Hear my song!

ssk protool studio

one song 5$ 002

—————————————————————————-

ដឹង​ពី​នីតិវិធី​ដាក់​ពាក្យ​ប្រកួតប្រជែង​ក្នុង​កម្មវិធី “ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” ហើយ​ឬ​នៅ?

ប្រិយមិត្ត និង ​មិត្តៗ​យុវវ័យ​មួយ​ចំនួន​ពិត​ជា​បាន​ជ្រាប​ច្បាស់​ចំពោះ​នីតិវិធី​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ប្រកួតប្រជែង​កម្មវិធី “ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” ដែល​វាគ្មិន​បាន​បក​ស្រាយ​ក្នុង​ពិធី​សម្ពោធ​បើក​ជា​ផ្លូវ​ការ​កម្មវិធី​នេះ​ កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​ ទី ២៧ ខែ​កុម្ភៈ​កន្លង​ទៅ។ ប្រសិន​បើ​ប្រិយមិត្ត ​​​មិត្ត​យុវវ័យ មិន​បាន​ចូលរួម ឬ​ មិន​ទាន់​ជ្រាប​ទេ​ សូម​ស្ដាប់​ការ​បក​ស្រាយ​ខាង​ក្រោម​​របស់ ​កញ្ញា ដែក ដារី ​ប្រធាន​គម្រោង​កម្មវិធី Hear My Song ឆ្នាំ ​២០១៤​ នេះ។

ប្រធាន​គម្រោង​កម្មវិធី “ស្ដាប់​ចម្រៀង​របស់​ខ្ញុំ ឆ្នាំ​២០១៤” កញ្ញា ដែក ដារី លើក​ឡើង​ថា​ Hear My Song ជា​កម្មវិធី​ប្រឡងប្រជែង​​សមត្ថភាព​ លើ​ការ​តែង​និពន្ធ​បទ​​ភ្លេង និង​​ ទំនុក​ច្រៀង​ ឬ ​អត្ថន័យ​បទ​ចម្រៀង​ថ្មី​។ ដោយ​ឡែក ​ទាក់ទិន​ទៅ​​នឹងលក្ខខណ្ឌ​​សម្រាប់​អ្នក​ចូល​រួម​ប្រកួតប្រជែង​វិញ ​កញ្ញា ​ប្រាប់​ថា​ បេក្ខជន បេក្ខនារី​ ចូលរួម​អាច​ជា​ទោល ឬ ​ជា​ក្រុម​ក៏​បាន ​គឺ​អាច​ដាក់​ពាក្យ​ចូល​រួម​ប្រកួតប្រជែង​បាន​ដូច​គ្នា ដោយ​ក្នុង​នោះ​​បេក្ខជន​ទោល និង ​ក្រុម​ត្រូវ​តែ​​តែង​និពន្ធ​ទំនុក​ច្រៀង និង ​បទ​ភ្លេង​​ថ្មី​ដោយ​ខ្លួន ពោល​គឺ​មិន​ចម្លង​​ស្នាដៃ​ពី​នរណា​ម្នាក់​នោះ​ទេ។

Dek-dary

ប្រធាន​គម្រោង​រូប​នេះ​បាន​បន្ត​ថា​ បេក្ខជន​ទោល និង​ក្រុម​ដែល​តែង​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​​ថ្មី​បាន​ហើយ​ ត្រូវ​ច្រៀង​ដោយ​ខ្លួន​ឯង​ រួច​ត្រូវ​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ youtube ហើយ​ផ្ញើ(តំណ​ភ្ជាប់) link នៃ​ស្នាដៃ​ចម្រៀង​ដែល​ខ្លួន​បាន​បង្ហោះ​ចូល YouTube​ នោះ​​ ​មក​កាន់​អាសយដ្ឋាន​ក្រុម​ការងារ​ Hear My Song តាម​រយៈ​ Email submit@sabay.com ឬ​ក៏​ទាក់ទង​មក​លេខ​ទូរសព្ទ ០៩៦ ៥៥៥៥ ០៤១​សម្រាប់​ព័ត៌មាន​ផ្សេង​នៃ​កម្មវិធី។

កម្មវិធី”ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” ទុក​រយៈ​ពេល ២​ ខែ ​ឱ្យ​បេក្ខជន បេក្ខនារី​​​តាក់តែង​ទំនុក​ភ្លេង និង ​ទំនុក​ច្រៀង​ថ្មី​ដើម្បី​ដាក់​ពាក្យ​ចូល​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ។

គណៈកម្មការ​កម្មវិធី Hear My Song នឹង​ជ្រើសរើស​យក​ស្នាដៃ​តែង​និពន្ធ​​ល្អ​ៗ​​ ១០​ តែ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ស្នាដៃ​បាន​ផ្ញើ​មក​ចូលរួម​ទាំង​អស់​ ដើម្បី​​ប្រកួតប្រជែង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​​ក្រុម​ឬ​បេក្ខភាព​ទាំង​ ១០ ដែល​បាន​ជ្រើសរើស​នេះ ​នឹង​ត្រូវ​ទទួល​បាន​ការ​​​ណែនាំ​​និង​​កែ​តម្រូវ​ស្នាដៃ​ពី​ក្រុម​គណៈកម្មការ ​មុន​នឹង​ឈាន​ទៅ​​ដល់​ការ​​ផ្ដល់​ពិន្ទុ​និង​វាយ​តម្លៃ​យក​តែ​ ៣​ក្រុម​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ទៅ​ជា​ជយលាភី​៣​នាក់​ចុង​ក្រោយ។

កម្មវិធី”ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” នឹង​មាន​ការ​ប្រគំតន្ត្រី​ជា​សាធារណៈ​ដើម្បី​ឱ្យ​បេក្ខជន បេក្ខនារី​ដែល​​បាន​ដាក់​ពាក្យ​ចូល​ប្រកួតប្រជែង​ និង​ជាប់​ជា​បេក្ខភាព​ ១០​ក្រុម​ចុង​ក្រោយ​បាន​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​នៅ​ចំពោះ​មុខ​មហាជន និង ​ទទួល​បាន​​ពិន្ទុ​គាំទ្រ​ពី​មហាជន​ផង​ដែរ។

ជយលាភី ទាំង​បី​រូប​ចុង​ក្រោយ​​នឹង​ទទួល​បាន​រង្វាន់ ​លេខ១ ទទួល​បាន​​ទឹក​ប្រាក់ ៣​ពាន់​ដុល្លារ លេខ២ ទទួល​បាន​​ទឹក​ប្រាក់ ២​ពាន់​ដុល្លារ ​លេខ៣ ទទួល​បាន​​ទឹក​ប្រាក់១​ពាន់​ដុល្លារ ហើយ​​​​ជយលាភី​ទាំង​បី​​នឹង​​មាន​​ត្រា​កុងត្រា​ផលិត​និង​ផ្សាយ​បទ​ចម្រៀង​របស់​ខ្លួន​ពេញ​មួយ​ឆ្នាំ​​ជា​មួយ​ Sabay Music ដូច​គ្នា។

គណៈកម្មការ​ផ្ដល់​ពិន្ទុ​ក្នុង​កម្មវិធី​ខាង​លើ​មាន​៤​រូប​គឺ​​អ្នក​នាង ខាត់ សុឃីម លោក សុខ វិសាល លោក រ៉េតធី ដូណា និង ​លោក កង ពិសិដ្ឋ។ ដោយ​ឡែក​ចំពោះ​ការ​ផ្ដល់​ពិន្ទុ​ចែក​ចេញ​ជា​ផ្នែក​គឺ គណៈកម្មការ​ទាំង​ ៤ ​រូប​នឹង​ផ្ដល់​ពិន្ទុ ៣០​ ភាគរយ​ទៅ​ដល់​បេក្ខជន និង​បេក្ខនារី ៤០​ភាគរយ​​កើត​ចេញ​ពី​ការ​គាំទ្រ​របស់​មហាជន​តាម​រយៈ​ការ like និង ​SMS ដែល​យើង​នឹង​ដាក់​ឱ្យ​មាន​ការ​គាំទ្រ​លើ​បណ្ដាញ​ Online ហើយ​ពិន្ទុ​ ៣០​ភាគ​រយ​ទៀត​​ បេក្ខជន បេក្ខនារី​នឹង​ទទួល​បាន​ពី​​ក្នុង​ចំណោម​បេក្ខភាព​ដូច​គ្នា មាន​ន័យ​ថា​អ្នក​ប្រកួតប្រជែង​បោះ​ឆ្នោត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

កម្មវិធី “ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” នឹង​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ ២៧​ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០១៤។ បេក្ខជន និង​បេក្ខនារី​ដែល​បាន​បង្ហោះ​ស្នាដៃ​តែង​និពន្ធ​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី​​ក្នុង​បណ្ដាញ​សង្គម YouTube រួច​ហើយ​​សូម​ផ្ញើរ​ link មក​កាន់​លោក សុខ សិរីសុភា តាម​រយៈ​ Email submit@sabay.com ឬ​ទាក់ទង​មក​កាន់​លេខ​ទូរសព្ទ ០៩៦ ៥៥៥៥ ០៤១៕

-ប្រភព: (sabay)

————————————

សេចក្តីប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម…

មានករណីឡានបុកឆេះនៅជិតសន្ឋរម៉ុក…

សម្តេចជួនណាត ៖ស្រី និងប្រពន្ន

សម្តេច ហ៊ុន សែន ចាប់អារម្មណ៍ទូរស័ព្ទដៃរបស់អ្នកយកព័ត៌មាន…

អ្នកនាង កាតុ ស្រក់ទឹកភ្នែកពេលគេថា យកប្តីអ្នកក្រ…

មហាគ្រួសារកាណាឌីយ៉ាប្រារពពិធីបុណ្យលោកខែ…

បុរសជនជាតិខ្មែរម្នាក់ ត្រូវទូរស័ព្ទដៃផ្ទុះត្រូវចំមុខរបួសធ្ងន់…

អបអរសាទរផលិតកម្មថតចំលងខួបលើកទី១០ឆ្នាំ…

អាយហ្វូនថ្មីបានត្រៀមបង្ហាញខ្លួន… ជាមួយនឹងបច្ចេកវិទ្យាអង្គចងចាំច្រយ៉ៅដៃ…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ទេចអាវុធគីមីស៊ីរី …

រុស្ស៊ីបញ្ជូនយន្ដហោះបន្ថែមទៅកាន់ស៊ីរី…

ក្មេងស៊ីរី ១០ឆ្នាំម្នាក់ ជាអ្នកផលិតអាវុធឯកទេស…

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

Smart លេងមួយក្បាច់ទៀតហើយ!

ឱកាសទៅសិក្សានៅOXFORDចក្រភពអង់គ្លេស…

កុំដៀលអ្នកក្រ កុំមើលងាយ អ្នកខ្លៅ

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

បរិភោគក្រូចថ្លុងជួយព្យាបាលជម្ងឺទឹកនោមផ្អែម…

នាវារបស់កម្ពុជា…

អាមេរិកមានរយៈពេលពី ៦០ថ្ងៃ ទៅ ៩០ថ្ងៃ ដើម្បីវាយប្រហារស៊ីរី…

សមត្ថកិច្ចត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ…

ជំងឺអាត្មានិយមក្នុងសង្គមខ្មែរ…

ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់

កម្មកររោងចក្រSL បានហែរក្បួន… ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

ក្មេងស្រី អាយុ៧ឆ្នាំ ម្នាក់ ឈឺពីរថ្ងៃស្លាប់… មកពី ដង្កូវខាំ…

អ្វីជា Faceboook Charity?

ជីវិតអ្នកលក់ម៉ាំល្ហុង…

សភាអាមេរិកយល់ព្រមឲ្យលោកអូបាម៉ាធ្វើសង្គ្រាមនៅស៊ីរី…

ក្រុមយុវជនលក់មាំុល្ហុងរបស់ប្អូនបូរ៉ា ទទួលបានអាហាររួបករណ៏១០០%…

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏…

ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្ម…

នាយករដ្ឋមន្រ្តីចិន កោតសរសើរអង្ករកម្ពុជា…

ស្ថានទូតអាមេរិកត្រូវការជ្រើសរើសអ្នកបើកបរ…

ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន…

ចប់ហើយ សេរីមន្តដូរមុខរបរមួយទៀតបាត់…

ដល់ថ្នាក់ហ៊ានលេបទូរសព្ទចូលក្នុងពោះ…

Sungha Jung ស្ដេចហ្គីតាវ័យក្មេងកូរ៉េខាងត្បូង

រថយន្តឡិចស៊ីស ម្ចាស់ច្រឡំជាន់ហ្គែរថាហ្រ្វាំង…

សុដន់មូលក្លុំមិនហ៊ានឲ្យកូនបៅព្រោះខ្លាចមិនណែន

ឈុតអាហារពេលល្ងាចថ្មីរបស់ផាកកាហ្វេ

សូមចាប់ថ្តើមសង់ស្ពានចិត្តខន្តីអភ័យទោស…

ធនាគារវឌ្ឍន៏និងកាណាឌីយ៉ាត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក!

អាមេរិក៖សព្វាវុធគីមីរបស់ស៊ីរីសម្លាប់មនុស្ស១.៤២៩នាក់

យុវតីមកពីជនបទ ជិះតែកង់ទៅរៀន ប្រឡងបាននិទ្ទេសA!

ឧទ្ឋមភាគចក្រហោះសាកល្បងសំរាប់ការពារសុវត្ថភាព

គីម ជុងអ៊ុន ប្រហារជីវិតអតីតមិត្តស្រីដោយសាររឿអាស្រូវសិច

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា…

ការចិញ្ចឹមសត្វ-បង្កងក្នុងស្រះ

មុាំល្ហុង2013!

អ៊ិត សេដ្ឋា ចាត់ទុកថា គ្រោះថ្នាក់គេបុកជាការប៉ងធ្វើឃាត

អាមេរិកនឹងវាយប្រហារស៊ីរី ទោះគ្មានអង់គ្លេសក៏ដោយ

ខ្ញុង ដេកយំរាល់យប់នៅអូស្ត្រាលី

ក្មេងស្រីអាយុ ៩ ឆ្នាំក្លាយជាអ្នកជំនាញលេងអុកអាមេរិកវ័យក្មេងបំផុត

អាមេរិក និងអង់គ្លេសបង្ហាញយុទ្ធសាស្ត្រវាយលុកស៊ីរី

លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើស្ពានជ្រោយ

ការចម្លងអាជីវកម្មតាមគ្នា អាចប្រឈមនឹងការដួលរលំមែនឬ?

ឥសីពែកមី2013!

កាស៊ីណូ ណាហ្គាវើល ជាពិភពបនល្បែងស៊ីសង…

សំដីក្មេងកំហូចមួយម៉ាត់ ធ្វើឲ្យយុវតីខ្មែរមួយរូបខូចចិត្ត១៥ឆ្នាំ!

តួអង្គកែងឆេះជង្គង់ហោះ លោក តូនីចា នឹងសម្តែងក្នុងរឿង Fast and Furious 7

ក្នុងនាមជាម្តាយ…

និស្សិតស្រីវ័យក្មេងផ្នែកព័ត៌មានវិទ្យាជាប់កម្មសិក្សាទៅអាមេរិក

របៀបឆបោកយកប្រាក់មនុស្សប្រុសតាម Facebook & Skypeដោយប្រើសម្រស់…

Facebookgoogle_pluslinkedinmailby feather

Comments are closed.