lunch9999

ទទួល​ទាន​ឈុតបាយ​ថ្ងៃត្រង់ ពិតជា​ងាយស្រួល ឆ្ងាញ់ និង ចំណេញ​ពេលវេលា

11502_627290743959361_1797749207_n

ភ្នំពេញ៖ ការទទួលអាហារថ្ងៃត្រង់ពិត ជាសំខាន់ណាស់សម្រាប់ មន្ត្រីរាជការ និង បុគ្គលិក នៅតាម ស្ថានប័នរដ្ឋ និង ឯកជន។ សម្រាប់ការជ្រើសរើស អាហារមកទទួលទាន គឺពិតជាចាំ បាច់ត្រូវតែគិតគូរអំពីតម្លៃ រសជាតិ និង គុណភាព។

ពេលថ្ងៃគឺជាពេលវេលាមួយ ដែលមានអាកាសធាតុក្តៅខ្លាំង ហើយទាំងចរាចរណ៍ និង ហាងលក់ចំណីអាហារ នានាមានភាពកកស្ទះ ដែលប្រការនេះបានធ្វើ ឲ្យអ្នកបម្រើការងារ តាមស្ថាប័ននានា មានការនឿយណាយ ឬ ហត់ក្នុងការទទឹងរង់ចាំ ព្រមទាំងធ្វើដំណើរទាំង ក្តៅហួតហែងស្របពេល ក្រពះកំពុងឃ្លាន។

ហេតុដូច្នេះអាហារឈុត សម្រាប់ពេលថ្ងៃត្រង់ ពិតជាអាចដោះស្រាយរាល់បញ្ហា ទាំងអស់ នេះបាន ព្រោះវាមានភាពងាយស្រួល ជម្រើសម្ហូបអាហារច្រើនមុន ព្រមទាំងធានាទាំង អនាម័យ និង តម្លៃ សម្រាប់អថិជនគ្រប់មជ្ឈដ្ឋាន ហើយលោកអ្នកគ្រាន់ តែអង្គុយរង់ចាំ ទទួលទានយ៉ាង ត្រជាក់ចិត្តប៉ុណ្ណោះ។

1379667_3640066418191_1365655256_n

កញ្ញា ស៊ីវ សុខខឿន ប្រធានទំនាក់ទំនងទីផ្សារ នៃ SSK Promotion បានអះអាងថា សេវាកម្មនេះបានបើកបម្រើ ជូនអតិជនជិតមួយឆ្នាំមកហើយ ដោយទទួល បានការគាំទ្រយ៉ាងខ្លាំង ពីអតិជនទាំងឡាយ នៅរាជធានីភ្នំពេញ។

កញ្ញាបានបញ្ជាក់ថា «វាមានភាពងាយស្រួល ហើយសេវាកម្មក៏រហ័សទាន់ចិត្ត ព្រមទាំង តម្លៃសមរម្យទៀត ជាពិសេសគឺយើងផ្តោតសំខាន់ ទៅលើអនាម័យ ដើម្បីសុខភាពអ្នក បរិភោគ។ ចំណែករស់ជាតិវិញ គឺធានាថាឆ្ងាញ់ ហើយមានជម្រើស មុខម្ហូបជាច្រើនដែល កំពុងពេញនិយមដូចជា បាយស្លាបមាន់ចៀន, បាយសាក់ស៊ីវ, បាយឆាយ៉ាងចូវ, បាយសម្លម្ជូរព្រៃ សាច់មាន់, បាយត្រីប្រម៉ាពងទាចៀន, និង មុខម្ហូបជាច្រើនទៀតដែលធ្វើការផ្លាស់ប្តូរជារៀង រាល់ថ្ងៃ ដោយក្នុងមួយថ្ងៃមានជាង១០មុខ»។

កញ្ញាបន្ថែមថា សម្រាប់សេវាកម្ម អាហារពេលថ្ងៃត្រង់មួយឈុត មានតម្លៃចាប់ពី ៨០០០ រៀល ១០០០០រៀល អមដោយបង្អែម លាងមាត់ថែមទៀត។ សម្រាប់ការដឹកជញ្ជូនវិញគឺលោក អ្នកគ្រាន់តែកុម្ម៉ង់អាហារចាប់ពី ៤ឈុតឡើងទៅ នឹងទទួលបាន ការដឹកជញ្ជូនដោយឥតគិត ថ្លៃនៅក្នុងទីក្រុងភ្នំពេញ ដោយឥតគិតថ្លៃ ។

លោកអ្នកអាចទំនាក់ទំនង ដើម្បីកុម្ម៉ង់ឈុតបាយ ប្រអប់ថ្ងៃត្រង់នេះ តាមរយៈលេខ 069 30 9999, 038 930 9999, 023 4747 999
សម្រាប់ព័ត៌មានបន្ថែមស្តីពីមុខម្ហូប និងតម្លៃលោកអ្នកអាចចូល ទៅមើលវែបសាយ www.sskpromotion.com/lunch9999

ssk 01 copy

002 khmer copy

Facebookgoogle_pluslinkedinmailby feather

Comments are closed.