Tony Jaa

កែង​ឆេះ​ជង្គង់​ហោះ​បង្ហោះ​រូបលើ​ Facebook ថាបាន​​រួម​សម្ដែង​រឿង ​“Fast and Furious

កាល​ពី​ថ្ងៃ​ទី​៨ ​តុលា​ម្សិលមិញ​នេះ​លើ​គេហទំព័រ​កម្សាន្ត​ Pantip បាន​ចុះ​ផ្សាយ​ថា​ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អ្នក​គាំទ្រ​ចាភ្នំយីរ៉ាំ (Facebook Fan Page)​ ដែល​មាន​ឈ្មោះ​ថា​ Tony Jaa Official បាន​បង្ហាញ​រូបភាព​ Tony Jaa ឬ​ ចាភ្នំយីរ៉ាំ​តារា​សម្ដែង​ក្បាច់​គុន​ជាមួយ​តារា​ហូលីវូដ​ល្បី​ឈ្មោះ​ Jason Statham។ តើ​ការ​បង្ហោះ​រូប​បែបនេះ​ចង់​បញ្ជាក់​ពី​អ្វី​?​

Fast-and-Furios-T-shirt
កែង​ឆេះ​ជង្គង់​ហោះ​បង្ហោះ​រូប

Tony Jaa ពាក់​អាវ​មាន​​អក្សរ​ “Fast and Furious 7″ នៅ​ពីក្រោយ​ចង់​បញ្ជាក់​ថា ​ខ្លួន​ពិត​ជា​បាន​ចូលរួម​
សម្ដែង​ក្នុង​រឿង​​នេះ​មែន

រូបភាព​​បង្ហាញ​ថា កែង​ឆេះ​ជង្គង់​ហោះ​ពាក់​អាវ​យឺត​​មាន​សរសេរ​អក្សរ​ “Fast and Furious 7” ​ព្រម​ទាំង​អះអាង​ថា ​ខ្លួន​ពិត​ជា​បាន​ចូលរួម​សម្ដែង​រឿង​នេះ​យ៉ាង​ពិត​ប្រាកដ​។ មុន​នេះ​សារព័ត៌មាន​អនឡាញ​ដូច​ជា​ Hollywood Reporter​ បាន​ចេញ​ផ្សាយ​ម្ដង​ហើយ​ថា ​តារា​រូប​នេះ​នឹង​មាន​វត្តមាន​ក្នុង​រឿង​ “Fast and Furious 7” ប៉ុន្តែ​អ្វី​ៗ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ព្រោះ​មិន​មាន​សេចក្ដី​បញ្ជាក់​ពី​ម្ចាស់​ខ្លួន​។ ប៉ុន្តែ​ពេល​នេះ​អ្វី​គ្រប់​យ៉ាង​ហាក់​ច្បាស់លាស់​អស់ហើយ​ព្រោះ​បាន​ការ​អះអាង​ពី​សាមី​ខ្លួន​ផ្ទាល់​ថា​ពិត​ជា​បាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ជា​ស៊េរី​ដ៏​ល្បីល្បាញ​របស់​ហូលីវូដ​នេះ​មែន។

អាន៖ ម្ចាស់​ផលិតកម្ម​​ និង​ជា​អ្នក​មានគុណ​​កែង​ឆេះ​ជង្គង់​ហោះ​អន់​ចិត្ត​ ពេល​គេ​​​ចូល​ហូលីវូដ​

ភាពយន្ត​ដែល​អ្នក​គាំទ្រ​សង្ឃឹម​ថា​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​រោងភាពយន្ត​ក្នុង​ឆ្នាំ​២០១៤​ខាង​មុខ​នេះ​មិន​ត្រឹម​តែ​មាន​វត្តមាន​ Tony Jaa និង​ Jason Statham ​ប៉ុណ្ណោះ​ទេ​តែ​នៅ​មាន​តារា​ល្បី​ជា​ច្រើន​ទៀត​ដូច​ជា៖​ Vin Diesel,​ Paul William, ​Michelle Rodriguez ​និង​ Dwayne Johnson ​រួម​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​។

Tony-Jaa
Tony Jaa ចាប់​ដៃ​ជាមួយ​តួ​ហូលីវូដ​ល្បី​ Jason Statham ​ដែល​លេច​មុខ​គ្រប់​ស៊េរី​នៃ​រឿង​ “Fast and Furious”

ទោះ​យ៉ាង​នេះ​ក្ដី​ព័ត៌មាន​នេះ​​​​បង្ក​ជា​ភាព​សង្ស័យ​ដល់​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ព្រោះ​​កែង​ឆេះ​ជង្គង់​ហោះ​​មិន​ទាន់​បញ្ចប់​​រឿង​ក្ដី​ក្ដាំ​ជា​មួយ​ផលិត​កម្ម​សហមង្គល​ហ្វីល​ទាក់ទង​រឿង​កុងត្រា​ចប់នៅ​ឡើយ​​ដែល​នេះ​អាច​ជា​រនាំង​ឃាំង​​មិន​​​ឲ្យ​តារា​ក្បាច់គុន​រូប​នេះ​ទៅ​ចូលរួម​សម្ដែង​ភាពយន្ត​ “Fast and Furious 7” ​បាន។

រំលឹក​ឡើង​វិញ ​មុន​នេះ​កែង​ឆេះ​ជង្គង់​ហោះ​បាន​កំពុង​មាន​បញ្ហា​ជាមួយ​ផលិតកម្ម​សហ​មង្គល​ហ្វីម​ជា​ពិសេស​គឺ​ម្ចាស់​ផលិតកម្ម​លោក ​សៀជាង​ដែល​អះអាង​ថា​ខ្លួន​គឺ​ជា​អ្នក​បណ្ដុះបណ្ដាល​ព្រម​ទាំង​ផ្ដល់​ឱកាស​ឲ្យ​ចាភ្នំយីរ៉ាំ​សម្ដែង​ជា​តួឯក​រហូត​បាន​ល្បីល្បាញ​ដល់​ពេល​នេះ​ ប៉ុន្តែ​ការ​ដែល​ចាភ្នំ​ទៅ​សម្ដែង​ភាពយន្ត​បរទេស​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ខាង​ផលិតកម្ម​នោះ​គឺ​ជា​ទង្វើ​ផ្ទុយ​នឹង​កិច្ចសន្យា​​រវាង​ចាភ្នំ​ និង​ខាងផលិតកម្ម​ ដូច្នេះ​សៀជាង​ក៏​បាន​ឲ្យ​មេធាវី​ដាក់​ពាក្យ​បណ្ដឹង​ពី​បញ្ហា​នេះ​។​

ប្រែ​សម្រួល​ ៖ សុខា នីកា(sabay)
ប្រភព ៖ Facebook Fan Page, Pantip​

Facebookgoogle_pluslinkedinmailby feather

Comments are closed.