Business

ការ​ចម្លង​អាជីវកម្ម​តាម​គ្នា​ អាច​ប្រឈម​នឹង​ការ​ដួល​រលំមែន​ឬ​?

fgffgfgfgfg

រ​ចម្លង​អាជីវកម្ម​តាម​គ្នា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កើត​​មាន​ជា​ទម្លាប់​​ពេល​​មាន​អាជីវកម្ម​ណា​មួយ​​កំពុង​ត្រូវ​​ប៉ាន់។ ជាក់​ស្ដែង មួយ​រយៈ​មុន​ ការ​លក់​ទូរសព្ទ​ត្រូវ​ប៉ាន់​ គេ​សង្កេត​ឃើញ​ថា​ ​មាន​ការ​បើក​ហាង​លក់​ទូរសព្ទ​តាម​គ្នា​យ៉ាង​ព្រោង​​ព្រាត ដល់​ពេល​ដួល​រលំ​​ក៏​ដូល​តាម​គ្នា​ដែរ។

ថ្មី​ៗ​នេះ​ ​​អាជីវកម្ម​ថ្មី​មួយ​ទៀត​​ក្នុង​រាជ​នាធី​ភ្នំពេញ​ នោះ​គឺ​ការ​លក់​​ទំនិញ​ចម្រុះ ដោយ​មុខ​ហាង​​​មាន​ដាក់​​យីហោ​ថា​ តម្លៃ​២៥០០​រៀល ទើប​កើត​ថ្មី​ ស្រាប់​តែ​​ការ​ចម្លង​តៗ​គ្នា។ ​​តើ​ការ​ចម្លង​អាជីវកម្ម​លឿន​បែប​នេះ ​អាច​ប្រឈម​នឹង​ការ​ដួល​រលំ​ដែរ​ ឬ​យ៉ាងណា​? តើ​មុខរបរ​នេះ​​អាច​នឹង​ដើរ​តាម​គន្លង​ហាង​ទូរសព្ទ​ដែរ ​ឬ​ទេ?

យុវជន សំអូន និស្សិត​ឆ្នាំ​ទី​២ ជំនាញ​គ្រប់គ្រង​អាជីវកម្ម បាន​ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន មាន​ហាង​លក់​ទំនិញ​តម្លៃ​ថោក​​មួយ​ប៉ុណ្ណោះ​ ​ហើយ​ដំបូងយុវជន​រូប​នេះ​​ក៏​​យល់​​ថា ជា​ការ​លក់​ឡាយឡុង​ទំនិញ​​បាត​ឃ្លាំង​ គឺ​អំពាវ​នាវ​ថោកឲ្យ​​ឆាប់លក់​​ដាច់​អស់ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ទើប​ សំអូន​ ដឹង​ថា នេះ​គឺ​ជា​​មុខ​របរ​ថ្មី ​ព្រោះ​ឃើញ​​បើក​ស្ទើរ​គ្រប់​កន្លែង​តែ​ម្ដង​។

សំអូន​ បាន​និយាយ​ដូច្នេះ​ថា៖ “ដំបូង​ស្មាន​តែ​ឡាយឡុង​មែនទែន ការ​ពិត​ជា​ស្ទីល​ថ្មី​សោះ ធ្វើ​បែប​យូរ​ៗ​ទៅ​ អ្នក​ទិញ​លែង​ហ៊ាន​ទិញ​ហើយ ​ព្រោះ​លែង​ជឿ​​ថា វា​​ជា​របស់​ឡាយឡុង​នោះ​ទេ​”។

ចំណែក​ កញ្ញា ចែវ ម៉ារីណែត និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​សាកលវិទ្យាល័យ​ន័រតុន បាន​ឲ្យ​ដឹង​ថា ​កញ្ញា ធ្លាប់​ឃើញ​ហាង​ច្រើន​​​កន្លែង​ និង​ធ្លាប់​បាន​ចូល​ទិញ​​ទំនិញ​ទាំង​នោះ​មក​ប្រើ​​ឃើញ​ថា អាច​ប្រើការ​បាន ហើយ​ធូរ​ថ្លៃ​ទៀត​ផង ហើយ​កញ្ញា​​សប្បាយ​ចិត្ត​​នឹង​ទិញ​ទំនិញ​ថោក​ទាំង​នោះ​ណាស់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក៏​កញ្ញា​សំដែង​ក្ដី​បារម្ភ​ដែរ​ថា៖ “ទីផ្សារ​ក៏​ចាប់​ផ្ដើម​ចង្អៀត​ដែរ​ ព្រោះ​មើល​ឃើញ​មាន​ដាក់​លក់​ច្រើន​កន្លែង​ដែរ ​មាន​កន្លែង​ខ្លះ​លក់​ត្រឹម​តម្លៃ​ ២៤០០​រៀល​ទៀត​ផង ពិសេ​ស​គឺ​ទំនិញ​ទាំង​នោះ​ស្រដៀង​ៗ​គ្នា​”។

​រីឯ កញ្ញា សន ម៉ូលីការ និស្សិត​ឆ្នាំ​ទី​២ ជំនាញ​សេដ្ឋកិច្ច​ បាន​ឲ្យ​ដឹង​ថា​ ហាង​២៥០០​រៀល​នេះ គឺ​ចម្លង​ពី​ប្រទេស​ជប៉ុន ឈ្មោះ​ថា​​ហាង​១០០​យ៉េន។ វា​គឺ​ជា​មាន​យុទ្ធសាស្ត្រ​យក​ចំណេញ​តិច តែ​លក់​បាន​ច្រើន ដូច្នេះ​ហាង​២៥០០​រៀល​ នៅ​ស្រុក​ខ្មែរ​ក៏​ដូចគ្នាដែរ។

​យុវតី​រូប​នេះ​​បាន​បន្ថែម​ថា៖​ “ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​គិត ពេល​ប្រកួត​ប្រជែង​ច្រើន​បែប​នេះ អ្នក​មាន​ទុន​ច្រើន​​អាច​ទម្លាក់​ថ្លៃ រហូត​ដល់​អ្នក​ដើម​ទុន​​តិច​ដួល​រលំ ហើយ​គេ​នឹង​ចាប់​យក​ទីផ្សារ​ផ្ដាច់​មុខ​តែ​ម្ដង”។

មាន​ការ​យល់​ឃើញ​ស្រដៀង​គ្នា​ដែរ អ្នក​នាង​ ហ៊ឹម សុភ័ក្ត្រ ម្ចាស់​ហាង​ឡៃឡុង ២៥០០​រៀល នៅ​ជិត​វិមាន​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា ទំនិញ​ទាំង​នេះ​មិនមែន​ជា​ឥវ៉ាន់​​ខូច​គុណភាព ឬ​បាត​ឃ្លាំង​​អ្វី​នោះ​ទេ គឺ​ជា​ឥវ៉ាន់​​នាំ​ចូល​មក​ពី​ក្រៅ​ប្រទេស​ ដែល​មាន​គុណភាព​អាច​ប្រើប្រាស់​បាន​ ហើយ​មូល​ហេតុ​ដែល​ទំនិញ​នេះ​​លក់​ថោក​នោះ​ ព្រោះ​បងស្រី​នាំ​ចូល​មក​ច្រើន​ មាន​ទំនិញ​ខ្លះ​នាំ​ចូល​មក​ទាំង​កុងតឺន័រ​​តែ​ម្ដង ដូច្នេះ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ធូរ​ថ្លៃ។

ម្ចាស់​ហាងរូប​នេះ​បាន​បន្ថែម​ថា នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី។ ការ​លក់​ទំនិញ​ជម្រុះ​បែប​នេះ មាន​ទំនិញ​ខ្លះ​អាច​មាន​ចំណេញ ​តែ​ទំនិញ​ខ្លះ​វិញ​លក់​ថ្លៃ​ដើម និយាយ​រួម​គឺ​វិធីសាស្ត្រ​សុខ​ចិត្ត​ចំណេញ​តិច ប៉ុន្តែ​ធ្វើ​យ៉ាងណា​ឲ្យ​លក់​ដាច់​បាន​ចំនួន​ច្រើន​។

ដោយសារ​កាក់កប​ជាមួយ​មុខ​របរ​នេះ ហ៊ឹម សុភ័ក្ត្រ បាន​ពង្រីក​ហាង​ទំនិញ​២៥០០​រៀល​នេះ​មួយ​កន្លែង​ទៀត​ តំបន់​ទួលគោក ប៉ុន្តែ​ទោះបីជា​យ៉ាង​នេះ​ក្ដី ក៏​ម្ចាស់​ហាង​រូប​នេះ​​នៅ​តែ​មាន​ក្ដី​បារម្ភ ខណៈ​មើល​ឃើញ​​មាន​ការ​បើក​អាជីវកម្ម​ដូច​ៗ​គ្នា​នេះ​ច្រើន​ៗ​ឡើង​​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ពិបាក​ទៅ​ៗ​។

ហ៊ឹម សុភ័ក្ត្រ បាន​និយាយ​យ៉ាង​នេះ​​ថា៖ “ចំពោះ​អ្នក​ប្រើប្រាស់​ គឺ​តែងតែ​ចង់​បាន​អ្វី​​ដែល​ថ្មី​រហូត ដូច្នេះ​​ចំពោះ​ការ​ពង្រីក​បន្ថែម​​សាខា ឬ​យ៉ាង​ណា​នោះ​​ចាំ​មើល​ទីផ្សារ​សិន ​ព្រោះ​ឃើញ​មាន​ការ​បើក​ច្រើន​ហើយ ហាង​ដូចគ្នា​បែប​នេះ​ខ្លាច​​គ្មាន​ទីផ្សារ​”។

លោក ច័ន្ទ សុផល ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា​បាន​បង្ហាញ​ចំណាប់​​ថា ​សង្គម​ខ្មែរ​ពិត​ជា​ទម្លាប់​​ចម្លង​តៗគ្នា​មែន ដូច​ជា​​មួយ​រយៈ​​មុន​ទីផ្សារ​ទូរសព្ទ​កំពុង​រីក​ឡើង​ គឺ​ឃើញ​ថា​បើក​ត​គ្នា​​យ៉ាង​ព្រោងព្រាត​ រហូត​ដល់​ដំណាក់​កាល ​ទុំជោរ​ បិទ​ទៅ​វិញ​ជា​បន្តបន្ទាប់​​ដែរ។

លោក​ថា​ ការ​និយម​បើក​អាជីវកម្ម​​តាម​គ្នា​នេះ​​មិនមែន​ជា​រឿង​អាក្រក់​ទេ នៅ​ពេល​ឃើញ​មុខ​របរ​មួយ​​កំពុង​ត្រូវ​ប៉ាន់ ហើយ​ចម្លង​តាម​គ្នា​នោះ​ ​ដើម្បី​ឆក​យក​ឱកាស​​ទទួល​បាន​ប្រាក់​ចំណេញ​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នៅ​ត្រង់​ថា ការ​ចម្លង​តាមគ្នា​​នោះ​​ធ្វើ​ឡើង​ដោយ​ងងឹត​ងងុល​ គ្មាន​ការ​សិក្សា​ពី​ទីផ្សារ​ និង​​វិភាគ​តម្រូវការ​របស់​អ្នក​ទិញ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ ជាក់​ស្ដែង​ដូច​ជំនាន់​ដី​ត្រូវ​ប៉ាន់​ គឺ​​អ្នក​មាន​លទ្ធភាព​​គិត​តែ​ពី​​ទិញ​តាម​គ្នា​ គឺ​ទិញ​លើស​​ថ្លៃ​ពិត​ទៅ​ទៀត រហូត​ដល់​លើស​​តម្លៃ។

លោក បាន​បន្ថែម​ថា ក្នុង​គោលការណ៍​ទីផ្សារ​សេរី​ ត្រូវ​តែ​មាន​ការ​ប្រកួតប្រជែង អ្នក​ប្រកួត​កាន់​តែ​ច្រើន ​​កាន់​តែ​ល្អ ព្រោះ​នាំ​ផល​ប្រយោជន៍​ឲ្យ​អ្នក​ទិញ​​នូវ​តម្លៃ​មួយ​ទាប​បំផុត ប៉ុន្តែ​​ការ​ប្រកួត​ប្រជែង គឺ​អាស្រ័យ​លើ​ទីផ្សារ​ដែរ។ លោក​ថា បើតម្រូវ​ការ​​ធ្លាក់​ចុះ​ អ្នក​ផ្គត់ផ្គង់​ច្រើន​ជាង​អ្នក​ទិញ​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ផ្គត់ផ្គង់​​ខាត​បង់​មិន​ខាន​។

ចំណែក​ឯ​​អាជីវកម្ម​ដែល​មាន​ការ​ចម្លង​គ្នា​លឿន​បែប​នេះ​អាច​​ប្រឈម​នឹង​ការ​ដួល​រលំ​​ ដោយសារ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់ ព្រោះ​​អ្នក​ដែល​មាន​ធនធាន​​អាច​លក់​ត្រឹម​ថ្លៃ​ដើម ដើម្បី​ផ្ដួល​គូរ​ប្រជែង​របស់​ខ្លួន​។

ប៉ុន្តែ​​លោក ​ច័ន្ទ សុផល បាន​បន្ថែម​ថា៖ “​ការ​ប្រកួតប្រជែង​បែប​នេះ​ បើ​នៅ​ប្រទេស​ខ្លះ​​គឺ​អាច​ប្រឈម​ជាមួយ​ច្បាប់​ បើសិនជា​មាន​ការ​លក់​ក្រោម​ថ្លៃ​ដើម​ ឬ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​នោះ”។

អត្ថបទ​៖ ​កង ចាន់​បញ្ញា(sabay)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

———————————————————————————————————————-

ម៉ាំ​ល្ហុង​ឡើង​ស៊េរី!

papaya1

រដ្ឋ​មន្ត្រី​ម៉ាំ​ល្ហុង​​រូប​នេះ​ថា៖ “ក្រៅ​ពី​ម៉ាំ​ល្ហុង​នេះ​ ខ្ញុំ​ក៏​កំពុង​តែ​សិក្សា​ពី​របៀប​ធ្វើ​អាហារ​ប្រភេទ​ផ្អាប់​ផ្សេង​ទៀត​របស់​ខ្មែរ​ ដូច​ជា​ជ្រក់​ត្រសក់​ ផ្អក​ ប្រហុក​ ឬ​លៀស​ហាល​ដើម្បី​​​​យក​មក​លក់​ដែរ។ យើង​នឹង​ជួល​មនុស្ស​ឲ្យ​មក​ធ្វើ​ការ​កាន់​តែ​ច្រើន​ឡើង។ កន្លង​មក​ យើង​បាន​ពង្រីក​ម្ដង​ហើយ​ ប៉ុន្តែ​ដោយសារ​អ្នក​ខ្លះ​មិន​អាច​គោរព​តាម​គោល​ការ​របស់​យើងបាន​​ ដូច​ជា​ផឹក​ស្រា​ពេល​លក់​ដូរ​ ហើយ​ពេល​ខ្ញុំ​ស្ដី​បន្ទោស​ទៅ​ គេ​ក៏​សុំ​បែក​ទៅ​ធ្វើ​ជំនួញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​យក​ស្ទីល​​លក់​តាម​ខ្ញុំ​ទេ”។

ទោះ​បី​យ៉ាង​ណា​ បូរ៉ា​ថា​ ខ្លួន​នឹង​ធ្វើ​ឲ្យ​លៀស​ហាល​ ដែល​ជា​អាហារ​ខ្មែរ​មួយ​ប្រភេទ​ដែរ​ ត្រូវ​ចេញ​ជា​​រូប​រាង​នៅ​ឆ្នាំ​ក្រោយ។ អ្នក​លក់​ម៉ាំ​រូប​នេះ​បន្ថែម​ថា៖ “យើង​នឹង​ធ្វើ​ឲ្យ​ខុស​ពី​លៀស​ហាល​ដែល​លក់​តាម​រទេះ​រុញ​ គឺ​យើង​នឹង​ដាក់​ក្នុង​ទូ​កញ្ចក់​ និង​ផ្ដោត​ខ្លាំង​ទៅ​លើ​អនាម័យ។ យើង​ចាប់​ផ្ដើម​ពី​លៀស​ហាល​នេះ​សិន​ មុន​នឹង​ឆ្ពោះ​ទៅ​រក​អាហារ​ប្រភេទ​ផ្អាប់​ផ្សេង​ទៀត​របស់​ខ្មែរ​ ព្រោះ​លៀស​ហាល​នេះ​ ក៏​ប្រជាជន​និយម​ហូប​ដែរ”។

កាល​ពី​បើក​លក់​ដំបូង​តាម​កង់​ បូរ៉ា​ ថា​ខ្លួន​លក់​ម៉ាំ​ល្ហុង​តែ​១០​គីឡូ​ប៉ុណ្ណោះ​ ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​កន្លះ​ ទៅ​ពីរ​ថ្ងៃ។ ក្រោយ​ពី​ប្ដូរ​យុទ្ធ​សាស្ត្រ​ ដោយ​ទីនុយ​ឯក​សណ្ឋាន​ដូច​អ្នក​ធ្វើ​ការ​ធំ​ដុំ​ ចេះ​ប្រើ​សម្ដី​ទន់​ភ្លន់​ ព្រម​ទាំង​បញ្ចេញ​បទ​ចម្រៀង​ផ្សព្វផ្សាយ​ពី​ម៉ាំ​ល្ហុង​នេះ​ផង​ ការ​លក់​របស់​ខ្លួន​មាន​ការ​កើន​ឡើង។ បច្ចុប្បន្ន​ បូរ៉ា​ មាន​គ្នា​ប្រាំ​នាក់​ និង​លក់​ម៉ាំ​ល្ហុង​ប្រហែល​ជា​២២០​គីឡូ​ក្រាម​ តែ​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ក្នុង​ចំនួន​ល្ហុង​២២០​គីឡូ​ក្រាម​នេះ​ គេ​អាច​ធ្វើ​ម៉ាំ​បាន​ប្រហែល​ជា​៧០០​កញ្ចប់​ ហើយ​មួយ​កញ្ចប់​ៗ​ គេ​អាច​លក់​បាន​ថ្លៃ​ពីរ​ពាន់​រៀល។

បូរ៉ា​ថា​ នៅ​ពេល​លៀស​ហាល​របស់​ខ្លួន​ចេញ​ជា​រូប​រាង​នៅ​ឆ្នាំ​ក្រោយ​ គេ​នឹង​បញ្ចេញ​បទ​ចម្រៀង​មក​ជាមួយ​ដែរ​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​លៀស​ហាល​នេះ។

ថ្វីត្បិត​តែ​នេះ​ជា​ជំនួញ​​ដ៏​ប្លែក​ទី​មួយ​នៅ​ស្រុក​ខ្មែរ​​​ និង​មើល​ទៅ​ដូច​ជា​ស្រែ​ៗ​ តែ​ការ​ចេញ​ទៅ​លក់​នៅ​សង្កាត់​ណា​ និង​នៅ​ពេល​ណា​ សុទ្ធ​តែ​ត្រូវ​បាន​រៀប​ចំ​ទៅ​តាម​កាលវិភាគ​ទាំង​អស់​។ នេះ​បើ​យោង​តាម​ បូរ៉ា។

មិន​ បុង​ ដែល​បាន​សម្រេច​មក​លក់​ម៉ាំ​ល្ហុង​ពីរ​ឆ្នាំ​មក​ហើយ​ជា​មួយ​នឹង​ បូរ៉ា​ ដែរ​បាន​ឲ្យ​ដឹង​ថា​ ដំបូង​​ខ្លួន​ពិត​ជា​ពិបាក​ធ្វើ​តាម​គោល​ការ​របស់​ជំនួញ​នេះ​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស្លៀក​ពាក់​ស្អាត​បាត​ និង​ចេះ​ធ្វើ​ឲ្យ​អ្នក​ទិញ​សប្បាយ​ចិត្ត។ ប៉ុន្តែ​ក្រោយ​មក​ គេ​ក៏​អាច​កាត់​បន្ថយ​ភាព​ខ្មាស​អៀន​នេះ​បាន។

បុង​ថា៖ “​ខ្ញុំ​លក់​មិន​ដាច់​មែន ​បើ​លក់​តាម​ធម្មតា​ ប៉ុន្តែ​ក្រោយ​ពី​បង​ គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ញញឹម​ញញែម​ ចេះ​ប្រើ​សម្ដី​ទន់​ភ្លន់​ និង​ចេះ​រស​រាយ​រាក់​ទាក់​ ព្រម​ទាំង​ចេះ​ឲ្យ​អតិថិជន​សើច​ ឃើញ​ថា​ ម៉ាំ​ដែល​ខ្ញុំ​នាំ​យក​ទៅ​ម្ដង​១០០​កញ្ចប់​លក់​ដាច់​អស់​ៗ”។

អ្នក​លក់​ម៉ាំ​រូប​នេះ​រំពឹង​ថា​ គេ​នឹង​រួម​គ្នា​​ជា​មួយ​​ក្រុម​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ការងារ​នេះ​កាន់​តែ​រីក​ចម្រើន​ឡើង​ និង​បើក​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​​នៅ​ពេល​ខាង​មុខ។

លោក​ ជា ប្រុស​ អ្នក​រត់​ម៉ូតូ​ឌុប​ ដែល​តែង​សង្កេត​ឃើញ​ បូរ៉ា​ ល្អែង​រុញ​ម៉ាំ​ល្ហុង​ដើរ​លក់​ក្បែរ​កន្លែង​គាត់​ផឹក​ស៊ី​ពេល​ល្ងាច​ជា​មួយ​មិត្តភ័ក្ដិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ថ្លែង​ថា​ លោក​តែង​តែ​សើច​ពេល​អ្នក​លក់​រូប​នេះ​មក​ដល់​ក្បែរ​ខ្លួន​ ពីព្រោះ​លោក​ពុំ​ដែល​ឃើញ​អ្នក​លក់​ម៉ាំ​ល្ហុង​ណា​ស្លៀក​ពាក់​ដូច​តារា​បែប​នេះ​នោះ​ទេ។

ជា​ ប្រុស​ថា៖ “​ខ្ញុំ​សើច​វា​ ប៉ុន្តែ​ខ្ញុំ​តែង​ជួយ​ទិញ​វា​រហូត។ ពេល​ទិញ​ម្ដង​ៗ​ ខ្ញុំ​តែង​ប្រាប់​វា​ថា​ ឲ្យ​ទៅ​ធ្វើ​តារា​ទៅ។ ប៉ុន្តែ​ឥឡូវ​មិន​ហ៊ាន​មើល​ងាយ​វា​ទេ​ មុខ​របរ​វា​ពិត​ជា​រីក​ចម្រើន​មែន ពី​ធាក់​កង់​ មក​ម៉ូតូ​ និង​មាន​គ្នា​ច្រើន​ផង”។

លោក​ថា​ បើ​ក្រុម​នេះ​ពង្រីក​ខ្លួន​ដោយ​មាន​អាហារ​ផ្អាប់​របស់​ខ្មែរ​ផ្សេង​ទៀត​មក​លក់​ដែរ​​ លោក​ក៏​នឹង​ជួយ​ទិញ​ដែរ​ ពីព្រោះ​អាហារ​នេះ​ ខ្មែរ​​​មិន​ដែល​រើស​អើង​ឡើយ។

អ្នក​លក់​ជ្រក់​​ត្រសក់​ និង​ម៉ាំ​ល្ហុង​ នៅ​ផ្សារ​ដើម​គរ​ អ្នក​ស្រី​ មុំ​ ឲ្យ​ដឹងថា​ ​ក្នុង​មួយ​ថ្ងៃ​គាត់​លក់​ម៉ាំ​ល្ហុង​របស់​ខ្លួន​បាន​ប្រហែល​ពី​២០​ទៅ​៣០​គីឡូ​ក្រាម​ប៉ុណ្ណោះ​ បើ​ទោះ​បី​ជា​នៅ​កន្លែង​របស់​គាត់​ គឺ​ជា​គោល​ដៅ​ដែល​មនុស្ស​រាប់​រយ​នាក់​ទៅ​រក​ជា​ប្រចាំ​ថ្ងៃ​ក្ដី​ ដូច្នេះ​បើ​ក្រុម​រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង​លក់​បាន​ទៅ​ជាង​ពីរ​រយ​គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​នោះ​ អ្នក​ស្រី​យល់​ថា​ វា​ពិត​ជា​រឿង​អស្ចារ្យ​មែន​ទែន។

អ្នក​ស្រី​ មុំ​ថា៖ “បើ​ចង់​ធ្វើ​ដូច​ក្រុម​ហ្នឹង​ទាល់​តែ​ទាល់​ច្រក​សិន។ ធម្មតា​ម៉ាំ​ល្ហុង​រៀង​កក្លិកកក្លាក់​ទៅ​ហើយ ហើយ​ទៅ​ស្លៀក​ពាក់​ស្អាត​ទៀត​ មិន​ប្រឡាក់​ងាប់​​ទៅ​ហើយ​ទេ!”៕

អត្ថបទ៖ មាស រ័ត្ន(sabay)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម…

មានករណីឡានបុកឆេះនៅជិតសន្ឋរម៉ុក…

សម្តេចជួនណាត ៖ស្រី និងប្រពន្ន

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ទូរស័ព្ទដៃរបស់អ្នកយកព័ត៌មាន…

អ្នកនាង កាតុ ស្រក់ទឹកភ្នែកពេលគេថា យកប្តីអ្នកក្រ…

មហាគ្រួសារកាណាឌីយ៉ាប្រារពពិធីបុណ្យលោកខែ…

បុរសជនជាតិខ្មែរម្នាក់ ត្រូវទូរស័ព្ទដៃផ្ទុះត្រូវចំមុខរបួសធ្ងន់…

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

អាយហ្វូនថ្មីបានត្រៀមបង្ហាញខ្លួន… ជាមួយនឹងបច្ចេកវិទ្យាអង្គចងចាំច្រយ៉ៅដៃ…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ទេចអាវុធគីមីស៊ីរី …

រុស្ស៊ីបញ្ជូនយន្ដហោះបន្ថែមទៅកាន់ស៊ីរី…

ក្មេងស៊ីរី ១០ឆ្នាំម្នាក់ ជាអ្នកផលិតអាវុធឯកទេស…

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

Smart លេងមួយក្បាច់ទៀតហើយ!

ឱកាសទៅសិក្សានៅOXFORDចក្រភពអង់គ្លេស…

កុំដៀលអ្នកក្រ កុំមើលងាយ អ្នកខ្លៅ

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម…

នាវារបស់កម្ពុជា…

អាមេរិកមានរយៈពេលពី ៦០ថ្ងៃ ទៅ ៩០ថ្ងៃ ដើម្បីវាយប្រហារស៊ីរី…

សមត្ថកិច្ចត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ…

ជំងឺអាត្មានិយមក្នុងសង្គមខ្មែរ…

ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់

កម្មកររោងចក្រSL បានហែរក្បួន… ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់… មកពី ដង្កូវខាំ…

អ្វីជា Faceboook Charity?

ជីវិតអ្នកលក់ម៉ាំល្ហុង…

សភាអាមេរិកយល់ព្រមឲ្យលោកអូបាម៉ាធ្វើសង្គ្រាមនៅស៊ីរី…

ក្រុមយុវជនលក់មាំុល្ហុងរបស់ប្អូនបូរ៉ា ទទួលបានអាហាររួបករណ៏១០០%…

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏…

ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្ម…

នាយករដ្ឋមន្រ្តីចិន កោតសរសើរអង្ករកម្ពុជា…

ស្ថានទូតអាមេរិកត្រូវការជ្រើសរើសអ្នកបើកបរ…

ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន…

ចប់ហើយ សេរីមន្តដូរមុខរបរមួយទៀតបាត់…

ដល់ថ្នាក់ហ៊ានលេបទូរសព្ទចូលក្នុងពោះ…

Sungha Jung ស្ដេចហ្គីតាវ័យក្មេងកូរ៉េខាងត្បូង

រថយន្តឡិចស៊ីស ម្ចាស់ច្រឡំជាន់ហ្គែរថាហ្រ្វាំង…

សុដន់មូលក្លុំមិនហ៊ានឲ្យកូនបៅព្រោះខ្លាចមិនណែន

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

សូមចាប់ថ្តើមសង់ស្ពានចិត្តខន្តីអភ័យទោស…

ធនាគារវឌ្ឍន៏និងកាណាឌីយ៉ាត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក!

អាមេរិក៖សព្វាវុធគីមីរបស់ស៊ីរីសម្លាប់មនុស្ស១.៤២៩នាក់

យុវតីមកពីជនបទ ជិះតែកង់ទៅរៀន ប្រឡងបាននិទ្ទេសA!

ឧទ្ឋមភាគចក្រហោះសាកល្បងសំរាប់ការពារសុវត្ថភាព

គីម ជុងអ៊ុន ប្រហារជីវិតអតីតមិត្តស្រីដោយសាររឿអាស្រូវសិច

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា…

ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

មុាំល្ហុង2013!

អ៊ិត សេដ្ឋា ចាត់ទុកថា គ្រោះថ្នាក់គេបុកជាការប៉ងធ្វើឃាត

អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ

ខ្ញុង ដេកយំរាល់យប់នៅអូស្ត្រាលី

ក្មេងស្រីអាយុ ៩ ឆ្នាំក្លាយជាអ្នកជំនាញលេងអុកអាមេរិកវ័យក្មេងបំផុត

អាមេរិក និងអង់គ្លេសបង្ហាញយុទ្ធសាស្ត្រវាយលុកស៊ីរី

លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើស្ពានជ្រោយ

ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?

ឥសីពែកមី2013!

កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង…

សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!

តួអង្គកែងឆេះជង្គង់ហោះ លោក តូនីចា នឹងសម្តែងក្នុងរឿង Fast and Furious 7

ក្នុងនាមជាម្តាយ…

និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

Facebookgoogle_pluslinkedinmailby feather

Comments are closed.