Healthy Foods 2

អាហារ​១០​យ៉ាងដែលល្អបំផុត​សម្រាប់​ សុខភាព

សុខភាព​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​បុគ្គល​គ្រប់​រូប ដោយ​មិន​ប្រកាន់​វ័យ អ្នក​​មាន​អ្នក​ក្រ ឬ​មន្ត្រី​រាជការ អ្នក​ស្រុក​ស្រែ​ចម្ការ​ឡើយ។ ដូច្នេះ​ អ្នក​រាល់​គ្នា​គួរ​តែ ស្វែង​យល់​នូវ​អាហារ​ទាំង​ឡាយ​ណា​ដែល​មាន​ប្រយោជន៍​ខ្ពស់​សម្រាប់​សុខភាព ព្រោះ​ថា អាហារ​ជា​​មាន​ទំនាក់ ទំនង​គ្នា​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ សុខភាព​។ ដោយ​ក្រឡេក​ឃើញ​នូវ បញ្ហា​នេះ សប្បាយ​ក៏​បាន​សម្រិត​សម្រាំង​នូវ អាហារ​មួយ​ចំនួន​ដែល​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​សុខភាព របស់​ប្រិយ​មិត្ត​ទាំង​អស់​ដូច​ខាងក្រោម៖

burry

១. ផ្លែ​ប៊ឺរី រាល់​ពពួក​ផ្លែ​ប៊ឺរី​ទាំង​អស់​គឺ​មាន​កម្រិត​ជាតិ​ស្ករ​ទាប​បំផុត​ ប៉ុន្តែ​មាន​ផ្ទុក​ជាតិ​សរសៃ(Fiber) ច្រើន ។ បើ​យោង​តាម​ការ​សិក្សា​និង​ពិសោធន៍ ចំពោះ​ផ្លែ blueberry គឺ​មាន​សារធាតុ​ដែល​ជួយ​បង្កើន​ការ​ចង​ចាំ​បាន​ច្រើន ចំណែក​ឯ​​មជ្ឈមណ្ឌល American Cancer Society វិញ​បាន​បញ្ជាក់​ថា Raspberry និង Strawberry មាន​ជាតិ​អាស៊ីដ​ម្យ៉ាង​ដែល​ជា​ថាមពល​អង់ទីអុកស៊ីដង់ ជួយ​ដល់​ការ​បង្ការ​ពី​ជំងឺ​មហារីក​ទាំង​ឡាយ​បាន។

bean

២. សណ្ដែក សណ្ដែក​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​នេះ​ជា​គុណ​សម្បត្តិ​ល្អ ជួយ​ការពារ​​ការ​ឡើង​​ទម្ងន់​ គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម និង​ថែម​ទាំង​អាច​បញ្ចៀស​ពី​ជំងឺ​មហារីក​នានា ក៏​ដូច​ជា​ជំងឺ​បេះដូង​ផង​ដែរ។ យោង​តាម​ស្ថិតិ​ពី វិទ្យាស្ថាន​ជាតិ​ឱសថ​សាស្ត្រ​ បាន​អោយ​អោយ​ដឹង​ថា ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​សរសៃ​ពី​២៥ ទៅ​៣៨​ក្រាម​ក្នុង​១ថ្ងៃ​ជា​ការ​ប្រសើរ​បំផុត។ អ្នក​ដឹង​ទេ​ថា​ទឹក​សណ្ដែក​១​កែវ​មាន​ផ្ទុក​សារធាតុ​នេះ​រហូត​ដល់​១១​ទៅ​១៧​ក្រាម​។

៣. គ្រាប់​ធញ្ញជាតិ តាម​ប្រភព​សិក្សា​ជា​ច្រើន​បាន​អោយ​ដឹង​ថា អត្រា​អ្នក​ដែល​ទទួល​ទាន​គ្រាប់​ធញ្ញជាតិ​​​ដូច​ជា​វ៉ុលណាត ផ្លែ​ភីខន ម៉ាកា​ដាមី​ ជា​ដើម ​៣​ទៅ​៥​ដង​ក្នុង​១​សប្ដាហ៍​​ អាច​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង​បាន​៣០​ទៅ​៥០ %។

salmon

៤. ត្រី​សាម៉ុង ជួយ​រក្សា​វ័យ ពោល​គឺ​ពពួក​ត្រី​ទឹក​កក​ដូច​ជា​ត្រី​សាម៉ុង់ សាឌីន ​ម៉ាការេល ជួយ​ដល់​ប្រព័ន្ធ​ចង​ចាំ​នៃ​ខួរ​ក្បាល រក្សា​សំពាធ​ឈាម​ទាប និង​បេះដូង ដោយ​សារ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា -៣​។

៥. ទឹក​ដោះ​គោ​ឆៅ វា​មាន​ផ្ទុក​វីតាមីន​ជា​ច្រើន​ដើម្បី​ជួយ​ដល់​ការ​លូត​លាស់ ហើយ​ជា​ពិសេស​មាន​សារធាតុ (CLA) ខ្ពស់​ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​​មហារីក​នា​នា។

៦. សាច់​និង​បន្លែ​ធម្មជាតិ មិន​សំដៅ​លើ​អាហារ​ដែល​​ទិញ​នៅ​ផ្សារ​ទំនើប​នោះ​ទេ។ ឧទាហរណ៍ ពពួក​សាច់​សត្វ​ធម្មជាតិ​ដូច​ជា​សត្វ​គោ​ដែល​ស៊ី​ស្មៅ​ជា​អាហារ​មាន​ផ្ទុក Omega-3 និង CLAខ្ពស់ និង​មាន Omega-6 ទាប​បំផុត ដែល​នេះ​វា​ខុស​ពី​អាហារ​នានា​លក់​នៅ​ក្នុង​ផ្សារ​ទំនើប។ ដូច​នេះ​គួរ​ព្យាយាម​បរិភោគ​អាហារ​ធម្មជាតិ​អោយ​បាន​ច្រើន ជៀស​វាង​អាហារ​ប្រើ​ជាតិ​គីមី។

apple-1

៧. ផ្លែ​ប៉ោម លោក​អ្នក​ធ្លាប់​លឺ​ពាក្យ​មួយ​ឃ្លា​ថា ទទួល​ទាន​ផ្លែ​ប៉ោម​អោយ​បាន​រាល់​ថ្ងៃ នៅ​ឃ្លាត​ឆ្ងាយ​ពី​វេជ្ជបណ្ឌិត។ ជា​ការ​ពិត​ណាស់​ដែល​ផ្លែ​ប៉ោម​អាច​ជួយ​អ្នក​អោយ​ជៀស​ផុត​ពី ជំងឺ​មហារីក​សួត ទឹក​នោម​ផ្អែម និង​ជំងឺ​ហឺត​ដោយ​សារ​ផ្លែ​ប៉ោម​១មាន​ផ្ទុក​​ជាតិ​សរសៃ​៥​ក្រាម ព្រម​ទាំង​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ជួយ​ដល់​បំប៉ន​ឆ្អឹង បង្ការ​ជំងឺ​រលាក​ថែម​ទៀត​ផង។ ប្រការ​ល្អ​អ្នក​គួរ​តែ​ទទួល​ទាន​ផ្លែ​ប៉ោម​អោយ​បាន​រាល់​ថ្ងៃ​ ជា​ពិសេស​គឺ​ទទួល​ទាន​កន្លះ​ម៉ោង​មុន​ទទួល​ទាន​អាហារ ដើម្បី​ជួយ​ទប់​ការ​ឃ្លាន​អាហារ​ខុស​ពេល​វេលា។

៨. ខ្ទឹម​បារាំង​និង​ខ្ទឹម​ស តាម​ការ​សិក្សា​បាន​អោយ​ដឹង​ថា ការ​បរិភោគ​ខ្ទឹម​បារាំង​និង​ខ្ទឹម​ស គឺ​ជា​ការ​បង្ការ​នូវ​ជំងឺ​ក្រពះ​ក្រពេញ​រលាយ​អាហារ​និង​បំពង់​អាហារ​ផង​ដែរ លើស​ពី​នេះ​វា​ក៏​អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​បេះដូង​បាន​២០% ទៀត។

onoin-and-garlics

៩. ទឹក​ទទឹម មាន​អង់ទីអុកស៊ីដង់​ខ្ពស់ អាច​បន្ថយ​សំពាធ​ឈាម និង​សរសៃ​ឈាម​ក្រហម ថែម​ទាំង​បង្ការ​ជំងឺ​ដុះ​សាច់​ទៀត​ផង។ ដូច​នេះ​គួរ​ទទួល​ទាន​ទឹក​ទទឹម​រាល់​ថ្ងៃ។

25

១០. តែ​បៃតង ភាគ​ច្រើន​ការ​ទទួល​ទាន​តែ​គឺ​ល្អ ពិសេស​គឺ​តែ​បៃតង ដែល​ជា​ប្រភេទ​រុក្ខជាតិ​មាន​តួនាទី​ប្រឆាំង​ជំងឺ​មហារីក​បាន​ខ្ពស់ ដូច​ជា​មហារីក​ប្លោក​នោម តម្រង​នោម បំពង់អាហារ ក្រពះ ចុង​ពោះវៀន មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង​ទម្ងន់​កុំ​អោយ​ធាត់​ហួស​ទៀត​ផង៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.