Sabay Joint

ចូលរួម​ជួយ​កុមារជាមួយ​Sabay​ល្ងាច​នេះ

257199_13781672321a25_1770237437_636550_301064_o

ក្រុមហ៊ុន Sabay បាន​ចូលរួម​សហការ​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍ ហ្វេសប៊ុក សប្បុរសធម៌ ក្រោម​ប្រធានបទ ” យើង​ទាំងអស់​គ្នា​ដើម្បី​កុមារ កុមារ​ដើម្បី​យើង​ទាំង​អស់​គ្នា” ដែល​រៀបចំ​ដោយ SSK Promotion ក្នុង​គោលបំណង​ដើម្បី​​ផ្ដល់​ការ​ជួបជុំ​ដល់​បណ្ដា​​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ជា​ច្រើន​នាក់​រួម​គ្នា​ជួយ​ជន​ក្រីក្រ និង​គ្មាន​ទីពឹង​ទាំងឡាយ។

លោក បេ ចន្ត្រា ​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន Sabay ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ព្រឹត្តិការណ៍​សង្គម​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​ការ​ចូលរួម​ចែករំលែក​​​នឹង​​បរិច្ចាគ​តាម​លទ្ធភាព​ទៅ​ដល់​អ្នក​ដែល​ខ្វះខាត​នៅ​អង្គការ​កុមារ​កំព្រា។ ក្នុង​នោះ ក្រុមហ៊ុន Sabay ក៏​បាន​ស្ម័គ្រ​ចិត្ត​រួមចំណែក​​ជា​ថវិកា​មួយ​ចំនួន​ដែរ​ក្នុង​កម្មវិធី​នេះ។

ថិវិកា​សប្បុរស​ដែល​ប្រមូល​បាន​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​កុមារ​កំព្រា​នៅ​អង្គការ UNACAS ទាំង​អស់។ នេះ​បើ​តាម​ការ​អះអាង​បញ្ជាក់​របស់​លោក ស៊ីវ សុខឿន អ្នក​រៀបចំ​កម្មវិធី​។

ក្រៅ​ពី​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌ ព្រឹត្តិការណ៍​នេះ​គឺ​ជា​ការ​ជួប​ជុំ​ដ៏​មាន​លក្ខណៈ​ទូលំទូលាយ​មួយ​នៃ​បណ្ដា​អ្នក​ប្រើប្រាស់​Facebook ក្នុង​ប្រទេស​កម្ពុជា​យើង ដើម្បី​បង្កើត​មិត្តភាព​ និងភាតរភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ពិសេស​រួម​ចំណែក​ជួយ​​អ្ន​ក​ក្រីក្រ​ដែល​គ្មា​ន​ទី​ពឹង​នៅ​ក្នុង​សង្គម​។

248052_1375003273028_1770237437_632674_1496990_n1

កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ផ្សារ​ទំនើប City Mall ជាន់​ទី​ពីរ ល្ងាច​នេះ ចាប់​ពី​ម៉ោង ៥ ដល់​ម៉ោង ៨ និង​៣០ នាទី​យប់ ​ ដោយ​​មិត្ត​ទាំង​អស់​អាច​រក​ទិញ​សំបុត្រ​ចូលរួម​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​នៅ​ខាង​មុខ​ផ្សារ​ទំនើប​ City Mall។

នេះ​ជា​ឱកាស​យើង​ទាំងអស់​គ្នា​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម សូម​ចូលរួម​ទាំងអស់​គ្នា​ជាមួយ​ Sabay!

អត្ថបទ៖ សួន ពលិកា
(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply