Blind Singer

បទ “ជីវិត​ក្មេង​កម្សត់” របស់​ក្មេង​ប្រុស​ពិការ​ភ្នែក​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​អាច​ទប់​ទឹក​ភ្នែកបាន

ក្មេង​ប្រុស យិន ពិសី ​ម្ចាស់​បទ​ “ជីវិត​ក្មេង​កម្សត់” ដែល​​​ភ្នែក​ទាំង​គូរ​ ​របស់​គេ​មិន​អាច​មើល​ឃើញ​ពី​ទេសភាព​ដ៏​ស្រស់​ត្រកាល ​នៃ​ពិភព​លោក​នេះ​ទេ និង​ជា​ក្មេង​កំព្រា​មាន​ជីវភាព​ក្រីក្រ​លំបាក។

ii

ទស្សនិកជន​ប្រហែល​ជា​ពិបាក​ទប់​ទឹក​ភ្នែក​មិន​ឲ្យ​ស្រក់​ហូរ​បាន​ណាស់ នៅ​ពេល​ដែល​បាន​ស្ដាប់​ក្មេង​ប្រុស​រូប​នេះ​ច្រៀង​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​គេ​រស់​នៅ​ក្នុង​ខ្ទម​ធ្លុះធ្លាយ អណ្ដែត​លើ​ទឹក​យ៉ាង​កម្សត់​ខ្លោចផ្សា មាន​តែ​ការ​លើក​ដៃ​សំពះ​សុំ​ទាន​ដើម្បី​រស់​ប៉ុណ្ណោះ។

នរណាមិនស្រក់ទឹកភ្នែក ពេលបានស្តាប់ចម្រៀងរៀបរាប់រឿងឈឺចាប់របស់ខ្លួននុះ រឿងពិតរបស់ក្មេងប្រុសម្នាក់ ចូរអាននឹងស្តាប់អត្ថន័យបទចម្រៀងដែលទប់ទឹកភ្នែកមិនបាន។
កុមារា : យិន ពិសី
បទ : ជីវិតក្មេងកម្សត់
I. ឱអភ័ព្វអ្វីម្ល៉េះ រូបខ្ញុំជាតិនេះ
ទ្រូងអើយស្ទើរប្រេះ ជួបរឿងខ្លោចផ្សា
ឪពុកស្លាប់ចោលភ្នែកក៏ពិកា
សុំទានតាមផ្សារ ទុកបរិភោគ
II. ជីវិតអណ្តែត នៅលើផ្ទៃទឹក
ខ្ទមតូចប្រក់ស្លឹក ខ្យល់បក់យោលយោគ
ពេលមានព្យុះភ្លៀងខ្ញុំអង្គុយងោក
ទទឹកខ្លួនជោគ រងាញ័រញាក់។
R.ឯម្តាយក៏ឈឺគ្មានថ្នាំព្យាបាល
ទុក្ខធ្ងន់មិនស្រាល ថែកូនប្រាំនាក់
បងក៏ពិកា មិនអាចពឹងពាក់
តើនរណាម្នាក់ អាចជួយខ្ញុំបាន?
III. រស្មីជីវិត ងងឹតសូន្យសុង
នៅក្នុងអន្លង់ កម្មបាបជាប់ប្រាណ
តើថ្ងៃណាទៅទើបរូបខ្ញុំបាន
ជួបសុខក្សេមក្សាន្ត នៅក្នុងគ្រួសារ?

ចង់ដឹង​ពី​ជីវិត​របស់​ប្អូន​យ៉ាង​ណា​នោះ សូម​ទស្សនា វីដេអូ ​ខាង​ក្រោមនេះ៖

-អត្ថបទ៖ សំ ជំនាញ(sabay)

​ប្រធាន​ក្រុមហ៊ុន​វ័យ​ក្មេង​​ពី​ររូប​មាន​អតីតកាល​ជា​អ្នក​លាង​ចាន

ពី​ជីវិតផ្ញើ​​លើ​គំនរ​សំរាម​ ឥឡូវ​យុវតី​ខ្មែរ លេច​មុខ​ក្នុង​ភាពយន្ត​ហូលីវូដ

ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ក្មេង​បំផុត​ក្នុង​ស្រុក​ខ្មែរ​ មាន​ចំណូល​មិន​គួរ​ឲ្យ​ជឿ

ជីវិតអ្នកលក់ម៉ាំល្ហុង

Facebookgoogle_pluslinkedinmailby feather

Comments are closed.