young

one song and other services copy

កូន​ថៅកែ​​ក្រុមហ៊ុន​ និង​ជា​អ្នក​គ្រប់​គ្រង​វ័យ​ក្មេង​​​មែនពិត​ តែ​ឆ្លង​កាត់ភាព​ជូរ​ចត់​​ស្ទើរ​រាប់​មិន​អស់…

មាន ​កន្លែង​កំណើត ​នៅ​ក្នុង​ភូមិ​កណ្ដាល​ សង្កាត់​ស្ពាន​មានជ័យ​​ ក្រុង​សែនមនោរម្យ​ ខេត្ត​មណ្ឌល​គិរី ជា​​តំបន់​ ដែល​មនុស្ស​​ម្នា​ជា​​ច្រើន​បាន​ដឹង​យ៉ាង​ច្បាស់​ពី​ភាព​សម្បូរ​បែប​នៃ​​​​​ ធនធាន​ធម្មជាតិ​ជា​ច្រើន​ប្រភេទ។ ទី​នេះ​​​ហើយ​ ​​ដែល​បាន​​ ផ្ដល់​កំណើត​របស់​យុវជន​ ណុន ឌីម៉ា វ័យ​ ២៥ ឆ្នាំ​​ បច្ចុប្បន្ន​ ជា​អ្នក​គ្រប់​គ្រង​ទូទៅ និង​ជា​កូន​​ម្ចាស់​​ ក្រុមហ៊ុន​កា​ហ្វេ​មណ្ឌល​គិរី​​​។ ប៉ុន្តែ​​​​ពី​អតីត​កាល​យុវជន​​រូប​​នេះ​មាន​ប្រវត្តិ​​ធ្វើ​ការងារ​ជា​ សន្តិសុខ​ និង​រត់​តុ​នៅ​​ហាង​គុយ​ទាវ ដើម្បី​បាន​ប្រាក់​​មក​បន្ត​ការ​សិក្សា​ ​ក្នុង​រាជ​ធានី ភ្នំពេញ។

សម្បុរ ​ស្រអែម​ សក់​រួញ​ ​​​ ​ឌីម៉ា​ បាន​​បង្ហើប​​នូវ ​ប្រវត្តិ​តស៊ូ​របស់​ខ្លួន​ថា​ ឪពុក​ម្ដាយ​​របស់​លោក​ ការ​ពិត​​​ជា​អ្នក​​រស់​នៅ ក្នុង​ខេត្ត​កំពង់​ចាម​ទេ​។​ ក្រោយ​មក​​បាន​ផ្លាស់​​ទៅ​រស់​​នៅ​ក្នុង​ខេត្ត​ មណ្ឌល​គិរី​ ​នា​ទសវត្សរ៍ ឆ្នាំ​១៩៨០ ​តាំង​ពី​លោក​មិន​ទាន់​កើត​មក​ម្ល៉េះ​។ ឌីម៉ា​ គឺ​ជា​កូន​ច្បង​ ក្នុង​ចំណោម​​​បង​ប្អូន​ ៥​នាក់​។​

ឌីម៉ា ​ត្រូវ​បាន​ឪពុក​ម្ដាយ​​​​ប្ដូរ​​ឲ្យ​​មក​សិក្សា ​​នៅ​រាជ​ធានី​ភ្នំពេញ​កាល​​ពី​ឆ្នាំ​២០០៦​ ​ក្រោយ​ពី​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​​បឋម​ភូមិ​។ ហេតុ​ផល​តែ​ម្យ៉ាង​ចង់​ឲ្យ​ ឌី​ម៉ា ​រៀន​​បាន​ខ្ពស់ ​ទោះ​ស្ថាន​ភាព​​គ្រួសារ​ត្រូវ​ប្រឈម​​ការ​លំបាក​ រក​ព្រឹក​​ខ្វះ​ល្ងាច​យ៉ាង​​ណា​។​ “ការ​ពិត​​គ្រួសារ​ខ្ញុំ​ ក៏​មិន​ជួប​ការ​លំបាក​យ៉ាង​ដូច្នេះ​ដែរ​ ដោយ​សារពី​ឆ្នាំ​២០០០​ ​ពេល​​នោះ​ផ្ទះ​ខ្ញុំ​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយ​ទុស្ស​ចរន្ត​អគ្គិសនី។​ ប៉ាម៉ាក់​ខ្ញុំ​បាន​ជួប​​ការ​លំបាក​ជា​ច្រើន​​ដើម្បី​កូន​ រហូត​ដល់​ពេល​ខ្លះ​ សូម្បី​​អាហារ​ក៏មិន​សូវមានអី​​​ហូប​ផង​។ ម៉ាក់​ខ្ញុំ​បាន​​ទៅ​​ស៊ី​ឈ្នួល​គេ​​ ព្រម​ទាំង​លក់​ដូរ​​កំប៉ិក​កំប៉ុក​ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន​”។​ ឌី​ម៉ា​ បន្ថែម​។

ឃ្លាត​ឆ្ងាយ​​ពី​កន្លែង​កំណើត​ ដែល​មាន​ចម្ងាយ​ជាង​ ៥០០​គីឡូម៉ែត្រ​ មក​ដល់​ភ្នំពេញ​ ឌីម៉ា​ ​រៀន​នៅ​វិទ្យាល័យ​ជា​ស៊ីម​បឹង​កេងកង​ ដោយ​ស្នាក់​នៅ​ជាមួយ​​​អ្នក​ស្គាល់​គ្នា​​មួយ​រយៈ​ បន្ទាប់​មក​ក៏​​​ប្ដូរ​ទៅ​​ស្នាក់​នៅ​ ក្នុង​​ព្រះ​វិហារ​យេស៊ូគ្រិស្ត​​។ ​ស្ថាន​ភាព​បែប​នេះ​ ឌីម៉ា​ បាន​​ដឹង​​យ៉ាង​ច្បាស់​ថា​​​ ​ឪពុក​ម្ដាយ​កំពុង​ជួប​ការ​លំបាក​ មិន​អាច​​ផ្ដល់​​ថវិកា ​សម្រាប់​ការ​​សិក្សា​បាន​ទេ​។ ដូច្នេះ​ ឌីម៉ា ​បាន​សម្រេច​ចិត្ត​រក​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​សន្តិសុខ​។ ក្រោយ​មក​ធ្វើ​ជា​​រត់​តុ​នៅ​​ហាង​​គុយ​ទាវ​មួយ​​ ដើម្បី​បាន​ប្រាក់​ទិញ​សម្ភារៈ​សិក្សា​។​ ឌីម៉ា បាន​​រៀប​រាប់​ថា​៖​ “ពី​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០០៧ ​គ្រួសារ​ខ្ញុំ​ជួប​ការ​លំបាក​មែន​ទែន​។ ប៉ុន្តែ​​ទោះ​​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​តស៊ូ កុំ​ឲ្យ​ប៉ា​ម៉ាក់​ខ្ញុំ​អស់​សង្ឃឹម​។ ទោះ​ខ្ញុំ​នៅ​តូច​​បន្តិច​មែន​ តែ​ខ្ញុំ​បាន​ចាំ​យ៉ាង​ច្បាស់​ ​ម្ដាយ​ខ្ញុំ​បាន​ដើរ​ខ្ចី​បុល​គេ​គ្រប់​ទិស​ ដើម្បី​​កូន​មាន​​អនាគត”។

នៅ​ឆ្នាំ​២០០៩ ឌីម៉ា​ បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ និង​បាន​បន្ត​ការ​សិក្សា​​នៅ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​លើ​ជំនាញ​​​ព័ត៌មាន​​វិទ្យា​។ ក្រៅ​ពី​មាន​​ភាព​មមាញឹក​នឹង​ការ​សិក្សា​​ ឌីម៉ា ក៏​​​មាន​​តួនាទី​​មួយ​ទៀត​ជួយ​កិច្ច​​ការងារ​ឪពុក​ម្ដាយ ដាក់​ការ​ហ្វេ​​នៅ​តាម​​ហាង​ និង​ផ្សារ​ទំនើប​មួយ​ចំនួន​ ក្នុង​រាជ​ធានី​ភ្នំពេញ​​ តាំង​ពី​រៀន​នៅ​វិទ្យាល័យ​មក​ ខណៈ​​ឪពុក​ម្ដាយ​​នៅ​ឯ​ស្រុក​មាន​លក់​ និង​បើក​​ហាង​ការ​ហ្វេ​ ដែល​ជា​ផលិត​ផល​​របស់​ខ្មែរ​ពិត​ៗ។​ “ដំបូង​ផ្ទះ​ខ្ញុំ​​នៅ​ឯ​ស្រុក​មាន​​បើក​​ហាង​ និង​ការ​លក់​កាហ្វេ​​ជា​លក្ខណៈ​​គ្រួសារ​​​​​។​ ម្យ៉ាង​​ប៉ា​ និង​ម៉ាក់​ខ្ញុំ​ក៏​មាន​​ជំនាញ​​ខាង​លីង​កាហ្វេ​ផង​ដែរ​។ ​ប៉ា​បាន​​ និង​ម៉ាក់​សុទ្ធ​តែ​បាន​ទៅ​រៀន​នៅវគ្គ​ខ្លី​នៅ​បរទេស។​

នៅ​ឆ្នាំ​ ២០០៧​ ​កាហ្វេ​​មណ្ឌលគិរី ​ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់ ​បន្ទាប់​​ពី​បាន​ចែក​​ចាយ​​​នៅ​លើ​ទីផ្សារ​​”​។ ឌីម៉ា បន្ថែម។​ ​​​​​​​​​​​​ ​ពេល​នោះ ​​ស្ថាន​ភាព​គ្រួសារ​ របស់​ឌី​ម៉ា ហាក់​​ធូរ​ស្រាល​បន្តិច​។ បន្ទាប់​មក​នៅ​​ឆ្នាំ​២០០៨​ ក្រុមហ៊ុន​កាហ្វេ​ខ្មែរ​ដំបូង​គេ​​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ មាន​ឈ្មោះ​ថា​ក្រុមហ៊ុន​កាហ្វេ​មណ្ឌល​គិរី​ ។ ពេល​នោះ ​ឌី​ម៉ា​ បាន​ឈប់​ពី​ការងារ​ជា​អ្នក​រត់​តុ​ ប្ដូរ​មក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​លក់​​កុំព្យូទ័រ​។

​​នៅ​ពាក់​កណ្ដាល​​ឆ្នាំ​២០០៩ ដដែល​សាខា​ក្រុមហ៊ុន​កាហ្វេ​ ត្រូវ​បាន​​បង្កើត​ ក្នុង​រាជ​ធានី​ភ្នំពេញ។ នេះ​ជា ពេល​វេលា​មួយ​ ដែល​ធ្វើ​​ឲ្យ​ ឌីម៉ា មាន​​ភាព​មមាញឹក​ជា​ខ្លាំង​​​​។ ដូច្នេះ​ក៏​​បាន​ឈប់​ពី​ការងារ​នៅ​​ក្រុមហ៊ុន​លក់​កុំ​ព្យូទ័រ​​​។ “ដោយ​សារ​ខ្ញុំ​បាន​ស្គាល់​ម៉ូយ​​​ច្រើន​ នៅ​ភ្នំពេញ​​​ ទើប​​​ការងារ​ជា​ច្រើន​​បាន​​ធ្លាក់​មក​ខ្ញុំ​​​។ ប៉ុន្តែ​ការងារ​ទាំង​នេះ​ក៏​បាន​ផ្ដល់​​នូវ​បទ​ពិសោធន៍​ផ្នែក​ជំនួញ​ដល់​ខ្ញុំ​មួយ​ចំណែក​ផង​ដែរ ក្នុង​​​នោះ​មាន​ការ​ស្វែង​រក​ទីផ្សារ​ ការ​គ្រប់​គ្រង​ផលិត​​ផល​ និង​ការ​ត្រួត​ពិនិត្យ​បញ្ជី​ជា​ដើម​​​”​។​

ទោះ​ជា​កំពុង​​រៀន​​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យាល័យ​​ មែន​ពិត តែ​​​ការងារ​ចម្បង​ ឌីម៉ា បាន​ចំណាយ​ពេល​​ជា​ច្រើន​ ក្នុង​ការ​អាន​ និង​ស្វែង​យល់​ពី​​របៀប​គ្រប់​គ្រង​បុគ្គលិក​ និង​ការងារ​ជំនួញ​ជា​សំខាន់ ដោយ​​សារ​ពេល​នេះ​មុខ​របរ​គ្រួសារ​កាន់​តែ​រី​ក​ធំ​ជាង​មុន​ ដែល​ទាម​ទារ​ឲ្យ​ ឌីម៉ា ក្លាយជា​គ្រប់​គ្រង​ និង​ទទួល​ខុស​ត្រូវ​​កាន់​តែ​ច្រើន​។ “ពេល​នោះ ​​បើ​ខ្ញុំ​មិន​ខិត​ខំ​ស្វែង​យល់​ តើ​បាន​អ្នក​ណា​ជា​អ្នក​​ជួយ​ បើ​ប៉ាម៉ាក់​ របស់​ខ្ញុំ​គាត់​ទាំង​ពីរ​​កាន់​តែ​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ ខ្ញុំ​បាន​ទៅ​សិក្សា​វគ្គ​ខ្លី​ភាព​ជា​អ្នក​គ្រប់​គ្រង​ ជា​ច្រើន​វគ្គ​ មិន​ត្រឹម​ប៉ុណ្ណឹង​​ក៏​បាន​ទៅ​កម្មសិក្សា​នៅ​ក្រៅ​ ​ប្រទេស​ផង​ដែរ​”​។​

ជា​អ្នក​​គ្រប់​គ្រង​វ័យ​ក្មេង​ម្នាក់​ ដែល​ទទួល​បាន​ការ​ជំរុញ​ពី​ឪពុក​ម្ដាយ ឌី​ម៉ា មិន​ដែល​​ធ្វេស​ប្រហែស​ម្តង​ណា​ឡើយ​ ក្នុង​កិច្ច​ការងារ​ជំនួញ​។​ ឌី​ម៉ា យល់​ថា សង្គម​ នៃ​​ការ​ងារ​មាន​​ភាព​ខុស​​ៗ​គ្នា ដែល​ចាំ​​បាច់​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍន៍​ខ្លួន​ និង​ចង់​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​ស្តេច​កាហ្វេ​ ក្នុង​ស្រុក​ទៅ ថ្ងៃ​អនាគត​ ជាមួយ​នឹង​​លេខ​រៀង​ទី​១ លើ​ផលិតផល​ ក្នុង​ស្រុក​ ខណៈ​បច្ចុប្បន្ន​មាន​ការ​ទទួល​ស្គាល់​ និង​បាន​នាំ​ចេញ​ទៅ​​លក់​ប្រទេស​ជា​ច្រើន​។​ ​​​សម្រាប់​ ឌីម៉ា ​​ជា​អ្នក​ដឹក​នាំ​​ ម្នាក់បច្ចុប្បន្ន​ ខ្លួន​បាន​ប្រើ​ពេលវេលា​ ដើរ​លេង​ឲ្យ​តិច​ជាង​ពេលវេលា​​ធ្វើ​ការ​ងារ​។ ធ្វើ​ការងារ​ត្រូវ​ម៉ត់​ចត់​ និង​អស់​ពី​ចិត្ត​ និង​ត្រូវ​ចេះ​ដាក់​កំហិត​ខ្លួន​ឯង មិន​គេច​​ពី​បញ្ហា​ និង​​ការងារ ដែល​ប្រឈម​មុខ​៕

Modukiri-Cofe2

– ប្រភព: (sabay)

1798683_4114377155663_2097493881_n

សម្តេចជួនណាត ៖ស្រី និងប្រពន្ន

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ទូរស័ព្ទដៃរបស់អ្នកយកព័ត៌មាន…

អ្នកនាង កាតុ ស្រក់ទឹកភ្នែកពេលគេថា យកប្តីអ្នកក្រ…

មហាគ្រួសារកាណាឌីយ៉ាប្រារពពិធីបុណ្យលោកខែ…

បុរសជនជាតិខ្មែរម្នាក់ ត្រូវទូរស័ព្ទដៃផ្ទុះត្រូវចំមុខរបួសធ្ងន់…

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

អាយហ្វូនថ្មីបានត្រៀមបង្ហាញខ្លួន… ជាមួយនឹងបច្ចេកវិទ្យាអង្គចងចាំច្រយ៉ៅដៃ…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ទេចអាវុធគីមីស៊ីរី …

រុស្ស៊ីបញ្ជូនយន្ដហោះបន្ថែមទៅកាន់ស៊ីរី…

ក្មេងស៊ីរី ១០ឆ្នាំម្នាក់ ជាអ្នកផលិតអាវុធឯកទេស…

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

Smart លេងមួយក្បាច់ទៀតហើយ!

ឱកាសទៅសិក្សានៅOXFORDចក្រភពអង់គ្លេស…

កុំដៀលអ្នកក្រ កុំមើលងាយ អ្នកខ្លៅ

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម…

នាវារបស់កម្ពុជា…

អាមេរិកមានរយៈពេលពី ៦០ថ្ងៃ ទៅ ៩០ថ្ងៃ ដើម្បីវាយប្រហារស៊ីរី…

សមត្ថកិច្ចត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ…

ជំងឺអាត្មានិយមក្នុងសង្គមខ្មែរ…

ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់

កម្មកររោងចក្រSL បានហែរក្បួន… ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់… មកពី ដង្កូវខាំ…

អ្វីជា Faceboook Charity?

ជីវិតអ្នកលក់ម៉ាំល្ហុង…

សភាអាមេរិកយល់ព្រមឲ្យលោកអូបាម៉ាធ្វើសង្គ្រាមនៅស៊ីរី…

ក្រុមយុវជនលក់មាំុល្ហុងរបស់ប្អូនបូរ៉ា ទទួលបានអាហាររួបករណ៏១០០%…

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏…

ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្ម…

នាយករដ្ឋមន្រ្តីចិន កោតសរសើរអង្ករកម្ពុជា…

ស្ថានទូតអាមេរិកត្រូវការជ្រើសរើសអ្នកបើកបរ…

ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន…

ចប់ហើយ សេរីមន្តដូរមុខរបរមួយទៀតបាត់…

ដល់ថ្នាក់ហ៊ានលេបទូរសព្ទចូលក្នុងពោះ…

Sungha Jung ស្ដេចហ្គីតាវ័យក្មេងកូរ៉េខាងត្បូង

រថយន្តឡិចស៊ីស ម្ចាស់ច្រឡំជាន់ហ្គែរថាហ្រ្វាំង…

សុដន់មូលក្លុំមិនហ៊ានឲ្យកូនបៅព្រោះខ្លាចមិនណែន

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

សូមចាប់ថ្តើមសង់ស្ពានចិត្តខន្តីអភ័យទោស…

ធនាគារវឌ្ឍន៏និងកាណាឌីយ៉ាត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក!

អាមេរិក៖សព្វាវុធគីមីរបស់ស៊ីរីសម្លាប់មនុស្ស១.៤២៩នាក់

យុវតីមកពីជនបទ ជិះតែកង់ទៅរៀន ប្រឡងបាននិទ្ទេសA!

ឧទ្ឋមភាគចក្រហោះសាកល្បងសំរាប់ការពារសុវត្ថភាព

គីម ជុងអ៊ុន ប្រហារជីវិតអតីតមិត្តស្រីដោយសាររឿអាស្រូវសិច

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា…

ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

មុាំល្ហុង2013!

អ៊ិត សេដ្ឋា ចាត់ទុកថា គ្រោះថ្នាក់គេបុកជាការប៉ងធ្វើឃាត

អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ

ខ្ញុង ដេកយំរាល់យប់នៅអូស្ត្រាលី

ក្មេងស្រីអាយុ ៩ ឆ្នាំក្លាយជាអ្នកជំនាញលេងអុកអាមេរិកវ័យក្មេងបំផុត

អាមេរិក និងអង់គ្លេសបង្ហាញយុទ្ធសាស្ត្រវាយលុកស៊ីរី

លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើស្ពានជ្រោយ

ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?

ឥសីពែកមី2013!

កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង…

សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!

តួអង្គកែងឆេះជង្គង់ហោះ លោក តូនីចា នឹងសម្តែងក្នុងរឿង Fast and Furious 7

ក្នុងនាមជាម្តាយ…

និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

Facebookgoogle_pluslinkedinmailby feather

Comments are closed.