Food & Beverage

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

2

1Final Coupon Dinner 3D

ដើម្បីជាការឆ្លើយតប ទៅនឹងការគាំទ្រពីអតិថិជនរបស់ផាកកាហ្វេ (Park Café)ដែលមានកំនើនពីមួយថ្ងៃទៅមួយ នៅគ្រប់សាខាផាកកាហ្វេទាំងអស់ក្នុងទីក្រុងភ្នំពេញ ។ ដែលហេតុធ្វើឲ្យផាកកាហ្វេ ខិតខំរិះរកនូវម្ហូបអាហារ និងភេសជ្ជៈទាំងឡាយណាដែលមានសារៈប្រយោជន៍ដល់អ្នកបរិភោគ។ ជាក់ស្តែងថ្មីនេះផាកកាហ្វេ បានរៀបចំនូវឈុតអាហារពេលល្ងាចដែលមានលក្ខណៈជាបែបខ្មែរ និងអាស៊ីជាច្រើនឈុត សម្រាប់ប្រចាំថ្ងៃនីមួយៗ
សេវាកម្មថ្មីពីរផ្សេងទៀត ក្នុងន័យបំពេញសេចក្ដីត្រូវការនិងតបតាមអ្វីដែលអតិថិជនចង់បាន ។ សេវាកម្មថ្មីដែលត្រៀមបើកបម្រើ អតិថិជនពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨ យប់ មានដូចជា៖
ឈុតអាហារពេលល្ងាច ៖ នេះជាជម្រើសថ្មីសម្រាប់អ្នកដែលមានភារកិច្ចរវល់ខ្លាំងជាមួយការងារ ឬមុខជំនួញ ហើយចង់សម្រាក ពិសារអាហារពេលល្ងាចជាមួយតម្លៃដ៏សមរម្យ (ក្នុងមួយឈុតត្រឹមតែ៥ ដុល្លារ) មានរសជាតិឆ្ងាញ់និងមានបរិយាកាសស្រស់ថ្លា ជាមួយអាហារសម្រន់ ម្ហូបឆានិងបង្អែមរស់ជាតិបែបខ្មែរ ។ ឈុតអាហារពេលល្ងាច នឹងបម្រើជូនដល់ភ្ញៀវទាំងអស់នៅផាកកាហ្វេ សាខាផ្សារសុវណ្ណាតែមួយគត់។

វេទិកាពិភាក្សា ៖ ផាកកាហ្វេ បានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិននឹងរៀបចំវេទិកាពិភាក្សារយៈពេល១២០ នាទីនៅផាកកាហ្វេ សាខាសុវណ្ណា ។កម្មវិធីត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវបទពិសោធន៍និងចំណេះដឹងថ្មីៗជាច្រើនដល់ អ្នកគ្រប់ គ្រង និងអ្នកវិនិយោគក៏ដូចជាអ្នកបម្រើការងារ នៅតាមបណ្ដាក្រុមហ៊ុន សហគ្រិន អង្គការនានាជាពិសេសការបំផុស ឲ្យមានភាពស្និទ្ធស្នាល ក្នុងទំនាក់ទំនងជាមិត្តភក្តិដែលត្រូវនឹងពាក្យស្លោកថា “កន្លែងបង្កើតមិត្តភាព”។វេទិកាពិភាក្សានឹងរៀបចំឡើង នៅថ្ងៃសុក្រ សប្ដាហ៍ទី១ រៀងរាល់ ១ខែម្ដង ។វេទិកានីមួយៗ នឹងអញ្ជើញចូលរួម ដោយអ្នកដឹកនាំក្រុមហ៊ុនក្នុងប្រទេសនិងក្រៅប្រទេស (តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្ទាល់) ដែលល្បីៗនិងធ្លាប់ទទួលបានជោគជ័យក្នុងជីវិត លើមុខជំនួញ និងការងាររបស់ពួកគេ។អ្នកចូលរួមក៏អាចលើកជាសំណួរ សួរដេញដោល ជាមួយនឹងវាគ្មិន ផងដែរ។

ចុងក្រោយ ផាកកាហ្វេ (Park Café) ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំង អស់ដែលតែងតែគាំទ្រផាកកាហ្វេ តាំងពីដើមរៀងមក និងសង្ឃឹមថា អតិថិជនទាំងអស់នឹងបន្តគាំទ្រផាកកាហ្វេ (Park Café) បន្ថែមទៀត ទៅ ថ្ងៃអនាគត៕

ប្រភព: (Park Cafe)

calmette-c

Facebookgoogle_pluslinkedinmailby feather

Leave a Reply