Food & Healthy

ទំនាក់ទំនង​អាហារ​និង សុខភាព​សម្រស់​

001 copy

ជា​ការពិត​ណាស់ អាហារ​ដែល​អ្នក​ទទួល​ទាន​មាន​ទំនាក់ទំនង​ខ្លាំង​បំផុត​ចំពោះ​សុខភាព​របស់ អ្នក ដែល​ក្នុងនោះ​ក៏​មាន​សុខភាព​ស្បែក​ផងដែរ​។ ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​ចំពោះ​អាហារ​ដែល​អ្នក​ទទួល​ទាន​ទេនោះ វា​ក៏​ដូចជា​អ្នក​កំពុងតែ​បំផ្លាញ​សម្រស់​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ​។ ដូច្នេះ​ហើយ​អ្វី​ដែល​សំខាន់​ចំពោះ​អ្នក​ដែល​អ្នក​គួរ​ធ្វើ​នោះ​មិនមែន ការស្វែងរក​ផលិតផល​ឬ​ការវះកាត់​កែ​សម្ផស្ស​ដើម្បី​ជួយ​កែលំអរ​មុខមាត់​និង រូបរាង​របស់​អ្នកនោះ​ទេ គឺ​អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​អ្នក​ញ៉ាំ​៖ អាហារ ដែល​មិនល្អ​ដល់​សុខភាព​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​វា​មាន​ឥទ្ធិពល​អាក្រក់​ទៅ​ស្បែក​របស់​អ្នក​។ អាហារ​ដែល​មាន​ជាតិ​ប្រេង​និង​ខ្លាញ់​ច្រើន បង្កើន​ឱកាស​ក្នុងការ​កើតមុន​។ ប្រសិនបើ​អ្នក​មាន​ស្បែក​សម្បូរ​ខ្លាញ់ អ្នក​គួរតែ​ប្រយ័ត្ន​ចំពោះ​អាហារ​បែបនេះ​។​
ដើម្បី​គេច​ចេញពី​ការ​មិន​កើតមុន អ្នកគួ​រញ៉ាំ​បន្លែ​និង​ផ្លែឈើ​ឱ្យ​បាន​ច្រើន​។​
ចៀសវាង​ការ​ញ៉ាំ​ទឹក​សូ​ដា និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​ឬ​ទឹក ជំនួស​នឹង​ការ​ទទួលទាន​ភេសជ្ជៈ​ទាំងនោះ​។​
ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​៖ ទឹក​នឹង​ជួយ​លាង​សម្អាត​ជាតិពុល​ពី​ប្រព័ន្ធ​រាង្គ​កាយរ​បស់​អ្នក ហើយ​នឹង​ជួយ​រក្សា​សម្រស់​ស្បែក​របស់​អ្នក​ឱ្យ​ស្ថិតស្ថេរ​បានយូរ​។​
តែ​បៃតង​៖ តែ​បៃតង​គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្នុង​ការ​ដែល​អាច​លាង សម្អាត​ជាតិពុល​និង​សម្អាត​ស្បែក​របស់​អ្នក​តាម​ធម្មជាតិ​៕

1380273_218919568231770_565226592_n

Facebookgoogle_pluslinkedinmailby feather

Comments are closed.