Social

ស្រីស្អាតប្រើល្បិច ទាក់ទងអ្នកមានលុយ!
(មាន Video Clip)

មនុស្សក្នុងពិភពលោកទាំងមូលគ្មាននរណាម្នាក់ចង់ក្លាយជាអ្នកក្រីក្រនោះទេ
ពួកគេតែងឆក់ឱកាសដើម្បីក្លាយជាអ្នកមានទ្រព្យធនក្នុងកាលៈទេសៈណាមួយ
ដែលអំណោយផលសម្រាប់ពួកគេ។

ម្យ៉ាងវិញទៀត ចំពោះនារីមួយក្តាប់តូចដែលមានរូបសម្រស់ផូរផង់ ចូលចិត្ត
ស្លៀកពាក់សិចស៊ី ដែលពោពេញទៅដោយមន្តស្នេហ៍វិញ ពួកគេចូលចិត្តប្រើរូប
សម្រស់ទាំងនេះដើម្បីជាស្ពានរកប្រាក់ចិញ្ចឹមជីវិត តាមរយះការទាក់ទងបុរស
ដែលសម្បូរទៅដោយទ្រព្យធន និង យសស័ក្តិខ្ពង់ខ្ពស់នៅក្នុងសង្គមជាដើម។

ដើម្បីបង្កើតជាអំណៈអំណាងឆ្លុះបញ្ចាំងនូវទស្សនៈខាងលើ ភូមិអច្ឆរិយៈសូម
ដាក់បង្ហាញនូវខ្សែវីដេអូឃ្លីបមួយបង្ហាញពីនារីម្នាក់ដែលមានសម្រស់ផូរផង់
តែពោរពេញទៅដោយកលល្បិចថោកទាបគ្មានកេរ្តិ៍ខ្មាសក្នុងនាមជានារីភេទ
ដើម្បី​ទាក់ទងអ្នកមានប្រាក់មានអំណាច ជូនទស្សនិកជនទស្សនា៕

———————————————————————————————————-

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

PISETH-0770

សិង្ហបុរី ៖* វីដេអូខ្លីមានរយៈពេលជិត ១៨នាទីមួយ បានបង្ហាញនូវការអប់រំ ចំពោះបុរស ដែលចូលចិត្តលេងជជែកកម្សាន្ត (Chat) ជាមួយស្រីស្អាត មិនដែលស្គាល់គ្នាសោះ ដោយពួកនាងតែងតែស្លៀកពាក់ បែបសិចស៊ីលេចលើលេចក្រោម បញ្ចេញដើមទ្រូង ធ្វើឲ្យប្រុសៗឈ្លក់វង្វេង ជាមួយនឹងសម្រស់ពួកនាង ហើយស្រីស្អាតទាំងនោះ បានបង្ខំឲ្យយើង ដោះសម្លៀកបំពាក់ចេញ ដោយយើងមិនដឹងខ្លួនថា មានការថតទុកនោះទេ។ នៅពេលដែលយើងដោះសម្លៀកបំពាកចេញអស់ហើយ នាងក៏បានបង្កើតភាពភ្ញាក់ផ្អើលមួយ ដោយគំរាមយកប្រាក់ពីយើង តាមរយៈការផ្ទេរប្រាក់តាម គណនីធនាគារ បើយើងមិនព្រមផ្ទេរប្រាក់ឲ្យនោះទេ ស្រីស្អាតគំរាមនឹងបង្ហោះរូបស្រាត របស់យើងនៅលើប្រព័ន្ធអ៉ីនធើណែតតែម្តង។ ហេតុការណ៍ចាប់ចម្រិតតាមរយៈអ៉ីនធើណែតនេះ ក៏ធ្លាប់កើតមាន នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសមត្ថកិច្ចបានចាប់ខ្លួនជនល្មើស ជាច្រើននាក់កន្លងមកនេះ៕ សូមប្រិយមិត្តទស្សនាវីដេអូទាំងអស់គ្នា៖

-​ប្រភព:(Khmernote)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

——————————————————————————————————–

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​វីរុស​ផ្ដាសាយ​ថ្មី​មួយ​ទៀត​ជាន់​លើ​ផ្ដាសាយ​ថ្មី

mozaheb20130424150700443

​ខណៈ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​កំពុង​ស្រាវជ្រាវ​ករណី​វីរុស​ H7N9 ​​ដែល​បាន​សម្លាប់​មនុស្ស​​អស់​ជាង​ ៤០ ​នាក់​តាំង​ពី​ខែ​មិនា​មក​ ពួកគេ​បាន​ប្រទះ​ឃើញ​​វីរុស​ផ្ដាសាយ​ប្រភេទ​ថ្មី H7 ​ក្នុង​ចំណោម​​សត្វ​មាន់​ក្នុង​ប្រទេស​ចិន។

​​​​វីរុស​ថ្មី H7N7 ​អាច​ចម្លង​ទៅ​កាន់​ថនិកសត្វ​​ក្នុង​បន្ទប់​ពិសោធន៍​បាន​ ដែល​នេះ​អាច​នឹង​គំរាមកំហែង​យ៉ាង​ខ្លាំង​​ជាង​វីរុស​ផ្ដាសាយ​បច្ចុប្បន្ន​ទៅ​ទៀត។

អត្ថបទ៖ ព្រះចន្ទពេញវង់​​ ​ប៉ះពាល់​ដល់​​​ដំណេក​?

“ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​វីរុស H7N7 ​បន្ត​ចម្លង​ក្នុង​ចំណោម​សត្វ​មាន់​ ​ខ្ញុំ​ជឿជាក់​ថា ​គង់​មាន​ថ្ងៃ​មួយ​វា​នឹង​ចម្លង​ដល់​មនុស្ស​មិន​ខាន”។ ​នេះ​ជា​សម្ដី​សហនិពន្ធ​ការ​ស្រាវជ្រាវ​លោក Yi Guan ​មក​ពី​សាកលវិទ្យាល័យ​ក្រុង​ហុងកុង។​ លោក​បន្ត​ថា ​​វីរុស​ថ្មី​អាច​នឹង​ចម្លង​សាហាវ​ជាង​វីរុស​ H7N9 ​បច្ចុប្បន្ន​ទៅ​ទៀត ​បើ​យោង​​តាម​ការ​ពិសោធន៍​លើ​សត្វ​របស់​ក្រុម​ស្រាវជ្រាវ​លោក។

អត្ថបទ៖ ធ្វើ​ម៉េច​ទៅ​បើ​ធុំ​ក្លិន​ក្លៀក?

​​វីរុស​ H7N7 ​មិន​មែន​ទើប​នឹង​កើត​មាន​នោះ​ទេ ​​ពោល​គឺ​ធ្លាប់​កើត​មាន​ក្នុង​ប្រទេស​ហុល្លង់​កាល​ពី​ឆ្នាំ​ ២០០៣ ​ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់ ​ប៉ុន្តែ​មិន​​សូវ​រាតត្បាត​ខ្លាំង​ឡើយ។ ​ទោះ​ជា​យ៉ាង​ណា​ ការ​វិវត្ត​របស់​វីរុស​នៅ​ពេល​នេះ​អាច​បង្ក​ក្ដី​បារម្ភ​ដល់​មនុស្សជាតិ​នា​អនាគត​បាន។

​​ផ្អែក​តាម​​ទិន្នន័យ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ​មាន​មនុស្ស​ចំនួន ១៣៥ ​នាក់​ហើយ​ ដែល​​ឆ្លង​វីរុស​ផ្ដាសាយ H7N9 ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ៤៤ ​នាក់​ស្លាប់។ ​ករណី​ទាំង​អស់​ខាង​លើ​​សុទ្ធ​តែ​ត្រូវ​ប្រទះ​ឃើញ​ក្នុង​ប្រទេស​ចិន​ទាំង​ អស់​ លើក​លែង​តែ​មួយ​ករណី​ដែល​កើត​ក្នុង​កោះ​តៃវ៉ាន់៕

Facebookgoogle_pluslinkedinmailby feather

Leave a Reply

Your email address will not be published.