Healthy

បុរសម្នាក់ភ័យខ្លួន បន្ទាប់ពីរំលោភគេហើយ ទើបដឹងថាគេមានមេរោគអេសដ៏

1-4886

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Richard Thomas អាយុ ២៧ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធធនាគារ រយៈពេល ៥ឆ្នាំ និង ៤ខែ បន្ទាប់ពីបានរំលោភស្រ្តីម្នាក់ ខណៈពេលនាងកំពុងគេង។

ប្រភពដដែលបានបន្តទៀតថា ជនល្មើសឈ្មោះ Richard Thomas បានលួចចូលទៅក្នុងផ្ទះស្រ្តីរងគ្រោះ នៅពាក់កណ្តាលយប់ ហើយបានចាប់រំលោភនាងតែម្តង។

ទោះបីជាយ៉ាងនេះក៏ដោយ ជនល្មើសរូបនោះ មានការតក់ស្លុត និងភ័យខ្លួនយ៉ាងខ្លាំង បន្ទាប់ពីប៉ូលីសបានប្រាប់គាត់ថា ស្រ្តីរងគ្រោះមានផ្ទុកមេរោគអេសដ៏ ហើយគាត់ប្រហែលជាឆ្លងមេរោគនេះ ពីនាងថែមទៀតផង។

បើតាមសម្តីរបស់ជនល្មើស បានប្រាប់ឲ្យដឹងថា នៅយប់កើតហេតុគាត់បានផឹកស្រាអស់ជាច្រើន និងស្រវឹងយ៉ាងខ្លាំង ហើយមិនអាចចងចាំនូវហេតុការណ៏ ក្នុងយប់កើតហេតុបានឡើយ៕

ប្រភព ៖ (ប៊ីខ្មែរឡូត)

Facebookgoogle_pluslinkedinmailby feather

Leave a Reply

Your email address will not be published.