special gift

យុវតី​ភា ពិការ​ភ្នែក​ទាំង​គូ តែ​ព្រះ​ប្រទាន​ទេព​កោសល្យ​​សិល្បៈ

យុវតី​ពិការ​ភ្នែក​គូ​មាន​ទេព​កោសល្យ​សិល្បៈ​ចម្រុះ​ ដែល​​សិល្បករ​តិចតួច​ណាស់​ ដែល​អាច​មាន​ទេពកោសល្យ​បែប​នេះ។ ជឿទេថា យុវតី​ ភា អាច​ច្រៀង​ចម្រៀង​សម័យ​ក៏បាន​ បុរាណ​ក៏​បាន រួមមាន​បទ​ប្រពៃណី មហោរី និង​ច្រៀង​អាយ៉ៃ រួម​ទាំង​ស្មូត​បាន​​យ៉ាង​ប៉ិនប្រសប់​។ លើស​ពី​នេះ​ ភា អាច​បញ្ចូល​សំឡេង​កុន និង​អាច​ធ្វើ​សំឡេង​សត្វ​ផង​ដែរ។

យុវតី ភា មាន ទេពកោសល្យ សិល្បៈចម្រុះ ដែល បាន ទាក់ទាញ មហាជន ច្រើន នៅ បណ្ដាញ សង្គម Facebook

យុវតី​ភា បាន​ពិការភាព​ភ្នែក​ទាំង​គូរ នៅ​អាយុ​ ៨ ឆ្នាំ ដោយ​សារ​ដាច់​ខ្សែ​អង្រឹង ហើយ​បោក​ក្បាល​ប៉ះ​ជញ្ជាំង​ចំ​ថ្ងាស ​បណ្ដាល​ឲ្យ​ពិការ​ភ្នែក​តាំង​ពី​ពេល​នោះ​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ យុវតី​ភា មាន​បងប្អូន​៨នាក់ ប៉ុន្តែ​ស្លាប់​ម្នាក់​នៅសល់​ ៧ នាក់ ក្នុង​ចំណោម​នោះ ភា គឺ​ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ។ បងប្អូនភា មាន​ទាំង​ងងឹត​ភ្នែក ខ្វិន និង​គ ថ្លង់​ជាដើម។

យុវតី​ភា ដែល​កើត​នៅ​​ក្នុង​​ក្រុម​គ្រួសារ​ក្រីក្រ មួយ ​ ដែល​ឪពុក ម្ដាយ​ បាន​ប្រឹងប្រែង​រក​ស៊ី​​ចិញ្ចឹម​កូន​ ដោយ​រក​បាន​ព្រឹក​ខ្វះល្ងាច យុវតី​ភា បាន​សម្រេច​ចិត្ត​ចេញ​ជួយ​រក​ប្រាក់​ផ្គត់ផ្គង់​នៅ​ក្នុងគ្រួសារ។ យុវតី​ភា អាច​រក​ប្រាក់​បាន​តាមរយៈ​ ច្រៀង​ក្នុង​ពិធី​មង្គល​ការ​ និង​បុណ្យ​ផ្សេង​ តាម​រយៈ​នាង​ច្រៀង​ស្មូត​បាន​យ៉ាង​ពីរោះ​។

តើ​សមត្ថភាព​ពហុ​ជំនាញ​សិល្បៈ របស់​​យុវតី​​ពិការ​ភ្នែក​ទាំង​គូរ អាច​ថា ជា​ព្រះ​ប្រទាន​ឲ្យ​នាង​បាន​ដែរទេ? ហើយ​មាន​សិល្បករ​ណា​ខ្លះ​ ដែល​មាន​ពហុជំនាញ​បែប​នេះ? មិត្ត​អ្នក​អាន យុវតី​ភា អាច​ក្លាយ​ទៅ​ជា​អ្នក​សិល្បៈ​ជំនាញ​បាន​​អត់​ប៉ុណ្ណឹង ទៅ​ថ្ងៃ​អនាគត?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា(sabay)
រូបថត៖ YouTube


បទ “ជីវិត​ក្មេង​កម្សត់” របស់​ក្មេង​ប្រុស​ពិការ​ភ្នែក​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​អាច​ទប់​ទឹក​ភ្នែកបាន

​ប្រធាន​ក្រុមហ៊ុន​វ័យ​ក្មេង​​ពី​ររូប​មាន​អតីតកាល​ជា​អ្នក​លាង​ចាន

ពី​ជីវិតផ្ញើ​​លើ​គំនរ​សំរាម​ ឥឡូវ​យុវតី​ខ្មែរ លេច​មុខ​ក្នុង​ភាពយន្ត​ហូលីវូដ

ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ក្មេង​បំផុត​ក្នុង​ស្រុក​ខ្មែរ​ មាន​ចំណូល​មិន​គួរ​ឲ្យ​ជឿ

ជីវិតអ្នកលក់ម៉ាំល្ហុង

Facebookgoogle_pluslinkedinmailby feather

Comments are closed.