International

ក្មេងស្រី​អាយុ ៩ ឆ្នាំ​ក្លាយជា​អ្នកជំនាញ​លេងអុក​អាមេរិក​វ័យក្មេង​បំផុត

Carissa-Yip_2630479b

ក្មេងស្រី​អាយុ ៩ ឆ្នាំ​ម្នាក់​កំពុង​មានបំណង​ក្លាយជា “​ស្តេច​” អុក​ម្នាក់ បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​អ្នក​លេងអុក​អាមេរិក​វ័យក្មេង​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ដែល​បាន​ឡើង​មកដល់​កំរិត “​ឯកទេស​” ក្នុង​ល្បែង​អុក ។​

​ក្មេងស្រី​ឈ្មោះ ខា​រី​ស​សា យី​ភ (Carissa Yip) បាន​ចូលរួម​ក្នុង​លំដាប់ថ្នាក់​នៃ​ក្រុមអ្នកលេង​អុក​ឆ្នើម​បំផុត​របស់​ប្រទេស​នេះ ទើបតែ​បី​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​បាន​ប្រកួតប្រជែង​ល្បែង​អុក​ដំបូងបង្អស់​របស់​នាង ហើយនឹង​ប្រកួត​ក្នុង​កម្មវិធី​ជើងឯក​យុវជន​ពិភពលោក​ក្នុង​ខែធ្នូ​ខាងមុខនេះ ។

​កំរិត ២០០០ របស់​នាង​ពី​សហព័ន្ធ​អុក​អាមេរិក​បានធ្វើ​ឲ្យ​នាង​ឈរ​លំដាប់​កំពូល ២ ភាគរយ​នៃ​ស្ត្រី​អាមេរិក និង លំដាប់​កំពូល ៧ ភាគរយ​នៃ​អ្នក​លេងអុក​ទាំងអស់​ដែល​ចុះឈ្មោះ​ក្នុង​សហព័ន្ធ​អុក ។​

ក្មេងស្រី​ឈ្មោះ ខា​រី​ស​សា យី​ភ

​លោក​ណា​ថា​ន ស្មូ​លេន​ស្គី ប្រធាន​សមាគម​អុក​នៅ​រដ្ឋ​ម៉ាសាឈូសេត​បាន​និយាយថា “​នេះ​មិនមែនជា​កំណត់ត្រា​ដែល​នាង​ឈ្នះ​ដោយ​ប្រើ​រយៈពេល​បី​បួន​ថ្ងៃ​នោះទេ ។ នេះ​គឺជា​គំលាត​ដ៏​សំខាន់​មួយ ។ ដូច្នេះ​វា​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​” ។ នាង​ខា​រី​ស​សា​ច្បាស់​ជា​ឡើងដល់​កំរិត ២២០០ ដើម្បី​ជាប់​ជា​ស្តេច​អុក និង មាន​ពេល​បី​ឆ្នាំ​ដើម្បី​ក្លាយជា​ស្តេច​អុក​ក្នុងនាម​ជា​អ្នក​លេងអុក​វ័យក្មេង​បំផុត​មិន​ធ្លាប់មាន ។ នាង អាយ​រី​ណា គ្រូ​ស (Irina Krush) អ្នកលេង​អុក​លេខ​មួយ​អាមេរិក​ផ្នែក​នារី ថ្មីៗ​នេះ​ទើប​បំបែក​ឯតទគ្គ​កម្ម ដោយបាន​ក្លាយជា​ស្តេច​អុក​នៅ​អាយុ ១២ ឆ្នាំ ។​

​ឪពុក​របស់​នាង​តូច​ខា​រី​ស​សា​គឺ​លោក ភើ​ស៊ី (Percy) ដែល​បាន​បង្ហាត់បង្រៀន​នាង​រហូតដល់​នាង​ឆ្នើម​សម្រាប់​រូបលោក​នោះ បាន​និយាយថា កូន​គាត់​អាច​ឡើងដល់​កំរិត​ស្តេច​អុក​ក្នុង​រយៈពេល​មួយឆ្នាំ ។ ទោះ​យាង​ណា នាង​ហាក់​មិនមាន​ការភ្ញាក់ផ្អើល​ចំពោះ​ជោគជ័យ​របស់​នាង​នោះទេ ។ នាង​បាន​និយាយថា “​កំរិត​មិនមែនជា​រឿង​សំខាន់​នោះទេ​” ៕

ប្រភព៖ (nokornews)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply

Your email address will not be published.