Movie

តួអង្គ​កែង​ឆេះ​ជង្គង់​ហោះ លោក តូ​នី​ចា នឹង​សម្តែង​ក្នុង​រឿង Fast and Furious 7

2013-08-25_224701

តារា​សម្តែង​ក្នុង​រឿង កែង​ឆេះ​ជង្គង់​ហោះ លោក តូ​នី ចា (Tony Jaa) ជា​តួអង្គ​ដែល​ត្រូវបាន​គេ​បន្ថែម​ឲ្យ​សម្តែង​ក្នុង​រឿង Fast and Furious 7 ដែល​ជា​ភាពយន្ត​ដ៏​ល្បី​បែប​ស៊េរី​។​នេះ បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ២៤ ខែ សីហា កន្លងទៅ​។​

​ប្រភពព័ត៌មាន​ដែល​ចេញ​ពី​អ្នកគ្រប់គ្រង​រឿង Fast and Furious 7 បានឲ្យដឹងថា ខ្សែ ភាពយន្ត​បែប​ស៊េរី​ដ៏​ល្បី​នេះ កំពុងតែ​សរសេរ ចំណែក តួអង្គ​ថ្មី ដែល​ត្រូវ​បន្ថែម​នោះ​ដែរ គឺ​លោក Tony Jaa យើង​នៅ​មិនទាន់​ដឹង​ថា គាត់​ត្រូវ​សម្តែង​ជា​តួអង្គ​ធ្វើ​អ្វី ឲ្យ​ជាក់ច្បាស់​នោះទេ ។​
2013-08-25_224701
​ប្រភព​បាន​បន្ត​ឲ្យដឹងថា រឿង Fast and Furious 7 នឹង​ហៅ​តួអង្គ​ចាស់ៗ​កាល​ពី​វគ្គ ១ មក​សម្តែង​ឡើងវិញ ។​
​លោក Tony Jaa ឬ កែង​ឆេះ​ជង្គង់​ហោះ បាន​ប្រាប់​ដល់ The Hollywood Reporter ថា គាត់​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​អាច​ចូលរួម​សម្តែង​ក្នុង​រឿង ដ៏​ល្បី ដែល​ជា​វគ្គ​ថ្មី Fast and Furious 7 ។​
​បញ្ជាក់​ផង​ដែរ​ថា Fast and Furious 7 ដែល​ដឹកនាំ​ដោយ​លោក James Wan ដោយ​ដាក់​តារា​ពេលវេលា សម្រាប់​ចេញ​ផ្សាយ នៅ​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ​៕​

ប្រភព:(ដំណឹង)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply

Your email address will not be published.