​ស្ទាត់​ជំនាញ

បុរស​ពិការ​ដៃ​ទាំង​សងខាង​តាំង​ពី​កំណើត​សញ្ជាតិ​អាមេរិក​ម្នាក់​ បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ កោត​ស្ញប់ស្ញែង​មិន​ដាច់​ពី​មាត់​នូវ​ទេពកោសល្យ​សិល្បៈ​ដ៏​កម្រ​មាន​អ្នក​ធ្វើ​បាន។

​ស្រដៀង​គ្នា​ទៅ​នឹង​វាគ្មិន​ពិកា​ដៃ​ជើង​ Nick ​ដែរ​ លោក​ Tony Melendez ​បាន​ព្យាយាម​យក​ឈ្នះ​ពាក្យ​សម្ដី​អ្នក​ដទៃ​ថា ​គ្មាន​ដៃ​មិន​អាច​លេង​ហ្គីតា​បាន​នោះ ​រហូត​អាច​ប្រើប្រាស់​ជើង​ទាំង​ពីរ​លេង​ហ្គីតា​បាន​យ៉ាង​ស្ទាត់​ជំនាញ​ដូច​ដៃ​ដែរ។

tonysolo1


លោក​ Tony Melendez ប្រើជើង​លេង​ហ្គីតា​

​​​​បុរស​វ័យ ៥១ ​ឆ្នាំ​មក​ពី​ទីក្រុង Branson ​រដ្ឋ​ Missouri ​សហរដ្ឋ​អាមេរិក​និយាយ​ថា ៖ ​”ខ្ញុំ​បាន​បើក​ទំព័រ​សៀវភៅ​ជា​ច្រើន។ ​ខ្ញុំ​អាច​ដេញ​ខ្សែ​ហ្គីតា ​និង​លេង​បាន​យ៉ាង​ល្អ​ដូច​ដែល​ដៃ​អាច​ធ្វើ​បាន​ដែរ”។ ​នៅ​ពេល​សម្ដែង​ម្ដងៗ​ ​បុរស​ម្នាក់​នេះ​ បាន​ទទួល​ការ​សាទរ​យ៉ាង​កង​រំពង​ពី​សំណាក់​អ្នក​ទស្សនា​មិន​ថា​ ចាស់​ឬ​ក្មេង។ ​ការ​ក្រោក​ឈរ​ជម្នះ​លើ​ពិការភាព​នេះ ​ជា​សារ​ដ៏​សំខាន់​មិន​ឲ្យ​មនុស្ស​ទូទៅ​អស់​សង្ឃឹម​​ ទោះ​​កើត​មក​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ​អ្វី​ដែល​សំខាន់​ត្រូវ​ទទួល​ស្គាល់​អ្វី​ដែល​ខ្លួន​មាន។

ក្នុង​មួយ​ឆ្នាំ​ៗ​ លោក​ Tony ​ត្រូវ​សម្ដែង​នៅ​តាម​ការ​ប្រគំ​តន្ត្រី​នានា​ជាង ១៥០ ​លើក​ ដោយ​ក្នុង​នោះ​លោក​ធ្លាប់​សម្ដែង​ក្រោម​អធិបតីភាព​សម្ដេច​សង្ឃ​ប៉ូប​ ៥ ​ដង​ផង​ដែរ។

ប្រែ​សម្រួល៖ ​Zac(sabay)
ប្រភព៖ Huffingtonpost

​សូម​មើល​វីដេអូ​លោក Tony ​លេង​ហ្គីតា​បទ​ “Let it be” ខាងក្រោម៖​

———————————————————————————————————

Sungha Jung ​ស្ដេច​​​ហ្គីតា​​វ័យ​ក្មេង​កូរ៉េខាងត្បូង​​​ពោរពេញ​​​​ដោយ​ទេពកោសល្យ

sungha_jung

sungha-jung - Copy

Sungha Jung ​ជា​ឈ្មោះ​របស់​​កំពូល​អ្នក​លេង​ហ្គីតា​ក្លាស៊ិក​​វ័យ​ក្មេង​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​តាម​រយៈគេហទំព័រ​មើល​ចម្រៀង​ Youtube ​និង​គេហទំព័រ​តន្ត្រី​ជា​ច្រើន​ទៀត។ ​​Sungha Jung ​កើត​នៅ​ថ្ងៃ​ទី ០២ ​កញ្ញា ​ឆ្នាំ ១៩៩៦។ ​​​គិតត្រឹម​ខែ​ឧសភា ​ឆ្នាំ ​២០១៣ ​គណនី​ Youtube ​របស់​គេ​​មាន​ចំនួន​អ្នក​ទស្សនា​ជាង ៦៨៧ ​លាន​ដង​ ​និង​ចំនួន​ Subscriber ​២១៤០០០០ ​នាក់។

​​​ជា​ធម្មតា​ Sungha ​ចំណាយ​ពេល​ ៣ ​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​រៀន​បទ​ថ្មី​ ​និង​ថត​បង្ហោះ​ចូល​​ទៅ​ក្នុង​ Youtube។ ​​អ្នក​លេង​ហ្គីតា​ដែល​ម្រាម​ដៃ​រស់​រវើក​ដូច​ទឹក​រលក​ម្នាក់​នេះ​​អាច​លេង​បាន​​គ្រប់​ប្រភេទ​បទ​ចម្រៀង​ចម្រុះ​គ្នា។

Sungha ​​​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ចំនួន​ ១៥ ​នៅ​លើ​ Youtube ​ដោយ​ក្នុង​នោះ​ពានរង្វាន់​ “លេខ ១” ​ចំនួន ៦ (មិន​បាន​បញ្ជាក់​លើ​ផ្នែក​អ្វី​ខ្លះ)។ ​វីដេអូ​ចម្រៀង​របស់​ Sungha ​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​គឺ​​បទ “Pirates of The Caribbean” ​រហូត​ដល់​ជិត​ ៤០ ​លាន​នាក់​ដែល​កាល​ណោះ​គេ​ជា​ក្មេង​តូច​ម្នាក់​ប៉ុណ្ណោះ។

​​​​ក្នុង​ឆ្នាំ​​២០១០​​​ ឈ្មោះ​របស់​គេ​លេច​ឡើង​​ក្នុង​អាល់ប៊ុម​ទោល​របស់​ Narsha (សមាជិក​ Brown Eyed Girl) ​​ហើយ​ក្នុង​ឆ្នាំ​ ២០១១​ ​បាន​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​ Trace Bundy ​ក៏​ដូចជា​ទៅ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ Scandinavia ​និង​ជប៉ុន​ផង​ដែរ។

​មិន​ត្រឹម​តែ​ខ្លាំង​ខាង​លេង​ហ្គីតា​ប៉ុណ្ណោះ​ទេ ​Sungha ​ក៏​ធ្លាប់​សម្ដែង​ភាពយន្ត​ក្នុង​ឆ្នាំ​២០១១ ​ដែល​មាន​ចំណងជើង​ថា “The Suicide Forecast” ​ជា​តួ Ahn Hyeok ​ផង​ដែរ។

​គិត​ត្រឹម​ខែ​កុម្ភៈ ២០១១​​ ​យុវជន​ពោរ​ពេញ​ដោយ​ទេពកោសល្យ​នេះ​​បាន​និពន្ធ​បទ​ភ្លេង​ខ្លួន​ឯង​បាន​ ១៨ ​បទ​ដែល​ក្នុង​នោះ​មាន​ ២ ​បទ​​ដែល​ត្រូវ​បាន​បញ្ចូល​ទៅ​​​ក្នុង​អាល់ប៊ុម​ដំបូង​របស់​គេ​ឈ្មោះ​ថា “Perfect Blue”។​​ ក្រោយ​មក​នៅ​ថ្ងៃ​ទី​២១ ​កញ្ញា ​២០១១ ​គេ​បាន​ចេញ​អាល់ប៊ុម​ទី ២ ​ឈ្មោះ​ថា ​”Irony” បន្ត​ទៀត។ ​

ចំណែក​អាល់ប៊ុម​ទី ៣ ​និង​ចុងក្រោយ​របស់​​ Sungha ​ទើប​នឹង​ចេញ​កាល​ពី​ថ្ងៃ​ទី ១៥ ​មេសា​​ ២០១៣ ​កន្លង​ទៅ​​ដោយ​មាន​ចំណង​ជើង​ថា “Paint It Acoustic”។

ទស្សនា​វីដេអូ Sungha Jung ​សម្ដែង​បទ​​ “Kiss The Rain៖

Sungha Jung ​សម្ដែង​បទ “Pirates of The Caribbean”៖

ប្រែ​សម្រួល៖ ​Zac(sabay)
ប្រភព៖ ​វីគីភីឌៀ

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply

Your email address will not be published.