Demonstration

ទិដ្ឋភាពជុំវិញបាតុកម្មព្រឹកមិញ!

អាជីវករ​មួយ​ចំនួន​បិទ​ទ្វារ​ពេល​បាតុកម្ម​ព្រឹក​មិញ

ជា​ពិ​សេស អ្នក​លក់​តាម​ផ្ទះ​ខាង​ត្បូង​ទី​លាន​ប្រជាធិបតេយ្យ គេ​មើល​ឃើញ​ភាគ​ច្រើន​បាន​បិទ​ទ្វារ​អាជីវកម្ម​របស់​ខ្លួន​។ ការ​បិទ​ទ្វារ​នេះ បើ​ទោះ​ជា​ពួក​គេ​មិន​ប្រាប់​ក៏​អាច​ដឹង​ពី​បំណង​ដែរ គឺ​អាច​មក​ពី​បាតុករ​ណែន​តាន់​តាប់​ពេល​ធ្វើ​បាតុកម្ម​លក់​មិន​ដាច់​ និង​ការ​ពារ​សុវត្ថិ​ភាព​ជា​រឿង​សំខាន់។ ថា​អ្នក​នៅ​ជាប់​ទី​លាន​ប្រជា​ធិ​តេយ្យ​​មិន​បញ្ហា​ទេ តែ​តាម​បណ្ដោយ​ផ្លូវ​ភ្លោះ​កាណាឌីយ៉ា​ គឺ​ផ្លូវ​ខាង​លិច​ស្តប់​ពេទ្យ​អង្គ​ឌួង ក៏​ភាគ​ច្រើន​អ្នក​លក់​តាម​ផ្ទះ​បាន​បិទ​ទ្វារ​ដែរ។ តាម​ការ​មើល​ឃើញ​ផ្លូវ​នេះ ក៏​ណែន​ដែរ​ចររាចរណ៍​ពេល​បាតុកម្ម​កំពុង​ដំណើរ​ការណ៍។
ក្រៅ​ពី​នេះ គេ​ក៏​ឃើញ​អាជីវករ​នៅ​ផ្សារ​ថ្មី​មួយ​ចំនួន​បាន​បិទ​តូប មិន​ទៅ​លក់​ដូរ​ដែរ ពិសេស ម្ចាស់​តូប​នៅ​ប៉ែក​ខាង​ជើង​ផ្សារ ដែរ​សំដៅ​ទៅ​រក​ទី​លាន​ប្រជាធិបតេយ្យ។ នៅ​ខាង​កើត​ផ្សារ​​ថ្មី​ដដែល​នេះ ក៏​អាជីវករ​ធំ​ៗ​មួយ​ចំនួន​បិទ​ទ្វារ​ដែរ មាន​អាជីវករ​លក់​មាស​ដូរ​លុយជា​ដើម តែ​មិន​មែន​ទាំង​អស់​ទេ។ គេ​មិន​ដឹង​ថា ខ្លាច​ដោយប្រការ​ណា​មួយ ឫ​ទៅ​ចូល​រួម​បាតុកម្ម​នោះ​ទេ៕

1378533600_DSC03988

1378533600_DSC03984

1378533600_DSC03986

1378533600_DSC03987

ប្រភព: nana(machasanajak)

———————————————————————————————————

សូមព្រះរាជាណាចក្រកម្ពុជានៃយើងខ្ញុំ មានសេចក្តីសុខបរិបូណ៌ក្រោមម្្លប់ របស់ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី ។

ជូនព័ត៌មានទូទៅដល់ប្រជាពលរដ្ឋ: “បងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងបាតុកម្មបានរំសាយ ធ្វើដំណើរចាកចេញពីកន្លែង ទីលានប្រជាធិបតេយ្យហើយ” ។ សូមបងប្អូនមានសុវត្ថិភាព ក្នុងការវិត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅជូនសមត្ថកិច្ចគ្រប់ថ្នាក់ ដែលបាន ចូលរួមបង្កលក្ខណ:សម្បត្តិដល់អ្នកចូលរួម និង ធានាបានសុវត្ថិភាព ១០០% ជូនប្រជាពលរដ្ឋភ្នំពេញក្នុងថ្ងៃនេះ ។

1240467_565821363455669_1178356091_n

1235061_565844230120049_97483191_n

khmer-news-522a800ec2de3

———————————————————————————————————

តាមការទទួលបាន ថៅកែរោងចក្រ SL នឹងទទួលកម្មករ កម្មាករិនីឲ្យចូលទៅធ្វើការវិញទាំងអស់ សូមអបអរសាទរ ចំពោះជំនួប និងដំណោះស្រាយដែល ថ្នាក់ដឹកនាំសាលារាជធានីធ្វើបានសំរេចជោគជ័យលើកិច្ចការនេះ ។

ពត៌មានស្តីពីបាយការណ៍ ការផ្សះផ្សានៅសាលាក្រុងភ្នំពេញ
សំរាប់រោងចក្រ SL1,SL2 (05.09.2013) .

ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ា សុជាតិវង់ ការប្រជុំដោះស្រាយជូនកម្មករ និយោជិត ដោយទទួលបាន លទ្ធផលដូចខាងក្រោម :
១/ រោងចក្រសុខចិត្តទទួលយក ទទួលបន្តកិច្ចសន្យាការងារជាមួយកម្មករទាំងងស់ជាធម្មតា ។
២/ រោងចក្រ សុខចិត្ត ដក់បណ្តឹងពីកម្មកចំនួន ១៩នាក់ ពីតុលាការ វិញតាមសំណើរ
របស់សាលារាជធានីភ្នំពេញ ។
៣/ កម្មករនិងវិលត្រឡប់ចូលធ្វើការវិញជាធម្មតាចាប់ពីថ្ងៃ ទី 06-07/09/2013តទៅ ។
៤/ ចំពោះចំំណុចដែលសេសសល់ និងមានការប្រជុំដោះស្រាយជា បន្តនៅក្នុងរោង
ចក្រនៅថ្ងៃទី 09/09/2013 វេលាម៉ោង 08.30 am ក្រោមការដឹកនាំពីឯកឧត្តម អភិបាលរង ឃួន ស្រេង ។

———————————————————————————————————

កម្មកររោងចក្រSL បានហែរក្បួនមកដល់សាលាក្រុងភ្នំពេញហើយនៅវេលាម៉ោង10.25am ដោយបិទផ្លូវ នៅមុខសាលាក្រុងទៀតផង…

1185860_540788722659988_784638742_n

560508_540788752659985_729592660_n

1233356_540788779326649_798309368_n

1185907_540788775993316_715528511_n

Facebookgoogle_pluslinkedinmailby feather

Leave a Reply