June 01

ហ្វេសប៊ុក សប្បុរសធម៌​ជា​ព្រឹត្តិការណ៍​សំខាន់

010

ស្រប​ជា​មួយ​ឱកាស​ពិសេស​ទិវា កុមារ​អន្តរជាតិ ព្រឹត្តិការណ៍​ហ្វេសប៊ុក សប្បុរសធម៌ ក៏​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ប្រមូល​ថវិកា​ជួយ​ដល់​ក្រុម​កុមារ​ឥត​ទី​ពឹង​ជា​ច្រើន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ខ្វះខាត​ក្នុង​សមាគម UNACAS។

08Charity-Event

លោក អ៊ួង រៀន ប្រធាន​គណៈ​កម្មកា​រ​​សប្បុរសធ៌ម​នៅកម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​កម្មវិធី​ក្នុង​ ហ្វេសប៊ុក សប្បុរសធម៌ គឺ​មិន​មែន​សំដៅ​សម្រាប់​គ្រាន់​តែ​ជា​ការ​ជួបជុំ​ស្គាល់​គ្នា​រវាង​មិត្តភ័ក្ដិ​នៅ​ក្នុង​បណ្ដាញ​សង្គម ហ្វេសប៊ុក​នេះ​ប៉ុណ្ណោះ​ទេ តែ​លោក​ថា​សំខាន់​អ្នក​ដែល​បាន​ចូលរួម​ទាំង​អស់​សុទ្ធ​តែ​បាន​ស្រុះស្រួល​គំនិត​គ្នា​ទាញ​ការ​ជួបជុំ​មួយ​នេះ​ទៅ​ធ្វើ​កិច្ចការ​មួយ​ដែល​បម្រើ​ដល់​សង្គម នោះ​គឺ​ការ​ធ្វើ​សប្បុរសធម៌​នេះ​ហើយ។
“​យើង​យក​ការ​ស្រលាញ់ ការ​ជួបជុំ​នេះ ចែក​រំលែក​ដល់​ជន​ទីពឹង​ដែល​ខ្វះ​ខាត​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ស្រលាញ់ និង​សូម្បី​តែ​អាហារ…”។ លោក​បន្ថែម។

06Unacas1

បច្ចុប្បន្ន មាន​កុមារ​ប្រមាណ ៩២ នាក់ ក្នុង​នោះ​មាន​ស្រី ៣៤ នាក់​នៅ​ក្នុង​សមាគម​ជន​ឥត​ទី​ពឹង UNACAS ដែល​អ្នក​ទាំង​នោះ​កំពុង​រស់នៅ​ក្នុង​ភាព​ខ្វះ​ខាត​សព្វ​បែប​យ៉ាង ទាំង​ការ​ហូប​ចុក ស្លៀកពាក់ ការ​សិក្សា ថ្នាំ​សង្កូវ ជា​ពិសេស​គឺ​ខ្វះ​ភាព​កក់ក្ដៅ​និង​ក្ដី​ស្រលាញ់។ នេះ​បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​លោក ប៊ុន តុសិលា ប្រធាន​សមាគម​ជន​គ្មាន​ទី​ពឹង UNACAS។

01Siv-Sokhoeun1

លោក ស៊ីវ សុខឿន ប្រធាន​SSK Promotion ដែល​ជា​អ្នក​ផ្ដួចផ្ដើម​និង​ផ្សព្វផ្សាយ​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ Facebook បាន​និយាយ​ថា ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់​ និង​ការ​យក​ចិត្ត​ទុកដាក់ ការ​ចែករំលែក​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន លោក​ក៏​បាន​មូល​មតិ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ទាំង​អស់​នៅ​លើ​Facebook បង្កើត​កម្មវិធី​នេះ​ឡើង។

បើ​ទោះបី​ជា​ថវិកា​ប្រមូល​បាន​តិច​ក្ដី​ច្រើន​ក្ដី ក៏​លោក តុសិលា ប្រធាន​សមាគម​UNACAS មាន​ក្ដី​សប្បាយរីករាយ និង​សង្ឃឹម​ជួស​មុខ​ឲ្យ​កុមារ​គ្មាន​ទីពឹង​ទាំង​នោះ​ដែរ។ លោក ថា​លោក​ពេញ​ចិត្ត​នឹង​ឃើញ​ការ​ចេះ​ជួយ​គ្នា ការ​ចេះ​ចែក​រំលែក​គ្នា នេះ​ណាស់ ព្រម​ទាំង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​កាន់​តែ​រីកចម្រើន និង​បន្ត​ឲ្យ​មាន​ជា​រៀងរាល់​ឆ្នាំ និង​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន៕

ប្រភព៖ សួន ពលិកា(sabay)
រូបថត៖ប៊ុនថាល់

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply