Tharoth

កូនស្រីកត្តញូ

ទោះ​ចេះ​វ៉ៃ​តប់ ប៉ុន្តែ​កូន​ស្រី​ទន់​ភ្លន់​ណាស់​ជាមួយ​អ្នក​មាន​គុណ

IMG_20131224_140404

កញ្ញា សំ ថារ័ត្ន គឺ​ជា​កីឡាការិនី​ក្បាច់​គុណ​ល្បុក្កតោ​ដ៏​ឆ្នើម​មួយ​រូប​របស់​ខ្មែរ។ បើ​ទោះ​ពេល​ចេញ​ក្បាច់​គុណ​វ៉ៃ​តប់ ក្នុង​ឈុត​ឆាក​សម្ដែង មើល​ទៅ​ដូច​ម៉ឺងម៉ាត់ និង​រឹងប៉ឹង ប៉ុន្តែ​កញ្ញា​ល្បុក្កតោ​សម្បុរ​ស្រអែម​រូប​នេះ ក៏​ទន់​ភ្លន់​ណាស់​ដែរ​ជាមួយ​អ្នក​មាន​គុណ សម​ជា​នារី​ខ្មែរ​មួយ​រូប។

IMG_20131224_140344

ពេល​វេលា​ស្តែង​ចេញ​កាយ​វិការ​ទន់​ភ្លន់​របស់ ថារ័ត្ន គឺ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ ជា​ពេល​ដែល​កញ្ញា ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​កូន​ស្រី​កតញ្ញូ​មើល​ថែ​លោក​ឪពុក​មាន​វ័យ​ចាស់​ជរា ហើយ​កិច្ច​ការ​មួយ​ចំនួន​ដែល​កញ្ញា​បាន​ធ្វើ​ជូន​អ្នក​មាន​គុណ​ដែល​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​នោះ មាន​ដូច​ជា រៀប​ចំ​បាយ​ម្ហូប មុជ​ទឹក ឬ​សម្អាត​ក្រចក​ដៃ​ក្រចក​ជើង​ជា​ដើម។

Ponnaka-kalip-style-1

Ponnaka-kalip-style-2

Ponnaka-kalip-style-4

Ponnaka-kalip-style-5

Ponnaka-kalip-style-6

Ponnaka-kalip-style-7

Ponnaka-kalip-style-11

Ponnaka-kalip-style-14

Ponnaka-kalip-style-15

taroth

taroth1

10551_3306270115431_1152565267_n

222117_3291258980162_1114165602_n

311111_3425014883976_940209518_n

545261_4924788257373_2053199729_n

548452_4907414583042_800834397_n

601094_10200125067649285_867402472_n

1382879_4920581272201_840491466_n

សកម្មភាពសប្បុរសធ៌មនិងការងារសង្គម

1374331_4932060479174_1795131166_n

1377204_4957092904969_1445120180_n

1381853_4957056664063_78268760_n

1395916_10200128801382626_168062319_n

——————————————————————————————–

ឪពុក​ជា​អតីត​តន្ត្រីករ​វីយោឡុង​​ដ៏ល្បី រី​ឯកូនស្រីជើងខ្លាំង​​​ល្បុក្កតោ

taroth

បើ​និយាយ​ពី​តន្ត្រីករ​វីយោឡុង​ឯក​រួម​ជំនាន់​អធិរាជ​សំឡេង​មាស ​លោក ស៊ីន ស៊ីសាមុត ប្រហែល​ជា​ទស្សនិកជន ឬ​អ្នក​រួម​ជំនាន់​ភាគ​ច្រើន​បាន​ស្គាល់​ច្បាស់​ណាស់​ថា ជា​តន្ត្រីករ​រូប​ណា។ នោះ​ជា​លោក អ៊ុំ ដារ៉ា ដែល​សព្វ​ថ្ងៃ​មាន​វ័យ​កាន់​តែ​ចំណាស់​រស់ និង​រស់​នៅ​ជាមួយ​ជរាភាព​ជា​លក្ខណៈ​សាមញ្ញ​ក្រោម​ការ​ថែទាំ​យ៉ាង​ដិតដល់​ពី​កូន​ចៅ។

កញ្ញា សំ ថារ័ត្ន និង​ឪពុក​,អតីត​តន្ត្រីករ​វីយោឡុង​ឯក​ជំនាន់​លោក ស៊ីន ស៊ីសាមុត

សមត្ថភាព និង​ស្នាដៃ​របស់​លោក បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បីល្បាញ រហូត​មាន​ការ​ប្រសិទ្ធិនាម​ថា “តន្ត្រីករ​វីយោឡុង​ឯក” ទៀត​ផង​ក្នុង​ទសវត្ស​៧០ ក្នុង​ចំណោម​តន្ត្រីករ​ផ្សេង​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា លោក អ៊ុំ ដារ៉ា មិន​ដែល​បោះបង់​ចោល​ឧបករណ៍​វីយោឡុង ដែល​លោក​ស្រលាញ់​ស្ទើរ​ស្មើ​ជីវិត​នោះ​ម្ដង​ណា​ឡើយ ខណៈ​ដែល​អ្នករួម​ជំនាន់​ភាគ​ច្រើន​បាន​មើល​រំលង​ទៅ​ហើយ​នោះ។

ថារ័ត្ន កូន​ស្រី​តន្រ្តីករ អ៊ុំ ដារ៉ា និង​តួ​សម្ដែង​ប្រុស​,កម្មវិធី​សម្ពោធ​រឿង​

ជាមួយ​គ្នា​នេះ បើ​ក្រឡេក​មក​មើល​កូន​ចៅ​នៃ​អតីត​តន្ត្រីករ​រូប​នេះ ហាក់​ដូច​ជា​មិន​មាន​កូន​ណា​ម្នាក់​ស្នង​ជំនាញ​តន្ត្រី​ពី​លោក​ឡើយ ដោយ​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​ជំនាញ​ផ្សេង​តាម​ចំណូល​ចិត្ត​របស់​ពូក​គេ​ទៅ​វិញ។ ជាក់​ស្ដែង​ កញ្ញា សំ ថារ័ត្ន ដែល​ជា​កូន​ស្រី​បង្កើត​នោះ​បែរ​ជា​ចាប់​អារម្មណ៍​លើ​ក្បាច់​គុន​ល្បុក្កតោ​ឯ​ណេះ​វិញ ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​ជំនាញ​របស់​ឪពុក និង​មាន​ចំនួន​ស្ត្រី​តិចតួច​បំផុត​។

ប៉ុន្តែ​យ៉ាង​ណា ដោយ​ក្ដី​ស្រលាញ់ និង​ការ​ខិត​ខំ​ប្រឹងប្រែង​នោះ ថារ័ត្ន បាន​នាំ​មោទនភាព​ដល់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ​ដែរ ចំពោះ​អ្វី​ដែល​នាង​ស្រលាញ់ ដោយ​នាង​​បាន​នាំ​មរតក​ដូន​តា​មួយ​នេះ​ទៅ​កាន់​ឆាក​អន្តរជាតិ ដោយ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង។ ក្រៅ​ពី​នេះ ក៏​បាន​នាំ​ក្បាច់​កុន​ពិត​មក​សម្ដែង​ក្នុង​ភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា “កណ្ដាប់​ដៃ​ទីក្រុង ប៉ះ​ជង្គង់​ជនបទ”ទៀត​ផង។ ហើយ​នេះ​ក៏​ជា​ភាពយន្ត​ខ្មែរ​ដំបូង ដែល​ប្រើ​ក្បាច់​គុន​ខ្មែរ​ពិតៗ​មក​បង្ហាញ​ទស្សនិកជន​រួម​មាន “ល្បុក្កតោ” និង​យុទ្ធ​ក្រម “ខម” ជា​ដើម។

ថ្វីបើ​ជា​កូនស្រី តែ​ថារ័ត្ន អាច​បី​​​ឪពុក និង​ថែទាំ​លោក​អ្នក​មាន​គុណ​ បាន​យ៉ាង​ល្អ

លោក អ៊ុំ ដារ៉ា ដែល​បាន​ចំណាយ​ពេល​ស្ទើរ​​ពេញ​មួយ​ជីវិត​របស់​លោក ​លើ​​​វិថី​សិល្បៈ​តាំង​ពី​យុវវ័យ លុះ​វប្បធម៌​សិល្បៈ​​ត្រូវ​បាន​បំផ្លាញ ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ លោក​​អ៊ុំ ដារ៉ា បាន​សរសេរ​បទ​ចម្រៀង​បាន​ជាង​៥០​បទ​ ដែល​បទ​ចម្រៀង​សរសេរ​នោះ​ភាគ​ច្រើន​ឲ្យ​អ្នក​ស្រី​ រស់ សេរីសុទ្ធា ជា​អ្នក​ច្រៀង​។ បទ​ចម្រៀង​ដែល​លោក​សរសេរ​ដំបូង​នោះ​ គឺ​បទ “ឈប់​ស្រឡាញ់​អូន​ទៅ​” បទ​នេះ​សរសេរ​ក្នុង​ឆ្នាំ ​១៩៥៧ យក​ទៅ​ឲ្យ​អ្នក​ស្រី រស់ ​សេរី​សុទ្ធា ច្រៀង ប៉ុន្តែ​បទ​នេះ​ ថត​ចូល​ថាស​ក្នុង​ឆ្នាំ​១៩៧៤​៕

-បទ “ឈប់​ស្រឡាញ់អូនទៅ” ច្រៀង​ដោយ​ អ្នក​នាង រស់ សេរីសុទ្ធា

-បទ” រូប​អូន​ហ្នឹង​ហើយ”, បទ​ភ្លេង​ និង​ទំនុក​ច្រៀង ដោយ​លោក អ៊ុំ ដារ៉ា និង​ជា​រឿង​ពិត​​របស់​លោក​នៅ​ឆ្នាំ​១៩៧៥

Facebookgoogle_pluslinkedinmailby feather

Comments are closed.