Need Helping

យើងជាខ្មែរ!​ស្រលាញ់ខ្មែរ! និងរួមគ្នាជួយខ្មែរនាពេលជួបទឹកជំនន់នេះ…

សួស្ដី​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា!

ថ្មីៗ​នេះ ដូច​មិត្ត​អ្នក​អាន​បាន​ជ្រាប​ជា​ព័ត៌មាន​ហើយ​ថា បញ្ហា​ទឹក​ជំនន់​កំពុង​តែ​គម្រាម​កំហែង​អាយុ ជីវិត ផ្ទះសំបែង​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។​ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ជា​ច្រើន​ដែល​បាន​ទទួល​គ្រោះ​ធម្មជាតិ​ដ៏​កាច​សាហាវ រហូត​បាត់បង់​ជីវិត រងរបួស បាត់បង់​ទ្រព្យសម្បត្តិ ហើយ​អ្នក​ទាំងនោះ​ក៏​កំពុង​ត្រូវការ​ការ​លើក​ទឹកចិត្ត​និង​ជំនួយ​ជា​បន្ទាន់។

ដើម្បី​រួម​ចំណែក​ SSK Promotion ជាមួយ​ក្រុមហ៊ុន Vannsophy បាន​រៀបចំ​ជា​កម្មវិធី​សម្បុរសធម៌​ ប្រមូល​ថវិកាវិភាគទាន សម្ភារៈប្រើប្រាស់​​ ថ្នាំ​សង្កូវ និង​គ្រឿងឧបភោគបរិភោគ​ដើម្បី​រួម​ចំណែក​ជួយ​ដល់​ក្រុមគ្រួសារ​អ្នក​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នេះ។

សប្បុរស​ជន​ទាំង​អស់​​ក៏​អាច​ចូល​រួម​ចំណែក​​​ផ្ដល់​វិភាគ​ទាន​ជាមួយ SSK Promotion និង Vannsophy ជួយ​ឧបត្ថម្ភ​​ដល់​ជន​រង​គ្រោះ​ ដែល​កំពុង​ខ្វះ​ទី​ជម្រក​ ស្បៀង​អាហារ​ និង​ថ្នាំ​ពេទ្យ​​ជាដើម​​ ទោះ​បី​ជា​តិច​​ក្តី​ ច្រើន​ក្តី​​ វា​គឺ​ជា​ទឹក​ចិត្ត​ដ៏​មាន​​តម្លៃ​បំផុត​​ជួយ​ដល់​ជន​​រង​គ្រោះ​។ សប្បុរស​ជន​អាច​​ទាក់​ទង​ ទូរសព្ទលេខ​ 069 30 9999,023 6316394។

សូមអរគុណ​សម្រាប់​ការ​រួម​ចំណែក!

DSCN1833

DSCN1835

DSCN1836

307732_1564497250259_1406992631_n

320031_1565296630243_354449284_n

301646_1565302310385_1354402562_n

001

002

003

004

DSCN1840

303800_1570847769018_1859177657_n

320585_1571571107101_1089754347_n

314589_1570846768993_270230259_n

302564_1570844208929_2107987643_n

311803_1570842888896_188775898_n

300993_1570831488611_650494050_n

307531_1570829928572_1645587421_n

313412_1570813128152_1863012089_n

297938_1570810848095_1803223914_n

296414_1570809528062_671158755_n

305752_1570803007899_2044855160_n

1377552_3570671283356_1144689859_n

310902_1570687805019_886835626_n

298669_1570599122802_525132595_n

317170_1570687325007_134942848_n

317735_1570595002699_337114537_n

303959_1570593402659_1315145597_n

300010_1570572282131_1583764616_n

298167_1570566041975_866775756_n

294485_1570564241930_1193714970_n

314388_1570559241805_594013391_n

296320_1570555401709_1328118058_n

——————————————————————–

កវីនិពន្ធ​ល្បី​កាលពី​ប្រមាណ​៥០​ឆ្នាំមុន​អំពាវនាវ​សុំ​សប្បុរសជន​ជួយ​

ភ្នំពេញ ​៖ ​កវីនិពន្ធ​បទ​ភ្លេង​និង​ទំនុកច្រៀង​ល្បី​ម្នាក់​កាលពី​យុគសម័យ​មាស​នៃ​វិស័យ​សិ​ល្បៈ​ចម្រៀង និង​តន្ត្រី​ខ្មែរ​នា​អំឡុង​ទ​សវ​ត្យ​រ៍​ទី​៦០​និង​៧០​លោក​អ៊ុំ​ដា​រ៉ា​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ការ​អំពាវនាវ​សុំ ឲ្យ​សប្បុរសជន​នានា​ជួ​យ ខ​ណៈ​សព្វថ្ងៃ​រូប​គាត់​មាន​វ័យ​កាន់តែ​ជរា​មិនអាច​ប្រកប​អាជីព​អ្វី​បាន​ទៀត​នោះ​។​

បើ​យើង​បែរ​ទៅ​រំ​ឮ​ក​ពី​សម័យ​អតីតកាល​ក្នុង​រយះ​ពេល​ប្រមាណ​៥០​ឆ្នាំមុន​កាលពី​អំឡុង​ទសវត្សរ៍ ទី​៦០​និង​៧០​នោះ​វិស័យ​ចម្រៀង​និង​តន្ត្រី​ខ្មែរ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា​មានការ​រីកចម្រើន យ៉ាង​ខ្លាំង​ក្លា​គួរ​ឲ្យ​កត់សម្គាល់ ​ដោយ​ក្នុង​នេះ​ទាំង​អ្នកចម្រៀង​ទាំង​អ្នកនិពន្ធ​បទ​ភ្លេង​និង​ទំនុកច្រៀង​និង ទាំង​តន្ត្រីករ​តែង​បាន​ខិតខំ​ច្នៃប្រឌិត​និង​បង្កើត​ស្នាដៃ​របស់​ខ្លួន​បន្សល់ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ប្រកបដោយ​មោទនភាព​រហូតមកដល់​ស​ម័​យ​បច្ចុប្បន្ន​។​អ្នកចម្រៀង​អ្នកនិពន្ធ​និង​តន្ត្រីករ​ល្បីៗ​នៅក្នុង​សម័យកាល​នោះ​មាន​ដូចជា​ លោក​ស៊ីន​ស៊ី​សាមុត ​អ្នកស្រី​រស់​សេរី​សុទ្ធា​ លោក​សុះ​ម៉ាត់ ​អ្នកស្រី​ប៉ែន​រ៉​ន​ លោក​អ៊ិន​យ៉េ​ង ​អ្នកស្រី​ហួស​មាស​ លោក​អ៊ឹង​ណា​រី​ លោក​ពៅ​ស៊ី​ផូ​ លោក​ម៉ា​ឡៅ​ ពី​លោ​កគ​ង្គ​ប៊ុន​ឈឿន ​លោក​មែរ​ប៊ុន​លោកហាស់​សាឡ​ន​ លោក​កែវ​អែម​ និង​លោក​អ៊ុំ​ដា​រ៉ា​ជា​ដើម​។

ដោយ​អ្នក​ទាំងនោះ​ភាគច្រើន​បានទ​ទួល​មរណភាព​នៅ​ក្នុង​របប​ប៉ុលពត​និង​មាន ចំនួន​តិច​បំផុត​កំពុង​មាន​ជីវិត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​នេះ​មាន​លោក​អ៊ុំ​ដា​រ៉ា​ម្នាក់​ដែល​សព្វថ្ងៃ មាន​វ័យ​កាន់តែ​ជរា​និង​បាត់បង់​សមត្ថភាព​ជំនាញ​ដែល​ធ្លាប់​មាន​ពី​មុន​មក​។​អ្នកស្រី​សំ​វណ្ណា​ ភរិយា​របស់​លោក​អ៊ុំ​ដា​រ៉ា​ បាន​ប្រាប់​ឲ្យ​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ថា​ តាមពិត​នោះ​លោក​អ៊ុំ​ដា​រ៉ា​មាន​ភរិយា​ចំនួន​ពីរ​នាក់​។​ដោយសារ​ភរិយា​ទីមួយ​បាន​ស្លាប់​នៅក្នុង​របប​ប៉ុលពត​នោះ​ទើប​លោក​អ៊ុំ​ដា​រ៉ា​ បាន​រៀបការ​ជាមួយ​អ្នកស្រី​កាលពី​អំឡុង​ឆ្នាំ​១៩៨៦​ដោយ រហូតមកដល់​បច្ចុប្បន្ន​ទទួល​បាន​នូវ​ចំណងដៃ​កូនប្រុស​ស្រី​ចំនួន​២​នាក់​(​និង​កូន​ភរិយា​មុន​២​នាក់​)​ផង ដែរ​។​ភរិយា​ទី​ពីរ​របស់​លោក​អ៊ុំ​ដា​រ៉ា ​រូប​នេះ​បាន​បន្ត​រំ​ឮ​ក​ឲ្យ​ដឹង​ដែរ​ថាបើ​តាម​គាត់​ដឹង​នោះ​ស្វាមី​របស់ គាត់​បាន​ចាប់​អាជីព​ជា​កវីនិពន្ធ​បទ​ភ្លេង​និង​ទំនុកច្រៀង​នៅ​អំឡុង​ឆ្នាំ​១៩៥៨​ដោយមាន​បទ​ចម្រៀង​ល្បីៗ​ជាច្រើន​បន្សល់ទុក​មក​ដល់​សព្វថ្ងៃ​មាន​ដូចជា​បទ​”​អស់សង្ឃឹម​”​បទ​”​ចាស់​ជូ​អែម​”​បទ​”​រូប​អូន​ហ្នឹងហើយ​”​បទ​”​ឈប់​ស្រលាញ់​អូន​ទៅ​”​និង​បទ​”​ស្រលាញ់​អូន​ដល់​ណា​”​ជាដើម​។​

ជា​មួយនឹង​រលក​សម្លេង​ស្ថិត​ក្នុង​សភាព​ញ័រ​ទៅតាម​វ័យ​ដែល​ជរា​នោះ​លោក​អ៊ុំ​ដា​រ៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សព្វ​ថ្ងៃនេះ​គាត់​មាន​ជន្មាយុ​៧៥​ឆ្នាំ​ហើយ​។​ក្រោយពេល​ចូលនិវត្តន៍​ពី​ការងារ​ជា​ទាហាន​នៅ​កងពល​លេខ​៧០​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​គាត់​បាន​ជួប​នូវ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ធ្វើ​ឲ្យ​ជើង​របស់​គាត់​ដើរ​លែង​រួច​ដល់​សព្វថ្ងៃ​។​កវីនិពន្ធ​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅក្នុង​ជីវភាព​ដ៏​លំបាក​លំបិន​ក្នុង​លំនៅឋាន​មួយ​ស្ថិតនៅ​ម្ដុំ​ជិត​ផ្សារ​អូ​បែក​ក្អម​ក្នុង​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ បើ​ទោះ​ជា​គាត់​មាន​វ័យ​កាន់តែ​ជរា​និង​ដើរ​លែង​រួច​ក៏​ដោយ​ក៏​គាត់​បាន​ឆ្លៀតពេល​និពន្ធ​បទ​ភ្លេង​និង​ទំនុកច្រៀង​ថ្មីៗ​បាន​មួយ​ចំនួន​ទៀត​ផង​ដែរ​។​ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​គ្មាន​ផលិត​កម្ម​ណា​ត្រូវការ​ស្នាដៃ​របស់​គាត់​ទៀត​នោះ​លោក​អ៊ុំ​ដា​រ៉ា​ប្រាប់​ថា​ បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​គាត់​ជួប​ការ​លំបាក​ច្រើន​ពិសេស​គឺ​ពឹង​តែ​លើ​ការ​ផ្ដល់​ឲ្យ​ពី​កូនចៅ​ដែល​មិន​សូវ​មាន​ជីវភាព​ធូ​រធារ​ប៉ុណ្ណោះ​។​ក្នុងស្ថានភាព​ជីវិត​ដែល​កំពុង​ជួប​ការ​លំបាក​បែបនេះ​លោក​អ៊ុំ​ដា​រ៉ា​បាន​ធ្វើ​ការ​អំពាវនាវ​សុំ​ឲ្យ​សប្បុរស​ជន​នានា​មេត្តា​ជួយ​ដល់​គាត់​ផង​ព្រោះ​សព្វថ្ងៃ​គាត់​ដើរ​មិន​រួច​សុខភាព​កាន់តែ​ទ្រុឌទ្រោម​ទៅតាម​វ័យ​ដែល​កាន់តែ​ចាស់​មិនអាច​ប្រកប​អាជីព​និពន្ធ​នេះ​ឲ្យ​ជោកជាំ​ដូច​ក្នុង​សម័យ​អតីតកាល​ដើម្បី​ចិញ្ចឹមជីវិត​បាន​ទៀត​នោះ​ទេ​៕

ប្រភព: ​នរសិង្ហ(ktd)

———————————————————————————————————-

មុាំល្ហុង2013!

1236659_618715291501958_454942935_n

ថ្ងៃនេះប្ឬូនប្រុសបូរាលក់មុាំបានសូមខ្ញុំអោយទទួលគាត់ជាកូនសិស្សម្នាក់ផង
ព្រោះគាត់តស៊ូក្នុងជីវិត ចង់អោយក្តីស្រម៉ៃគាត់ក្លាយជាការពិត!
ខ្ញុំបានយល់ព្រមជាមួយគាត់ ព្រោះខ្ញុំអាណិតគាត់!
គាត់និងមកជួបខ្ញុំនៅថ្ងៃទី២តុលានេះ!

ជីវិតរបស់គាត់ពោរពេញទៅដោយភាពតស៊ូ គាត់ខិតខំលក់មាំុល្ហុងតាំងពីមួយចានដែករហូតដល់លក់ជាច្រេីនចានដែកក្នុងមួយថ្ងៃ ដូឆ្នេះហេីខ្មំុពិតជាកោតសរសេីរនឹង ទឹកចិត្តស៊ូប្រឹងប្រែងរបស់គាត់ណាស់ ។ បេីអ្នកទាំងអស់គ្នាមានចំនាប់អារម្មណ៍ចង់ជាវមាំុរបស់គាត់ ឬ ក៍ចង់ជួយឧបត្ថម្ជាថវិកាដល់គាត់អាចទំនាក់ទំនងតាមលេខទូរស័ព្ទគាត់បាន 093979796
His life is full of struggling and he tried to sell his MOM LA HONG from little to much per day, I really admire his struggling, so if anyone wanna buy his MOM LA HONG or donate him, you guys can contact him by 093979796

——————————————————————————————————–

Facebookgoogle_pluslinkedinmailby feather

Leave a Reply