Local

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់ ពេលសង្គ្រោះ នៅមន្ទីរពេទ្យ ឪពុកម្តាយ និយាយថា មកពី ដង្កូវខាំ

បន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់ឈ្មោះ ឡា សុភ័ណ អាយុ៧ឆ្នាំ រសនៅភូមិក្បាលកោះ សង្កាត់ /ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រៀន នៅសាលាបឋម សិក្សាបាលិលេយ្យ បានស្លាប់បាត់បង់ជីវិត កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ ខណះ ពេលឪពុកម្តាយ បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ គន្ធបុបា្ផ ខេត្តសៀមរាប បាន២ថ្ងៃ ។

ឪពុកម្តាយកុមារី រងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃ អាទិត្យកន្លងទៅ កូនគាត់មាន ការចំឡែក មួយ ដោយនាងរមាស់ពេញខ្លួនរហូតទ្រាំ មិនបាន អេះផង យំផង ឃើញដូច្នោះពួកគាត់ បាននាំគ្នាដោះខោអាវ កូនស្រី មើល ស្រាប់តែឃើញមានដង្កូវម៉្យាង ពណ៌ខ្មៅ ដុសរោមពេញគួរឲ្យខ្លាចនៅនឹងចង្កេះខោ កូនស្រីគាត់ ដាច់ជាពីរ មួយកំណាត់ធ្លាក់ដី ។

ដោយកូនស្រីគាត់កាន់ តែរមាស់ខ្លាំងទ្រាំមិនបាន អេះរហូតដល់ចេញឈាម គាត់ក៏បាននាំ កូនទៅព្យាបាល នៅគ្លីនិកឯកជនមួយ ក្នុងក្រុងប៉ោយប៉ែត តែដោយទី នោះពុំមានលទ្ធភាព ព្យាបាល ពួកគាត់បានបញ្ជូនកូនស្រី ឡា សុភ័ណ ទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុបា្ផ ខេត្ត សៀមរាប ក្រោយពីក្អួតចេញពណ៌ខ្មៅ កូនរបស់គាត់ក៏ បានស្លាប់បាត់បង់ជីវិតនៅទៅនោះតែម្តង។

មេភូមិក្បាលកោះ លោក សែម វីរះ បានឲ្យដឹងតាមទូរសព្ទ័ថា បើតាមការរៀបរាប់របស់ ឪពុក ម្តាយ យាយតា របស់ក្មេងស្រីរងគ្រោះ ឡា សុភ័ណ បានឲ្យដឹងថា កូនរបស់គាត់បានស្លាប់ដោយ សារដង្កូវដើមឆត្រ័ ចំពោះរឿងនេះលោកធ្លាប់លឺកាលពី៥ឆ្នាំមុនដែរ ថាធ្លាប់មានមនុស្សស្លាប់ ដោយសារដង្កូវដើមឆត្រ័ តែគ្រាន់តែជាពាក្យចាមរាមប៉ុណ្ណោះ។ បើទោះបីជាមានការអះអាងយ៉ាងនេះ ក៏ដោយក៏លោកមិនហ៊ានសន្និដ្ឋានថា ក្មេងស្រីខាងលើស្លាប់ដោយសារអ្វីឲ្យពិតប្រាកដដែរ ព្រោះលោកមិនមែនគ្រូពេទ្យ។

បើតាមការបកស្រាយ របស់លោកវេជ្ជបណ្ឌិត ជុំ និត្រ ម្ចាស់គ្លីនិកនគររាជវិញ បានឲ្យដឹងថា តាំងពីលោកធ្វើជា គ្រូពេទ្យមកដល់ពេលនេះ ជិត៣០ឆ្នាំហើយ ពុំដែលលឺមានអ្នកស្លាប់ ដោយសារ ដង្កូវខាំនោះទេ។លោកបានបន្តថា ចំពោះកុមារីខាងលើ អាចកើតជម្ងឺអ្វីមួយដូចជា ដំបៅក្រពះ ពោះវៀន ពិសេសគឺជម្ងឺគ្រុនឈាម ទើបធ្វើឲ្យនាងក្អួតចេញពណ៌ខ្មៅ ហើយស្លាប់បាត់បង់ជីវិត គាប់ ជួនឪពុកម្តាយរបស់នាងឃើញដង្កូវ ក៏សន្និដ្ឋានថាកូនស្លាប់ដោយសារដង្កូវខាំតែម្តង៕

Untitled-51

ប្រភព: (dap-news)

Facebookgoogle_pluslinkedinmailby feather

Leave a Reply

Your email address will not be published.