TV

ជា វិបុល ធ្វើឲ្យ សាន់ ពិសាល ខ្ទាត​ពី​តំណែង នៅហង្សមាស

1377592299_1

ភ្នំពេញ៖ ពិធីករល្បីល្បាញ ដុះស្លែប្រចាំទូរទស្សន៍ ប៉ុស្ដិ៍លេខ៣ លោក ជា
វិបុល ជាដៃគូដ៏ល្អរបស់អ្នកនាង គង់ សុជាតិ ក៏នឹងក្លាយជាគូជីវិត នៅពេល
ឆាប់នេះ បើយោងទៅតាមសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយថា
អ្នកនាង គង់ សុជាតិ ពិធីការិនី ស្រស់ស្អាតល្បីល្បាញ បានព្រមទទួ លស្គាល់
ចំណងស្នេហ៍ អ្នកនាង និង លោកជា វិបុល ព្រមទាំង ជិតរៀបការក្នុងរដូវរំ
ហើយ ឆាប់ៗខាងមុខនេះ ទៀតផង ។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ពិធីករល្បីល្បាញទាំងពីរ បាន
នាំគ្នាចែក ទ្រនំគ្នាដើររកស៊ីរៀងៗខ្លួន ដែលអ្នកនាង គង់ សុជាតិ ជាញឹកញយ
តែងបង្ហាញវត្តមាន លើស្ថានីយទូរទស្សន៍ មាយធីវី (MyTV)។ ចំណែក លោក
ជា វិបុល វិញ តែងតែមានវត្តមាន នៅស្ថានីយទូរទស្សន៍ ហង្សមាស ពោល
គឺក្នុងកម្មវិធី ដែលទិញម៉ោងផ្សាយ នៅហង្សមាស ដូចជា កម្មវិធី ស្រាបៀរអង្គរ
ជាដើម។

ម្យ៉ាងទៀត នៅពេលនេះ លោក ជា វិបុល បានកាន់កម្មវិធីជាច្រើន មានដូចជា
“តន្ត្រីលើទឹក, ល្បែងមួយលានគ្រោះថ្នាក់” ជួនកាលលោក ក៏មានវត្តមាន ក្នុង
កម្មវិធី “វិមានសុបិន” ដែលបង្ហាញថា លោកកំពុងតែ មានប្រជាប្រិយភាព ក្នុង
អាជីពជាពិធីករ។ តែវត្តមាន លោកបានរុញច្រាន លោក សាន់ ពិសាល តារា
សម្ដែងរាង សង្ហាសំឡេងពីរោះ ឲ្យខ្ទាតចេញពីតំណែង គួរឲ្យសោកស្ដាយ ។

ជំនួបជាមួយ LookingTODAY លោក ជា វិបុល បាននិយាយថា លោកបាន
កាន់កម្មវិធី តន្រ្តីលើទឹក ពីរបីសប្ដាហ៍មកហើយ និយាយរួចលោក ក៏ចេញទៅ
បាត់ ដោយហេតុថា លោកមានការរវល់ត្រូវ បំពេញជាបន្តទៀត។ តែដើម្បីបាន
ព័ត៌មានបន្ថែម LookingTODAY បានព្យាយាមខលទូរស័ព្ទទៅ លោក ជា វិបុល
តែទូរស័ព្ទមិន មានការឆ្លើយតបទេ ។

ប្រភពគួរឲ្យទុកចិត្តមួយ បាននិយាយថា លោក ជា វិបុល មិនបានជ្រៀតជ្រែក
ឬដណ្ដើមតំណែងអ្នកណាទេ អ្វីដែលសំខាន់ អ្នករៀបចំកម្មវិធី ចង់ឲ្យកម្មវិធី
មានភាពលេចធ្លោ និងសប្បាយ មិនចង់ឲ្យដើរថយក្រោយនោះទេ។ លោក ជា
វិបុល ស័ក្តិសមជាពិធីក រលេចធ្លោអាចទាក់ទាញ អ្នកទស្សនាឲ្យ សប្បាយរីករាយ
ធ្វើឲ្យកម្មវិធីមាន អ្នកទស្សនាច្រើនជាងមុន អ្វីដែលសំខាន់ អ្នករៀបចំកម្មវិធី
ចង់ឲ្យមានភាពប្លែក មិនចង់មានភាពច្រំដែលៗ ។

កម្មវិធី “តន្ត្រីលើទឹក” ជាកម្មវិធីមួយ មានលក្ខណៈប្លែកពីគេ ត្រង់ការរៀបចំឆាក
និង បច្ចេកទេសពិសេស ជាងឆាកតន្រ្តីផ្សេងៗ មុនគេរបស់ ទូរទស្សន៍ហង្សមាស។ តែកម្មវិធីនេះបានផ្លាស់ប្ដូរ ពិធីករ ពិធីការិនី អស់ពីរនាក់មកហើយ គឺ កញ្ញា ចាន់
ស្រីរ័ត្ន និង លោក សាន់ ពិសាល នេះឯង៕

ប្រភព: (vownews)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply