Tony Jaa1

ម្ចាស់​ផលិតកម្ម​​ និង​ជា​អ្នក​មានគុណ​​កែង​ឆេះ​ជង្គង់​ហោះ​អន់​ចិត្ត​ ពេល​គេ​​​ចូល​ហូលីវូដ​…

​លោក​ ​Somsak “Sia Jiang” Techaratana-prasert ​ប្រធាន​គ្រប់​គ្រង​​​​​ផលិតកម្ម​ភាពយន្ត​ SAHAMONGKOL FILM ​អន្តរជាតិ​​ដែល​ជា​​ផលិតកម្ម​ចុះ​កុង​ត្រា​ជា​មួយ​​ តារា​សម្ដែង​ខ្មែរសុរិន្ទ​កែង​ឆេះ​ជង្គង់​ហោះ​ ជា​យូរ​ឆ្នាំ​មក​ហើយ​ ​​​បាន​សម្ដែង​ការ​ខក​ចិត្ត​ ​​ក្រោយ​ពី​ ​​​​​​ រូប​គេ​​បាន​​​​​បង្ហាញ​​វត្តមាន​​ក្នុង​ភាពយន្ត​ល្បីល្បាញ​ជា​ស៊េរី “Fast and Furious 7” របស់​ហូលីវូដ​។ ​

អាន៖ តារា​សម្ដែង​ខ្មែរសុរិន្ទ​កែង​ឆេះ​ជង្គង់​ហោះ​ មាន​វត្តមាន​ក្នុង​ភាពយន្ត​ហូលីវូដ​ល្បី​ “Fast and Furious” វគ្គ​ទី​៧

​​​ជួប​ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ ​ដើម​សប្ដាហ៍​នេះ​ ​លោក​ ​​​​​​​ Sia Jiang​​ ​ហាក់​អាក់​អន់​ស្រពន់​​ចិត្ត​នៅ​ពេល​បាន​ទទួល​​ព័ត៌មាន​​ថា​ ​កែង​ឆេះ​ជង្គង់​​ហោះ​​​​​​ហក់​ខ្លួន​ទៅ​ហូលីវូដ​ចោល​ផលិតកម្ម​របស់​លោក។​ ​លោក​ ​​​​​​​ Sia Jiang​​ ​​ ​មិន​មែន​បំពេញ​តួនាទី​ត្រឹម​តែ​ជា​​ប្រធាន​គ្រប់​គ្រង​ផលិតកម្ម​ប៉ុណ្ណោះ​ទេ​ ​តែ​លោក​​ប្រៀប​ដូច​ជា​​​ឪពុក​របស់​​ Tony Jaa ព្រោះ​ថា​ ​លោក​បាន​​មើល​ការ​ខុស​ត្រូវ​ ​បង្ហាត់​បង្ហាញ​ ​និង​ផ្ដល់​​លុយកាក់​ដល់​​រូប​គេ​ និង​គ្រួសារ​គេ​ថែម​ទៀត​ផង។ ​

Tony-Jaa 01

​​​ប្រធាន​គ្រប់​គ្រង​ផលិតកម្ម​​រូប​​នេះ​បាន​​រៀប​រាប់​​ដោយ​​ទឹក​មុខ​ស្រពោន ​​​ប្រាប់​​អ្នក​​សារព័ត៌មាន​​ថា​ ៖ “ចា​ភ្នំ​យីរ៉ាំ​ ​​​​នៅ​ជាប់​កុងត្រា​រយៈពេល​១០​ឆ្នាំ​ ​ជា​មួយ​យើង​នៅ​ឡើយ។ យើង​ទើប​នឹង​​បន្ត​កុងត្រា​ថ្មី​ជា​មួយ​គេ​កាល​ពី​ខែ​មុន​ ដូច្នេះ​​​តាម​ពិត​ទៅ​គេ​អាច​​​​សម្ដែង​​បាន​តែ​ក្នុង​រឿង​ផលិត​​ដោយ​ផលិតកម្ម​យើង”។

​​តាម​ពិត​ទៅ​ ​​​លោក​ Sia Jiang​​​ ​បាន​ទទួល​ព័ត៌មាន​​​ថា​ Tony Jaa ​​ចូល​ថត​​ “Fast and Furious 7” ពី​បណ្ដាញ​សារព័ត៌មាន​អនឡាញ​មួយ​​​ ​ពោល​គឺ​ Tony Jaa ​មិន​បាន​ប្រាប់​រឿង​ចូល​ហូលីវូដ​ដល់​លោក​នោះ​ទេ។ ​

​លោក​ បាន​ថ្លែង​បន្ត​ថា​ ៖ “​​​​ខ្ញុំ​​កំពុង​ផ្ដល់​បទ​សម្ភាសន៍​​​​​អំពី​​រឿង​នេះ​​ជា​មួយ​អ្នក​សារព័ត៌មាន​ ដូច្នេះ​​គេ (Tony Jaa) ​ដឹង​ថា​ ​​ខ្ញុំ​​មិន​ខឹង​នឹង​គេ​នោះ​ទេ​។ ប៉ុន្តែ​តើ​ថា​​ខ្ញុំ​អន់​ចិត្ត​នឹង​គេ​ទេ ដែល​​​មិន​បាន​ប្រាប់​រឿង​នេះ​ដល់​ខ្ញុំ? ​ខ្ញុំ​គ្មាន​សិទ្ធិ​អន់​ចិត្ត​បែប​នេះ​ទេ”។
​​​​
​ប្រធាន​គ្រប់​គ្រង​រូប​នេះ​ ​​​​​បាន​សួរ​សំណួរ​​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ត​ថា​ ៖ “​អ្នក​មិន​ដែល​ធ្លាប់​បាន​ឃើញ​​តារា​​កំពុង​រះ​​បែប​នេះ​​ពី​​មុន​​ទេ? ​គាត់​​សើច​ ហើយ​បន្ត​​ទៀត​ថា​ ៖ “​គេ​ល្បី​ហើយ​ ដូច្នេះ​តើ​​​​ខ្ញុំ​អាច​ធ្វើ​អ្វី​បន្ត​ទៀត? ​នៅ​ពេល​ដែល​គេ​មិន​ទាន់​ល្បី​ គេ​​ប្រាកដ​ជា​​​​ឱនលំទោន​ចំពោះ​​មុខ​ខ្ញុំ​ តែ​​នៅ​ពេល​គេ​ល្បី​​ ​នឹង​ទៅ​ជា​រឿង​ផ្សេង”។ ​

​លោក​ Sia Jiang ​​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ ​និង​បង្ហាត់​បង្ហាញ​​​ Tony Jaa ​ជា​យូរ​​ឆ្នាំ​ណាស់​មក​ហើយ។ គាត់​បាន​រៀប​ចំ​​​កម្មវិធី​អាពាហ៍ពិពាហ៍​ឱ្យ​តារា​សម្ដែង​​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរសុរិន្ទ​​រូប​នេះ​ ហើយ​ថែម​ទាំង​​ចង​ដៃ​​គេ​ប្រមាណ​​ ៧​ លាន​បាត​ (ជាង​ ២​សែន​ដុល្លារ​អាមេរិក)​ ​ទៀត​ផង។

​​តារា​សម្ដែង​ដែល​មាន​វ័យ​ ៣៧​​ឆ្នាំ​រូប​នេះ​ ​​បាន​​​សម្ដែង​រឿង​​ចំនួន​ ១០​ ក្នុង​រយៈ​ពេល​​១០​ឆ្នាំ​ជា​មួយ​ផលិតកម្ម​ Sahamongkol ​​ក្នុង​នោះ​មាន​​ភាព​យន្ត​ខ្នាត​ធំ​ថៃ ​”องค์บาก ” (Ong Bak) ​ដែល​បាន​ធ្វើ​ឱ្យ​តារា​សម្ដែង​ក្បាច់​គុន​វាយ​ទាត់​ធាក់​​ម្នាក់​នេះ​​ ​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ ទូទាំង​អាស៊ី​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​​​​​​​​​​​​

​​​កន្លង​មក​​​ផលិតកម្ម​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​​​បាន​ទាក់​ទង​​​ Tony Jaa ​ឱ្យ​សម្ដែង​ជា​តួរង​​ដូច​ជា​រឿង​ Rush Hour 3 ​​ជា​ដើម​ ប៉ុន្តែ​គេ​​មិន​បាន​ព្រមព្រៀង​ទៅ​នោះ​ទេ។ ​

​​ផ្អែក​តាម​​ទំនាក់ទំនង​រាប់​ឆ្នាំ​​ និង​ការ​រួម​ចំណែក​ដ៏​ធំ​​របស់​លោក​ Sia Jiang ​​​មក​លើ​អាជីព​​ចាំភ្នំយីរ៉ាំ​ ​​ហាក់​​​គ្មាន​​នរណា​ម្នាក់​ផ្ដាច់​​​​ចំណង​​​​​​ពី​អ្នក​ទាំង​ពីរ​បាន​នោះ​ទេ។

​លោក​ ​Sia Jiang បន្ត​ទៀត​ថា​ ៖ “ផលិតកម្ម​នៅ​ក្រៅ​ប្រទេស​​អន្ទង​រូប​គេ​ឱ្យ​ដើរ​សម្ដែង​ជា​តួ​អាក្រក់​ ឬ​តួ​​រង​ ប៉ុន្តែ​​ផលិតកម្ម​ខ្ញុំ​ផ្ដល់​ឋានៈ​ឱ្យ​​គេ​ជា​តួ​ឯក​ជា​និច្ច។ គេ​ច្បាស់​ជា​ដឹង​ថា​ វា​ពិបាក​ណាស់​សម្រាប់​​តារា​សម្ដែង​​អាស៊ី​ដើម្បី​​ក្លាយ​ជា​តារា​ជួរ​មុខ​នៅ​ហូលីវូដ”។

​ទោះ​ហាក់​មិន​សប្បាយ​ចិត្ត​​បែប​នេះ​ក្ដី​ ​តែ​លោក​បាន​សម្ដែង​​​​ការ​ត្រេកអរ​​ដល់​ Tony Jaa ​ដែរ។ “វា​ជា​រឿង​ល្អ​ដែល​​គេ​អាច​​ផ្សព្វផ្សាយ​ប្រទេស​ក្នុង​គម្រោង​ភាពយន្ត​របស់​ Hollywood ​បាន​ដូច្នេះ​​​ ​យើង​គួរ​​តែ​​​គាំទ្រ​គេ​ យើង​មិន​អាច​​គិត​រឿង​​អាត្មានិយម​បាន​ទេ។ ទោះ​បី​ជា​​ Jaa មិន​បាន​ប្រាប់​ខ្ញុំ​មួយ​ម៉ាត់​​ពី​រឿង​នេះ​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​​ខឹង​នឹង​គេ​ដែរ។ ​ខ្ញុំ​​​​នៅ​តែ​រង់​ចាំ​​​គេ​បាន​។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​គេ​ ហើយ​​​​គេ​អាច​ទៅ​​ទីណា​ក៏​បាន​ គឺ​អាស្រ័យ​​​លើ​រូប​គេ​​ប៉ុណ្ណោះ”។

Martial Arts Action Hero Tony Jaa Promotes The Protector At Wat Gym

“Fast and Furious ” គឺ​ជា​ភាពយន្ត​វាយ​បាញ់​ប្រហារ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​​ដែល​មាន​ទាំង​អស់ ​៦​វគ្គ​​។ វគ្គ​ចុង​ក្រោយ​ឬ​វគ្គ​ទី​៦​ របស់​ភាពយន្ត​ជា​ស៊េរី​រឿង​នេះ ​រក​ចំណូល​បាន​ជាង​ ៧៨០លាន​ដុល្លារ​ទូទាំង​ពិភពលោក ​ដូច្នេះ​នឹង​បន្ត​ធ្វើ​វគ្គ​ទី​៧​ទៀត​។

James Wan អ្នក​ដឹក​នាំ​រឿង​ខ្មោច​រញ្ជួយ​ព្រលឹង​ “The Conjuring” នឹង ​ទទួល​តួនាទី​ជំនួស​អ្នក​ដឹកនាំ​រឿង​ Justin Lin ។ រឿង​ “Fast and Furious 7” នឹង​ចាប់ផ្ដើម​ថត​នៅ​កញ្ញា​ខាង​មុខ​ ​ដើម្បី​ត្រៀម​ចូល​បញ្ចាំង​ក្នុង​រោងភាពយន្ត​ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០១៤​​។

​ចា​ភ្នំ​ គឺ​ជា​អ្នក​សម្ដែង​មួយ​រូប​ដែល​មិន​ត្រូវ​ការ​មាន​អ្នក​សម្ដែង​ជំនួស (Stuntman) និង​ជា​ហ្ម​ដំរី​ផង​ដែរ​កាល​ពី​វ័យ​ក្មេង​។ ​​ចា​ភ្នំ​ ជា​អ្នក​ដែល​ចូលចិត្ត​ទស្សនា​កុន​វាយ​តប់​គ្នា​ហើយ​កាល​ដែល​ តារារូប​​សម្រេច​ចិត្តបោះ​ជំហាន​ចូល​វិស័យ​សិល្បៈ ​គឺ​ព្រោះ​តែ​ឈិន​ឡុង​ (Jackie Chan) និង លី​ស៊ាវ​ឡុង​ ​ដែល​អន្ទង​​ចិត្ត​​គេ​​តាម​រយៈ​ទេពកោសល្យ​​សម្ដែង​ដ៏​ប៉ិនប្រសប់​របស់​តារា​ចិន​ទាំង​ពីរ​នាក់​នេះ។

ជីវប្រវត្តិ​ខ្លី​​របស់​​ Tony Jaa ចុច​ត្រង់​នេះ

ប្រែ​សម្រួល​៖ សុភារិទ្ធ​(sabay)
ប្រភព៖ nationmultimedia

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម…

មានករណីឡានបុកឆេះនៅជិតសន្ឋរម៉ុក…

សម្តេចជួនណាត ៖ស្រី និងប្រពន្ន

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ទូរស័ព្ទដៃរបស់អ្នកយកព័ត៌មាន…

អ្នកនាង កាតុ ស្រក់ទឹកភ្នែកពេលគេថា យកប្តីអ្នកក្រ…

មហាគ្រួសារកាណាឌីយ៉ាប្រារពពិធីបុណ្យលោកខែ…

បុរសជនជាតិខ្មែរម្នាក់ ត្រូវទូរស័ព្ទដៃផ្ទុះត្រូវចំមុខរបួសធ្ងន់…

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

អាយហ្វូនថ្មីបានត្រៀមបង្ហាញខ្លួន… ជាមួយនឹងបច្ចេកវិទ្យាអង្គចងចាំច្រយ៉ៅដៃ…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ទេចអាវុធគីមីស៊ីរី …

រុស្ស៊ីបញ្ជូនយន្ដហោះបន្ថែមទៅកាន់ស៊ីរី…

ក្មេងស៊ីរី ១០ឆ្នាំម្នាក់ ជាអ្នកផលិតអាវុធឯកទេស…

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

Smart លេងមួយក្បាច់ទៀតហើយ!

ឱកាសទៅសិក្សានៅOXFORDចក្រភពអង់គ្លេស…

កុំដៀលអ្នកក្រ កុំមើលងាយ អ្នកខ្លៅ

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម…

នាវារបស់កម្ពុជា…

អាមេរិកមានរយៈពេលពី ៦០ថ្ងៃ ទៅ ៩០ថ្ងៃ ដើម្បីវាយប្រហារស៊ីរី…

សមត្ថកិច្ចត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ…

ជំងឺអាត្មានិយមក្នុងសង្គមខ្មែរ…

ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់

កម្មកររោងចក្រSL បានហែរក្បួន… ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់… មកពី ដង្កូវខាំ…

អ្វីជា Faceboook Charity?

ជីវិតអ្នកលក់ម៉ាំល្ហុង…

សភាអាមេរិកយល់ព្រមឲ្យលោកអូបាម៉ាធ្វើសង្គ្រាមនៅស៊ីរី…

ក្រុមយុវជនលក់មាំុល្ហុងរបស់ប្អូនបូរ៉ា ទទួលបានអាហាររួបករណ៏១០០%…

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏…

ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្ម…

នាយករដ្ឋមន្រ្តីចិន កោតសរសើរអង្ករកម្ពុជា…

ស្ថានទូតអាមេរិកត្រូវការជ្រើសរើសអ្នកបើកបរ…

ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន…

ចប់ហើយ សេរីមន្តដូរមុខរបរមួយទៀតបាត់…

ដល់ថ្នាក់ហ៊ានលេបទូរសព្ទចូលក្នុងពោះ…

Sungha Jung ស្ដេចហ្គីតាវ័យក្មេងកូរ៉េខាងត្បូង

រថយន្តឡិចស៊ីស ម្ចាស់ច្រឡំជាន់ហ្គែរថាហ្រ្វាំង…

សុដន់មូលក្លុំមិនហ៊ានឲ្យកូនបៅព្រោះខ្លាចមិនណែន

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

សូមចាប់ថ្តើមសង់ស្ពានចិត្តខន្តីអភ័យទោស…

ធនាគារវឌ្ឍន៏និងកាណាឌីយ៉ាត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក!

អាមេរិក៖សព្វាវុធគីមីរបស់ស៊ីរីសម្លាប់មនុស្ស១.៤២៩នាក់

យុវតីមកពីជនបទ ជិះតែកង់ទៅរៀន ប្រឡងបាននិទ្ទេសA!

ឧទ្ឋមភាគចក្រហោះសាកល្បងសំរាប់ការពារសុវត្ថភាព

គីម ជុងអ៊ុន ប្រហារជីវិតអតីតមិត្តស្រីដោយសាររឿអាស្រូវសិច

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា…

ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

មុាំល្ហុង2013!

អ៊ិត សេដ្ឋា ចាត់ទុកថា គ្រោះថ្នាក់គេបុកជាការប៉ងធ្វើឃាត

អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ

ខ្ញុង ដេកយំរាល់យប់នៅអូស្ត្រាលី

ក្មេងស្រីអាយុ ៩ ឆ្នាំក្លាយជាអ្នកជំនាញលេងអុកអាមេរិកវ័យក្មេងបំផុត

អាមេរិក និងអង់គ្លេសបង្ហាញយុទ្ធសាស្ត្រវាយលុកស៊ីរី

លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើស្ពានជ្រោយ

ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?

ឥសីពែកមី2013!

កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង…

សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!

តួអង្គកែងឆេះជង្គង់ហោះ លោក តូនីចា នឹងសម្តែងក្នុងរឿង Fast and Furious 7

ក្នុងនាមជាម្តាយ…

និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

Facebookgoogle_pluslinkedinmailby feather

Comments are closed.