Youngest CEO

ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ក្មេង​បំផុត​ក្នុង​ស្រុក​ខ្មែរ​ មាន​ចំណូល​មិន​គួរ​ឲ្យ​ជឿ

មាន​​វ័យ​ទើប​តែ​២២​ឆ្នាំ​សោះ​ យុវជន​សាំង​ តារា​រស្មី​ ធ្លាប់​បាន​ប្រលូក​ក្នុង​ការងារ​ ហើយ​រក​ចំណូល​ដោយ​​ខ្លួន​ឯង​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ។​ នា​ពេល​បច្ចុប្បន្ន​នេះ​ យុវជន​វ័យ​ក្មេង​បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន​​មួយ​នៅ​ស្រុក​ខ្មែរ​ ដែល​មាន​វ័យ​ក្មេង​បំផុត​ ជាមួយ​នឹង​ប្រាក់​ចំណូល​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។

តើ​យុវជន​​សាំង​ តារារស្មី​​មាន​ដំណើរ​ជីវិត​បែប​ណា​ ទើប​បាន​ជា​ជោគជ័យ​ក្នុង​​ជីវិត​លឿន​​បែប​នេះ?

លោក​​សាំង​ តារា​រស្មី​​កើត​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ​ ឆ្នាំ​១៩៩១ ​នៅ​រាជធានី​ភ្នំពេញ​ មាន​បង​ប្អូន​៤​នាក់​ ដោយ​យុវជន​រូប​នេះ​ជា​​កូន​ពៅ​ក្នុង​គ្រួសារ​​មួយ​ ដែល​មាន​ជីវភាព​មធ្យម។

ss1

កុមារភាព
កុមារា​សាំង​ តារារស្មី​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​បាក់​ទូក​ ក្នុង​​ឆ្នាំ​១៩៩៦។ កាល​នៅ​រៀន​សាលា​បឋម​សិក្សា​​បាក់​ទូក​ ថ្នាក់​ទី​៤​ និង​ទី​៥​ គេ​មិន​ទាន់​ចេះ​គិត​គូរ​អ្វី​វែង​ឆ្ងាយ​ឡើយ​ ដោយសារ​នៅ​ក្មេង​ពេក​ អីចឹង​ហើយ​កុមារ​រូប​នេះ​ក៏​ដូច​ជា​សិស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​ តែង​លួច​ដើរ​លេង​ គេច​សាលា​ម្ដង​ម្កាល។ ប៉ុន្តែ​ចូល​មក​ដល់​ថ្នាក់​ទី​៦​ តារា​រស្មី​បែរ​ជា​ប្ដូរ​អត្តចរិត​​មិន​ល្អ​ទាំង​នោះ​ចោល ​មក​ផ្ដោត​​លើ​ការ​សិក្សា​វិញ។ ទាំង​នេះ​គឺ​ដោយ​សារ​​តែ​ការ​តាំង​ចិត្ត​ និង​យក​គំរូ​តាម​មនុស្ស​ម្នាក់​ដែលខ្លូន​​កំណត់​ផ្លូវ​ដើរ​តាម។

យក​បង​ប្រុស​ដែល​ជា​សិស្ស​ពូកែ​ធ្វើ​ជា​គំរូ​
ស្ថិត​ក្នុង​វ័យ​ជា​កុមារ​ភាព​ តារា​រស្មី​​គ្រាន់​តែ​ជា​ក្មេង​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ជីវិត​​គេ​ចាប់​ផ្ដើម​​មាន​គោល​ដៅ​ច្បាស់​លាស់​ ​​ដោយ​សារ​តែ​កុមារា​រូប​នេះ​បាន​ចាប់​យក​បង​ប្រុស​បង្កើត​របស់​ខ្លួន​ធ្វើ​ ជា​មនុស្ស​គំរូ​ ខណៈ​ពេល​ដែល​បង​ប្រុស​គាត់​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​ម្នាក់​ដែរ​ គឺ​សាលា​វិទ្យាល័យ​បាក់​ទូក។ ដោយ​សារ​តែ​ស្រលាញ់​ការ​សិក្សា​ រស្មី​បាន​ចាប់​ផ្ដើម​ខិត​ខំ​រៀន​សូត្រ​ តាំង​ពី​ថ្នាក់​ទី​៧​មក។​ កាល​នៅ​រៀន​ មុខវិជ្ជា​ដែល​រស្មី​ចូល​ចិត្ត​​ និង​រៀន​ពូកែ​ជាង​គេ​ គឺ​គណិត​ និង​រូប​វិទ្យា។​ តារារស្មី​​បាន​ជក់​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្រាវ​ជ្រាវ​​លើ​មុខ​ វិជ្ជា​ទាំង​ពីរ​នេះ។

គ្រូ​ចង់​ដេញ​ចេញ​ពី​ថ្នាក់​ ដោយ​សារ​តែ​សួរ​ និង​ឆ្ងល់​ច្រើន​ពេក
រំឭក​ដល់​រឿង​នេះ​ តារារស្មី​​បាន​សើច​ញញឹម​ រួច​និយាយ​​​ថា ​កាល​ហ្នឹង​ខ្ញុំ​រៀន​​ត្រឹម​ថ្នាក់​ទី​៧​ទេ​ តែ​ដោយ​សារ​តែ​មហិច្ឆតា​ និង​ចាប់​អារម្មណ៍​យ៉ាង​ងប់ងុល​ជា​មួយ​នឹង​មុខ​វិជ្ជា​គណិតវិទ្យា​ខ្លាំង​ ពេក​​ គេ​​ក៏​បាន​ចូល​រៀន​គួរ​ថ្នាក់​ទី​៩។ ​ដោយ​សារ​តែ​ការ​ចាប់​​យក​ការ​ពន្យល់​ពី​គ្រូ​នៅ​មាន​កម្រិត​ ព្រោះ​ខ្លួន​ទើប​តែ​រៀន​ថ្នាក់​ទី​៧​ តែ​ចូល​រៀន​គួរ​ជា​មួយ​សិស្ស​ថ្នាក់​ទី​៩​ ទើប​ធ្វើ​ឲ្យ​​យុវជន​រូប​នេះ​ឆ្ងល់​ និង​ត្រូវ​សួរ​ច្រើន​ជាង​សិស្ស​ដទៃ​ទៀត​ក្នុង​ថ្នាក់​រៀន​គួរ​នោះ។ ការ​ឆ្ងល់​ និងការ​​សួរ​ច្រើន​ដង​ពេក​បាន​​ធ្វើ​ឲ្យ​គ្រូ​ខឹង​មួម៉ៅ​ក្រពុល​មុខ​ ព្រោះ​មិន​ដែល​មាន​សិស្ស​ណា​រៀន​ត្រឹម​ថ្នាក់​ទី​៧​ ហើយ​ហ៊ាន​មក​រៀន​គួរ​ថ្នាក់​ទី​៩​ ដូច​​តារា​រស្មី​​​បែប​ហ្នឹង​ទេ។

តូច​តែ​ខ្លឹម​ គ្រូ​គណិតវិទ្យា​អាយុ​ត្រឹម​តែ​១៥​ឆ្នាំ
ទោះ​បី​មាន​វ័យ​ទើប​តែ​១៥​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​ចំណេះ​ដឹង​លើ​មុខ​វិជ្ជា​គណិតវិទ្យា​របស់​យុវជន​រូប​នេះ​​អាច​រក​ ចំណូល​​បាន។ ​តារារស្មី​បាន​ខិត​ខំ​ពុះ​ពារ​ជិះ​កង់​ដើរ​បង្រៀន​គួរ​គណិតវិទ្យា​តាម​ផ្ទះ ​ ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ត្រឹម​​តែ​២៥​ដុល្លារ​​​ក្នុង​មួយ​ខែ​នា​ពេល​នោះ ​​​ ប៉ុន្តែ​គិត​មក​ដល់​បច្ចុប្បន្ន​ ប្រាក់​​២៥​ដុល្លារ​​​យុវជន​រូប​នេះ​អាច​រក​បាន​ពី​ការ​បង្រៀន​តែ​ក្នុង​មួយ ​ម៉ោង​ប៉ុណ្ណោះ។

តារា​រស្មី​បាន​ឲ្យ​ដឹង​ថា​៖ “ខ្ញុំ​ចេញ​បង្រៀន​គេ​រក​លុយ​ចាយ​ដោយ​ខ្លួន​ឯង​តាំង​ពី​ថ្នាក់​ទី​១០​មក​ ម្ល៉េះ។ ​ដោយ​សារ​តែ​ទឹក​ចិត្ត​ស្រលាញ់​ និង​​មាន​​សមត្ថភាព​បង្រៀន​​​គណិតវិទ្យា​ច្បាស់​លាស់​​ ទើប​ខ្ញុំ​ត្រូវ​​បាន​​គេ​ជួល​ឲ្យ​ទៅ​បង្រៀន​គួរ​គេ​ជា​ហូរហែ​ ខណៈ​ដែល​មាន​អាយុ​ត្រឹម​តែ​១៥​ឆ្នាំ​ប៉ុណ្ណោះ”។

ss2

ចេះ​ប្រាកដ​ប្រាក់​រត់​តាម​ហៅ​ពិត​​មែន
ឆ្លង​កាត់​បទ​បទពិសោធន៍​បង្រៀន​ ចំណេះ​ដឹង​របស់​តារារស្មី​ក៏​កាន់​តែ​កើន​ឡើង ហើយ​ប្រាក់​ចំណូល​ក៏​រក​បាន​ក្រាស់ក្រែល​ដែរ។ ក្នុង​មួយ​ខែ​ៗ​ គ្រាន់​តែ​ដើរ​បង្រៀន​គួរ​ អាច​រក​បាន​ជិត​១០០០​ដុល្លារ​​ ព្រោះ​ការ​បង្រៀន​ក្នុង​មួយ​ម៉ោង​បាន​ថ្លៃ​រហូត​ដល់​២៨​ដុល្លារ​ឯណោះ។ តារារស្មី​យល់​ថា​ នេះ​ពិត​ជា​មោទនភាព​​​មួយ​ ពី​ព្រោះ​ខ្លួន​រៀន​មិន​ទាន់​ចប់​បាក់​ឌុប​ផង​ រក​ចំណូល​បាន​ខ្ពស់​បែប​នេះ។

លើស​ពី​នេះ​ទៀត​នោះ​ តារា​រស្មី​បាន​ខិត​ខំ​ចងក្រង​ឯកសារ​​ រូប​មន្ត​ ក៏​​ដូច​ជា​គន្លឹះ​សំខាន់ៗ​ ទាក់​ទង​នឹង​មុខ​វិជ្ជា​​គណិតវិទ្យា​នេះ​ តាំង​ពី​ថ្នាក់​ទី​១០​មក​ម្ល៉េះ​ ព្រោះ​តារា​រស្មី​ដឹង​ច្បាស់​ថា​ ថ្ងៃ​ណា​មួយ​ រូប​គេ​នឹង​រៀប​រៀង​ចង​ក្រង​ជា​​សៀវភៅ​ដោយ​ខ្លួន​ឯង​មិន​ខាន។ គិត​មក​ដល់​ពេល​នេះ​ សៀវភៅ​លំហាត់​គណិតវិទ្យា​ដែល​តារារស្មី​​សរសេរ​​សរុប​បាន​៦​ក្បាល​ហើយ​ ហើយ​កំពុង​ដាក់​​លក់​នៅ​​លើ​ទី​ផ្សារ​ ដោយ​ទទួល​បាន​​ការ​គាំទ្រ​ទាំង​សិស្ស​ ទាំង​គ្រូ​ ដែល​អាច​ផ្ដល់​ប្រាក់​កម្រៃ​ក្រាស់ក្រែល​ដែរ​មក​ដល់​ពេល​នេះ។

ទាក់​ទង​នឹង​ប្រវត្តិ​នៃ​ការ​បោះ​ពុម្ព​សៀវភៅ​ដែល​ជា​ស្នាដៃ​ដំបូង​ យុវជន​រូប​នេះ​បាន​រៀប​រាប់​ថា​៖ “ខ្ញុំ​សម្រេច​ចិត្ត​បោះពុម្ព​សៀវភៅ​គណិតវិទ្យា​ដោយ​ខ្លួន​ឯង​ តែ​​កាល​ហ្នឹង​ខ្ញុំ​គ្មាន​លុយ​គ្រប់​គ្រាន់​ទេ​ តែ​ដោយ​សារ​តែ​កូន​សិស្ស​ដែល​ខ្ញុំ​បង្រៀន​មាន​បើក​រោង​បោះ​ពុម្ព​ ទើប​គេ​ឲ្យ​ខ្ញុំ​បង់​រំលោះ​បន្តិច​ម្ដងៗ។ ​ក្រោយ​ពី​ចេញ​ជា​សៀវភៅ​ហើយ​ ខ្ញុំ​ត្រូវ​យក​សៀវភៅ​ទាំង​នោះ​ទៅ​ដាក់​តាម​កន្លែង​លក់​សៀវភៅ​ តាម​ផ្សារ​ បណ្ណាគារ​ ឬ​ដាក់​តុ​​អង្គុយ​លក់​​​ដោយ​​​ខ្លួន​ឯង​ទៀត​ផង។​ ដោយ​សារ​តែ​មិន​សូវ​មាន​អ្នក​ស្គាល់​ ហើយ​ខ្ញុំ​មិន​មែន​ជា​អ្នក​រៀប​រៀង​ល្បី​ផង​នោះ​ ពេល​ខ្លះ​ត្រូវ​សុំ​អង្វរ​ឲ្យ​គេ​ជួយ​ទទួល​លក់​តាម​កន្លែង​លក់​សៀវភៅ​ ទោះ​បី​ពេល​ខ្លះ​ត្រូវ​​គេ​បដិសេធ​ក៏​ដោយ”។

ជើង​ខ្លាំង​ខាង​សិក្សា​វ័យ​ក្មេង​
ខណៈ​ពេល​ដែល​ខ្លួន​ទើប​តែ​រៀន​ត្រឹម​តែ​ថ្នាក់​​ទី​៩​ប៉ុណ្ណោះ​ តារារស្មី​បាន​រៀន​បញ្ចប់​សាលា​ចិន​ថ្នាក់​ទី​១២​បាត់​ទៅ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពេល​​ប្រលង​ជាប់​ចូល​មក​ដល់​ថ្នាក់​ទី​១០​ យុវសិស្ស​រូប​នេះ​បាន​បញ្ចប់​សាលា​ភាសា​នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​​សម្រាប់​​ ការ​បណ្ដុះ​បណ្ដាល​ (ACE)។ នៅ​​ឆ្នាំ​២០០៨​ តារារស្មី​​បាន​ប្រលង​ជាប់​បាក់​ឌុប​ បន្ទាប់​មក​ដោយ​សារ​ចង់​វាស់​ស្ទង់​ពី​សមត្ថភាព​របស់​ខ្លួន​ក៏​បាន​ដាក់​ ពាក្យ​ប្រលង​តាម​សាកលវិទ្យាល័យ។​ ជា​លទ្ធផល​ សិស្ស​ពូកែ​រូប​នេះ​បាន​ប្រលង​ជាប់​អាហារូបករណ៍​៨​កន្លែង​ពី​សាកល​វិទ្យាល័យ ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ខ្លួន​បាន​ដាក់​ពាក្យ ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

ខ្លាំង​នៅ​ខ្មែរ​ តែ​ខ្សោយ​នៅ​អេស្ប៉ាញ ​ មាន​មហិច្ឆតា​បង្រៀន​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ខ្លាំង​ជាង​ខ្លួន
មុន​ប្រលង​បាក់​ឌុប​ តារារស្មី​បាន​​ចេញ​ទៅ​ប្រលង​សិស្ស​ពូកែ​​គណិតវិទ្យា​ទូទាំង​ពិភពលោក​​​នៅ​ ប្រទេស​អេស្ប៉ាញ​ ព្រោះ​យុវជន​រូប​នេះ​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ថ្នាក់​ជាតិ​​ ប៉ុន្តែ​​ជា​លទ្ធផល​មិន​បាន​ជាប់​ទេ​ ព្រោះ​មាន​សិស្ស​ពូកែ​ ច្រើន​ណាស់​បាន​ចូលរួម។ ដោយ​សារ​តែ​​ខ្លួន​បរាជ័យ​ក្នុង​ការ​ប្រលង​ ទើប​ជំរុញ​ឲ្យ​យុវជន​រូប​នេះ​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើត​ជា​សមាគម​ គណិតវិទ្យា​នៃ​កម្ពុជា​​​តូច​មួយ នៅ​ក្នុង​វិទ្យាល័យ​បាក់​ទូក​​ជាមួយ​នឹង​មិត្តភ័ក្ដិ​ ក្នុង​គោល​បំណង​ប្រមូល​ផ្ដុំ​សិស្ស​ពូកែ​ ហើយ​ចែក​រំលែក​ចំណេះ​ដឹង​ ក៏​ដូច​ជា​ជួយ​បង្រៀន​​ដល់​សិស្ស​ជំនាន់​ក្រោយ​ ដើម្បី​ពង្រឹង​​ចំណុច​ខ្សោយ​ដែល​នៅ​ខ្វះ​ខាត​ ថែម​ទាំង​បើក​បង្រៀន​សិស្ស​ដោយ​មិន​យក​លុយ​ទៀត​ផង​។

ss3

បទពិសោធន៍​ការងារ ​ និង​បច្ចុប្បន្ន​ភាព
តារារស្មី​បាន​ចាប់​បង្រៀន​គួរ​គណិតវិទ្យា​ដល់​សិស្ស​តាំង​ពី​ថ្នាក់​ទី​​ ១០។​ ពេល​ចូល​ដល់​ថ្នាក់​ទី​១១​ គេ​ធ្វើ​ជា​អ្នក​បក​ប្រែ​ភាសា​អង់គ្លេស​នៅ​តាម​កម្មវិធី​ផ្សេង​ៗ។ ​តារារស្មី​​ក៏​មាន​ពេល​ទៅ​រៀន​ជំនាញ​វគ្គ​ខ្លី​ៗ​ជា​ច្រើន​ទៀត​​ ដូច​ជា​រៀន​និពន្ធ​បទ​ភ្លេង​ តែង​រឿង​ និង​រៀន​ឌីហ្សាញ​ ហើយ​ក្រោយ​មក​ទៀត​បាន​ធ្វើ​ជា​អ្នក​សរសេរ​អត្ថបទ​ឲ្យ​ទស្សនាវដ្ដី​មួយ។ តារា​រស្មី​​ក៏​ធ្លាប់​ធ្វើ​ការ​ងារ​ក្នុង​អង្គការ​ IRI​ និង​​ទូរទស្សន៍​ CTN ​ផង​ដែរ។

ការ​ងារ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជា​បន្តបន្ទាប់​រហូត​ទៅ​​​ធ្វើ​ជា​​ ជំនួយ​ការ​នាយក​​​នៅ​​សាលា​ ELT​ ដោយ​កាន់​ការងារ​ និង​តួនាទី​ច្រើន​គួរសម​នៅ​ទី​នោះ។ ដូរ​ពី​ការ​ងារ​ជា​ជំនួយ​ការ​ តារារស្មី​​បាន​ទៅ​​ធ្វើ​ការងារ​ជា​បុគ្គលិក​ក្រុម​ហ៊ុន​ Askap Gold Investment Co Ltd. ដែល​ជា​ក្រុមហ៊ុន​​ផ្ដល់​ប្រឹក្សា​ខាង​ជួញ​ដូរ​មាស​អន្តរជាតិ។ គ្រាន់​តែ​ពីរ​ខែ​ប៉ុណ្ណោះ​​ តារារស្មី​ត្រូវ​បាន​គេ​ដំឡើង​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ប្រចាំ​ក្រុម​ហ៊ុន។ តាម​រយៈ​បទ​ពិសោធន៍​យ៉ាង​ច្រើន​ក្រាស់ក្រែល​ដែរ​​ យុវជន​រូប​នេះ​បាន​ឈប់​ពី​ក្រុមហ៊ុន​ខាង​លើ​ រួច​សម្រេច​ចិត្ត​បើក​ក្រុម​ហ៊ុន​ដោយ​ខ្លួន​ឯង​ ឈ្មោះ ហេលស៍​ថាម​ ដែល​ជា​ក្រុម​ហ៊ុន​បោះ​ពុម្ព​ផ្សាយ​ទស្សនាវដ្ដី​ហេលស៍​ថាម​​​ ក្នុង​តួនាទី​ជា​នាយក​ប្រតិបត្តិ​​ផ្ទាល់​ប្រចាំ​ក្រុម​ហ៊ុន​តែ​ម្ដង។ តារារស្មី​បាន​បញ្ជាក់​ថា​៖ “សព្វ​ថ្ងៃ​ ចំណូល​ប្រចាំ​ខែ​របស់​ខ្ញុំ​ប្រហែល​​១​ម៉ឺន​ដុល្លារ​ ក្នុង​នោះ​​​ប្រភព​ចំណូល​បាន​មក​ពី​ការ​បង្រៀន​ ​ការ​លក់​សៀវភៅ និង​​ចំណូល​ពី​​ក្រុម​​ហ៊ុន”។

យុវជន​គួរ​តែ​ឈរ​លើ​កត្តា​បី​ដើម្បី​ជីវិត​ទទួល​បាន​ជោគ​ជ័យ​
ទី​មួយ​ គឺ​ត្រូវ​មាន​ផែន​ការ​ប្រចាំ​ជីវិត​ច្បាស់​លាស់​ នោះ​ទើប​អាច​ដើរ​ទៅ​ដល់​គោល​បំណង​ដែល​ខ្លួន​ចង់​បាន។​ មាន​តែ​ខ្លួន​យើង​ផ្ទាល់​ទេ​ទើប​ដឹង​ថា​ ខ្លួន​យើង​ចង់​បាន​អ្វី​ ហើយ​ដើម្បី​ចង់​សម្រេច​មហិច្ឆតា​នោះ​ ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​បាន។​

ទី​​ពីរ​ ត្រូវ​រក​បុគ្គល​ណា​ម្នាក់​ដែល​ជា​បុគ្គល​ឆ្នើម​មក​ធ្វើ​ជា​​មនុស្ស​​គំរូ​ របស់​ខ្លួន។ កាល​ណា​យើង​មាន​នរណា​ម្នាក់​ដែល​ខ្លាំង​ ហើយ​អាច​ទទួល​ជោគជ័យ​ក្នុង​ជីវិត ​យើង​នឹង​អាច​ដើរ​តាម​ផ្លូវ​មួយ​ដែល​ល្អ​ដូច​គាត់​បាន។ តារា​រស្មី​​បាន​សម្រេច​ចិត្ត​យក​បង​ប្រុស​របស់​លោក​មក​ធ្វើ​ជា​គំរូ​ ព្រោះ​បង​ប្រុស​របស់​លោក​ធ្លាប់​​ជា​សិស្ស​​ឆ្នើម​ប្រចាំ​សាលា​ម្នាក់​ដែរ​ ទើប​លោក​រៀន​ពូកែ​​ដូច​សព្វ​ថ្ងៃ​នេះ។

ទី​បី​ យុវជន​គ្រប់​រូប​ត្រូវ​ហ៊ាន​ប្រឈម​មុខ​ចំពោះ​បញ្ហា​ និង​ទទួល​ស្គាល់​ការ​ពិត។ បុគ្គល​មួយ​ចំនួន​ខឹង​ច្រឡោត​​ និង​ប្រតិកម្ម​តប​ទៅ​វិញ​ភ្លាម​​ នៅ​ពេល​ដែល​ឮ​គេ​និយាយ​ពី​ចំណុច​ខ្សោយ​ ឬ​ចំណុច​មិន​ល្អ​របស់​ខ្លួន​ តែ​សម្រាប់​លោក​វិញ​មិន​ដែល​គិត​ដូច្នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​លោក​កាន់​តែ​ខិត​ខំ​កែ​តម្រូវ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ​ឲ្យ​ បាន​ល្អ​ប្រសើរ៕

អត្ថបទ៖ យិន សំបូរ(sabay)

-ជីវិតពិតមានបែបផែនផ្សេងៗ
-ជីវិតដែលឆ្លងកាត់អតីត​កាល​កម្សត់​ហួស​ថ្លែង​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​២​ក្នុង​ដៃ…
-ពី​ជីវិតផ្ញើ​​លើ​គំនរ​សំរាម​ ឥឡូវ​យុវតី​ខ្មែរ លេច​មុខ​ក្នុង​ភាពយន្ត​ហូលីវូដ

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម…

មានករណីឡានបុកឆេះនៅជិតសន្ឋរម៉ុក…

សម្តេចជួនណាត ៖ស្រី និងប្រពន្ន

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ទូរស័ព្ទដៃរបស់អ្នកយកព័ត៌មាន…

អ្នកនាង កាតុ ស្រក់ទឹកភ្នែកពេលគេថា យកប្តីអ្នកក្រ…

មហាគ្រួសារកាណាឌីយ៉ាប្រារពពិធីបុណ្យលោកខែ…

បុរសជនជាតិខ្មែរម្នាក់ ត្រូវទូរស័ព្ទដៃផ្ទុះត្រូវចំមុខរបួសធ្ងន់…

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

អាយហ្វូនថ្មីបានត្រៀមបង្ហាញខ្លួន… ជាមួយនឹងបច្ចេកវិទ្យាអង្គចងចាំច្រយ៉ៅដៃ…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ទេចអាវុធគីមីស៊ីរី …

រុស្ស៊ីបញ្ជូនយន្ដហោះបន្ថែមទៅកាន់ស៊ីរី…

ក្មេងស៊ីរី ១០ឆ្នាំម្នាក់ ជាអ្នកផលិតអាវុធឯកទេស…

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

Smart លេងមួយក្បាច់ទៀតហើយ!

ឱកាសទៅសិក្សានៅOXFORDចក្រភពអង់គ្លេស…

កុំដៀលអ្នកក្រ កុំមើលងាយ អ្នកខ្លៅ

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម…

នាវារបស់កម្ពុជា…

អាមេរិកមានរយៈពេលពី ៦០ថ្ងៃ ទៅ ៩០ថ្ងៃ ដើម្បីវាយប្រហារស៊ីរី…

សមត្ថកិច្ចត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ…

ជំងឺអាត្មានិយមក្នុងសង្គមខ្មែរ…

ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់

កម្មកររោងចក្រSL បានហែរក្បួន… ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់… មកពី ដង្កូវខាំ…

អ្វីជា Faceboook Charity?

ជីវិតអ្នកលក់ម៉ាំល្ហុង…

សភាអាមេរិកយល់ព្រមឲ្យលោកអូបាម៉ាធ្វើសង្គ្រាមនៅស៊ីរី…

ក្រុមយុវជនលក់មាំុល្ហុងរបស់ប្អូនបូរ៉ា ទទួលបានអាហាររួបករណ៏១០០%…

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏…

ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្ម…

នាយករដ្ឋមន្រ្តីចិន កោតសរសើរអង្ករកម្ពុជា…

ស្ថានទូតអាមេរិកត្រូវការជ្រើសរើសអ្នកបើកបរ…

ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន…

ចប់ហើយ សេរីមន្តដូរមុខរបរមួយទៀតបាត់…

ដល់ថ្នាក់ហ៊ានលេបទូរសព្ទចូលក្នុងពោះ…

Sungha Jung ស្ដេចហ្គីតាវ័យក្មេងកូរ៉េខាងត្បូង

រថយន្តឡិចស៊ីស ម្ចាស់ច្រឡំជាន់ហ្គែរថាហ្រ្វាំង…

សុដន់មូលក្លុំមិនហ៊ានឲ្យកូនបៅព្រោះខ្លាចមិនណែន

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

សូមចាប់ថ្តើមសង់ស្ពានចិត្តខន្តីអភ័យទោស…

ធនាគារវឌ្ឍន៏និងកាណាឌីយ៉ាត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក!

អាមេរិក៖សព្វាវុធគីមីរបស់ស៊ីរីសម្លាប់មនុស្ស១.៤២៩នាក់

យុវតីមកពីជនបទ ជិះតែកង់ទៅរៀន ប្រឡងបាននិទ្ទេសA!

ឧទ្ឋមភាគចក្រហោះសាកល្បងសំរាប់ការពារសុវត្ថភាព

គីម ជុងអ៊ុន ប្រហារជីវិតអតីតមិត្តស្រីដោយសាររឿអាស្រូវសិច

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា…

ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

មុាំល្ហុង2013!

អ៊ិត សេដ្ឋា ចាត់ទុកថា គ្រោះថ្នាក់គេបុកជាការប៉ងធ្វើឃាត

អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ

ខ្ញុង ដេកយំរាល់យប់នៅអូស្ត្រាលី

ក្មេងស្រីអាយុ ៩ ឆ្នាំក្លាយជាអ្នកជំនាញលេងអុកអាមេរិកវ័យក្មេងបំផុត

អាមេរិក និងអង់គ្លេសបង្ហាញយុទ្ធសាស្ត្រវាយលុកស៊ីរី

លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើស្ពានជ្រោយ

ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?

ឥសីពែកមី2013!

កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង…

សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!

តួអង្គកែងឆេះជង្គង់ហោះ លោក តូនីចា នឹងសម្តែងក្នុងរឿង Fast and Furious 7

ក្នុងនាមជាម្តាយ…

និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

Facebookgoogle_pluslinkedinmailby feather

Comments are closed.