Statement

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការតំណាងអ្នកដឹកនាំ
គ្រីស្ទបរិស័ទកម្ពុជា

សូមលើកតម្កើងដល់ព្រះជាអម្ចាស់ដ៏ខ្ពស់បំផុត សូមកោតសរសើរនូវព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា
ចក្រកម្ពុជា តាមរយៈព្រះរាជសារចុះថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៣ និង
ព្រះរាជសារចុះថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៣ បានអំពាវនាវដល់ជនរួម
ជាតិគ្រប់ស្រទាប់វណ្ណៈ ឲ្យរក្សានូវភាព ស្ងប់ស្ងៀម និងសេចក្តីថ្លៃថ្នូររបស់ជាតិ ។ លើស្មារតីនេះព្រះករុណាជាអម្ចាស់ទ្រង់បានអំពាវនាវឲ្យ គណបក្ស ប្រជាជនកម្ពុជា
និង គណបក្សសង្គ្រោះជាតិ បន្តពិភាក្សាគ្នាដោយសន្តិវិធី ឈរលើស្មារតីផ្សះផ្សារ
បង្រួប បង្រួមជាតិ និងឯកភាពជាតិ ក្នុងនាមជារដ្ឋឯករាជ្យ អធិបតេយ្យ ដែលមាន
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលសម្រាប់គោរពប្រតិបត្តិទាំងអស់គ្នា។ការដោះស្រាយបញ្ហា
នានារបស់ជាតិ គួរផ្អែកលើរដ្ឋធម្មនុញ្ញ និងប្រគល់តួនាទីទៅស្ថាប័នមានសមត្ថកិច្ច ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ជាតិយើង។ឈរលើស្មារតីដង្ហែរ តាមព្រះតម្រិះដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ យើងខ្ញុំតំណាងឲ្យថ្នាក់ ដឹកនាំគ្រីស្ទបរិស័ទកម្ពុជា សូមធ្វើការអំពាវនាវដូចតទៅ ៖
១. សូមបង ប្អូន គ្រីស្ទបរិស័ទទាំងអស់នៅកម្ពុជា ដើរតាមជំនឿតែមួយ
ព្រះតែមួយ និងព្រះវិញ្ញាណដ៏វីសុទ្ធសណ្ឋិតលើយើងតែមួយ សូមឲ្យយើងរាល់គ្នា បានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តក្នុងព្រះអម្ចាស់យេស៊ូ។
២. សូមឲ្យគ្រីស្ទបរិស័ទទាំងអស់ ប្រកាន់ខ្ជាប់នូវក្តីស្រលាញ់នៃព្រះអម្ចាស់ដោយ
អំណរ និងបង្ហាញពីអត្តចរិក ថ្លៃថ្នូរ ស្លូតបូត ហើយដឹងខ្នាត ដើម្បីរក្សាសេចក្តី ស្មោះត្រង់ចំពោះព្រះអម្ចាស់។
៣. សូមបងប្អូនប្រកាន់ខ្ជាប់នូវស្មារតីជាកូនព្រះ ដែលទ្រង់បានជ្រើសរើសយើង
មកឲ្យធ្វើជាអំបិលនៃផែនដី ជាពន្លឺនៃលោកិយ និងក្លិនក្រអូបរបស់ព្រះគ្រីស្ទដើម្បី ផ្តល់ផលប្រយោជន៍ដល់សង្គមដែលយើងរស់នៅ។
៤. សូមបងប្អូនជាគ្រីស្ទបរិស័ទ បង្ហាញពីជំនឿរបស់យើង ដោយស្តាប់បង្គាប់ព្រះ
អម្ចាស់ ចុះចូលនឹងច្បាប់រដ្ឋ ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ដ្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ទាំងរបស់នៅឋានសួគ៌ និង របស់
នៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយមើលមិនឃើញក្តី។
៥. សូមបងប្អូនជាទីស្រលាញ់ក្នុងព្រះអម្ចាស់ បន្តការអធិស្ឋានដោយឥតឈប់ឈរ ដោយប្រកាន់យកគោល ជំហរអហិង្សា មានគំនិតសុឆន្ទៈ មិនធ្វើអ្វីមួយដែលបង្ក ឲ្យមានផលវិបាកដល់សង្គមជាតិ ឬ ធ្វើឲ្យព្រះនាមព្រះអម្ចាស់ យេស៊ូវ ដែលយើង គោរពថ្វាយបង្គំត្រូវអាប់អោន។ យើងអធិស្ឋានសូមឲ្យប្រជាជនកម្ពុជាបានទទួលនូវ សេចក្តីសុខសាន្ត សន្តិភាព សម្បូរសប្បាយប្រកបដោយ សុភមង្គលគ្រប់ក្រុម
គ្រួសារ។
-សូមឲ្យថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ប្រកបដោយប្រាជ្ញាញាណដល់ឈ្លាសវៃ
ដើម្បីរកដំណោះស្រាយ កសាងសន្តិភាពឆ្ពោះទៅអភិវឌ្ឍប្រទេសជាតិឲ្យមាន ការរីកចម្រើនជានិរន្តរ៍។
-សូមព្រះជាម្ចាស់ប្រទានពរ ដល់ គណបក្សប្រជាជនកម្ពុជា និង គណបក្ស
សង្គ្រោះជាតិ ដែលទទួលបាន អាសនៈក្នុង រដ្ឋសភានីតិកាលទី៥ខាងមុខនេះ បន្តដោះស្រាយបញ្ហានានាដោយសន្តិវិធី ឈរលើស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់
នានា ជាធរមាន ដើម្បីគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
ក្នុងន័យលើក កម្ពស់ឧត្តម ប្រយោជន៍ជាតិ សាមគ្គីជាតិ ឯកភាពជាតិ វប្បធម៌
សន្តិភាព សន្តិសុខជាតិ និងនិរន្តរភាពជាតិយើង។
យើងខ្ញុំជាគណៈកម្មាធិការតំណាងអ្នកដឹកនាំគ្រីស្ទបរិស័ទកម្ពុជា សូមបង្ហាញ នូវជំហរដ៏រឹងមាំលើព្រះអម្ចាស់ យេស៊ូវគ្រីស្ទ គោរពច្បាប់រដ្ឋផ្សារភ្ជាប់នឹង សេចក្តីស្រលាញ់ជាចំណង និងចូលរួមសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជាតិ
មាតុភូមិកម្ពុជា ឈរលើស្មារតីដង្ហែរតាមព្រះរាជតម្រិះដ៏ឧត្តុងឧត្តមថ្លៃថ្លា របស់ព្រះករុណាជាអង្គម្ចាស់ ដែលបានផ្តល់ ព្រះរាជសារដូចខាងលើ។

សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទប្រទានព្រះពរ ដល់ព្រះមហាក្សត្រនៃព្រះរាជាណា
ចក្រកម្ពុជា ដល់ថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់ និងដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់។
សូមព្រះអង្គ សម្តេចទ្រង់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាបានប្រកបដោយគ្រិស្តពរ គ្រប់ប្រការ ។ អាម៉ែន។

-ប្រភព: លោកគ្រូ អ៊ួងរៀន(OGCF)

Untitled-1
Untitled-2

IMG_0009

DSC07947

Facebookgoogle_pluslinkedinmailby feather

Comments are closed.