Slim Foods

អាហារ​ជួយ​មិនអោយ​អ្នក​ធាត់

11502_627290743959361_1797749207_n

តើ​អ្នក​ចង់បាន​អត្ថប្រយោជន៍ កាន់តែច្រើន​ពី​ការបរិភោគ​របស់​អ្នក​ដែរឬទេ? អាហារ​ខាងក្រោម​នេះ​មាន​មុខងារ​ពីរ​យ៉ាង​គឺ វា​ជួយ​អ្នក​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​បាន​រយៈពេល​យូរ ដូច្នេះហើយ​អ្នកនឹង​បរិភោគ​ចំនួន​កាឡូរី​តិចជាង​មុន។

ស៊ុត៖ ៧៨ កាឡូរី ក្នុង​មួយ​គ្រាប់
ស៊ុត​មិន​ត្រឹមតែ​សម្បូរ​ទៅ ដោយ​សារធាតុចិញ្ចឹម​នោះទេ វា​ថែមទាំង​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ទៀតផង។ ចូរ​ទទួលទាន​ស៊ុត​ជា​អាហារ​ពេលព្រឹក ព្រោះ​វា​នឹង​ជួយ​ទប់​ការ​ឃ្លាន​របស់​អ្នក​ដែល​អ្នក​នឹងមាន​កាឡូរី​តិចជាង ធម្មតា​ប្រហែលជា ៣៣០ កាឡូរី។

សូកូឡា​ខ្មៅ៖ ១៧០ កាឡូរី ក្នុង ១ អោន (ប្រហែល ២៨,៤ក្រាម)
ការស្រាវជ្រាវ​ពី មហាវិទ្យាល័យ Copenhagen បានឱ្យដឹងថា ការបរិភោគ​សូកូឡា​ខ្មៅ​អាចជួយ​ឱ្យ​អ្នក​កាត់បន្ថយ​ការទទួល​ទាន​អាហារ​នៅពេល បន្ទាប់។

ហេតុអ្វី? សមាសធាតុ​ក្នុង​សូកូឡា​ជួយ​ពន្យឺត​ការរំលាយ​អាហារ និង​ធ្វើឱ្យ​អ្នក​អារម្មណ៍​ឆ្អែត​បានយូរ។ សូកូឡា​មួយ​ដុំ​តូច ក៏​អាចជួយ​កាត់បន្ថយ​ចំណង់​អាហារ​ដែលមាន​ជាតិ​ប្រៃ អាហារ​ផ្អែម និង​អាហារ​ខ្លាញ់​ផងដែរ។

ឈី​ស៖ ៧៦ កាឡូរី ក្នុង ១ អោន (ប្រហែល ២៨,៤ក្រាម)
ឈី​ស​ធ្វើ​ពី​ទឹកដោះ​ចៀម​ឬ ពពែ​ដែលមាន​ជាតិ​អាស៊ីត conjugated linoleic (CLA) ជួយ​អ្នក​ឱ្យមាន​អារម្មណ៍​ថា​ឆ្អែត និង​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើន។ ឈី​ស​ដែល​ធ្វើឡើង​ពី​ទឹកដោះ​សត្វ​ស៊ី​ស្មៅ​មាន CLA ខ្ពស់បំផុត។

ទឹកដោះគោ៖ ៨៦ កាឡូរី ក្នុង​មួយ​កែង
មនុស្ស​យើង​ភាគច្រើន​គិតថា ទឹកដោះគោ​គឺជា​អាហារ​របស់ក្មេងៗ ប៉ុន្តែ​វា​បង្កើន​អត្ថប្រយោជន៍​ចំពោះ​ការលូតលាស់។ ប្រូតេអ៊ីន (whey និង casein) របស់​ទឹកដោះគោ អាចធ្វើ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​ជាង​ភេសជ្ជៈផ្សេង។ CLA នៅក្នុង​ទឹកដោះគោ​ក៏​ជួយ​ប្រឆាំងនឹង​ជាតិ​ខ្លាញ់​ដែរ។

ក្រូច៖ ៥៩ កាឡូរី ក្នុង​មួយ​ផ្លែ
ផ្លែក្រូច​គឺជា​ផ្លែឈើ​ដែល អ្នក​គួរតែ​បរិភោគ​ឱ្យបាន​ច្រើន ព្រោះ​វា​មាន​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​អ្នក។ ជាតិ​សរសៃ​ជួយ​ឱ្យ​អ្នកមាន​ខ្លាញ់​ពោះ​តិច។

ដំឡូង៖ ១៦១ កាឡូរី ក្នុង​មួយ​មើម
ដំឡូង​អាចបំពេញ​ក្រពះ​របស់ អ្នក​បាន​ច្រើនជាង​នំប៉័ង​ដល់​ទៅ​បី​ដង។ ម្យ៉ាងវិញទៀត ជាតិ​សរសៃ​នៅក្នុង​ដំឡូង​ជួយ​រា​ង្គ​កាយ​របស់​អ្នក​ក្នុងការ​ដុតបំផ្លាញ ជាតិ​ខ្លាញ់៕

1380535_218919194898474_536445244_n

Facebookgoogle_pluslinkedinmailby feather

Comments are closed.