International

ដល់​ថ្នាក់​ហ៊ាន​​លេប​ទូរសព្ទ​ចូល​ក្នុង​ពោះ​ ព្រោះ​មិន​ចង់​ឲ្យ​មិត្ត​ប្រុស​មើល​សារ​ (វីដេអូ)

se-traga-su-celular-novio-no-leyera-los-mensaje-300x174

នារី​​សញ្ជាតិ​ប្រេស៊ីល​​ម្នាក់​បាន​​សម្រេចចិត្ត​លេប​ទូរសព្ទ​ចូល​ទៅ​ក្នុង​ពោះ​​ ព្រោះ​មិន​ចង់​ឲ្យ​មិត្ត​ប្រុស​ឃើញ​សារ​នៅ​ក្នុង​ទូរសព្ទ​ដៃ​របស់នាង។ ហេតុ​ការ​នេះ បាន​កើត​​ឡើង បន្ទាប់​ពី​នាង​​មាន​ជម្លោះ​​​ជា​មួយ​​មិត្ត​ប្រុស​​របស់​​​នាង​ ​ដែល​បាន​​សុំ​​នាង​មើល​សារ​​​មួយ​ចំនួន​ដែល​​គេ​សង្ស័យ​ថា នាង​បាន​​លួច​ទាក់ទង​​​ជា​មួយ​បុរស​ផ្សេង​។

ប្រភព​បាន​បញ្ជាក់​ថា ​ ​ដោយ​សារ​តែ​មិន​ចង់​ឲ្យ​មិត្ត​ប្រុស​របស់​ខ្លួន​ឃើញ​សារ​ទាំង​នោះ នាង Adriana Andrade វ័យ​ ១៩​ឆ្នាំ​ខាងលើ​​បាន​​​លេប​ទូរសព្ទ​ម៉ាក​ NOKIA 3310 ​ចូល​ទៅ​ក្នុង​ពោះ​ភ្លាមៗ​បន្ទាប់​ពី​គេច​ចេញ​​​ពី​មិត្ត​ប្រុស​បាន​បន្តិច​រួចមក។ ​ក្រោយ​​មក​ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ភ្លាមៗ​​ ហើយ​​គ្រូពេទ្យ​​បាន​​ស្គាន​ និង​រក​ឃើញ​ទូរសព្ទ​នៅ​ក្នុង​ពោះ​នាង​ពិត​ប្រាកដ​មែន​។​​​

គេ​មិន​ទាន់​ដឹង​នៅ​​ឡើយ​ទេ​ថា តើ​នាង​នឹង​ត្រូវ​វះកាត់​ឬ យ៉ាង​ណា​​ ខណៈ​ដែល​រឿង​ខាងលើ​នេះ​ត្រូវ​បាន​គេ​​ចាត់​ទុក​ថា​ ជា​រឿង​ដ៏​កម្រ​មួយ​សម្រាប់​គូស្នេហ៍​ទាំងឡាយ​នៅ​លើ​​លោក​​?

សូមទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

ប្រភព:(saby)

Facebookgoogle_pluslinkedinmailby feather

Leave a Reply